សេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធ
ឱលោកថេវភីលអើយ ខ្ញុំបានតែងរឿង១ច្បាប់មុននោះ ពីអស់ទាំងការដែលព្រះយេស៊ូវ បានចាប់តាំងធ្វើហើយបង្រៀន ដរាបដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើងផុតទៅហើយ គឺក្រោយដែលទ្រង់បានផ្តាំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវក ជាពួកអ្នកដែលទ្រង់បានរើស
១:១-២ អ្នកកត់ត្រាបទគម្ពីរនេះគឺជាលោកលូកា គាត់ជាគ្រូពេទ្យម្នាក់មកពីស្រុកម៉ាសេដូន ជាអ្នកដែលបានរួមដំណើរបេសកកម្មជាច្រើនជាមួយនឹងសាវ័កប៉ុល។ ទាំងដំណឹងល្អលូកា និងបទគម្ពីរកិច្ចការ សុទ្ធតែជាការកត់ត្រាសម្រាប់លោក “ថេវភីល” (ជាឈ្មោះនៅក្នុងភាសាក្រិ ចដែលមានន័យថា “មនុស្សដែលព្រះស្រឡាញ់”) ជាការផ្តល់ឲ្យមានភាពច្បាស់លាស់ចំពោះ ការកត់ត្រាពីការចាប់ផ្តើម នៃសេចក្តីជំនឿគ្រីស្ទាន។
“បទគម្ពីរដំបូង” ដែលជាដំណឹងល្អលូកាដែលបានកត់ត្រាពីការប្រសូត្រ ការរស់នៅ ការសុគត ការរស់ពីសុគតឡើងវិញ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ។ ពេលនេះ នៅក្នុងការកត់ត្រាទីពីររបស់គាត់ លោកលូកានឹងកត់ត្រាអំពីកិច្ចការដែលព្រះយេស៊ូវបន្តធ្វើដោយសារ ព្រះវិញ្ញាណបរិសុទ្ធតាមរយៈពួកសាវ័ក ក្រោយពេលដែលព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ពួកសាវ័កគឺជាមនុស្សទាំងដប់ពីរនាក់ដែលព្រះយេស៊ូវបានជ្រើសរើស ដែលព្រះអង្គបានចាត់ឲ្យចេញទៅ ប្រកាសដំណឹងល្អ។
ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវកនោះឃើញ ដោយសារភ័ស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្ដីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ
១:៣ ព្រះយេស៊ូវបានលេចមកឲ្យពួកសាវ័ករបស់ព្រះអង្គបានឃើញជាច្រើនដងនៅក្នុងរយៈពេល សែសិបថ្ងៃចាប់តាំងពីថ្ងៃដែលព្រះអង្គរស់ពីសុគតឡើងវិញរហូតដល់ថ្ងៃដែលព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ (១ កូរិនថូស ១៥:៥-៧)។ អំឡុងពេលនេះ ព្រះយេស៊ូវនៅតែបន្តបង្រៀនពួកគេអំពីនគរនៃព្រះ ដែលជាចំនុចសំខាន់នៅក្នុងសេចក្តីបង្រៀនរបស់ព្រះអង្គអំឡុងពេលបីឆ្នាំនៃព័ន្ធកិច្ចរបស់ព្រះអង្គ (លូកា ៤:៤៣)។
រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយបន្ទូលថា ត្រូវឲ្យនៅចាំសេចក្ដីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ 5ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួល បុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
១:៤ សេចក្តីជំនឿគ្រីស្ទានមិនមែនជាសាសនាមួយរបស់មនុស្ស ដែលពឹងផ្អែកលើកទំនៀមទម្លាប់ ឬការដែលខំប្រឹងកាន់តាមក្រឹត្យក្រមដោយពឹងកម្លាំងខ្លួនឯងនោះឡើយ។ ជាកិច្ចការរបស់ព្រះជាម្ចាស់ ដែលព្រះអង្គធ្វើការដោយព្រះវិញ្ញាណរបស់ព្រះអង្គនៅខាងក្នុងមនុស្សវិញ។ ការនេះធ្វើឱ្យយើងអាចទទួលបាន ហើយស្គាល់គ្រប់ការទាំងប៉ុន្មានដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងទាំងអស់គ្នា។
ព្រះយេស៊ូវជ្រាបថាមនុស្សមិនអាចធ្វើកិច្ចការដែលមានឥទ្ធិពលសម្រាប់នគរព្រះបានឡើយលុះត្រាតែ ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើពួកគេ ដូច្នេះហើយព្រះអង្គមានព្រះបន្ទូលប្រាប់ពួកគេឲ្យរង់ចាំ សម្រាប់ការនេះកើតមានឡើងជាមុនសិន (លូកា ១១:១៣, ២៤:៤៩; យ៉ូហាន ៧:៣៩, ១៤:១៦, ១៤:២៦, ១៥:២៦, ១៦:៧)។ ដូចដែលព្រះវិញ្ញាណបរិសុទ្ធយាងមកលើព្រះយេស៊ូវដើម្បីនឹងប្រដាប់ ព្រះអង្គសម្រាប់ព័ន្ធកិច្ចរបស់ព្រះអង្គនៅក្នុងពេលដែលព្រះអង្គទទួលពិធីជ្រមុជទឹកនោះ (លូកា ៣:២១-២២) ព្រះវិញ្ញាណបរិសុទ្ធដដែលនោះនឹងយាងមកសណ្ឋិតលើសិស្សរបស់ព្រះអង្គ ដើម្បីនឹង ប្រដាប់ពួកគេសម្រាប់ការបំពេញព័ន្ធកិច្ចរបស់ពួកគេដូចគ្នាដែរ។
១:៥ ការដែល “ទទួលជ្រមុជ” គឺជាការលិចទៅក្នុងអ្វីមួយ។ លោកយ៉ូហានបានជ្រមុជមនុស្សចូលទៅ ក្នុងទឹក ប៉ុន្តែព្រះយេស៊ូវនឹងជ្រមុជមនុស្សទៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។ បុណ្យជ្រមុជដោយទឹកគឺជា បុណ្យជ្រមុជដែលមនុស្សធ្វើនៅក្នុងការប្រកាសពីការប្រែចិត្ត ហើយនឹងសេចក្តីជំនឿ (១៣:២៤; ១៩:៤; លូកា ៣:៣)។ ប៉ុន្តែការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធគឺដោយព្រះយេស៊ូវដែលប្រទានឲ្យមនុស្សនូវ កំណើតថ្មី ដែលនាំឲ្យយើងមានជីវិតខាងព្រលឹងវិញ្ញាណ (យ៉ូហាន ៣:១-៨)។
ការយាងឡើងទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ
ដូច្នេះ កាលពួកសាវកបានប្រជុំគ្នា នោះក៏ទូលសួរថា ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ
១:៦ ពួកសិស្សបានសួរសំនួរនេះដោយព្រោះតែពួកគេមានសេចក្តីសង្ឃឹមដូចជាពួកសាសាន៍យូដា ផ្សេងទៀតមានដែរ។ សេចក្តីសង្ឃឹមនោះគឺថា ព្រះជាម្ចាស់ នឹងតាំងរាជ្យនៅក្នុងក្រុងយេរូសាឡិម ហើយ រំដោះគេឲ្យមានសេរីភាពពីការគ្រប់គ្រងរបស់រ៉ូម តាមរយៈព្រះមែស្ស៊ី (លូកា ១:៦៩-៧៤; ២:២៥, ២:៣៨)។
តែទ្រង់មានបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ 8ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង
១:៧ ព្រះវរបិតាដ៏ជាព្រះបានកំណត់ពេលវេលា ហើយនឹងរដូវកាលសម្រាប់គ្រប់ទាំងសេចក្តីសន្យា របស់ព្រះអង្គដែលនឹងត្រូវសម្រេច ប៉ុន្តែព្រះអង្គមិនបានបើកសំដែងឲ្យមនុស្សដឹងពីពេលណាដែលនឹង កើតមានឡើងនោះឡើយ។ ដូច្នេះហើយ ពួកសាវ័កគួរតែយកចិត្តទុកដាក់ចំពោះភារកិច្ចដែលពួកគេត្រូវធ្វើ នៅក្នុងពេលនេះ ហើយទុកចិត្តលើព្រះនៅក្នុងការធ្វើកិច្ចការរបស់ព្រះអង្គទៅតាមពេលវេលាដែលព្រះអង្គបានកំណត់។
១:៨ ទាំងនេះ គឺជាព្រះបន្ទូលចុងក្រោយ ដែលព្រះយេស៊ូវមាន មុនពេលព្រះអង្គយាងទៅស្ថានសួគ៌។ ព្រះអង្គមានព្រះបន្ទូលសន្យាថា ពួកសិស្សរបស់ទ្រង់នឹងទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយពួកគេឱ្យអាចធ្វើកិច្ចការ ដែលព្រះអង្គត្រាស់ហៅពួកគេឱ្យធ្វើផងដែរ។ ព្រះយេស៊ូវបានបង្រៀនសិស្សរបស់ព្រះអង្គរួចហើយថា ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ បង្រៀនយើងគ្រប់សេចក្តីទាំងអស់ (យ៉ូហាន ១៤:២៦) នាំយើងចូលក្នុងគ្រប់ទាំងសេចក្តីពិត (យ៉ូហាន ១៦:១៣) ហើយនឹងជាព្រះដ៏ជាជំនួយ (យ៉ូហាន ១៤:១៦) ដែលប្រទានអំណាចដល់យើង ឱ្យអាចធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះ។
ព្រះជាម្ចាស់ប្រទានព្រះចេស្ដាទ្រង់មក ព្រោះព្រះអង្គមានគោលបំណង។ គោលបំណងដែលព្រះអង្គ ប្រទានចេស្ដាទៅពួកសិស្ស គឺដើម្បីចម្រើនកម្លាំងដល់ពួកគេ ឱ្យពួកគេអាចធ្វើជាទីបន្ទាល់ ទៅដល់លោ កីយ៍ទាំងមូល។ កិច្ចការរបស់ពួកសាវ័កគឺត្រូវធ្វើជាទីបន្ទាល់ដើម្បីបញ្ជាក់ដល់ពិភពលោកអំពីព្រះយេស៊ូវ។ ទីបន្ទាល់ម្នាក់គឺជាមនុស្សម្នាក់ដែលបានជាសក្ខីភាពអំពីអ្វីដែលពួកគេបានឃើញដើម្បីបញ្ជាក់ពីសេចក្តីពិត។ ពួកសាវ័កបានឃើញអ្វីគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើនៅក្នុងព័ន្ធកិច្ចរបស់ព្រះអង្គ ហើយពួកគេបានឃើញព្រះអង្គបន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ។ ការនេះជាអ្វីដែលផ្ដល់សិទ្ធិឲ្យពួកគេ នៅក្នុងការធ្វើជាទីបន្ទាល់។ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានអំណាចដល់ពួកគេ នៅក្នុងការធ្វើជាទីបន្ទាល់ ដោយសេចក្តីក្លាហាន (យ៉ូហាន ១៦:៧)។ សេចក្តីក្លាហាននេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយព្រោះតែពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងការបៀតបៀន។
ម្តងទៀត សូមចំណាំថាពួកសាវ័កមិនមែនបង្រៀនមនុស្សឲ្យប្រតិបត្តិសាសនាមួយនោះឡើយ។ ផ្ទុយទៅវិញ ពួកគេប្រកាសពីអ្វីដែលពួកគេបានឃើញព្រះយេស៊ូវធ្វើ។ សេចក្តីជំនឿរបស់គ្រីស្ទានគឺផ្តោតសំខាន់ ចំពោះព្រះយេស៊ូវនិងអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងទាំងអស់គ្នា។ ដំណឹងល្អអំពីព្រះយេស៊ូវគឺសម្រាប់ មនុស្សគ្រប់ទាំងអស់ ដូច្នេះហើយត្រូវតែចេញដល់គ្រប់មនុស្សទាំងអស់គ្នា ដោយព្រោះតែព្រះយេស៊ូវគឺជា ព្រះអម្ចាស់នៃគ្រប់ទាំងអស់។ បេសកកម្មរបស់ក្រុមជំនុំគឺជាកាតព្វកិច្ចក្នុងការប្រកាសពីព្រះយេស៊ូវ ដល់មនុស្សក្នុងពិភពលោកទាំងអស់រហូតដល់ព្រះអង្គយាងត្រឡប់មកវិញ។
ព្រះយេស៊ូវមានព្រះបន្ទូលប្រាប់ដល់សាវ័ករបស់ព្រះអង្គថា “អ្នកនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”។ ការនេះមានន័យថាធ្វើទីបន្ទាល់នៅកន្លែងដែលព្រះយេស៊ូវ ត្រូវបានគេបដិសេធ ហើយត្រូវគេធ្វើគត់ (ក្រុងយេរូសាឡិមនិងស្រុកយូដា) ហើយចេញទៅទឹកដី ស្រុកសាម៉ារី និងស្រុករបស់ពួកសាសន៍ដទៃ ជាកន្លែងដែលពួកសាសន៍យូដាស្អប់ និងចៀសឲ្យផុត។ ប៉ុន្តែ ព្រះយេស៊ូវសព្វព្រះទ័យក្នុងការចាត់ទីបន្ទាល់ឲ្យទៅកន្លែងទាំងនេះ ហើយព្រះវិញ្ញាណបរិសុទ្ធ នឹងចម្រើនកម្លាំងដល់ពួកគេនៅក្នុងការធ្វើកិច្ចការនេះ។
-
កិច្ចការជំពូក ១-៧ កត់ត្រាអំពីការដែលដំណឹងល្អត្រូវបានប្រកាសនៅក្នុងក្រុងយេរូសាឡិម។
-
កិច្ចការ ជំពូក ៨-១២ កត់ត្រាអំពីការដែលដំណឹងល្អត្រូវបានចែងចាយដល់ស្រុកយូដា និងស្រុកសាម៉ារី។
-
កិច្ចការ ជំពូក ១៣-២៨ កត់ត្រាអំពីការដែលដំណឹងល្អចាប់ផ្តើមចេញទៅចុងបំផុតផែនដី។
កាលទ្រង់បានមានបន្ទូលសេចក្ដីទាំងនោះរួចជាស្រេច ហើយពួកសាវកកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ពីភ្នែកគេ។
១:៩ បន្ទាប់ពី ព្រះយេស៊ូវប្រទានបេសកកម្មដល់សាវ័ករបស់ព្រះអង្គរួចហើយ ព្រះអង្គត្រូវបានលើកឡើង ទៅលើ ហើយពពកបាននាំយកទ្រង់ចេញពីភ្នែករបស់ពួកគេទៅ។ បេសកកម្មរបស់ព្រះអង្គបានសម្រេច ហើយបេសកកម្មរបស់ពួកគេរៀបនឹងចាប់ផ្តើមហើយ។ ពាក្យថា “លើកឡើងទៅ” (ἐπαίρω) បង្ហាញថាការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវគឺជាកិច្ចការរបស់ព្រះវរបិតា។
កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ
១:១០ កំពុងដែលគេមើលទៅលើមេឃ មានមនុស្សពីរនាក់លេចមក ឈរនៅជិតគេដោយស្លៀកពាក់ រូបស។ ការនេះរំលឹកយើងទាំងអស់គ្នាពីការរៀបរាប់អំពីពួកទេវតា "ដោយស្លៀកពាក់ រូបស" នៅពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ (លូកា ២៤:៤)។
១:១១ ពួកទេវតាបានពន្យល់ពីសារៈសំខាន់ចំពោះអ្វីដែលទើបនឹងកើតមានឡើង។ បែបដូចគ្នានេះដែរ ការដែលព្រះយេស៊ូវត្រូវបានលើកឡើងទៅស្ថានសួគ៌ពីផែនដី ព្រះអង្គនឹងយាងត្រឡប់ពីស្ថានសួគ៌ មកផែនដីវិញ។ ព្រះអង្គនឹងយាងត្រឡប់មកវិញនៅលើពពកនៅត្រង់ភ្នំដើមអូលីវជាកន្លែង (ដែលព្រះអង្គទើបតែយាងចេញ) ហើយនឹងតាំងរាជ្យរបស់ព្រះអង្គនៅលើផែនដី (ដានីយ៉ែល ៧:១៣; សាការី ១៤:៤; ម៉ាថាយ ២៤:៣០; ២៦:៦៤; វិវរណៈ ១:៧; ១៤:១៤)។
ការជ្រើសរើសម៉ាត់ធាសជំនួសយូដាស
ពួកអ្នកទាំងនោះក៏វិលពីភ្នំដែលហៅថា ភ្នំដើមអូលីវ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រីឯភ្នំនោះ នៅជិតក្រុងយេរូសាឡិម ចំងាយផ្លូវដើរអស់១ថ្ងៃឈប់សំរាក
១:១២ ពួកសិស្សបានស្តាប់តាមបង្គាប់របស់ព្រះយេស៊ូវ។ ពួកគេបានវិលត្រប់ទៅក្នុងក្រុងយេរូសាឡិមវិញពី ភ្នំដើមអូលីវដើម្បីរង់ចាំព្រះវិញ្ញាណបរិសុទ្ធ។
កាលគេចូលទៅដល់ហើយ នោះក៏ឡើងទៅឯបន្ទប់ខាងលើ ជាលំនៅរបស់ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូល៉ូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន ជាពួកឧស្សាហ៍ នឹងយូដាស ជាញាតិនឹងយ៉ាកុប
១:១៣ លោកលូកាបានរៀបរាប់ពីឈ្មោះរបស់ពួកសាវ័ក។ ពាក្យថា “សាវ័ក” មានន័យថា”ម្នាក់ដែលត្រូវបានចាត់ឲ្យទៅ”។ វាគឺជាអ្នកតំណាង ដែលចាត់អោយចេញទៅប្រកាស និងធ្វើកិច្ចការក្នុងនាមអ្នកណាម្នាក់ទៀត។ ដូចដែលមានអំបូរទាំង ១២ នៅក្នុងសាសន៍អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវបានជ្រើសរើសម នុស្ស ១២ នាក់អោយធ្វើជាសាវ័កដែលតាមរយៈអ្នកទាំងនោះដែលព្រះអង្គនឹងបង្កើតអោយមានពួកជំនុំ។
ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្ដីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ នឹងបងប្អូនទ្រង់ដែរ។
១:១៤ ក្រុមរបស់ពួកអ្នកជឿទាំងអស់រួមទាំងពួកសាវ័ក (ខ១៥) ព្រមទាំងប្រពន្ធរបស់ពួកគេ ម៉ារាហើយនឹងស្រ្តីផ្សេងទៀតដែលបាននៅកន្លែងដែលគេឆ្កាង និងនៅឯផ្នូរនាព្រឹកដែលព្រះយេស៊ូវមាន ព្រះជន្មរស់ពីសុគតឡើងវិញ (លូកា ២៣:៤៩, ២៤:១, ២៤:៩, ២៤:២២) ស្រ្តីផ្សេងទៀតដែលបានដើរតាម ព្រះយេស៊ូវ (លូកា ៨:១-៣) ហើយនឹងប្អូនប្រុសរបស់ព្រះយេស៊ូវ (យ៉ាកុប យ៉ូសេស យូដាស និងស៊ីម៉ូន (ម៉ាកុស ៦:៣; កិច្ចការ ១២:១៧, ១៥:១៣-២២; យ៉ូហាន ៧:៥)។
នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសំរេច
១:១៥-១៦ បទគម្ពីរគឺការបើកសំដែងពីព្រះជាម្ចាស់ ដែលដឹកនាំក្រុមជំនុំ (កិច្ចការ ២:១៦, ៣:១៨, ៣:២១, ៣:២៥, ៤:២៥, ១៥:៧; ២៨:២៥)។ លោកពេត្រុសពន្យល់ថាការក្បត់របស់យូដាស ហើយនឹង សេចក្តីត្រូវការចំពោះការជំនួសយូដាសនោះគឺជាសេចក្តីទំនាយដែលបានទាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ (រីឯមនុស្សនេះបានទិញដីវាល ដោយសាររង្វាន់នៃការទុច្ចរិតរបស់ខ្លួនវា ប៉ុន្តែវាដួលទៅមុខធ្លាយពោះ ហើយពោះវៀនក៏ចេញទ្រេល
១:១៧-១៨ យូដាសជាម្នាក់នៅក្នុងចំណោមសាវ័កទាំងដប់ពីរនាក់ (លូកា ២២:៣)។ យ៉ាងណាម៉ិញ បន្ទាប់ពីបានក្បត់ព្រះយេស៊ូវរួចហើយ គាត់បានចងករនៅលើដើមឈើមួយ (ម៉ាថាយ ២៧:៥)។ ក្រោយនោះមក ខ្សែដាច់ ឬមែកឈើបានបាក់ ហើយសពរបស់គាត់បានបែកធ្លាយនៅថ្ម ដែលនៅខាងក្រោម។
រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម)
១:១៩ ទីកន្លែងនោះគឺជា “វាលឈាម” ដោយព្រោះតែឈាមរបស់យូដាសបានខ្ចាយនៅត្រង់កន្លែងនោះ ប៉ុន្តែក៏ដោយព្រោះតែវាលនោះត្រូវបានទិញដោយប្រាក់ថ្លៃឈាមដែលគេបានបង់ឲ្យទៅយូដាសដែរ។
ព្រោះមានសេចក្ដីចែងទុកមក ក្នុងគម្ពីរទំនុកដំកើងថា «ចូរឲ្យទីលំនៅវាត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ» ហើយថា «ត្រូវឲ្យម្នាក់ទៀតទទួលការងារជំនួសវា»
១:២០ លោកពេត្រុសបានដកស្រង់បទគម្ពីរពីរចំនួន។ ទីមួយគឺដកស្រង់ចេញពី ទំនុកដំកើង ៦៩:២៥។ ទីពីរគឺពី ទំនុកដំកើង ១០៩:៨៨។ លោកពេត្រុសបានឃើញថាពាក្យទាំងនេះគឺសំដៅទៅកាន់យូដាស។ ដោយព្រោះតែការសម្លាប់ខ្លួនរបស់គាត់ ផ្ទះរបស់យូដាសត្រូវបានបោះបង់ចោល គ្មានអ្នកណារស់នៅ ទីនោះឡើយ។ ពេលនេះត្រូវតែមានម្នាក់ទៀតទទួលងារជំនួសគាត់ក្នុងនាមជាសាវ័កផងដែរ។
ដូច្នេះ ក្នុងពួកអ្នកដែលដើរជាមួយនឹងយើង គ្រប់វេលាដែលព្រះអម្ចាស់យេស៊ូវយាងចេញចូល ក្នុងពួកយើង ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ
១:២១-២២ លក្ខណៈសម្បត្តិទាំងពីរសម្រាប់អ្នកដែលអាចជំនួសយូដាសបាន (១) គាត់បាននៅជាមួយនឹងព្រះយេស៊ូវពេញក្នុងព័ន្ធកិច្ចព្រះអង្គ ហើយ(២) គាត់បានឃើញព្រះគ្រីស្ទដែលបានរស់ពីសុគតឡើងវិញ។
កាតព្វកិច្ចដ៏សំខាន់របស់សាវ័កម្នាក់នោះគឺធ្វើជាទីបន្ទាល់ពីការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ នេះគឺជាចំនុចសំខាន់នៅក្នុងការអធិប្បាយរបស់ពួកសាវ័ក (២:២៤, ២:៣២, ៣:១៥, ៥:៣០, ១០:៤០, ១៣:៣០-៣៧)។ ដូច្នេះហើយ ដើម្បីឲ្យអាចធ្វើជាសាវ័កម្នាក់ មនុស្សម្នាក់ត្រូវតែបានឃើញ ព្រះយេស៊ូវក្រោយពេលដែលព្រះអង្គរស់ពីសុគតឡើងវិញដើម្បីឲ្យគេអាចធ្វើបន្ទាល់ពីការនេះបាន។
ដូច្នេះ គេក៏ដំរូវលើរូប២នាក់ គឺយ៉ូសែប ដែលហៅថា បារសាបាស ដែលមានឈ្មោះយូស្ទុសផងនោះ១ នឹងម៉ាត់ធាស១
១:២៣ មានមនុស្សពីរនាក់ដែលមានលក្ខណៈសម្បត្តិសម្រាប់ធ្វើជាសាវ័ក (ខ២១-២២)។ តែមានតែម្នាក់ប៉ុណ្ណោះដែលត្រូវការដើម្បីឲ្យបានជំនួសកន្លែងយូដាស។
រួចគេអធិស្ឋានទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយអើយ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ទ្រង់រើសអ្នកណាក្នុងបណ្តាអ្នកទាំង២នេះ ឲ្យបានទទួលចំណែក ក្នុងកិច្ចការ នឹងងារជាសាវកនេះ ជំនួសយូដាស ដែលបានធ្លាក់ចេញពីងារនេះហើយ ដើម្បីនឹងទៅឯកន្លែងរបស់វា
១:២៤-២៥ ក្រុមជំនុំចង់បានការជ្រើសរើសដែលជាការជ្រើសរើសរបស់ព្រះ ជាជាងមនុស្សជ្រើសរើស។ ដោយព្រោះតែជាក្រុមជំនុំរបស់ព្រះអង្គ ជាការជ្រើសរើសរបស់ព្រះអង្គ។ កាលពីមុន ព្រះយេស៊ូវបានជ្រើសរើសសាវ័កទាំងដប់ពីរនាក់ ពេលនេះពួកគេអធិស្ឋានសម្រាប់ការជ្រើសរើសដែលជាការជ្រើសរើស របស់ព្រះអម្ចាស់ ដែលទ្រង់ជ្រាប “អស់ទាំងចិត្តរបស់មនុស្សទាំងអស់” (១៥:៨; ១ សាំយ៉ូអែល ១៦:៧)។
១:២៦ ការដែលចាប់ឆ្នោតគឺជារបៀបមួយសម្រាប់ឲ្យព្រះជាម្ចាស់បើកសំដែងអ្នកណាដែលព្រះអង្គ បានជ្រើសរើស។ ក្រុមជំនុំ នៅក្នុងពេលនោះ សុទ្ធតែជាពួកសាសន៍យូដា ហើយពួកគេបានដឹងពី វិធីសាស្រ្តនេះ ដោយព្រោះតែវាគឺជារបៀបមួយដែលពួកសាសន៍យូដាអាចស្វែងយល់ពីបំណងព្រះហឫទ័យ ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (លេវីវិន័យ ១៦:៨-១០; យ៉ូសេ្វ ៧:១៤, ១៨:៦, ១៩:៥១; ១ សាំយ៉ូអែល ១៤:៤២; នេហេមា ១០:៣៤, ១១:១; អេសាយ ៣៤:១៧; យ៉ូណាស ១:៧; សុភាសិត ១៦:៣៣, ១៨:១៨)។ មេរៀនសម្រាប់ក្រុមជំនុំនៅក្នុងពេលបច្ចុប្បន្ននេះគឺថា យើងគឺជាក្រុមជំនុំរបស់ព្រះអង្គ ហើយទ្រង់នឹងដឹកនាំយើងក្នុងគ្រាដែលយើងទាំងអស់គ្នាស្វែងយល់ និងធ្វើតាមបំណងព្រះហឫទ័យទ្រង់។
នោះគេចាប់ឆ្នោតត្រូវលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយនឹងពួកសាវកទាំង១១នាក់។
១:២៦ ការដែលចាប់ឆ្នោតគឺជារបៀបមួយសម្រាប់ឲ្យព្រះជាម្ចាស់បើកសំដែងអ្នកណាដែលព្រះអង្គ បានជ្រើសរើស។ ក្រុមជំនុំ នៅក្នុងពេលនោះ សុទ្ធតែជាពួកសាសន៍យូដា ហើយពួកគេបានដឹងពី វិធីសាស្រ្តនេះ ដោយព្រោះតែវាគឺជារបៀបមួយដែលពួកសាសន៍យូដាអាចស្វែងយល់ពីបំណងព្រះហឫទ័យ ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (លេវីវិន័យ ១៦:៨-១០; យ៉ូសេ្វ ៧:១៤, ១៨:៦, ១៩:៥១; ១ សាំយ៉ូអែល ១៤:៤២; នេហេមា ១០:៣៤, ១១:១; អេសាយ ៣៤:១៧; យ៉ូណាស ១:៧; សុភាសិត ១៦:៣៣, ១៨:១៨)។ មេរៀនសម្រាប់ក្រុមជំនុំនៅក្នុងពេលបច្ចុប្បន្ននេះគឺថា យើងគឺជាក្រុមជំនុំរបស់ព្រះអង្គ ហើយទ្រង់នឹងដឹកនាំយើងក្នុងគ្រាដែលយើងទាំងអស់គ្នាស្វែងយល់ និងធ្វើតាមបំណងព្រះហឫទ័យទ្រង់។