top of page

ចរិតលក្ខណៈ និង សមាសភាព (ភាពជាព្រះ) របស់ព្រះ

សូមស្វាគមន៍

 

មានការនិយាយថា “អ្វីដែលចូលមកក្នុងគំនិតយើង នៅពេលដែលយើងគិតអំពីព្រះ គឺជាអ្វីដែលសំខាន់ជាង គេអំពីយើង”។ គោលជំនឿរបស់យើងអំពីព្រះ គឺការកំណត់ពី តំលៃគ្រឹះរបស់យើង អទិភាពរបស់យើង របៀបយើងប្រើប្រាស់ពេលវេលា សមត្ថភាពរបស់យើង ហើយសំខាន់វាកំណត់ថាយើងចំណាយជីវិតរបស់យើងទៅលើអ្វី។ ដូច្នេះ វាគឺជាការសំខាន់យ៉ាងខ្លាំងក្រៃលែងក្នុងការឲ្យគំនិតទស្សនៈរបស់យើងអំពីព្រះ មានលក្ខណៈត្រឹមត្រូវគៀកជាមួយ នឹងសេចក្តីពិតអំពីភាពជាព្រះរបស់ទ្រង់ តាមតែអាចធ្វើបាន។ 

គោលដៅរបស់វគ្គសិក្សាមួយនេះ គឺដើម្បីជួយយើងឲ្យស្គាល់ព្រះ សមស្របតាមការ ដែលទ្រង់បានសំដែងអង្គ ទ្រង់ឲ្យយើងស្គាល់តាមរយៈព្រះបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ យើងនឹងធ្វើការនេះតាមរយៈការ ពិនិត្យមើល ទៅលើចរិតលក្ខណៈ និង ភាពជាព្រះ របស់ទ្រង់។ មានមេរៀនចំនួន ៨ មេរៀន។

(១)   ព្រះអង្គគឺជាព្រះអាទិករ (ព្រះដែលបង្កើតអ្វីៗទាំងអស់)

(២)   ព្រះអង្គគឺជាប្រភពជីវិត និងជាអង្គបុគ្គលទ្រទ្រង់ជីវិតទាំងអស់

(៣)  ព្រះអង្គគឺជាព្រះអស់កល្ប ហើយគ្មានការប្រែប្រួល

(៤)   ព្រះអង្គគឺជាព្រះសព្វវត្តមាន (ទ្រង់មានព្រះវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ)

(៥)   ព្រះអង្គគឺជាព្រះសព្វញ្ញុតញាណ (ជ្រាបគ្រប់ការទាំងអស់)

(៦)   ព្រះអង្គគឺជាព្រះមានសព្វានុភាព (មានគ្រប់ទាំងអំណាចចេស្តា)

(៧)   ព្រះអង្គទ្រង់ជាព្រះសោយរាជ្យលើគ្រប់ទាំងអស់

(៨)   ព្រះអង្គទ្រង់បរិសុទ្ធ

នៅពេលចុងបញ្ចប់នៃការសិក្សានេះ លោកអ្នកនឹងស្គាល់ព្រះអង្គច្រើនជាង ការដែលលោកអ្នកធ្លាប់ស្គាល់ព្រះអង្គ។ ដើម្បីឲ្យយើងអាចស្គាល់ព្រះអង្គបាន យើងត្រូវតែអនុញ្ញាតឲ្យទ្រង់បើកសំដែងអង្គទ្រង់មកកាន់ យើង។ ហើយព្រះអង្គបានជ្រើសរើសក្នុងការធ្វើការនេះ តាមរយៈព្រះគម្ពីរ ដែលជាព្រះបន្ទូលរបស់ទ្រង់។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើគឺ ពិនិត្យមើលទៅកាន់ព្រះបន្ទូលរបស់ទ្រង់ ហើយធ្វើពិភាក្សាជាមួយគ្នាពីការ ដែល ព្រះបន្ទូលទ្រង់ប្រាប់យើងអ្វីខ្លះ អំពីអង្គទ្រង់។

ការស្គាល់ព្រះអង្គគឺជាចំនេះដឹងដ៏សំខាន់ជាងគេបំផុត។ ប៉ុន្តែសេចក្តីសង្ឃឹមរបស់យើងគឺថា លោកអ្នកនឹងមិន គ្រាន់តែទទួលបានចំនេះដឹង តែប៉ុណ្ណោះទេ។ នៅពេលដែលយើងបានស្គាល់ព្រះដ៏ធំមហិមា និង ពេញដោយ សិរីល្អដោយផ្ទាល់ ដែលទ្រង់គឺជាព្រះនៃព្រះគម្ពីរ នោះយើងនឹងទទួលការផ្លាស់ប្រែ ដោយសារតែទំនាក់ទំនង របស់យើងជាមួយនឹងទ្រង់។ ពេលដែលយើងកាន់តែស្គាល់ទ្រង់ ចិត្តរបស់យើងក៏កាន់តែពោរពេញដោយសេចក្តីសុខសាន្ត សេចក្តីអំណរ និងការស្កប់ចិត្តនៅក្នុងទ្រង់។ 

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញា

អ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំង

ហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួត

ព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។

បើ​អ្នក​ណា​ចង់​អួត​ខ្លួន

ត្រូវ​អួត ព្រោះ​តែ​ការ​ចេះ​ដឹង និង​ស្គាល់​យើង

ជា​ព្រះ‌អម្ចាស់ ដែល​សម្តែង​សេចក្ដី​សប្បុរស

សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​លើ​ផែនដី។

មនុស្ស​ប្រភេទ​នេះ​ហើយ​ដែល​យើង​ពេញ​ចិត្ត »

-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ (យេរេមា ៩:២៣-២៤)

 

ចូរ​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ ឯ​ដំណើរ​ដែល​ទ្រង់​យាង​ចេញ​មក នោះ​ទៀង​ដូច​ជា​អរុណរៈ ហើយ​ទ្រង់​នឹង​យាង​មក​ឯ​យើង​រាល់​គ្នា ដូច​ជា​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែនដី។  (ហូសេ ៦:៣)

 

លោក​(​ម៉ូសេ)ទូល​ឆ្លើយ​ថា សូម​ទ្រង់​មេត្តា​បើក​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​ទ្រង់​ផង (និក្ខមនំ ៣៣:១៨)

bottom of page