មេរៀនទី ១: មានពរ
សេចក្តីពិតដ៏សំខាន់មួយ : ការទទួលពរគឺជាស្គាល់ព្រះ ហើយទទួលការល្អៗ ដែលមានតែព្រះជាម្ចាស់ ប៉ុណ្ណោះទើបឱ្យបាន។
សកម្មភាព : តើអ្នកណាទទួលពរ?
របៀបលេង :
១) សុំឱ្យសិស្សឈរ រួចនិយាយថា៖ "មេរៀនថ្ងៃនេះគឺអំពី អត្ថន័យនៃការដែលមានជីវិតដែលមានពរ។ ខ្ញុំនឹងសួរសំនួរខ្លះៗ។ ឆ្លើយសំនួរ និងទៅម្ខាងបន្ទប់ដែលខ្ញុំចង្អុលប្រាប់។"
២) សួរសំនួរ (មើលផ្នែកខាងក្រោម ដើម្បីជួយជាគំនិត) រួចចង្អុលទៅផ្នែកណាមួយនៃបន្ទប់ចំពោះចម្លើយ ១ ហើយផ្នែកមួយទៀត សម្រាប់ចម្លើយ ១ ទៀត។
៣) ម្នាក់ៗត្រូវទៅផ្នែកមួយៗនៃបន្ទប់ ដែលត្រូវនឹងចម្លើយរបស់ពួកគេ។
៤) រើសមនុស្សម្នាក់ពីផ្នែកនីមួយៗ ឱ្យមកពន្យល់ថាហេតុអ្វីគេជ្រើសរើសចម្លើយនឹង។ អ្នកដែលចង់ប្ដូរ ផ្នែកបន្ទាប់ពីឮការពន្យល់ អ្នកប្ដូរបាន។
៥) បន្តលេង ដោយសួរសំនួរផ្សេងទៀត។
សំនួរឧទាហរណ៍ ៖ តើអ្វីដែលមានពរជាង រវាង...
-
មាន តែរូបអាក្រក់ ឬ ក្រតែរូបស្អាត?
-
ល្បីល្បាញ តែគ្មានមិត្តភក្តិ ឬ មិនល្បីល្បាញ តែមានមិត្តភក្តិច្រើន?
-
មានលុយច្រើន ឬ មានសុខភាពល្អ?
-
ជោគជ័យក្នុងភ្នែកអ្នកដទៃ ឬ មានភាពរីករាយជាមួយខ្លួនឯង?
-
មានការអប់រំល្អ ឬ មានប្រាជ្ញា?
-
ជាសត្វដែលសប្បាយ ឬ ជាមនុស្សដែលកើតទុក្ខ?
-
មានចិត្តល្អ ឬ មានការងារល្អ?
អាចបន្ថែម ឬលុបសំនួរ ដើម្បីឱ្យសមល្មមសម្រាប់ក្រុមរបស់អ្នក។
ក្រោយបញ្ចប់ហ្គេម
និយាយ៖ "គិតអំពីមនុស្សម្នាក់ ដែលអ្នកគិតថាគាត់មានជីវិតដែលមានព្រះពរ។ បន្ទាប់មក រកដៃគូម្នាក់ដើម្បីប្រាប់គាត់ ពីម្នាក់នោះ។"
បន្ទាប់មក សួរក្រុមថា៖ "សូមប្រាប់ខ្ញុំអំពី ជីវិតដែលមានព្រះពរ ដែលអ្នកគិត។"
ទុកឱ្យពួកគេបញ្ចេញគំនិត រួចសួរថា៖ "តើនរណាចង់បានជីវិតដែលមានព្រះពរ?"
ការរៀនព្រះគម្ពីរ
ថ្ងៃនេះ យើងនឹងចាប់ផ្ដើមបណ្ដុំរឿងថ្មីមួយ។ យើងនឹងរៀនអំពី ការបង្រៀនដែលល្បីល្បាញជាងគេ បង្អស់ ដែលព្រះយេស៊ូវបានបង្រៀន មានឈ្មោះថា "សេចក្ដីអធិប្បាយនៅលើភ្នំ"។ ឥឡូវនេះ យើងមើល ពីរបៀបដែលព្រះអង្គចាប់ផ្ដើមបង្រៀន។ អាន [ម៉ាថាយ 5:1-10]
សំនួរបង្កប់ន័យ
តើឃ្លាអ្វីដែលព្រះយេស៊ូវប្រើដដែលៗ ក្នុងអត្ថបទនេះ?
មានពរហើយ
តើអ្នកគិតថា ពាក្យនេះមានន័យដូចម្ដេច?
ទុកឱ្យកូនសិស្សបញ្ចេញគំនិតយោបល់របស់ពួកគេ។
មានពរហើយ មានន័យថាទទួលអ្វីល្អៗពីព្រះ។ តើនរណាដែលព្រះយេស៊ូវមានបន្ទូលថា "មានពរ"?
បើមានក្ដារខៀន សូមសរសេរនៅក្នុងតារាងពី១ តាមចម្លើយរបស់សិស្ស។
មានពរហើយ... ពរ
អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ នគរស្ថានសួគ៌
អស់អ្នកដែលយំសោក បានកំសាន្តចិត្ត
អស់អ្នកដែលស្លូតត្រង់ គ្រងផែនដីជាមរតក
អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត បានឆ្អែត
អស់អ្នកដែលមានចិត្តមេត្តាករុណា ទទួលសេចក្ដីមេត្តាករុណា
អស់អ្នកដែលមានចិត្តបរិសុទ្ធ ឃើញព្រះ
អស់អ្នកដែលផ្សះផ្សាគេ បានហៅជាកូនរបស់ព្រះ
អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្ដីសុចរិត នគរស្ថានសួគ៌
តើនេះគួរឱ្យភ្ញាក់ផ្អើលទេ? តើអ្នកធ្លាប់មើលទៅកាន់មនុស្សដូចនេះ និងគិតថា "វ៉ាវ! ពួកគេមានពរហើយ" ដែរទេ?
ចម្លើយផ្ទាល់ខ្លួន
មនុស្សភាគច្រើនគិតថា មនុស្សដែលមានទ្រព្យសម្បត្តិ មានទេពកោសល្យ និងមានភាពល្បីល្បាញ ជាអ្នកដែលមានពរ។ ប៉ុន្តែ ដោយយោងតាមព្រះយេស៊ូវរបស់ទាំងអស់នោះ មិនមែនជាលក្ខណៈសម្បត្តិ របស់មនុស្សមានពរនោះទេ។
ដូច្នេះ ឥឡូវនេះ សូមមើលឱ្យច្បាស់ជាងនេះទៀត អំពីមនុស្សដែលព្រះយេស៊ូវមានបន្ទូលថា ជាអ្នកមាន ពរ។ ខ្ញុំនឹងពន្យល់ប្រាប់អំពី ចំនុចមួយៗ។ ប្អូនសូមគិតថាអ្វី ដែលប្អូនហៅថាមានពរ។
-
អ្នកមានសេចក្ដីកំសត់ខាងវិញ្ញាណ ដឹងថាគេត្រូវការព្រះ។
-
អ្នកយំសោក ពិបាកចិត្តអំពី អំពើបាប និង សេចក្ដីទុក្ខវេទនានៅក្នុងលោកីយ៍នេះ។
-
អ្នកស្លូតត្រង់ជា អ្នកដែលបន្ទាបខ្លួន និងជឿ ទុកចិត្តព្រះ។
-
អ្នកស្រេកឃ្លានសេចក្ដីសុចរិត ចង់ធ្វើអ្វីដែល ត្រឹមត្រូវ។
-
អ្នកមានចិត្តមេត្តាករុណា ជាអ្នកដែលអត់ទោស និងមានចិត្តសណ្ដោសទៅកាន់អ្នកដទៃ។
-
អ្នកមានចិត្តបរិសុទ្ធចង់បានតែអ្វីដែលល្អ។
-
អ្នកផ្សះផ្សារគេជួយនាំសន្តិភាពមកក្នុងកាលៈ ទេសៈណាមួយវិញ។
-
អ្នកត្រូវគេបៀតបៀន ទ្រាំទ្រដោយជំនឿទៅ កាន់ព្រះ ទោះបីជាក្នុងស្ថានភាពលំបាកក៏ ដោយ។
មានពរ មិនមែនមានលុយ មានមិត្តភក្តិ ឬទ្រព្យសម្បត្តិច្រើនជាងគេនោះទេ។ ផ្ទុយទៅវិញ មនុស្សមានពរគឺអស់អ្នកណាដែល ដឹងថាគេត្រូវការព្រះ។ ពួកគេ បន្ទាបខ្លួន និងចង់បានសេចក្ដី សុចរិត។ ពួកគេមានចិត្តមេត្តាករុណា នៅក្នុងពិភពលោក ដែលគ្មានសេចក្ដីមេត្តាករុណា។ ពួកគេមានចិត្តបរិសុទ្ធ នៅក្នុងពិភពលោកមិនបរិសុទ្ធ។ពួកគេជាអ្នកផ្សះផ្សារនាំសន្តិ ភាពមកវិញ នៅក្នុងពិភពលោកដ៏ហឹង្សា។ ដោយសារការរស់នៅក្នុងរបៀបនេះ ពួកគេ មានលក្ខណៈ ជាប្រជាពលរដ្ឋនៃស្ថានសួគ៌។
អ៊ីចឹង មេរៀនដំបូងរបស់យើង គឺថាការមានពរ គឺមិនមែនអំពី យើងមានអ្វីនៅក្នុងពិភពលោកនេះនោះ ទេ។ ប៉ុន្តែ គឺអំពី ទំនាក់ទំនងរបស់យើងជាមួយព្រះ និងចរិតលក្ខណៈរបស់យើង។ មនុស្សមានពរ គឺជានរណាដែលស្គាល់ព្រះ និងលូតលាស់នៅក្នុងលក្ខណៈជា កូនរបស់ព្រះ។
មានពរគឺ "ទទួលការល្អ មកពីព្រះ"។ អ៊ីចឹង ពេលនេះ យើងត្រូវការដឹងថា ព្រះមានការល្អអ្វី សម្រាប់មនុស្ស។
តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ តើអ្នកមានសេចក្ដីកំសត់ខាងវិញ្ញាណមានពរអ្វី?
នគរស្ថានសួគ៌។
បន្តសួរមួយឃ្លាៗ របៀបនេះ (ឧទាហរណ៍៖ តើអ្នកយំសោកមានពរអ្វី? តើអ្នកស្លូតត្រង់មានពរអ្វី? ...)
បើមានក្ដារខៀន សូមសរសេរនៅក្នុងតារាងទី២ ពេលសិស្សឆ្លើយ។
មនុស្សភាគច្រើនចង់បានជីវិតដែលមានពរ តែពួកគេមានការយល់ខុសអំពី អត្ថន័យរបស់វា។ អ្នកណាដែលគិតថា ការមានលុយ និងមានរូបសម្បត្តិល្អ គឺជាពរដ៏ពិសេសជាងគេនោះ ត្រូវការដឹងថា ព្រះមាន ព្រះពរដែលប្រសើរជាងនោះ សម្រាប់មនុស្ស! ព្រះពរ ដែលព្រះប្រទានមកកាន់យើងមានទាំងនគរ ស្ថានសួគ៌ ការកំសាន្តចិត្តក្នុងពេលលំបាក និងជាក្លាយជាកូនរបស់ព្រះ។
ចាំហ្គេមដែលយើងទើបនឹងលេងទេ? យើងនឹងមិនលេងវាម្ដងទៀតទេឥលូវនេះ តែយើងគិតអំពីរបៀបដែលយើងគួរឆ្លើយសំនួរទាំងនេះវិញ៖ តើមួយណាមានពរជាងរវាង...
-
មានផ្ទះធំសម្រាប់ពីរបីឆ្នាំ ឬ មាននគរស្ថានសួគ៌ ដែលនៅអស់កល្បជានិច្ច?
-
ទៅឃើញកន្លែងល្បីៗ ឬ ឃើញព្រះ?
-
ជាកូនអ្នកមាន ឬ ជាកូនព្រះ?
យើងមិនគួរគិតថា៖ "អ្នកដទៃមានពរ ព្រោះគេមានផ្ទះធំនោះទេ"។ យើងអាចមានអ្វីដែលល្អប្រសើរ ជាងនោះ។ យើងអាចមាននគរស្ថានសួគ៌! ហើយកុំគិតថា៖ "អ្នកដទៃមានពរ ព្រោះគេមានឪពុកម្ដាយ ជាអ្នកមាននោះឡើយ"។ យើងអាចមានអ្វីដែលប្រសើរជាងនោះ គឺយើងជាកូនរបស់ព្រះ!
ព្រះពររបស់ព្រះជាម្ចាស់ ល្អប្រសើរជាងអ្វីដែលយើងអាចរកបាននៅផែនដីនេះ។ ដូច្នេះ មេរៀនទី ២ របស់យើងគឺអំពី មនុស្សមានពរ គឺជាមនុស្សម្នាក់ដែលទទួលការល្អៗ ដែលមានតែព្រះជាម្ចាស់ ប៉ុណ្ណោះទើបឱ្យបាន។
ពេលវេលាក្រុមតូច
ចូរពិភាក្សាគ្នា នៅក្នុងក្រុមតូច៖
-
តើអ្នកចង់ទទួលពរ ដូចអ្វីដែលព្រះយេស៊ូវមានបន្ទូល ទាក់ទងនឹងមនុស្សមានពរដែរឬទេ? ហេតុអ្វី?
-
តើព្រះពរមួយណា (ដែលព្រះយេស៊ូវមានបន្ទូល) ដែលអ្នកចាប់អារម្មណ៍ជាងគេ?
អធិស្ឋានបញ្ចប់