មេរៀនទី ៩: សាងសង់នៅលើថ្ម
សេចក្តីពិតដ៏សំខាន់មួយ : កុំត្រឹមតែស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ តែធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូលដែរ។
សកម្មភាព : ព្រះយេស៊ូវមានបន្ទូល
របៀបលេង :
១) ប្រាប់យុវជនឱ្យក្រោកឈរ បំបែកគ្នា និងមើលមកកាន់គ្រូ។ និយាយ៖ "សូមយកចិត្តទុកដាក់ស្ដាប់ និងធ្វើតាមការណែនាំរបស់ខ្ញុំ។ អ្នកឈ្នះ គឺអ្នកដែលស្ដាប់ និងធ្វើតាម។"
២) ដាក់លក្ខខ័ណ្ឌ៖
-
ពេលគ្រូនិយាយ មានពាក្យថា "ព្រះយេស៊ូវមានបន្ទូលថា" សូមគ្រប់គ្នាធ្វើសកម្មភាព។
-
បើគ្រូនិយាយ មានពាក្យថា "យ៉ាកុបនិយាយថា" សូមប្រុសៗធ្វើសកម្មភាព។
-
ពេលគ្រូនិយាយ មានពាក្យថា "រ៉ាជែលនិយាយថា" សូមស្រីៗធ្វើសកម្មភាព។
គ្រូអាចបន្ថែមលក្ខខ័ណ្ឌនៃការលេង កំឡុងពេលលេងហ្គេមដូចជា៖
-
បើគ្រូនិយាយថា "សារ៉ានិយាយថា" សូមកុំស្ដាប់តាមពាក្យដែលគ្រូនិយាយ ហើយត្រូវសើច និង និយាយថា៖ "តែខ្ញុំចាស់ពេកហើយ!"
-
ពេលគ្រូនិយាយថា "យ៉ូណាសនិយាយថា" សូមកុំស្ដាប់តាមពាក្យដែលគ្រូនិយាយ ហើយបិទច្រមុះ ខ្លួនឯង ហើយនិយាយថា៖ "ធុំក្លិនឆ្អាបត្រីៗ។"
៣) ចាប់ផ្ដើមលេង។ បើអ្នកណាមិនធ្វើសកម្មភាពត្រឹមត្រូវ ឬធ្វើសកម្មភាពខុសពេលវេលា ត្រូវតែអង្គុយចុះ។
៤) អ្នកដែលនៅឈរ ដល់ចុងក្រោយគេ គឺជាអ្នកឈ្នះ។
ក្រោយបញ្ចប់ហ្គេម
សួរ៖ តើវាស្រួល ឬក៏ពិបាក ក្នុងការស្ដាប់តាមការណែនាំរបស់គ្រូ? ហេតុអី?
នៅក្នុងហ្គេម ពេលប្អូនៗមិនបានធ្វើតាមបង្គាប់ តើមកពីប្អូន៖
-
ស្ដាប់ខុស?
-
មិនយល់?
-
ច្រឡំ?
-
មិនចង់ធ្វើតាម?
ក្នុងជីវិតពិតយើង តើប្អូនៗអាចរកឧទាហរណ៍ ពីពេលដែលមនុស្សមិនធ្វើតាមការណែនាំណាមួយទេ?
ទុកឱ្យសិស្សលើកឧទាហរណ៍។
រួចសួរថា៖ "តើគេលើកហេតុផលអ្វី ពេលគេមិនបានធ្វើតាមការណែនាំ នោះ?"
ការរៀនព្រះគម្ពីរ
ថ្ងៃនេះ យើងនឹងបញ្ចប់បណ្ដុំរឿងដែលទាក់ទងនឹង សេចក្ដីអធិប្បាយនៅលើភ្នំ។ យើងនឹងមើលរបៀបដែល ព្រះយេស៊ូវបញ្ចប់ ការបង្រៀនរបស់ទ្រង់។ ព្រះអង្គបានបង្រៀនមេរៀនប្រកបដោយប្រាជ្ញាជាច្រើន។ ឥឡូវនេះ ព្រះអង្គនឹងបញ្ចប់ដោយមានបន្ទូលថា វាជាការសំខាន់ណាស់ ដែលយើងធ្វើតាមព្រះបន្ទូល របស់ទ្រង់។ ដូច្នេះ នៅក្នុងមេរៀននេះគឺ ទាក់ទងនឹងសារៈសំខាន់នៃ ការស្ដាប់បង្គាប់។
អាន [ម៉ាថាយ 7:21-29]
សំនួរត្រិះរិះ
នៅក្នុងខរ 21 តើព្រះយេស៊ូវមានបន្ទូលថា នរណានឹងចូលទៅក្នុងនគរស្ថានសួគ៌?
អស់អ្នកណាដែលធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះបិតា ដែលគង់នៅស្ថានសួគ៌។
មិនមែនគ្រប់គ្នាដែលថា ខ្លួនឯងជាគ្រិស្តបរិស័ទនឹងអាចចូលទៅនគរស្ថានសួគ៌នោះទេ។ បើសិនជា ព្រះយេស៊ូវពិតជាម្ចាស់របស់យើង ហើយយើងនឹងធ្វើតាមបំណងព្រះហឬទ័យព្រះ។
នៅក្នុងខរ 24 តើព្រះយេស៊ូវមានបន្ទូលអំពី អ្នកដែលស្ដាប់ព្រះបន្ទូលព្រះអង្គ ហើយធ្វើតាមនោះថា យ៉ាងម៉េច?
មនុស្សប៉ិនប្រយ័ត្នប្រយែងដែលសង់ផ្ទះខ្លួនឯងនៅលើថ្ម។
នៅក្នុងខរ 26 តើព្រះយេស៊ូវមានបន្ទូលអំពី អ្នកដែលស្ដាប់ព្រះបន្ទូលព្រះអង្គ ហើយមិនធ្វើតាមនោះថា យ៉ាងម៉េច?
មនុស្សល្ងីលើ្ង ដែលសង់ផ្ទះខ្លួនឯងនៅលើខ្សាច់។
តើយើងគួរសង់ផ្ទះយើងនៅលើអ្វីល្អជាង? ខ្សាច់ ឬថ្ម? ហេតុអ្វី?
សង់ផ្ទះនៅលើថ្មប្រសើរជាង។ ថ្មជារបស់ រឹង ដែលមិនប្រែប្រួលនោះឡើយ។ ខ្សាច់មិនមែនជារបស់រឹងទេ។ ខ្សាច់ងាយស្រួលឱ្យយើងសង់អ្វីពីលើ តែវាមិននៅមាំមួយកន្លែងទេ ហើយអគារនឹងរលំ។
តើមានរឿងអីកើតឡើងចំពោះផ្ទះទាំង ២ ខ្នង ពេលមានភ្លៀង និងខ្យល់បក់មក?
ផ្ទះរបស់មនុស្សមានប្រាជ្ញា ដែលសង់នៅលើថ្ម នឹងមិនរលំទេ។
ផ្ទះរបស់មនសុ្សល្ងីល្ងើ ដែលសង់នៅលើខ្សាច់ នឹងរលំបែកបាក់អស់។
សាកនឹកគិតថា មានមិត្តភក្តិម្នាក់មករកយើង ដើម្បីសុំយោបល់។ អ្នកនឹងឱ្យដំបូន្មានល្អៗទៅកាន់គាត់ តែពួកគេមិនធ្វើតាមទេ! តើដំបូន្មានរបស់ប្អូន ផ្ដល់ប្រយោជន៍ដល់ពួកគេទេ? ទេ។ តើបញ្ហាមកពីដំបូន្មាន របស់ប្អូន មិនល្អឬ? ទេ។
តើអ្វីទៅជាបញ្ហា? ពួកគេមិនធ្វើតាមដំបូន្មានខ្ញុំ។
ប្អូនមិនអាចជួយនរណាម្នាក់ ដែលគេមិនទទួលពាក្យនៃប្រាជ្ញា ដោយមិនធ្វើតាម អ្វីដែលប្អូននិយាយ នោះទេ។ ដូច្នេះ មេរៀនថ្ងៃនេះគឺ កុំគ្រាន់តែស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ តែត្រូវធ្វើតាមអ្វីដែល ព្រះអង្គមានបន្ទូលដែរ!
សំនួរបង្កប់ន័យ
តើប្អូនគិតថា ផ្ទះតំណាងឱ្យអ្វីនៅក្នុងរឿងនេះ?
ផ្ទះតំណាងឱ្យជីវិតយើង។
ចូរនិយាយអំពី គ្រឹះ។ តើអ្វីទៅជាគ្រឹះ?
ទុកឱ្យពួកគេបញ្ចេញគំនិត។
គ្រឹះគឺជា អ្វីដែលយើងសង់ពីលើ។ បើគ្រឹះគឺជារបស់រឹង នោះអគារនឹងរឹងមាំដែរ។ បើគ្រឹះខ្សោយវិញ មិនថាអគារនោះធំ ឬស្អាតប៉ុណ្ណាទេ វានឹងមិនគង់វង្សទេ។ មនុស្សយើងគ្រប់គ្នា ក៏កំពុងសាងសង់ជីវិត យើងលើអ្វីមួយដែរ។ ព្រះយេស៊ូវមានបន្ទូលថា ការរស់នៅដែលតាមការបង្រៀនរបស់ទ្រង់ គឺដូចជា អគារនៅលើថ្មអ៊ីចឹង។ តើប្អូនៗគិតថា ព្រះអង្គមានន័យថាម៉េច?
ព្រះបន្ទូលព្រះអង្គជា សេចក្ដីពិត អាចទុកចិត្តបាន និងរឹងមាំ។ បើយើងសង់ជីវិតយើងនៅលើនោះ ជិវិតរបស់យើងនឹងរឹងមាំដែរ។
មនុស្សភាគច្រើនចង់រស់នៅក្នុងជីវិតដែលល្អ។ ប៉ុន្តែ តើយើងអាចដឹងថា យើងកំពុងរស់នៅតាមអ្វី ដែលព្រះអង្គចង់ឱ្យយើងរស់នៅ ដោយរបៀបណា? ចម្លើយគឺ ព្រះអង្គបានបញ្ជូនព្រះរាជបុត្រាព្រះអង្គពី ស្ថានសួគ៌មក ឱ្យប្រាប់យើងអំពី បំណងព្រះហឬទ័យទ្រង់សម្រាប់យើង។ បើយើងបានឮព្រះបន្ទូលព្រះ អង្គ ហើយយើងឆ្លើយតបដោយការស្ដាប់បង្គាប់ នោះសេចក្ដីសន្យាដែលយើងមានគឺ យើងនឹងអាចឈរ មាំនៅចំពោះព្យុះភ្លៀងដែលមាននៅក្នុងជិវិតយើង និងរស់នៅអស់កល្បជានិច្ច។
ដូច្នេះ ការសង់ផ្ទះនៅលើថ្ម មានន័យថា ការធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ការសង់ផ្ទះនៅលើខ្សាច់ មានន័យថា មិនធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ។ គន្លឹះក្នុងការស្ដាប់បង្គាប់ព្រះយេស៊ូវ គឺស្គាល់ព្រះ អង្គ។ ពេលប្អូនៗកាន់តែស្គាល់ទ្រង់ ប្អូនៗនឹងកាន់តែជឿទ្រង់។ ហើយពេលយើងឃើញថា ព្រះយេស៊ូវល្អ មានប្រាជ្ញា ស្មោះត្រង់ និងមានអំណាចប៉ុណ្ណានោះ យើងនឹងជ្រើសរើសស្ដាប់បង្គាប់ទ្រង់ ដោយចិត្ត សប្បាយរីករាយ ព្រោះយើងដឹងថា នេះជាការល្អបំផុតដែលយើងអាចធ្វើបាន។ ពេលយើងធ្វើដូចនេះ យើងកំពុងតែចាប់ផ្ដើមរស់នៅ តាមដែលព្រះអង្គបង្កើតមកហើយ។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖
-
តើការស្ដាប់បង្គាប់ព្រះយេស៊ូវ មានសារៈសំខាន់ប៉ុណ្ណា?
-
តើអ្វីទៅដែលធ្វើឱ្យការស្ដាប់បង្គាប់ព្រះយេស៊ូវ ពិបាកពេលខ្លះ?
-
តើអ្វីដែលជួយឱ្យអ្នកស្ដាប់បង្គាប់ព្រះអង្គ?
សង្ខេប
នៅក្នុងបណ្ដុំរឿងនេះ យើងបានឃើញថា ព្រះយេស៊ូវបង្រៀនទៅកាន់ពួកសិស្សថា ពួកគេទទួលពរ ពីព្រះ។ ពួកគេគឺជាអំបិល និងពន្លឺនៅក្នុងលោកីយ៍។ ពួកគេស្រឡាញ់មនុស្ស ស្រឡាញ់ទាំងខ្មាំង សត្រូវទៀត។ ពួកគេអធិស្ឋានទៅកាន់ព្រះ ដូចជាឪពុកកូន និងមានទំនាក់ទំនងជាមួយព្រះអង្គ។ ពួកគេបម្រើព្រះ ដូចជាចៅហ្វាយ និងមានកំណប់នៅនគរស្ថានសួគ៌ ដោយសារតែការបម្រើនេះ។ ពួកគេយកព្រះជាទី ១ និងជឿទុកចិត្តព្រះអង្គថា ទ្រង់នឹងផ្គត់ផ្គង់តម្រូវការពួកគេ ជាងព្រួយបារម្ភ។ ពួកគេមិនកាត់ទោសអ្នកដទៃ តែព្យាយាមជួយមនុស្សវិញ ហើយពួកគេស្ដាប់ និងធ្វើតាមការបង្រៀន របស់ព្រះអង្គ។ នេះហើយ គឺជាជីវិតដែលមានព្រះយេស៊ូវ គង់នៅជាមួយ។
អធិស្ឋានបញ្ចប់