លក្ខណៈរបស់ព្រះ
សូមស្វាគមន៍
សំនួរយ៉ាងសំខាន់បំផុត ដែលយើងម្នាក់ៗ នឹងធ្វើការឆ្លើយគឺ : តើព្រះរបស់លោកអ្នកគឺជានរណា? អ្វីដែលមនុស្ស ម្នាក់ជឿលើអំពីព្រះនឹងកំណត់ពី តម្លៃគ្រឹះ គោលដៅ និងអាទិភាពរបស់គាត់ក្នុងជីវិត។ ដូច្នេះហើយ វាចាំបាច់ យ៉ាងខ្លាំងក្រៃលែងក្នុងការឲ្យគំនិតទស្សនៈរបស់យើងអំពីព្រះគឺត្រឹមត្រូវ និងពិត។
ដើម្បីឲ្យយើងអាចស្គាល់ព្រះ បាន យើងត្រូវតែអនុញ្ញាតឲ្យទ្រង់បើកសំដែងអង្គទ្រង់មកកាន់យើង។
ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ (យ៉ាកុប ៤:៨)
ការសន្យាដែលយើងមានគឺថា នៅពេលដែលយើងមករកព្រះដោយបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រ ដើម្បីស្គាល់ទ្រង់យ៉ាងពិតប្រាកដ នោះទ្រង់នឹងមករកយើង ហើយបង្ហាញយើងថាទ្រង់ជានរណា។
គោលដៅរបស់វគ្គសិក្សាមួយនេះ គឺដើម្បីជួយយើងឲ្យស្គាល់ព្រះ សមស្របតាមការ ដែលទ្រង់បានសំដែងអង្គ ទ្រង់ឲ្យយើងស្គាល់តាមរយៈព្រះបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ យើងនឹងធ្វើការនេះតាមរយៈការពិនិត្យមើលទៅ លើលក្ខណៈរបស់ទ្រង់ ក្នុងមេរៀនចំនួន ៧ មេរៀន។
មេរៀន ទី១៖ ព្រះទ្រង់ល្អ
មេរៀន ទី២៖ ព្រះជាម្ចាស់ទ្រង់សុចរិត
មេរៀន ទី៣៖ ព្រះជាម្ចាស់ទ្រង់យុត្តិធម៌
មេរៀន ទី៤៖ ព្រះជាម្ចាស់ទ្រង់មេត្តាករុណា
មេរៀន ទី៥៖ ព្រះជាម្ចាស់ទ្រង់មានព្រះគុណ
មេរៀន ទី៦៖ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់
មេរៀន ទី៧៖ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់
ការស្គាល់ព្រះគគឺជាចំនេះដឹងដ៏សំខាន់ជាងគេបំផុត។ នៅពេលដែលយើងបានស្គាល់ព្រះដ៏ធំមហិមា និងពេញដោយសិរីល្អ ដោយផ្ទាល់ ដែលទ្រង់គឺជាព្រះនៃព្រះគម្ពីរ នោះយើងនឹងទទួលការផ្លាស់ប្រែ ដោយសារតែទំនាក់ទំនង របស់យើងជាមួយនឹងទ្រង់។ ពេលដែលយើងកាន់តែស្គាល់ទ្រង់ ចិត្តរបស់យើងក៏កាន់តែពោរពេញដោយ សេចក្តីសុខសាន្ត សេចក្តីអំណរ និង ការស្កប់ចិត្តនៅក្នុងទ្រង់។ ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ!
ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ ឯដំណើរដែលទ្រង់យាងចេញមក នោះទៀងដូចជាអរុណរៈ ហើយទ្រង់នឹងយាងមកឯយើងរាល់គ្នា ដូចជាទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។ (ហូសេ ៦:៣)