
តើគ្រិស្ទបរិស័ទអធិស្ឋានអំពីអ្វីខ្លះ?
បើអ្នកចង់អធិស្ឋានអំពី អ្វីដែលក្រុមជំនុំដំបូងបានអធិស្ឋាន...
អធិស្ឋានសូមឱ្យព្រះអង្គនឹងលើកតម្កើងនាមទ្រង់នៅក្នុងលោកីយ៍
ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះថា
ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ
សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ (ម៉ាថាយ 6:9)
អធិស្ឋានសូមឱ្យព្រះអង្គពង្រីកនគរព្រះអង្គនៅផែនដី
សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់
សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី
ដូចនៅស្ថានសួគ៌ដែរ។ (ម៉ាថាយ 6:10)
អធិស្ឋានសូមឱ្យព្រះបន្ទូលព្រះអង្គ អាចផ្សព្វផ្សាយ និងថ្កើងឡើង
ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូល
របស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុង
ចំណោមអ្នករាល់គ្នាដែរ (២ ថេស្សាឡូនិក 3:1)
អធិស្ឋានសូមឱ្យមនុស្សទាំងអស់ទទួលព្រះវិញ្ញាណបរិសុទ្ធ
បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ
ចុះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណ
បរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?។ (លូកា 11:13)
អធិស្ឋានសូមឱ្យព្រះអង្គប្រទានភាពយុត្តិធម៌មកកាន់រាស្ត្រទ្រង់
តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់
ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ? (លូកា 18:7)
អធិស្ឋានសូមឱ្យព្រះអង្គនឹងសង្គ្រោះមនុស្សបាត់បង់
បងប្អូនអើយ ខ្ញុំមានចិត្តប្រាថ្នា ហើយអធិស្ឋានដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល គឺឲ្យគេបានសង្គ្រោះ។ (រ៉ូម 10:1)
អធិស្ឋានសម្រាប់ភាពក្លាហានក្នុងការប្រកាសដំណឹងល្អ
ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ (អេភេសូ 6:19)
អធិស្ឋានសូមឱ្យមានទីសម្គាល់ និងការអស្ចារ្យ
ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផង ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។ (កិច្ចការ 4:29–30)
លោកអេលីយ៉ាជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីក៏បង្កើតផលផ្លែឡើង។ (យ៉ាកុប 5:17–18)
អធិស្ឋានសូមឱ្យអ្នកជឿទទួលបានការប្រោសឱ្យជា
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។ (យ៉ាកុប 5:14–15)
អធិស្ឋានសូមឱ្យអ្នកមិនជឿទទួលបានការប្រោសឱ្យជា
គាប់ជួនជាឪពុករបស់ពូញ្លសដេកគ្រុន ហើយមួលផង នោះលោកប៉ុលក៏ចូលទៅផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃលើ ដើម្បីឲ្យគាត់បានជា។ (កិច្ចការ 28:8)
អធិស្ឋានសម្រាប់ការដេញវិញ្ញាណអាក្រក់
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណបែបនេះបាន គ្មានអ្វីក្រៅតែពីការអធិស្ឋាន [និងតម]នោះទេ»។ (ម៉ាកុស 9:29)
អធិស្ឋានសូមឱ្យមានការសង្គ្រោះដ៏អស្ចារ្យ ទៅកាន់អ្នកជឿដែលកំពុងរងការបៀតបៀន
ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។
រំពេចនោះ មានទេវតារបស់ព្រះអម្ចាស់ឈរក្បែរលោក ហើយមានពន្លឺមួយភ្លឺជះចូលទៅក្នុងគុក។ ទេវតានោះក៏គោះលោកពីចំហៀង ហើយដាស់លោកថា៖ «សូមក្រោកឡើង ជាប្រញាប់!» នោះច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ (កិច្ចការ 12:5-7)
លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។ រំពេចនោះ ស្រាប់តែ មានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ (កិច្ចការ 16:25–26)
អធិស្ឋានសូមឱ្យព្រះផ្គត់ផ្គង់តម្រូវការយើង
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ (ម៉ាថាយ 6:11)
អធិស្ឋានសុំប្រាជ្ញា
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ (យ៉ាកុប 1:5)
អធិស្ឋានសូមឱ្យព្រះអង្គបង្កើតភាពជាអ្នកដឹកនាំល្អ នៅគ្រប់ក្រុមជំនុំទាំងអស់
កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។ (កិច្ចការ 14:23)
អធិស្ឋានសូមឱ្យព្រះបញ្ជូនអ្នកច្រូត ទៅក្នុងទីចម្រូត
ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។ (ម៉ាថាយ 9:38)
ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។ ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។ (កិច្ចការ 13:2–3)
អធិស្ឋានសូមការជោគជ័យសម្រាប់បេសកជន
បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្តី ស្រឡាញ់របស់ព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំបាន រួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ (រ៉ូម 15:30–31)
អធិស្ឋានសូមការរួបរួមមកកាន់អ្នកជឿ
ទូលបង្គំមិនអធិស្ឋានឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលនឹងជឿដល់ទូលបង្គំ តាមរយៈ ពាក្យរបស់គេផងដែរ ដើម្បីឲ្យគេទាំងអស់គ្នាបានរួមមកតែមួយ ដូចព្រះវរបិតាគង់ក្នុងទូលបង្គំ ហើយ ទូលបង្គំនៅក្នុងព្រះអង្គ គឺឲ្យគេបានរួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យមនុស្សលោកបានជឿថា ព្រះ អង្គបាន ចាត់ឲ្យទូលបង្គំឲ្យមកមែន។ (យ៉ូហាន 17:20–21)
អធិស្ឋានសូមការលូតលាស់ខាងជំនឿ
យើងអធិស្ឋានយ៉ាងអស់ពីចិត្ត ទាំងយប់ទាំងថ្ងៃ សូមឲ្យបានឃើញមុខអ្នករាល់គ្នា ហើយឲ្យបាន បំពេញអ្វីដែលខ្វះ ខាងឯជំនឿរបស់អ្នករាល់គ្នា។ (១ ថេស្សាឡូនិក 3:10)
ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!» (ម៉ាកុស 9:24)
អធិស្ឋានសម្រាប់សេចក្ដីស្រឡាញ់ ចំនេះដឹង និងការយល់ដឹង
ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មាន ចំណេះដឹង និងយល់គ្រប់សព្វទាំងអស់ ដើម្បីជួយអ្នករាល់គ្នាឲ្យពិចារណាមើលពីអ្វីដែលប្រសើរបំផុត ហើយឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឥតកន្លែងបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ (ភីលីព 1:9–10)
អធិស្ឋានសូមឱ្យខ្លួនយើងដឹង និងធ្វើតាមបំណងព្រះហឬទ័យព្រះ
ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនេះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នក រាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ ដើម្បី ឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យ ព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់ គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។ (កូឡូស 1:9-10)
អធិស្ឋានសូមកម្លាំង ដើម្បីយល់ច្បាស់ពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទ បាន គង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុង សេចក្តី ស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តី ស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។ (អេភេសូ 3:16–19)
អធិស្ឋានសូមកម្លាំង ការទ្រាំទ្រ និងការអត់ធ្មត់ ដោយចិត្តអំណរ
សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ (កូឡូស 1:11)
អធិស្ឋានសូមឱ្យពួកអ្នកជឿស្គាល់ព្រះ និងឱ្យសេចក្ដីសង្ឃឹមដែលទ្រង់ត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា និងអំណាចរបស់ទ្រង់មានក្នុងយើង
សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់ អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា ហើយថា ព្រះចេស្តាដ៏ ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ (អេភេសូ 1:17 –19)
អធិស្ឋានសូមកុំឲ្យយសេចក្ដីជំនឿយើងវិនាសបាត់ឡើយ
ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិល មកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។ (លូកា 22:32)
អធិស្ឋានសូមកុំឱ្យធ្លាក់ក្នុងសេចក្ដីល្បួង
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ (ម៉ាថាយ 6:13)
ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ (ម៉ាថាយ 26:41)
អធិស្ឋានសូមព្រះឱ្យជួយយើង ឱ្យរស់នៅបានល្អ
ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើង បានរាប់អ្នករាល់គ្នាជា ស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែល ធ្វើ ដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ (២ ថេស្សាឡូនិក 1:11)
អធិស្ឋានសូមការអត់ទោសបាប
សូមអត់ទោសកំហុសរបស់យើងខ្ញុំដូចយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ (ម៉ាថាយ 6:12)
អធិស្ឋាមសូមការការពារពីការអាក្រក់
តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ (ម៉ាថាយ 6:13)
អធិស្ឋានសម្រាប់ពួកបរិសុទ្ធទាំងអស់
ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធ ទាំងអស់។ (អេភេសូ 6:18)