មេរៀន: បុណ្យអេស្ទើរស
សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវស្រឡាញ់យើង ដោយសេចក្ដីស្រឡាញ់ដ៏អស្ចារ្យបំផុត។
សកម្មភាព : អង្គរក្ស
សម្ភារ ៖ បាល់ទន់ៗ
របៀបលេង :
១) គ្រប់គ្នាឈរជារង្វង់។ ឱ្យបាល់ទៅមនុស្សម្នាក់។
២) មនុស្ស ២ នាក់ឈរនៅកណ្ដាល់រង្វង់។ មនុស្សម្នាក់ជា ប្រធានាធិបតី ហើយម្នាក់ទៀតជា អង្គរក្ស។
៣) អ្នកដែលកាន់បាល់ គប់បាល់ដាក់ប្រធានាធិបតី។ អ្នកយាមត្រូវការពារប្រធានាធិបតី ដោយឈរបាំង គាត់។
៤) បើបាល់ត្រូវប្រធានាធិបតី គាត់ត្រឡប់ចូលទៅឈរជារង្វង់។ អ្នកយាមធ្វើជាប្រធានាធិបតីថ្មី។ អ្នកដែលបោះបាល់ (ដែលបុកប្រធានាធិបតី) ធ្វើជាអង្គរក្សថ្មី។ ហ្គេមមិនឈប់ទេ ដូច្នេះអង្គរក្សថ្មី ត្រូវប្រញាប់ទៅការពារប្រធានាធិបតីថ្មី នៅកណ្ដាលរង្វង់ឱ្យបានលឿន។
ក្រោយបញ្ចប់ហ្គេម:
សួរ: តើប្អូនៗចង់ធ្វើជាប្រធានាធិបតីមែនទែន ដែរទេនៅក្នុងជីវិតពិត? ហេតុអ្វី?
តើនរណាចង់ធ្វើជាអង្គរក្សនៅក្នុងជីវិតពិត? ហេតុអ្វី?
តើប្អូនៗចង់ធ្វើជាប្រធានាធិបតី ឬអង្គរក្ស? ហេតុអ្វី?
ការរៀនព្រះគម្ពីរ
នេះគឺជា សប្ដាហ៍ដ៏ពិសេសសម្រាប់គ្រឹស្ទបរិស័ទ។ សប្ដាហ៍នេះ មនុស្សជាច្រេីននៅទូទាំងពិភពលោក នឹងរំឮកអំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងនៅលើឈើឆ្កាង។ វាគឺជាបង្ហាញចេញនូវក្ដីស្រឡាញ់ យ៉ាងអស្ចារ្យ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ នៅក្នុងមេរៀននេះ គ្រូនឹងពន្យល់អំពី មូលហេតុ។ ប៉ុន្តែ ចូរយើងចាប់ផ្ដើមដោយសំនួរមួយថា៖ តើអ្វីទៅជាក្ដីស្រឡាញ់?
ទុកឱ្យសិស្សបញ្ចេញគំនិត។
មនុស្សយើងតែងមានគំនិតផ្សេងៗគ្នាអំពីថា អ្វីជាសេចក្ដីស្រឡាញ់។ ប៉ុន្តែ តើសេចក្ដីស្រឡាញ់ជាអ្វីទៅ ដោយយោងតាមព្រះគម្ពីរ? ព្រះគម្ពីរសញ្ញាថ្មី បានសរសេរជាភាសាក្រិច ហើយពាក្យដែលបកប្រែថា សេចក្ដីស្រឡាញ់គឺ "អាហ្គាពេ"។ ទាំងអស់គ្នា សូមនិយាយថា "អាហ្គាពេ"។ សេចក្ដីស្រឡាញ់ប្រភេទ នេះ មានន័យថា យើងយកតម្រូវការរបស់អ្នកដទៃជាមុន តម្រូវការរបស់យើង។ វាមានន័យថា យើង ជ្រើសរើសធ្វើអ្វីដែលល្អ សម្រាប់អ្នកដទៃ ទោះបីពួកគេមិនសាកសមទទួលវាក៏ដោយ។ យើងធ្វើអ្វីដែលល្អទៅកាន់ពួកគេ ទោះបីយើងត្រូវលះបង់អ្វីខ្លះសម្រាប់ពួកគេក៏ដោយ។
ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ [យ៉ូហាន 15:13]
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ ខ្លួន នោះទេ។
តើព្រះយេស៊ូវមានបន្ទូលថា សេចក្ដីស្រឡាញ់ដ៏ធំអស្ចារ្យគឺជាអ្វី?
ការប្ដូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួន។
ដូច្នេះ សេចក្ដីស្រឡាញ់ លើសពីអារម្មណ៍ដែលយើងមាន។ វាមានន័យថា យើងប្រើជីវិតរបស់យើង ដើម្បីប្រទានពរ និងផ្ដល់ប្រយោជន៍ដល់អ្នកដទៃ។ សេចក្ដីស្រឡាញ់មិនងាយស្រួលនោះទេ។ វាគឺជា ការលះបង់ និងទាមទារអ្វីជាច្រើនពីយើង! វាអាចមានន័យដល់ការបោះបង់ អ្វីដែលសំខាន់ សម្រាប់ យើង រួមទាំងពេលវេលា លុយ និងជីវិតរបស់យើង ដើម្បីជួយអ្នកដទៃ។
តើព្រះយេស៊ូវលះបង់ព្រះជន្មរបស់ព្រះអង្គជួសអ្នកដទៃដូចម្ដេច?
ទុកឱ្យសិស្សបញ្ចេញយោបល់។ រួចឱ្យពួកគេអាចខរគម្ពីរខាងក្រោម។
[រ៉ូម 5:8] តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះ គ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។
នេះគឺជារបៀបដែលព្រះយេស៊ូវស្រឡាញ់យើង ដោយក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់។ ព្រះអង្គសុគត ជួសយើង ជាមិត្តសំឡាញ់របស់ទ្រង់។ ចូរគិតអំពីការនេះ តើមាននរណាម្នាក់ដែលប្អូនស្រឡាញ់ខ្លាំង រហូតហ៊ានលះបង់ជីវិតដើម្បីសង្គ្រោះគេទេ? ទុកឱ្យសិស្សឆ្លើយ។
មានតែមនុស្សដែលសំខាន់បំផុតសម្រាប់យើងទេ ទើបយើងអាចគិតអំពី ការលះបង់ជីវិតដើម្បីពួកគេ បាន មែនទេ? ឥឡូវ គិតអំពីការនេះ តើមាននរណាដែលស្រឡាញ់ប្អូនខ្លាំង រហូតហ៊ានលះបង់ជីវិត
សម្រាប់ប្អូនដែរទេ? តើប្អូនគិតថា មិត្តរួមថ្នាក់ប្អូនអាចធ្វើអ៊ីចឹងបានទេ? ឬបងប្រុស បងស្រី? គ្រូប្អូន? មនុស្សភាគច្រើនមិនអាចលះបង់សម្រាប់ប្អូនបានទេ។ ដូច្នេះ តើសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ អស្ចារ្យ ប៉ុណ្ណាទៅណ៎ ដែលព្រះអង្គអាចសុគតជួសប្អូនបាននោះ?
សូមគិតអំពី ហ្គេមដែលយើងទើបនឹងលេង។ តើព្រះយេស៊ូវដូចទៅនឹងអង្គរក្សយ៉ាងម៉េច? អង្គរក្ស ត្រៀមខ្លួនជាស្រេច ដើម្បីប្រថុយគ្រោះថ្នាក់ និងលះបង់ជីវិត ដើម្បីសង្គ្រោះអ្នកដទៃពីសេចក្ដីស្លាប់។
នៅពេលព្រះយេស៊ូវយាងមកផែនដី ព្រះអង្គមិនបានយាងមកដូចជា ប្រធានាធិបតីដែលមានអំណាច និងទ្រព្យសម្បត្តិ និងច្បាប់សង្កត់សង្កិនមកកាន់យើងនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គយាងមកដូចជា អង្គរក្ស គឺមកដើម្បីសង្គ្រោះ និងការពារយើង ទោះជាវាតម្រូវឱ្យព្រះអង្គលះបង់ជីវិតក៏ដោយ។
ប៉ុន្តែ ប្រហែលជាប្អូនៗឆ្ងល់ថា ហេតុអ្វីទើបព្រះយេស៊ូវសុគត? ហើយតើព្រះអង្គសង្គ្រោះយើងពីអ្វី? សូមមើល [ម៉ាថាយ 1:20-21] ដើម្បីស្វែងរកចម្លើយ។
ទុកឱ្យពួកគេស្វែងរកវា និងប្រាប់គ្រូអំពី ចម្លើយ។
ព្រះយេស៊ូវមានន័យថា "ព្រះអម្ចាស់ជាសេចក្ដីសង្គ្រោះ"។ ព្រះអង្គមាននាមដូច្នេះ ព្រោះ "ព្រះអង្គសង្គ្រោះ រាស្ត្ររបស់ទ្រង់ពីអំពើបាបរបស់គេ"។ បញ្ហាដ៏ធំរបស់មនុស្សជាតិនោះគឺជា អំពើបាប។ អំពើបាបនាំឱ្យ មានការរងទុក្ខនិងការឈឺចាប់។ អំពើបាប បំផ្លិចបំផ្លាញជីវិត។ អំពើបាប បង្កឱ្យមានសេចក្ដីស្លាប់។ យើង គ្រប់គ្នាសុទ្ធតែត្រូវការការសង្គ្រោះពីអំពើបាប។ ហើយនេះហើយគឺជាអ្វីដែលព្រះយេស៊ូវ យាងមកដើម្បី ធ្វើការនេះ។ ព្រះអង្គធ្វើការនេះ ដោយទទួលយកការដាក់ទោសទាំងឡាយ សម្រាប់អំពើបាបរបស់ យើងនៅលើឈើឆ្កាង។ ព្រោះអំពើបាបរបស់យើងបានកាត់ទោសហើយ ដូច្នេះឥឡូវនេះ យើងមានសេរី ភាពពី ការដាក់ទោសទាំងឡាយដោយសារអំពើបាបដែលយើងសាកសមទទួល។ ដូច្នេះ ព្រះយេស៊ូវបានសង្គ្រោះយើងពីការដាក់ទោសសម្រាប់អំពើបាបយើង។
ជាងនេះទៅទៀត ព្រះយេស៊ូវក៏បានសង្គ្រោះយើងពីអំណាចនៃអំពើបាបដែរ។ ព្រះយេស៊ូវបានចាត់ព្រះ វិញ្ញាណបរិសុទ្ធ ឱ្យមកជួយយើង និងយកឈ្នះអំពើបាប។ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង ជួយយើងឱ្យដឹងសេចក្ដីពិត ឈប់ជឿការកុហក តតាំងនឹងសេចក្ដីល្បួង និងមានប្រាជ្ញាដឹងអំពី អ្វីដែលគួរធ្វើដែរ។ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំ បំពាក់បំប៉ន និងចម្រើនកម្លាំងយើង ឱ្យធ្វើអ្វីទៅ តាម បំណងព្រះហឬទ័យព្រះ។ ការនេះជួយយើងឱ្យមានជ័យជំនះលើអំពើបាប និងរស់នៅក្នុងជីវិត ១ ដែលប្រសើរជាងមុន។
បើទោះបីយើងរស់នៅបានល្អ យើងក៏នឹងស្លាប់នៅថ្ងៃណាមួយដែរ។ ដូច្នេះ រឿងមួយទៀតគឺ យើងត្រូវ ការការសង្គ្រោះពីសេចក្ដីស្លាប់។
[យ៉ូហាន 3:16] ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់ កល្បជានិច្ច វិញ។
តើអ្វីទៅជាលទ្ធផលនៃការជឿលើព្រះយេស៊ូវ?
អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
តើយើងអាចដឹងថា យើងនឹងមានជីវិតអស់កល្បជានិច្ចដូចម្ដេច? ព្រោះថា ៣ ថ្ងៃក្រោយពី សុគតនៅ លើឈើឆ្កាង ព្រះយេស៊ូវបានរស់ឡើងវិញ។
[រ៉ូម 6:9] ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគត ទៀត ឡើយ ព្រោះសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ទៀត។
[1កូរិនថូស 6:14] ព្រះទ្រង់បានទាំងប្រោសឲ្យព្រះអម្ចាស់រស់ឡើងវិញ ហើយនឹងប្រោសឲ្យយើងរាល់ គ្នារស់ឡើងដែរ ដោយសារព្រះចេស្តានៃទ្រង់។
ទំនុកចិត្តថា យើងអាចមានជ័យជំនះលើសេចក្ដីស្លាប់ គឺនៅក្នុងអំណាចព្រះចេស្ដានៃព្រះ។ ព្រះជាម្ចាស់ បានប្រោសព្រះយេស៊ូវឲ្យរស់ឡើងវិញ ហើយទ្រង់ក៏នឹងប្រោសអ្នកណា ដែលជាកម្មសិទ្ធិ របស់ព្រះយេស៊ូវផងដែរ។
ដូច្នេះ ព្រះយេស៊ូវសង្គ្រោះយើងពីបញ្ហាធំៗ ២ របស់យើង គឺអំពើបាប និងសេចក្ដីស្លាប់ ដោយការ លះបង់ដ៏ធំធេងរបស់ទ្រង់ផ្ទាល់។ ហេតុអ្វីទើបព្រះយេស៊ូវធ្វើដូចនេះ? ពីព្រោះ ព្រះអង្គគឺជាសេចក្ដី ស្រឡាញ់។ សូមចាំថា៖ សេចក្ដីស្រឡាញ់ មានន័យថា យើងប្រើប្រាស់ជីវិតយើងដើម្បីប្រទានទៅកាន់ អ្នកដទៃ។
តើយើងគួរឆ្លើយតបទៅកាន់ការនេះដូចម្ដេច?
ទុកឱ្យពួកគេបញ្ចេញគំនិត។
[យ៉ូហាន 11:25-26] ព្រះយេស៊ូវវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ។ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំនោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ?
[1យ៉ូហាន 3:16] ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់ បាន ស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ។
[យ៉ូហាន 13:34-35]
ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក
ដំបូង ជឿលើព្រះយេស៊ូវ។ បន្ទាប់មក ទទួលសេចក្ដីស្រឡាញ់របស់ព្រះអង្គជារៀងរាល់ថ្ងៃ។ បន្ទាប់មក ទៀត ស្រឡាញ់អ្នកដទៃដូចព្រះអង្គស្រឡាញ់អ្នក។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖
-
តើដែលព្រះយេស៊ូវស្រឡាញ់អ្នកខ្លាំងណាស់ រហូតហ៊ានលះព្រះជន្មព្រះអង្គ ដើម្បីសង្គ្រោះអ្នក ពីអំពើ បាប និងសេចក្ដីស្លាប់ មានន័យដូចម្ដេចមកកាន់ប្អូន?
អធិស្ឋានបញ្ចប់