មេរៀន ទី៦: ការលើកទឹកចិត្ត
សេចក្ដីពិតដ៏សំខាន់មួយ : ការលើកទឹកចិត្តស្អាងគ្នាទៅវិញទៅមក ផ្ដល់ព្រះគុណ ផ្ដល់ក្ដីសង្ឃឹម និងបណ្ដាលឱ្យមានសេចក្ដីស្រឡាញ់ និងប្រព្រឹត្តិការល្អ!
ថា៖ "យើងកំពុងរៀនប្រធានបទទាក់ទងនឹង សារៈសំខាន់នៃពាក្យសម្ដីរបស់យើង"។ យើងកំពុង មើលថាតើពាក្យសម្ដីបែបណាជាពាក្យសម្ដីល្អ ហើយបែបណាជាពាក្យសម្ដីមិនល្អ។ ថ្ងៃនេះ យើងនឹងមើលឧទាហរណ៍អំពី ពាក្យសម្ដីល្អ បន្តទៀត គឺ ពាក្យលើកទឹកចិត្ត។
-
តើពាក្យលើកទឹកចិត្តជាអ្វី?
-
តើការលើកទឹកចិត្តគ្នាទៅវិញទៅមក សំខាន់ទេ? ហេតុអ្វី?
-
តើការលើកទឹកចិត្តដែលល្អ មានលក្ខណៈដូចម្ដេច?
ទុកឱ្យសិស្សបញ្ចេញយោបល់ រួចថា៖ ឥឡូវ ចូរមើលអ្វីដែលព្រះគម្ពីរលើកឡើង។ យើងនឹងសរសេរចុះ អំពី គោលបំណងនៃការលើកទឹកចិត្ត ពេលដែលយើងអាន។
ឱ្យសិស្សម្នាក់អានខរគម្ពីរនេះ ឱ្យឮៗ
[រ៉ូម 15:5-6 (KCB)] ឥឡូវនេះ សូមព្រះជាម្ចាស់នៃការស៊ូទ្រាំ និងការលើកទឹកចិត្ដប្រទាន ឲ្យអ្នករាល់គ្នាមាន គំនិតតែមួយតាមរយៈព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យអ្នករាល់គ្នាសរសើរតម្កើង ព្រះជាម្ចាស់ជាព្រះវរបិតារបស់ ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដោយព្រមព្រៀងគ្នា និងមានសំឡេងតែមួយ។
តើលោកប៉ុលពណ៌នាអំពី ព្រះជាម្ចាស់ដូចម្ដេចនៅក្នុងខរ ៥?
ព្រះជាម្ចាស់នៃការស៊ូទ្រាំ និងការលើកទឹកចិត្ត
ប្អូនៗបានឮអត់? ព្រះជាម្ចាស់ គឺជាព្រះនៃការលើកទឹកចិត្ត។ ព្រះអង្គមិនមែនជា ព្រះនៃការបំបាក់ទឹក ចិត្តនោះទេ។ ព្រះអង្គមិនមែនជាព្រះនៃការរិះគន់ដែរ។
ឱ្យសិស្សម្នាក់អានខរគម្ពីរនេះ ឱ្យឮៗ
[1 ថែស្សាឡូនិក 5:11 (2016 OV)] ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
ដំបូង ចូរយើងកត់សម្គាល់ថា ការលើកទឹកចិត្តគឺការស្អាងគ្នាទៅវិញទៅមក។
(សរសេរចុះថា "ការលើក ទឹកចិត្ត គឺជាការស្អាងចិត្តគ្នាទៅវិញទៅមក" នៅលើក្ដារខៀន បើសិនជាមាន)
តើអ្នកធ្លាប់មានបទពិសោធន៍នេះពីមុនដែរឬទេ? តើអ្នកធ្លាប់បានស្អាងឡើង ដោយសារពាក្យលើកទឹក ចិត្តរបស់នរណាម្នាក់មកកាន់អ្នកដែរឬទេ? តើមានអ្វីកើតឡើង?
ទុកឱ្យសិស្សបញ្ចេញគំនិត
បើសិនការទទួលបានការលើកទឹកចិត្ត ជាបទពិសោធន៍ល្អ យើងក៏ំគួរតែលើកទឹកចិត្តអ្នកដទៃដែរ។ ឥឡូវ ចូរមើលខរគម្ពីរមួយទៀត។
[អេភេសូ 4:29] មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែ ពាក្យ ណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
មានអត្ថន័យដូចគ្នា មែនអត់? ពាក្យសម្ដីរបស់យើងគួរតែជួយស្អាងគ្នាទៅវិញទៅមក។ កត់ចំណាំដែរថា ពាក្យសម្ដីរបស់យើងក៏គួរ តែ "ផ្ដល់ព្រះគុណទៅកាន់អ្នកស្ដាប់ដែរ"។
(សរសេរចុះ "ផ្ដល់ព្រះគុណ" នៅ លើក្ដារខៀន)។
តើប្អូនៗគិតថាវាមានន័យដូចម្ដេច?
ទុកឱ្យសិស្សបញ្ចេញយោបល់
ព្រះគុណ គឺជាអំណោយទាននៃភាពសន្ដោស ការគាប់ចិត្ត និងព្រះពរ។ ពាក្យសម្ដីរបស់យើង អាចជា អំណោយ ដែលផ្ដល់ព្រះពរទៅកាន់អ្នកដទៃ។ ចូរមើលព្រះគម្ពីរសុភាសិត។
[សុភាសិត 16:24] ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ ឆ្អឹងផង។
ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ? ហេតុអ្វី?
ព្រោះវាផ្អែម
តើពាក្យសម្ដីពីរោះ មានឥទ្ធិពលយ៉ាងដូចម្ដេចទៅកាន់អ្នកស្ដាប់?
ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង
នេះគឺជាការពិត។ ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានបង្ហាញថាយើងនឹងមានសុខភាពរាងកាយ ល្អ នៅពេលយើងមានអំណរ។ បើសិនជាយើងអាចជួយគ្នាឱ្យមានអំណរបាន នោះវាប្រៀបដូចជា យើងកំពុង ឱ្យអំណោយទៅកាន់នរណាម្នាក់ចឹងដែរ។
[សុភាសិត 12:25] ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយ ឡើង។
ខរគម្ពីរនេះ មានអត្ថន័យដូចគ្នា ត្រូវទេ? មានអ្វីជាច្រើនធ្វើឱ្យយើងថប់បារម្ភអំពី ជីវិត តែពាក្យសម្ដីល្អ នឹងជួយឱ្យយើងមានអារម្មណ៍ប្រសើរឡើង។ តើពាក្យសម្ដីដូចម្ដេចអាចជួយអ្នកដទៃ នៅពេលពួកគេ មានការថប់បារម្ភ? ទុកឱ្យសិស្សបញ្ចេញយោបល់
ពាក្យសម្ដីផ្ដល់ក្ដីសង្ឃឹម គឺជាអ្វីដែលយើងត្រូវការ នៅក្នុងកាលៈទេសៈទាំងនោះ។ នៅពេលយើងកំពុង ថប់បារម្ភ ឬបាក់ទឹកចិត្ត យើងអាចរំឮកគ្នាទៅវិញទៅមកអំពី សេចក្ដីសន្យារបស់ព្រះ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមកអំពី ការល្អដែលព្រះអង្គបានរៀបចំសម្រាប់យើង។
[រ៉ូម 15:4 (KCB)] ដ្បិតសេចក្ដីទាំងឡាយដែលបានចែងទុកកាលពីមុន គឺបានចែងទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសង្ឃឹមតាមរយៈការស៊ូទ្រាំ និងតាមរយៈការលើកទឹកចិត្ដពីបទគម្ពីរ។
បទគម្ពីរត្រូវបានសរសេរដើម្បីយើងអាចមានសង្ឃឹម។ ការស្គាល់សេចក្ដីពិតពីក្នុងព្រះបន្ទូលរបស់ព្រះ គឺជា ការលើកទឹកចិត្តដ៏ធំ និងជាប្រភពនៃក្ដីសង្ឃឹម (សរសេរ "ផ្ដល់ក្ដីសង្ឃឹម" នៅលើក្ដារខៀន)។
បទគម្ពីរប្រាប់យើងថា មានព្រះដ៏មានអំណាចចេស្ដា១អង្គ បានហៅយើងឱ្យមកឯទ្រង់ ដោយក្ដីជំ នឿ។ ព្រះអង្គឱ្យយើងត្រឡប់ជាបុត្រាបុត្រីរបស់ព្រះអង្គ ហើយស្រឡាញ់យើង និងមានគម្រោងផែនការ ដ៏អស្ចារ្យ ដែលនៅអស់កល្បជានិច្ចសម្រាប់យើងដែរ។ ដូច្នេះ នៅពេលយើងដឹងអំពី ចរិតលក្ខណៈ របស់ព្រះ និងព្រះបន្ទូលព្រះអង្គ យើងនឹងអាចលើកទឹកចិត្ត និងផ្ដល់ក្ដីសង្ឃឹមទៅកាន់ អ្នកដទៃទៀត បាន មិនថាពួកគេកំពុងជួបប្រទះស្ថានភាពលំបាកយ៉ាងណាក៏ដោយដែរ។
នេះហើយគឺជាមូលហេតុ ដែលការស្គាល់សេចក្ដីសន្យារបស់ព្រះ មានតម្លៃអស្ចារ្យនោះឯង។ ឧទា ហរណ៍៖ សាកស្រម៉ៃថា មិត្តភក្តិរបស់យើងកំពុងតែព្រួយបារម្ភអំពី អនាគតរបស់គេ។ យើងអាចនិ យាយថា៖ "អ្នកជាមនុស្សអស្ចារ្យ ហើយខ្ញុំគិតថា វានឹងមិនអីទេ..." ឬយើងអាចប្រាប់ពួកគេថា៖ "រឹងមាំ និងមានកម្លាំងចិត្តឡើង... ព្រះអង្គគង់នៅជាមួយអ្នក... ទ្រង់នឹងមិនចាកចេញពីអ្នក ឬបោះបង់អ្នក ចោលនោះទេ (ចោតិយកថា 31:6) ទ្រង់នឹងចម្រើនកម្លាំង ហើយជួយដល់អ្នក (អេសាយ 41:10)"។ បើពួកគេទទួល និងជឿសេចក្ដីពិតនេះ ជីវិតរបស់ពួកគេនឹងផ្លាស់ប្ដូរ!
ឥឡូវ យើងមើលខរគម្ពីរមួយទៀត
[ហេព្រើរ 10:24-25] ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមាន សេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង។ ឥតលែងប្រជុំគ្នាដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំ ឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។
នៅក្នុងខរនេះ យើងឃើញពីគោលបំណងនៃការលើកទឹកចិត្ត មួយទៀត គឺជា "ការបណ្ដាលឱ្យមាន សេចក្ដីស្រឡាញ់ ហើយឱ្យប្រព្រឹត្តការល្អផង។" ពាក្យនេះ មានន័យថាយើងជម្រុញទឹកចិត្តមនុស្ស ឱ្យស្រឡាញ់គ្នា និងធ្វើការល្អ។ តើប្អូនៗគិតថា យើងធ្វើដូចនេះដោយរបៀបណា? ទុកឱ្យសិស្សបញ្ចេញយោបល់
ការស្រឡាញ់គ្នា និងប្រព្រឹត្តការល្អ មិនមែនជារឿងងាយស្រួលធ្វើទេ។ ប៉ុន្តែ នៅពេលមានមិត្តភក្តិ ដែលចាំលើកទឹកចិត្តយើងឱ្យបន្តធ្វើការនេះ វានឹងជួយឱ្យយើងតស៊ូធ្វើបន្តទៀត។ ដូច្នេះ ពេលយើង ឃើញនរណាម្នាក់ធ្វើការល្អ សូមប្រាប់ពួកគាត់ថា ពួកគាត់កំពុងធ្វើការល្អ រួច "អរគុណ" ពួកគាត់។ វានឹងជួយលើកចិត្តឱ្យពួកគាត់បន្តធ្វើការល្អបានទៀត។ (សរសេរ "បណ្ដាលឱ្យមានសេចក្ដីស្រឡាញ់ និងប្រព្រឹត្តការល្អ" នៅលើ ក្ដារខៀន។)
សរុបសេចក្ដីមក គោលបំណងនៃការលើកទឹកចិត្តគ្នាគឺដើម្បីស្អាងគ្នាឡើង ផ្ដល់ព្រះគុណ ក្ដីសង្ឃឹម និងបណ្ដាលឱ្យមានសេចក្ដីស្រឡាញ់ និងប្រព្រឹត្តិការល្អ!
អ៊ីចឹង ឥឡូវនេះ មានអ្នកណាអាចទាយបានថា យើងនឹងធ្វើអ្វីទេ? យើងលេងហ្គេម លើកទឹកចិត្តគ្នា!
របៀបលេង:
១) ថា៖ "អង្គុយជារង្វង់។ ខ្ញុំនឹងឱ្យម្នាក់ ក្រដាស ១ សន្លឹក ប៊ិច ១ ដើម"
២) សរសេរឈ្មោះរបស់អ្នក នៅចុងខាងលើក្រដាស រួចហុចទៅឱ្យអ្នកនៅខាងឆ្វេងដៃ។
៣) សរសេរពាក្យលើកទឹកចិត្ត ឬចរិតលក្ខណៈល្អអំពី អ្នកដែលមានឈ្មោះនៅខាងចុងខាងលើក្រដាស រួចហុចក្រដាសបន្តទៅឆ្វេងទៀត ឱ្យអ្នកបន្ទាប់សរសេរដែរ។
៤) ហុចបន្ត រហូតទាល់តែបានសរសេរគ្រប់គ្នា នៅលើក្រដាសរបស់គ្នាទៅវិញទៅមក។
៥) គ្រប់គ្នានឹងទទួលយកក្រដាសរបស់ខ្លួនមកវិញ និងអានវាដោយខ្លួនឯង ដើម្បីទទួលបានពាក្យលើកទឹកចិត្តល្អៗ។
អធិស្ឋានបញ្ចប់