top of page
-
តើព្រះនាមអ្វី?នៅក្នុងសៀវភៅទីពីរនៃព្រះគម្ពីរ គឺសៀវភៅនិក្ខមនំ ព្រះទ្រង់បានបង្ហាញអង្គទ្រង់ទៅកាន់បុរសម្នាក់ ឈ្មោះថាម៉ូសេ ហើយ ទ្រង់បានបញ្ជូនឲ្យគាត់ទៅដឹកនាំជនជាតិអ៊ីស្រាអែល។ លោកម៉ូសេ មានអារម្មណ៍សង្ស័យថា ពួកអ៊ីស្រាអែល នឹងមិនស្តាប់គាត់នោះទេ ដូច្នេះគាត់សួរព្រះអង្គ សំនួរយ៉ាងសំខាន់មួយ។ ម៉ូសេក៏ទូលទៅព្រះថា មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច ព្រះទ្រង់មានបន្ទូលទៅម៉ូសេថា «អញជាព្រះដ៏ជាព្រះ» រួចទ្រង់មានបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា (១៥) ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ (និក្ខមនំ ៣:១៣-១៥) នៅក្នុងខ ១៥ ព្រះអង្គបង្ហាញព្រះនាមព្រះអង្គថា יְהוָ֥ה (យ៉ាវេហ៍)។ ព្រះអង្គមានបន្ទូលថា នោះជាឈ្មោះទ្រង់នៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្តីរំឭក ពីទ្រង់ដល់គ្រប់ ទាំងដំណរៀងរាបតទៅ។ ព្រះនាមទ្រង់ត្រូវបានសរសេរចំនួន ៦២១៨ដង នៅក្នុងព្រះគម្ពីរ លើសជាងពាក្យ ណា ផ្សេងៗទៀតសម្រាប់ព្រះ។ នៅក្នុងភាសាខ្មែរ ត្រូវបានគេបកប្រែថា ព្រះយេហូវ៉ា នៅក្នុងព្រះគម្ពីរបកប្រែ ចាស់ (ពគប) ហើយ ព្រះអម្ចាស់នៅក្នុងគម្ពីរបកប្រែថ្មី (គខប)។ នៅក្នុងភាសាអង់គ្លេស ត្រូវបានបកប្រែថា ‘the LORD’ ដែលសរសេរជាអក្សរធំទាំងអស់ជាភាសាអង់គ្លេស។ តើព្រះនាមព្រះអង្គមានអត្ថន័យយ៉ាងដូចម្តេច? ព្រះនាមរបស់ព្រះ មានភាពស្រដៀងគ្នាទៅកាន់ពាក្យក្នុងភាសាហេព្រើរ ដែលមានន័យថា ‘I AM’ «អញជាព្រះដ៏ជាព្រះ» (យើងគឺជាយើង)។ ទោះបីវាជាការមិនអាចទៅរួចក្នុងការបកប្រែឲ្យចំត្រឹមត្រូវក៏ដោយ ព្រះនាមរបស់ព្រះអង្គមានន័យថា ‘អង្គបុគ្គលដ៏នៅអស់កល្បជានិច្ច’ ‘គឺជាអង្គបុគ្គលដែលតែងតែរមានវត្តមាន តាំងពីណាពីណៃមក’ ‘គឺជាអង្គ បុគ្គលដែលបានមានវត្តមានតាំងពីមុនមក រហូតដល់សព្វថ្ងៃ ហើយជា រៀងរហូតតទៅ’។ ដូច្នេះព្រះនាម ព្រះអង្គ ពណ៌នាពីភាពជាព្រះរបស់ទ្រង់ ដែលទ្រង់គង់នៅស្ថិតស្ថេរ អស់ កល្បជានិច្ច ហើយគ្មានការប្រែប្រួល នោះឡើយ។
-
តើព្រះគឺអស់កល្បជានិច្ច មានន័យដូចម្ដេច?ដំបូង នៅអស់កល្បជានិច្ច មានន័យថាគ្មានទីចាប់ផ្ដើម។ គ្រប់យ៉ាងដែល ព្រះជាម្ចាស់បានបង្កើត សុទ្ធតែមានទីចាប់ផ្ដើម។ ប៉ុន្តែ ព្រះអង្គមិនមានទីចាប់ផ្ដើមទេ។ គ្មាននរណា បង្កើតព្រះអង្គឡើយ។ ព្រះអង្គគង់នៅតាំងតែពីអស់កល្បមកម្ល៉េះ។ ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាព ព្រមទាំងក្រវាត់អង្គ ដោយសេចក្តីនោះដែរ ឯលោកីយ៍នោះបានតាំងមាំមួន និងរង្គើមិនបានឡើយបល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណ គឺមានទ្រង់តាំងតែពីអស់កល្បរៀងមក (ទំនុកតម្កើង ៩៣:១-២) មួយទៀត នៅអស់កល្បជានិច្ចមានន័យថា គ្មានទីបញ្ចប់ទេ។ របស់គ្រប់យ៉ាងសុទ្ធតែមានទីបញ្ចប់។ ប៉ុន្តែព្រះអង្គជាព្រះដែលគង់នៅអស់កល្ប ហើយទ្រង់គ្មានទីបញ្ចប់ទេ។ អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ នៅអស់កល្បជានិច្ច ហើយនឹងមានសេចក្តីនឹកចាំពីទ្រង់ នៅអស់ទាំងដំណមនុស្សតទៅ។ (ទំនុកតម្កើង ១០២:១១-១២) កាលដើមដំបូងទ្រង់បានតាំងឫសផែនដី ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ របស់ទាំងនោះនឹងវិនាសសូន្យទៅពិត តែទ្រង់នឹងស្ថិតស្ថេរនៅវិញ អើ របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវ ដូច្នេះនឹងបានផ្លាស់ចេញជាពិត ប៉ុន្តែ ឯទ្រង់ៗនៅដដែល ហើយព្រះជន្មទ្រង់មិនចេះផុតឡើយ។ (ទំនុកតម្កើង ១០២:២៥-២៧) សកលលោកក៏មិននៅអស់កល្បជានិច្ចទេ។ សកលលោក សុទ្ធតែមានទីចាប់ផ្ដើ ហើយមានទីបញ្ចប់។ គ្រប់ការបង្កើតទាំងអស់ មានដែនកំណត់នៅក្នុងពេលវេលា តែព្រះគ្មានដែនកំណត់នៅក្នុងពេលវេលាទេ។ ព្រះអង្គ “ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច”។ ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក គឺមុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី និងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ។ (ទំនុកតម្កើង ៩០:១-២) ព្រោះព្រះអង្គតែងតែគង់នៅ ព្រះអង្គគឺ អចិន្ត្រៃយ៍។ ព្រះអង្គ គឺជាការពិតដែលនៅអចិន្ត្រៃយ៍តែមួយ។ គ្រប់ របស់ផ្សេងៗ គឺនៅបណ្ដោះអាសន្ន។ ប៉ុន្តែ ព្រះអង្គគង់នៅជានិច្ច។ ព្រះអង្គគឺ គង់នៅ "តាំងពី មុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ" សូមឱ្យទ្រង់បានសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និងអំណាច តាំងពីមុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ (យូដា ២៥)
-
តើព្រះគឺជាព្រះសព្វវត្តមាន មានន័យដូចម្ដេច?ខាងក្រោមនេះគឺជាចំនុចគន្លឹះចំបង ដែលព្រះគម្ពីរបង្រៀនយើងអំពីព្រះអង្គគឺជាព្រះសព្វវត្តមាន (១) គ្មានកន្លែងណា ដែលអាចផ្ទុកព្រះវត្តមានទ្រង់បានឡើយ ហើយទ្រង់មិនដែលអវត្តមាននៅកន្លែង ណាមួយឡើយ។ “យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មម ឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ាន ទៅទៀត” (១ ពង្សាវតារក្សត្រ ៨:២៧) (២) ព្រះអង្គគង់នៅពាសពេញស្ថានសួគ៍ និងផែនដី។ “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយផងដែរឬអី ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យអញមើលមិនឃើញ បានឬ តើអញមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា” (យេរេមា ២៣:២៣-២៤) (៣) ព្រះអង្គមានព្រះវត្តមានគង់នៅគ្រប់ទីកន្លែង - គ្មានកន្លែងណា ទ្រង់អវត្តមាន ហើយគ្មានកន្លែង ណាដែលមានភាពធំធេងខ្ពង់ខ្ពស់ជាងព្រះឡើយ។ ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់ ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ ព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ (ទំនុកតម្កើង ១៣៩:៥-១០)
-
តើព្រះគឺជាព្រះសព្វញ្ញុតញាណ មានន័យដូចម្ដេច?ដើម្បីធ្វើការសង្ខេប ចំនុចគន្លិះចំបង ដែលព្រះគម្ពីរបានបង្រៀនយើងអំពីព្រះដំរិះរបស់ព្រះគឺ : (១) ព្រះអង្គមានព្រះដំរិះយ៉ាងឥតខ្ចោះ ហើយការយល់ដឹងរបស់ទ្រង់គ្មានដែនកំណត់ឡើយ។ ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយក៏ហៅបានតាមឈ្មោះទាំងអស់ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរហើយមានឫទ្ធានុភាពក្រៃលែងឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់ (ទំនុកតម្កើង ១៤៧:៤-៥) “ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗ ដូចម្តេចឬទេ តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ ឬទេ” (យ៉ូប ៣៧:១៤-១៦) (២) ព្រះអង្គជ្រាបស្គាល់គ្រប់យ៉ាងអំពីចក្រវាឡ ដែលទ្រង់បានបង្កើត។ ...ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញា របស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។ (យេរេមា ១០:១២) (៣) ព្រះអង្គជ្រាបដឹងពីចិត្តគំនិត ផែនការ ពាក្យសំដី ហើយសកម្មភាពរបស់មនុស្សគ្រប់គ្នា។ ព្រះអង្គជ្រាបដឹងអំពី : គ្រប់ជំហានរបស់យើង (យ៉ូប ៣៤:២១) គ្រប់ការដែលយើងធ្វើ (ទំនុកតម្កើង ៣៣:១៣-១៥) គ្រប់ទាំងផ្លូវរបស់យើង (ទំនុកតម្កើង ១៣៩:១-៣) អ្វីដែលយើងត្រូវការ (ម៉ាថាយ ៦:៨) ចំនួនសក់ដែលនៅលើក្បាលយើង (ម៉ាថាយ ១០:២៩-៣០) អ្វីដែលនឹងយើងនិយាយ មុនពេលដែលយើងនិយាយ (ទំនុកតម្កើង ១៣៩:៤) ចិត្តរបស់មនុស្សទាំងអស់ (១ ពង្សាវតា ៨:៣៨-៣៩; កិច្ចការ ១:២៤) ចិត្ត ផែនការ និង គំនិតរបស់យើង (១ របាក្សត្រ ២៨:៩) (៤) ព្រះអង្គមានចំនេះជ្រាបដឹងយ៉ាងឥតខ្ចោះអំពីគ្រប់អ្វីៗទាំងអស់ - អតីតកាល បច្ចុប្បន្ន និង អនាគត។ ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ (សុភាសិត ៥:២១) ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ (យ៉ូប ២៨:២៤) នចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចជាអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ (អេសាយ ៤៦:៩-១០) មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយគឺជាការថ្មី ដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការ ទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង។ (អេសាយ ៤២:៩)
-
តើព្រះគឺជាព្រះមានសព្វានុភាព មានន័យដូចម្ដេច?ការសង្ខេប ចំនុចគន្លឹះដែលព្រះគម្ពីរបង្រៀនអំពីគ្រប់ព្រះចេស្តារបស់ព្រះគឺ : (១) ព្រះចេស្តារបស់ព្រះគ្មានដែនកំណត់ ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបាន ស្មើនឹង គេនោះ ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែល នាំឲ្យ ពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តា ដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។ (អេសាយ ៤០:២៥-២៦) (២) គ្មានអ្វីដែលពិបាកពេកសម្រាប់ព្រះឡើយ។ ទ្រង់មានសមត្ថភាព ដែលគ្មានដែនកំណត់។ មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ (យេរេមា ៣២:២៧) ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ (យេរេមា ៣២:១៧) (៣) ព្រះចេស្តារបស់ទ្រង់គ្របដណ្តប់គ្រប់ទីកន្លែង គឺលើគ្រប់របស់សព្វសារពើរ។ ដែលទ្រង់ធ្វើការយ៉ាងធំ រកគិតមិនយល់ជាការយ៉ាងអស្ចារ្យឥតគណនា (យ៉ូប ៥:៩) (៤) គ្មានអ្វីអាចទាស់ប្រឆាំង យកឈ្នះ ទៅកាន់ព្រះចេស្តារបស់ព្រះបានឡើយ។ “ឱព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនមែនជាព្រះនៅស្ថានសួគ៌ទេឬអី តើទ្រង់មិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬអី ហើយនៅព្រះហស្តទ្រង់ នោះក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងទ្រង់បានឡើយ”។ (២ របាក្សត្រ ២០:៦)
-
តើព្រះនាម ព្រះយេស៊ូវគ្រីស្ទ មានន័យដូចម្តេច ?នាមថាយេស៊ូវត្រូវបានបកប្រែពីឈ្មោះក្នុងភាសាហេប្រឺ יְהוֹשֻֽׁעַ׃, (អានថា យេ-ហូ-ហ្សូ-អា)។ ឈ្មោះនេះមកពីភាសាហេប្រឺពីរពាក្យ: יְהוָה (យ៉ាវេហ៍) គឺព្រះនាមរបស់ព្រះ និង יָשַׁע ដែលមានន័យថា សេចក្តីសង្រ្គោះ ។ ដូច្នេះហើយ ឈ្មោះមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសង្គ្រោះ។ ព្រះអង្គត្រូវបាន ប្រទានឲ្យមានព្រះនាមនេះដោយព្រោះតែព្រះអង្គគឺជាព្រះអង្គសង្រ្គោះដែលត្រូវបានចាត់មក ដោយព្រះជាម្ចាស់ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គពីអំពើបាបរបស់គេ (ម៉ាថាយ១:២១)។ ព្រះគ្រីស្ទ គឺជាតួនាទី (មិនមែនជានាមត្រកូល) ដែលត្រូវបានបកប្រែពីពាក្យនៅក្នុងភាសាហេប្រឺ המשיח (មេស៊ី) ដែលមានន័យថា «អ្នកដែលត្រូវបានចាក់ប្រេងតាំង»។ សម្រាប់មនុស្សការដែលទទួលបាន «ការចាក់ ប្រេងតាំង» មានន័យថាប្រេងនោះត្រូវបានបង្ហូរពីលើគាត់ដើម្បីបង្ហាញថា គាត់ត្រូវបានត្រាស់ហៅដោយ ព្រះជាម្ចាស់ឲ្យធ្វើជាហោរា (១ ពង្សាវតារក្សត្រ ១៩:១៦) ជាសង្ឃ (លេវីវិន័យ ៨:១២) ឬជាស្តេច (២ ពង្សាវតារក្សត្រ ៩:៦)។ នៅក្នុងសេចក្តីទំនាយច្រើនជាង ៣០០ សេចក្តីទំនាយដែលមាននៅក្នុងព្រះគម្ពីរ សញ្ញាចាស់ ព្រះជាម្ចាស់បានប្រកាសថាព្រះអង្គទ្រង់នឹងចាត់ព្រះមេស៊ីឲ្យមកធ្វើជាហោរាជាសង្ឃ ហើយជាស្តេច លើប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះយេស៊ូវគឺជាហោរា ជាសង្ឃហើយជាស្តេចមួយនោះ។ ព្រះអង្គគឺជាហោរាដែល ប្រកាសពីព្រះបន្ទូលនៃព្រះ(ហេព្រើរ ១:១-២‚យ៉ូហាន ១២:៤៩-៥០) ជាសម្តេចសង្ឃ ដ៏ខ្ពស់ជាអ្នកផ្សះផ្សា ដែលនៅ កណ្តាលរវាងព្រះជាម្ចាស់ ហើយនឹង មនុស្ស (១ ធីម៉ូថេ ២:៥-៦) ហើយជាស្តេច ដែលសោយរាជ្យ អស់កល្បជានិច្ច (ហេព្រើរ ១:៨‚ វិវរណៈ ១១:១៥)។
-
តើព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីខ្លះ នៅក្នុងជីវិតរបស់អ្នកជឿ?ព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានឱ្យដល់អ្នកជឿទាំងឡាយ ដើម្បីជួយយើងឱ្យរស់នៅក្នុងជីវិតជា គ្រីស្ទបរិស័ទ។ ព្រះវិញ្ញាបរិសុទ្ធឱ្យយើងសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ ដើម្បីឱ្យយើងអាចចូល ទៅក្នុងនគរព្រះ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃ សេចក្ដីកើតជាថ្មី ហើយការ ប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ (ទីតុស ៣:៥) ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ (យ៉ូហាន ៣:៥) ព្រះវិញ្ញាណបរិសុទ្ធ គង់ជាមួយ ក៏សណ្ឋិតនៅក្នុងអ្អ្នកជឿគ្រប់រូប នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃ សេចក្ដីពិត ដែលលោកីយ ទទួល ពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ (យ៉ូហាន ១៤:១៦-១៧) មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិត ក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោស រូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែល សណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។(រ៉ូម ៨:១១) តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួល មកពីព្រះ (១ កូរិនថូស ៦:១៩a) ព្រះវិញ្ញាណបរិសុទ្ធនាំយើងចូលក្នុង គ្រប់ទាំងសេចក្ដីពិត កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុង គ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក (យ៉ូហាន ១៦:១៣) ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។ (១ កូរិនថូស ២:១០-១១) ព្រះវិញ្ញាណបរិសុទ្ធ បង្រៀន និងរំឮកយើងពីគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានមានបន្ទូល តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹង បង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដីដែលខ្ញុំបានប្រាប់ដល់ អ្នក រាល់គ្នាដែរ (យ៉ូហាន ១៤:២៦) ព្រះវិញ្ញាណបរិសុទ្ធ ធ្វើបន្ទាល់ពីព្រះយេស៊ូវមកកាន់យើង ដើម្បីដំកើងទ្រង់ ប៉ុន្តែ កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណ នៃសេចក្ដីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ (យ៉ូហាន ១៥:២៦) ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា (យ៉ូហាន ១៦:១៤) ព្រះវិញ្ញាណបរិសុទ្ធ ជួយឱ្យយើងអាចនឹងថា "ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់" ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណ នៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជា ព្រះអ ម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ (១ កូរិនថូស ១២:៣) ព្រះវិញ្ញាណបរិសុទ្ធ សំដែងឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមក ហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិតហើយពីសេចក្ដីជំនុំ ជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ពីសេចក្ដីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយ អ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ នឹងពីសេចក្ដីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយនេះត្រូវទោសហើយ។ (យ៉ូហាន ១៦:៧-១១) ព្រះវិញ្ញាណបរិសុទ្ធ ញែកជាបរិសុទ្ធយើង ដោយបានប្រោសឲ្យខ្ញុំរួចពីអំណាច របស់អំពើបាប ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាច របស់អំពើបាប នឹងសេចក្ដីស្លាប់ហើយ (រ៉ូម ៨:២) តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ (កាឡាទី ៥:១៦) ឱបងប្អូនដ៏ជាស្ងួនភ្ងានៃព្រះអម្ចាស់អើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះអង្គជានិច្ច ពីដំណើរអ្នក រាល់គ្នា ពីព្រោះព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិ ញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្ដីពិតផង (២ ថែស្សាឡូនីច ២:១៣) ព្រះវិញ្ញាណបរិសុទ្ធ បំបាត់អរិភាពរបស់យើងចំពោះព្រះ បណ្តាលមកពីគំនិតខាងសាច់ឈាមរបស់យើង។ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ (រ៉ូម ៨:៧-៨) ព្រះវិញ្ញាណបរិសុទ្ធ បំពេញចិត្តយើងដោយសេចក្ដីស្រឡាញ់របស់ព្រះ ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ (រ៉ូម ៥:៥) ព្រះវិញ្ញាណបរិសុទ្ធ ប្រទានអំណាចមក ដើម្បីឱ្យយើងធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង (កិច្ចការ ១:៨) ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ នៃយើងរាល់គ្នា ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង (អេភេសូរ ៣:១៤-១៦) ព្រះវិញ្ញាណបរិសុទ្ធ បំពាក់យើងដោយអំណោយទានខាងវិញ្ញាណ ដើម្បីឱ្យយើងអាចបម្រើព្រះ រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះ ឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ហើយឲ្យម្នាក់ផ្សេងទៀតមាន សេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោស ឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះ អធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើ គ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។ (១ កូរិនថូស ១២:៤-១១) ព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំយើង ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ (រ៉ូម ៨:១៤) បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ (កាឡាទី ៥:២៥) ព្រះវិញ្ញាណបរិសុទ្ធ ប្រទានពាក្យសម្ដីត្រឹមត្រូវឱ្យយើងនិយាយ ប៉ុន្តែកាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយ ឬពីពាក្យដែល ត្រូវថាឡើយ ត្រូវនិយាយតែសេចក្ដីណា ដែលបានប្រទានមកអ្នករាល់គ្នា នៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ (ម៉ាកុស ១៣:១១) ព្រះវិញ្ញាណបរិសុទ្ធ បង្កើតផលផ្លែនៃព្រះវិញ្ញាណនៅក្នុងយើង តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ(កាឡាទី ៥:២២-២៣) ព្រះវិញ្ញាណបរិសុទ្ធ ជួយយើងឱ្យអធិស្ឋាន អរព្រះគុណ និងថ្វាយបង្គំព្រះ ព្រមទាំងប្រើសេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង (អេភេសូរ ៦:១៨a) កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅ វិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំង ច្រៀង ហើយសរសើរ ដល់ព្រះអម្ចាស់ដោយចិត្ត ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយ នូវព្រះនាមព្រះយេស៊ូវគ្រីស្ទ (អេភេសូរ ៥:១៨-២០) ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតតែពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនិងសាច់ ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត (ភីលីព ៣:៣) ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ជួយអង្វរជំនួសយើង ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋាន សូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ (រ៉ូម ៨:២៦) ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជា កូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះ វិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ (រ៉ូម ៨:១៥-១៦) ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ (កាឡាទី ៤:៦) ព្រះវិញ្ញាណបរិសុទ្ធ ធានាឱ្យយើងនូវមរតកដ៏អស់កល្បជានិច្ច ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយ សារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍អាកររបស់យើងរាល់គ្នា ទាល់តែបាន លោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្ដី សរសើរដល់សិរីល្អនៃទ្រង់។ (អេភេសូរ ១:១៣-១៤) រីឯអ្នកដែលបានបង្កើតយើងខ្ញុំសំរាប់ការនោះឯង ជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្ត យើងខ្ញុំដែរ។ (២ កូរិនថូស ៥:៥)
-
តើ «ការដើរដោយព្រះវិញ្ញាណ» មានន័យយ៉ាងណា?បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ (កាឡាទី ៥:២៥) ការដើរនៅក្នុងព្រះវិញ្ញាណគឺជាការ ដែលរស់នៅជីវិតរបស់យើង ដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ គ្រប់ពេលវេលា ដោយមានការញាណដឹងពីការ ដឹកនាំរបស់ទ្រង់ ហើយស្តាប់បង្គាប់ធ្វើតាមទ្រង់។ នៅពេលដែលយើងធ្វើការនេះ ព្រះអង្គទ្រង់នឹង ប្រទានអំណាច ដឹកនាំ តម្រែតម្រង់ផ្លូវ មកកាន់ជីវិតរបស់យើង។ ការដើរដោយព្រះវិញ្ញាណមិនមែនជាអ្វីដែលអាថ៍កំបាំងហើយពិបាកយល់នោះទេ។ ការដើរដោយព្រះវិញ្ញាណ គឺជាការដែល ព្រះវិញ្ញាណធ្វើការហ្វឹកហ្វឺនមកកាន់យើង តាមរយៈព្រះបន្ទូលព្រះ ដើម្បីឲ្យលោកអ្នកធ្វើបាបកាន់ តែតិច ហើយស្តាប់បង្គាប់ធ្វើតាមព្រះកាន់តែច្រើន ហើយនេះហើយគឺជាការលូតលាស់រីកចម្រើនខាងវិញ្ញាណ។ ពេលដែលយើងអានព្រះបន្ទូលព្រះ ព្រះវិញ្ញាណដាក់ព្រះបន្ទូល មកកាន់ ចិត្តយើង ដើម្បីបង្ហាត់បង្រៀនដាស់តឿន ចាក់ចុចចិត្តយើង ហើយដឹកនាំយើងឲ្យឆ្ពោះទៅកាន់ គ្រប់អស់ទាំងសេចក្តីពិត (យ៉ូហាន ១៤:១៦; ១៦:៨-១៥)។ ទ្រង់បង្ហាញ យើងពីរបៀបដែលត្រូវរស់នៅ ដើម្បីថ្វាយកិត្តិយសទៅកាន់ព្រះ ហើយទ្រង់ក៏ប្រទាន ព្រះចេស្តាជួយឲ្យយើងអាចស្តាប់បង្គាប់ព្រះអង្គផងដែរ។ តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ (កាឡាទី ៥:១៦) នៅពេលដែលយើងជាគ្រីស្ទបរិស័ទ ដើរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ នោះយើងមាន សេចក្តីសន្យាមក កាន់យើងថា យើងនឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ។ «សាច់ឈាម» របស់យើង គឺជា និស្ស័យបាបរបស់យើង។ នៅពេលដែលយើងដើរដោយព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងទទួលបានជ័យជំនះ លើអំពើបាប។ ចូរដើរដោយព្រះវិញ្ញាណកាន់តែច្រើនឡើងៗ នោះលោកអ្នក នឹងកាន់តែធ្វើបាបតិចទៅៗ។ យ៉ាងណាមិញ នេះមិនមែនជាដំណើរការងាយស្រួលទេ។ ពេលខ្លះ យើងនឹង ជួបមានការល្បួងឲ្យធ្វើអំពើបាប។ យើងដឹងថាយើងមិនគួរធ្វើអ្វីមួយ តែយើងមានអារម្មណ៍ ចង់ធ្វើការនោះ។ វាហាក់បីដូចជាមានសង្គ្រាម នៅខាងក្នុងយើង។ តើមានអ្វីកំពុងកើតឡើង? ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្ដីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត (កាឡាទី ៥:១៧) មនុស្សទាំងអស់មាននិស្ស័យបាបតាំងតែងពី ពេលចាប់កំណើតមក គឺជាអ្វី ដែលយើងទទួលបាន ពីអ័ដាម។ ពួកអ្នកជឿក៏មានព្រះវិញ្ញាណបរិសុទ្ធផងដែរ ដែលយើងបានទទួលនៅពេល យើងបានកើតជាថ្មី។ អ្វីទាំងពីរនេះសុទ្ធតែមានសេចក្តីប៉ងប្រាថ្នា: សាច់ឈាមចង់ធ្វើអំពើបាប ហើយព្រះវិញ្ញាណឲ្យរស់នៅបរិសុទ្ធ។ ដូច្នេះ គឺមានសង្គ្រាមដែលកំពុងកើតឡើងនៅខាងក្នុងយើង ហើយដោយសារតែការនេះហើយ ដែលធ្វើឲ្យយើង មានការពិបាកក្នុងការដើរដោយព្រះវិញ្ញាណបរិសុទ្ធ។ សាច់ឈាមរបស់យើងតែងមានការទាស់ ប្រឆាំងជាមួយនឹង ព្រះវិញ្ញាណបរិសុទ្ធ ហើយ ព្រះវិញ្ញាណបរិសុទ្ធ តែងទាស់ប្រឆាំងជាមួយនឹងសាច់ឈាម។ ប្រសិនបើយើងចង់ឲ្យ ព្រះវិញ្ញាណ បរិសុទ្ធមានជ័យជំនះ យើងត្រូវតែសហការជាមួយទ្រង់ ហើយអនុញ្ញាត ឲ្យទ្រង់សម្រេចកិច្ចការ ទ្រង់នៅក្នុងយើង។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងយើង ការពារយើងមិនឲ្យយើង ធ្វើតាមបំណង ប្រាថ្នារបស់សាច់ឈាម តែផ្ទុយទៅវិញ យើងត្រូវធ្វើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធចង់ធ្វើ។ ប្រសិនបើយើងចង់ឃើញជីវិតដែលដឹកនាំដោយព្រះវិញ្ញាណ មានលក្ខណៈយ៉ាងណា ចូរឲ្យយើងសំលឹងមើល ទៅឯព្រះយេស៊ូវ។ ទ្រង់បានចាប់កំណើតនៅក្នុងផ្ទៃពោះរបស់នាងម៉ារា ដោយព្រះវិញ្ញាណបរិសុទ្ធ (លូកា ១:៣៥) ទ្រង់បានពេញដោយព្រះចេស្តា ដោយសារព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក (លូកា ៣:២១-២២) ហើយព្រះវិញ្ញាណបរិសុទ្ធបាន ដឹកនាំទ្រង់ទៅឯវាលរហោស្ថាន (លូកា ៤:១)។ ទ្រង់បានបង្ហាត់បង្រៀន ដោយអំណាចចេស្តារបស់ ព្រះវិញ្ញាណបរិសុទ្ធ (លូកា ៤:១៦-១៩; កិច្ចការ ១០:៣៨), «ទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មងដល់ព្រះ» នៅលើឈើឆ្កាង ដោយសារព្រះវិញ្ញាណបរិសុទ្ធ (ហេព្រើរ ៩:១៤) ហើយ «ខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះ ពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ» (រ៉ូម ១:៤)។ ជីវិតគ្រីស្ទបរិស័ទផ្តោតយ៉ាងសំខាន់ទៅលើការនេះឯង គឺឲ្យក្លាយកាន់តែដូចព្រះយេស៊ូវ។ ការញែកចេញជាបរិសុទ្ធ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងយើង ដើម្បីឲ្យកាន់តែដូច ព្រះគ្រីស្ទច្រើនឡើងៗ។ វាជាការកាត់បន្ថយនៃអំពើបាប ហើយជាការបង្កើននៃភាពបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធ បើកបង្ហាញព្រះបន្ទូលទៅកាន់លោកអ្នក ដឹកនាំការអធិស្ឋានរបស់លោកអ្នកគ្រប់គ្រងមកកាន់ ជីវិតរបស់លោកអ្នក ហើយធ្វើឲ្យលោកអ្នកមានចរិតលក្ខណៈរបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់លោកអ្នក។
-
តើព្រះបន្ទូលរបស់ព្រះមានលក្ខណៈដូចម្ដេចខ្លះ?ព្រះបន្ទូលរបស់ព្រះ ឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ព្រះអង្គ។ ព្រះបន្ទូលទ្រង់មានអំណាច នៅអស់កល្ប ពិត បរិសុទ្ធ សុចរិត រស់នៅ ហើយពូកែ។ (១) ព្រះបន្ទូលរបស់ព្រះអង្គមានអំណាចព្រះចេស្ដា។ ព្រះអង្គបានបង្កើតគ្រប់របស់ទាំងអស់ ទាំងនៅ ស្ថានសួគ៌ និងផែនដី ដោយសារព្រះបន្ទូលរបស់ព្រះអង្គ។ កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី។ ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែ ងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក នោះព្រះទ្រង់ មានបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះពន្លឺក៏មានឡើង (លោកុប្បត្តិ ១:១-៣) បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទី គោកដុះលេចឡើង នោះក៏មានដូច្នោះ (លោកុប្បត្តិ ១:៩) រួចព្រះទ្រង់មានបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ នឹងរុក្ខជាតិមានផ្លែ តាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ(លោកុប្បត្តិ ១:១១) បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វ ស្រុក សត្វលូនវារ នឹងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ (លោកុប្បត្តិ ១:២៤) ចូរកត់សម្គាល់ អំពីឃ្លាដដែល "ព្រះទ្រង់មានបន្ទូលថា..." ហើយ "នោះក៏មានដូច្នោះ"។ ព្រះបន្ទូលរបស់ព្រះ មានអំណាចព្រះចេស្ដា។ គ្រប់យ៉ាងដែលព្រះអង្គបានបង្គាប់ កើតមានឡើងជាប្រាកដទៅតាមព្រះបន្ទូលរបស់ទ្រង់។ ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយ សារខ្យល់ពីព្រះឱស្ឋទ្រង់ ទ្រង់បង្គរទឹកសមុទ្រឡើង ដូចជាគំនរ ទ្រង់យកទីជំរៅដាក់ទុកក្នុងឃ្លាំង ចូរឲ្យគ្រប់ផែនដីខ្លាចចំពោះព្រះយេហូវ៉ាហើយឲ្យគ្រប់មនុស្សនៅលោកីយកោតក្រែងដល់ទ្រង់ចុះ ដ្បិតទ្រង់គ្រាន់តែមានបន្ទូល នោះក៏កើតមានដូច្នោះ ទ្រង់បានបង្គាប់ នោះក៏មាននៅ (ទំនុកដំកើង ៣៣:៦-៩) (២) ព្រះបន្ទូលរបស់ព្រះអង្គគង់នៅអស់កល្បជានិច្ច។ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរ នៅជាដរាប។ (អេសាយ ៤០:៨) ឱព្រះយេហូវ៉ាអើយព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ ដរាបដល់អស់កល្បជានិច្ច (ទំនុកដំកើង ១១៩:៨៩) គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ នឹងឈរនៅអស់កល្បជានិច្ច។ ព្រះបន្ទូលព្រះអង្គមិនប្រែប្រួល មិនចេះហួសសម័យ ឬជំនួសដោយអ្វីផ្សេងនោះឡើយ។ ព្រះអង្គនឹងមិនបន្ថែម ឬដកចេញនូវ ព្រះបន្ទូលរបស់ទ្រង់នោះឡើយ។ (៣) ព្រះបន្ទូលរបស់ព្រះ ពិត។ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ (យ៉ូហាន ១៧:១៧) គ្រប់ព្រះបន្ទូលរបស់ទ្រង់ បញ្ជាក់ថាពិតប្រាកដត្រឹមត្រូវ។ ពេលយើងត្រូវការដឹងថា អ្វីពិតប្រាកដ អំពី យើង អំពីមនុស្ស អំពីពិភពលោកអំពីជីវិត អំពីអនាគត អំពីព្រះ នោះយើងត្រូវអាន ព្រះបន្ទូលរបស់ ព្រះ ដែលបង្រៀនយើងតែពី អ្វីដែលពិតប្រាកដប៉ុណ្ណោះ។ (៤) ព្រះបន្ទូលរបស់ព្រះអង្គបរិសុទ្ធ និងសុចរិតត្រឹមត្រូវ។ គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់ (សុភាសិត ៣០:៥) ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ (ទំនុកដំកើង ៣៣:៤) ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដីហើយបានសំរងអស់៧ដងផង (ទំនុកដំកើង ១២:៦) ព្រះបន្ទូលរបស់ព្រះអង្គ គឺសុចរិតត្រឹមត្រូវ និងបរិសុទ្ធ។ គ្មានអ្វីខុសឆ្គងនៅក្នុងព្រះបន្ទូលព្រះ ដូច្នេះយើងអាចទុកចិត្តបាន 100% ដែរ។ (៥) ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង។ ព្រះអង្គបានដាក់អំណាចព្រះចេស្ដារបស់ទ្រង់ នៅក្នុងព្រះបន្ទូល ទើបព្រះបន្ទូលមានឥទ្ធិពលមកកាន់ជីវិតមនុស្ស។ ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ (ហេព្រើរ ៤:១២) ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា ឯពាក្យរបស់អញ តើមិនមែនដូចជាភ្លើង ហើយដូចជាញញួរ ដែលបំបែកថ្មខ្ទេចខ្ទីទេឬអី (យេរេមា ២៣:២៩) (៦) ព្រះអង្គសម្រេចបំណងព្រះហឬទ័យទ្រង់ ដោយសារព្រះបន្ទូល។ នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផល យ៉ាងដូច្នោះ ដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញ ចាត់ទៅធ្វើនោះ (អេសាយ ៥៥:១១)
-
តើព្រះបន្ទូលព្រះមានឥទ្ធិពលបែបណាមកកាន់អ្នកទទួល?ទី១ ព្រះបន្ទូលព្រះមានសារៈសំខាន់ណាស់ ចំពោះការសង្រ្គោះរបស់យើង។ សេចក្ដីជំនឿកើតឡើង ដោយសារការឮព្រះបន្ទូល។ ដូច្នេះ សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ (រ៉ូម ១០:១៧) ព្រះបន្ទូលរបស់ព្រះ អាចសង្គ្រោះព្រលឹងវិញ្ញាណយើង ពេលយើងទទួលដោយជំនឿ។ បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ ទាំងសេចក្ដីស្មោកគ្រោកចេញ នឹងសេចក្ដីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាច នឹង ជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន (យ៉ាកុប ១:២១) យើងអាចកើតជាថ្មីម្ដងទៀត តាមរយៈព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់។ ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះ ពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់ (១ ពេត្រុស ១:២៣) ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដី សូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់ (ទំនុកដំកើង ១១៩:២៥) ទី២ ព្រះបន្ទូលព្រះមានសារៈសំខាន់សម្រាប់ ដំណើរជីវិតរបស់គ្រិស្តបរិស័ទ។ ព្រះជាម្ចាស់បានបង្កើត សកលលោកនេះ ដោយព្រះចេស្ដានៃព្រះបន្ទូលទ្រង់។ មនុស្សបានធ្លាក់ក្នុងអំពើបាប។ ឥឡូវនេះ ព្រះអង្គបង្កើតមនុស្សជាថ្មី នៅ ក្នុងសេចក្ដីសុចរិត និងបរិសុទ្ធ ដោយសារព្រះបន្ទូលទ្រង់ដែរ។ ព្រះបន្ទូលរបស់ព្រះនាំឱ្យកើតមានយោបល់។ ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់ (ទំនុកដំកើង ១១៩:១៣០) ព្រះបន្ទូលព្រះនាំផ្លូវយើង និងបង្ហាញយើងថា ផ្លូវណាដែលយើងគួរទៅ នៅក្នុងជីវិតយើង។ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង (ទំនុកដំកើង ១១៩:១០៥) ព្រះបន្ទូលព្រះជាអាហារខាងព្រលឹងវិញ្ញាណ ដែលចម្រើនកម្លាំងដល់យើង។ អ្នកជឿសុទ្ធតែរស់នៅ ដោយសារព្រះបន្ទូលព្រះ។ តែទ្រង់មានបន្ទូលតបថា មានសេចក្ដីចែងទុកមកដូច្នេះ «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។ (ម៉ាថាយ ៤:៤) ព្រះបន្ទូលព្រះប្រាប់យើងពីអ្វីដែលត្រឹមត្រូវ និងអ្វីដែលមិនត្រឹមត្រូវ ដែលជួយឱ្យយើងជៀសផុតពីអំពើ បាប។ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ (ទំនុកដំកើង ១១៩:១១) មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្ត ដោយសារអ្វី គឺដោយប្រយ័តនឹងប្រព្រឹត្ត តាមព្រះបន្ទូល នៃទ្រង់ (ទំនុកដំកើង ១១៩:៩) ព្រះបន្ទូលព្រះញែកចេញជាបរិសុទ្ធយើង ដោយបង្រៀនយើងអំពីសេចក្ដីពិត។ ព្រះជាម្ចាស់បង្រៀនយើង រំឮក យើងឱ្យដឹងខ្លួន ប្រដៅតម្រង់ បង្ហាត់បង្រៀន និងបំពាក់បំប៉នយើង ដោយសារព្រះបន្ទូលព្រះអង្គ។ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ (យ៉ូហាន ១៧:១៧) គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការ បង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិតដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ។(២ ធីម៉ូថេ ៣:១៦-១៧) ព្រះបន្ទូលព្រះប្រាប់យើងអំពី គម្រោងការរបស់ព្រះ ដែលជួយលើកទឹកចិត្ត និងផ្ដល់ក្ដីសង្ឃឹមដល់ យើង។ ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ (រ៉ូម ១៥:៤) ព្រះអង្គសូនរូបជីវិតរបស់អ្នកជឿ ពេលគេទទួល ចុះចូល និងអនុញ្ញាតឱ្យព្រះបន្ទូលព្រះអង្គ គង់នៅក្នុងពួកគេ។ ពេលពួកគេធ្វើដូចនេះ នោះនឹងកើតមានផលផ្លែខាងព្រះវិញ្ញាណ។ ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំង បង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ (កូល៉ុស ៣:១៦) តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្ដីអត់ធន់វិញ។ (លូកា ៨:១៥)
-
តើយើងគួរឆ្លើយតបទៅនឹងព្រះបន្ទូលព្រះដូចម្ដេច?ដំបូង យើងគួរទទួលវាថាជា ព្រះបន្ទូលរបស់ព្រះ និងមិនមែនជាពាក្យរបស់មនុស្សនោះទេ។ ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់ គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់ មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះដែលបណ្តាលមកក្នុង អ្នករាល់គ្នាជាពួកអ្នកជឿ។ (១ ថែស្សាឡូនីច ២:១៣) ទី ២ យើងគួរទទួលព្រះបន្ទូលដោយចិត្តខ្នះខ្នែង និងត្រួតពិនិត្យមើលរាល់ថ្ងៃ ដើម្បីឆែកមើលពីការ បង្រៀនដែលយើងបានឮ។ រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ (កិច្ចការ ១៧:១១) ទី ៣ យើងគួរធ្វើអ្វី ដែលព្រះបន្ទូលបានប្រាប់យើងឱ្យធ្វើ។ តែទ្រង់មានបន្ទូលតបថា ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយកាន់តាម។ (លូកា ១១:២៨) ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ (យ៉ាកុប ១:២២) មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វី គឺដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់ (ទំនុកដំកើង ១១៩:៩) ទី ៤ យើងគួរនៅជាប់ក្នុងព្រះបន្ទូលរបស់ព្រះអង្គ និងអនុញ្ញាតឱ្យព្រះបន្ទូលដោះយើងឱ្យមានសេរីភាព ពីការកុហក និងការបោកបន្លំ។ នេះរួមបញ្ចូលទាំងការកុហក និងគំនិតខុសឆ្គងអំពីខ្លួនយើង អំពី លោកីយ៍ និងអំពីព្រះ។ នោះព្រះយេស៊ូវមានបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹង ប្រោសឲ្យ អ្នករាល់គ្នាបានរួច (យ៉ូហាន ៨:៣១-៣២) យើងគួរចាប់ព្រះបន្ទូលឱ្យជាប់ ដោយដួងចិត្តស្មោះត្រង់ និងល្អ ដើម្បីឱ្យវាអាចបង្កើតផលផ្លែនៅក្នុងជីវិត យើង។ តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួច បង្កើតផលដោយសេចក្ដីអត់ធន់វិញ។ (លូកា ៨:១៥) ទី ៥ យើងគួររៀនអំពី របៀបកាត់ស្រាយព្រះបន្ទូលឱ្យបានត្រឹមត្រូវ ដើម្បីឱ្យយើងអាចបង្រៀនវាទៅកាន់ អ្នកដទៃបាន។ ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវ ខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ (២ ធីម៉ូថេ ២:១៥)
-
តើអ្វីទៅជា «សាវ័ក»?ពាក្យថា “សាវ័ក” មានន័យថា”ម្នាក់ដែលត្រូវបានចាត់ឲ្យទៅ”។ អ្នកនោះ គឺជា អ្នកដំណាង។ នៅពេល ដែលស្តេច ឬ រដ្ឋាភិបាលបញ្ជូនអ្នកដំណាងណាម្នាក់ឲ្យទៅ អ្នកនោះ មានអំណាចក្នុងការ និយាយ និង ធ្វើអ្វីៗ ដោយនៅក្នុងនាមរបស់ពួកគេ។ ព្រះយេស៊ូវបានជ្រើស រើសពួកសិស្ស របស់ទ្រង់ បន្ទាប់មកទ្រង់បានបញ្ជូន អ្នកទាំង ១២ នាក់នោះទៅ ដោយហៅពួកគេ ថាជា «ពួកសាវ័ក» (លូកា ៦:១៣-១៦ ម៉ាកុស ៣:១៤-១៩, ៦:៣០)។ ពួកគេគឺជាអ្នកតំណាង របស់ទ្រង់ ហើយទ្រង់បានជ្រើសរើសពួកគេដោយផ្ទាល់ ហើយទ្រង់បាន បញ្ជូនពួកគេចេញឲ្យនាំ ព្រះរាជសាររបស់ទ្រង់ចេញទៅ ដោយអំណាចចេស្តា និង សិទ្ធិអំណាចមកពីទ្រង់។ ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់ រួចទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ នឹងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុស ថែមទៀត ហើយយ៉ាកុប ជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនយ៉ាកុប១ ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះ គឺស្រាយថាជាកូនផ្គរលាន់ នឹងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ នឹងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។ (ម៉ាកុស 3:13-19) ដូចដែលមានអំបូរទាំង ១២ នៅក្នុងសាសន៍អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវបានជ្រើសរើសម នុស្ស ១២ នាក់អោយធ្វើជាសាវ័កដែលតាមរយៈអ្នកទាំងនោះដែលព្រះអង្គនឹងបង្កើតអោយមានប្រជារាស្រ្ត របស់ព្រះថ្មីមួយ ពួកជំនុំ។ គ្មាននរណាម្នាក់ក្នុងចំណោមសិស្សទាំង១២នាក់នេះជាអ្នកមានឬជាមនុស្សសំខាន់អ្វីនោះឡើយ។ ព្រះយេស៊ូវបានជ្រើសរើសមនុស្សសាមញ្ញ ប៉ុន្តែពួកគេនឹងក្លាយទៅជាមនុស្សវិសេសដោយព្រោះតែពួកគេបាននៅ ជាមួយព្រះអង្គ។ គ្មានអ្នកណាម្នាក់អាចធ្វើការទស្សន៍ទាយមុនថាមនុស្សមួយក្រុមតូចនេះអាចផ្លាស់ប្តូរពិភពលោក បានឡើយ។ ប៉ុន្តែដោយព្រះចេស្តានៃព្រះ ពួកគេពិតជាបានផ្លាស់ប្តូរមែន!
-
តាមព្រះគម្ពីរ តើសេចក្តីស្រឡាញ់គឺជាអ្វី?ចំណុចចាប់ផ្តើមរបស់យើងដើម្បីឲ្យយល់ពីការស្រឡាញ់បានគឺជាព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះ និងបរិសុទ្ធបំផុត។ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ (ទំនុកដំកើង 103:8) សេចក្ដីស្រឡាញ់មិនត្រឹមតែជាអ្វីម្យ៉ាង ដែលព្រះជាម្ចាស់ទ្រង់ធ្វើប៉ុណ្ណោះទេ វាក៏ជាអ្វីម្យ៉ាងដែលព្រះទ្រង់មានផងដែរ។ វាគឺជាផ្នែកមួយនៃសណ្ឋាន និងលក្ខណៈរបស់ទ្រង់។ យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ (1 យ៉ូហាន 4:16) តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង (1 យ៉ូហាន 4:8) ព្រះគឺជាសេចក្តីស្រឡាញ់។ ព្រះបានបង្កើតអ្វីៗទាំងអស់។ ហេតុនេះ សេចក្តីស្រឡាញ់គឺមកពីព្រះ។ ព្រះគឺជាប្រភពនៃការស្រឡាញ់។ សេចក្តីស្រឡាញ់គឺជាបង្ហាញចេញនូវលក្ខណៈរបស់ទ្រង់ចំពោះ ការបង្កើត។ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ (1 យ៉ូហាន 4:7) តាមរយៈការទទួលសេចក្ដីស្រឡាញ់របស់ទ្រង់ យើងអាចស្រឡាញ់អ្នកដទៃ។ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ (1យ៉ូហាន 4:19) បទពិសោធន៍នៃសេចក្តីស្រឡាញ់ យើងទទួលបានបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការជឿ និងការទទួលយកនូវអ្វីៗគ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់យើង។ ការទទួលបានបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះពាក់ព័ន្ធនឹងការដែលដឹងថាព្រះគ្រីស្ទបានប្រគល់អង្គទ្រង់សម្រាប់អ្នក។ ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ (កាឡាទី 2:20) ការទទួលបានបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះពាក់ព័ន្ធនឹងការដែលដឹងថាអ្នកគឺជាបុត្ររបស់ព្រះ។ មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយមិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ (1 យ៉ូហាន 3:1) ដោយសេចក្ដីស្រឡាញ់ ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់ (អេភេសូរ 1:4b-5) ការទទួលបានបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះពាក់ព័ន្ធនឹងការទទួលយកសេចក្ដីសង្គ្រោះ ការលួងលោម និងការរីករាយរបស់ទ្រង់ចំពោះអ្នក។ ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្តាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ ទ្រង់នឹងមានសេចក្ដីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង (សេផានា 3:17) ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើងអាចឲ្យយើងទទួលបានបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះ។ ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ (រ៉ូម 5:5) ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ (កាឡាទី 4:6) គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ទ្រង់ បានពេញខ្នាតក្នុងយើងដែរ (1 យ៉ូហាន 4:12) យើងឃើញពីសារៈសំខាន់នៃសេចក្តីស្រឡាញ់នៅពេលព្រះយេស៊ូវចម្លើយសំណួរមួយអំពីបញ្ញត្តដែលព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យ។ នោះមានអាចារ្យម្នាក់ចូលមកឮជជែកគ្នា ក៏យល់ឃើញថា ទ្រង់បានឆ្លើយត្រូវចំ រួចគាត់ទូលសួរទ្រង់ថា ក្នុងបញ្ញត្តទាំងប៉ុន្មាន តើមានបទណាសំខាន់ជាងគេទាំងអស់ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯបញ្ញត្តដែលសំខាន់ជាងគេ នោះគឺថា «ចូរស្តាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១ ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀតធំជាងបទទាំង២នេះទេ (ម៉ាកុស 12:28-31) សេចក្តីស្រឡាញ់គឺជាបទបញ្ញត្តដែលសំខាន់ជាងគេបំផុត។ តាមការពិត បណ្តាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង៖ ស្រឡាញ់ព្រះ និងស្រឡាញ់មនុស្ស។ លោកគ្រូ ក្នុងបណ្តាក្រិត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» បណ្តាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។” (ម៉ាថាយ 22:36-40) ដូច្នេះ សេចក្ដីស្រឡាញ់ជាកិច្ចសំរេចតាមក្រិត្យវិន័យហើយ កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ ដ្បិតអ្នកដែលស្រឡាញ់ដល់គេ នោះបានធ្វើសំរេចតាមក្រិត្យវិន័យហើយ ពីព្រោះបទដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យលោភឲ្យសោះ» ហើយបើមានបញ្ញត្តណាទៀត នោះក៏រួមគ្នាមកក្នុងពាក្យ១ម៉ាត់នេះឯង ដែលថា «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ជាកិច្ចសំរេចតាមក្រិត្យវិន័យហើយ។ (រ៉ូម 13:8-10) គុណធម៌ដ៏អស្ចារ្យទាំងបីនៅក្នុងព្រះគម្ពីរគឺជំនឿ សង្ឃឹម និងស្រឡាញ់។ សេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់។ ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់។ (1 កូរិនថូស 13:13) តាមការពិតបើគ្មានសេចក្តីស្រឡាញ់ទេសមត្ថភាព និងកិច្ចការល្អរបស់យើងគ្មានតម្លៃនោះទេ។ ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន នឹងភាសារបស់ពួកទេវតាផង តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្ដីអាថ៌កំបាំង នឹងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្ដីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្ដីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ (1 កូរិនថូស 13:1-3)
-
តើដំណឹងល្អគឺជាអ្វី?នេះគឺជាសេចក្តីសង្ខេបនៃដំណឹងល្អដើម្បីជួយឲ្យអ្នកយល់ដឹង រីករាយ និងចែករំលែកបន្ត! ១) ព្រះជាម្ចាស់បង្កើតមនុស្សមកសម្រាប់ជាសិរីល្អរបស់ទ្រង់ ព្រះជាម្ចាស់ទ្រង់មានសិរីល្អ ហើយទ្រង់បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ ដើម្បីឲ្យយើង អាចឆ្លុះបញ្ចាំងពីសិរីល្អរបស់ទ្រង់នៅលើផែនដី។ ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី (លោកុប្បត្តិ 1:27) អញនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង។ (អេសាយ 43:6-7) ២) ដូច្នេះហើយ មនុស្សគ្រប់ៗ រូបគួរតែរស់នៅសម្រាប់ជាសិរីល្អដល់ព្រះ ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។ (១ កូរិនថូស 10:31, គកស១៦) របៀបដែលយើងរស់នៅដើម្បីសិរីល្អទ្រង់គឺត្រូវចេះស្រឡាញ់ព្រះអង្គ (ម៉ាថាយ ២២:៣៧) ស្រឡាញ់មនុស្ស (ម៉ាថាយ ២២:៣៩) មានសេចក្ដីជំនឿលើទ្រង់ (រ៉ូម ៤:២០) ចេះអរគុណដល់ទ្រង់ (ទំនុកដំកើង ៥០:២៣) ធ្វើកិច្ចការល្អដែលទ្រង់បានរៀបចំសម្រាប់យើង (ម៉ាថាយ ៥:១៦; អេភេសូរ ២:១០) និងមានពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ (យ៉ូហាន ១៥:៨; ភីលីព ១:១១)។ ៣) ប៉ុន្តែ យើងម្នាក់ៗបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ (រ៉ូម 3:23) ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ នឹងសត្វលូនវារដែរ (រ៉ូម 1:21-23) ក្នុងចំណោមយើងគ្មាននរណាម្នាក់ស្តាប់បង្គាប់តាមទ្រង់ឡើយ។ ព្រះគម្ពីរប្រាប់ថានេះគឺជា “អំពើបាប”។ ដោយព្រោះមនុស្សគ្រប់គ្នាមានបាប គ្មាននរណាម្នាក់សុចរិតសោះឡើយ។ ដូចមានសេចក្ដីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ (រ៉ូម 3:10-11) ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត គឺដែលស្វែងរកព្រះឬទេ គ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង (ទំនុកដំកើង 53:2-3) បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ (១ យ៉ូហាន 1:8) ៤) ពីព្រោះយើងទាំងអស់គ្នាមានបាប យើងទាំងអស់គ្នានឹងស្លាប់ ព្រះទ្រង់បរិសុទ្ធ ហើយមនុស្សមិនបរិសុទ្ធ។ ទ្រង់មានភាពដាច់ដោយឡែកពីគ្រប់ទាំងការអាក្រក់ ឬ ភាពមិនបរិសុទ្ធទាំងអស់។ ដូច្នេះហើយ អំពើបាបរបស់យើងបំបែកយើងចេញពីព្រះ។ ព្រះជាប្រភពនៃជីវិត។ ដូច្នេះហើយ ពេលមនុស្សបានធ្លាក់ចូលទៅក្នុងអំពើបាប យើងបានបែកចេញពីប្រភពនៃជីវិត។ ដោយសារមូលហេតុនេះ យើងនឹងស្លាប់។ បាបមិនគ្រាន់តែធ្វើឲ្យរូបកាយរបស់យើងស្លាប់ប៉ុណ្ណោះទេ។ ដោយសារអំពើបាប យើងក៏បាត់បង់ជីវិតខាងឯវិញ្ញាណ ដែលមានទំនាក់ទំនងជាមួយនឹងព្រះ ដែលទ្រង់បានបង្កើតឲ្យយើងមានផងដែរ។ ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ (រ៉ូម 5:12) រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់។ (យ៉ាកុប 1:15) ៥) ប៉ុន្តែ ដោយសារសេចក្តីមេត្តាករុណាដ៏លើសលប់របស់ទ្រង់ ព្រះទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់ តែមួយគឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យទ្រង់យាងមកផែនដីសម្រាប់អត់ទោសអំពើបាប និងប្រទាន ជីវិតអស់កល្បជានិច្ចដល់មនុស្សមានបាប ជំនួសឲ្យការដាក់ទោសទៅលើមនុស្សមានបាប ព្រះបានបញ្ជូនព្រះរាជបុត្រាទ្រង់មកជួយសង្គ្រោះយើងវិញ។ នៅក្នុងព្រះគ្រីស្ទ យើងទទួលបានការអត់ឱនទោសទាំងស្រុង ហើយស្តារទំនាក់ទំនង របស់យើងជាមួយព្រះឡើងវិញ។ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ (រ៉ូម 6:23) ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ (យ៉ូហាន 3:16) បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោស បាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង (១ យ៉ូហាន 1:9) ៦) ព្រះយេស៊ូវមានព្រះជន្មរស់ប្រកបដោយភាពសុចរិត ហើយទ្រង់បានទទួលយកការដាក់ទោសចំពោះ អំពើបាបរបស់យើងតាមរយៈការថ្វាយព្រះជន្មទ្រង់នៅលើឈើឆ្កាងសម្រាប់យើង អំពើបាបរបស់យើងទាំងប៉ុន្មានត្រូវបានកាត់ទោស និងដាក់ទ័ណ្ឌកម្មនៅលើឈើឆ្កាង។ ដោយសារតែ មូលហេតុនេះហើយបានជាយើងមានសេរីភាពពីការកាត់ទោសដែលយើងគួរទទួលដោយសារអំពើបាបរបស់យើង។ រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានព្រះវិញ្ញាណប្រោសឲ្យរស់វិញ (១ ពេត្រុស 3:18) ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។ (២ កូរិនថូស 5:21) ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ (រ៉ូម 8:1) ៧) ឥឡូវនេះ ជីវិតអស់កល្បគឺជាអំណោយទានដល់អ្នកដែលទុកចិត្តលើព្រះគ្រីស្ទជាអម្ចាស់ និងជាព្រះសង្គ្រោះជីវិតរបស់ពួកគេ នៅក្នុងព្រះគ្រីស្ទ យើងទទួលបានសេចក្ដីសង្គ្រោះ ចេញពីការដាក់ទោស និងអំណាចរបស់អំពើបាប និងទទួលបានការស្តារទំនាក់ទំនងឡើងវិញជាមួយព្រះជាម្ចាស់។ គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង (កិច្ចការ 16:31). បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត (រ៉ូម 10:9) ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន (អេភេសូរ 2:8–9). មានទំនាក់ទំនងជាមួយព្រះគឺជាការរីករាយជាមួយនឹងជីវិតអស់កល្បជានិច្ចដែលព្រះបានបង្កើតយើងមកសម្រាប់រឿងនោះ។ នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង (យ៉ូហាន 17:3)
-
ហេតអ្វីបានជាព្រះរាជបុត្រនៃព្រះយាងមកផែនដី?សេចក្តីពិតមួយនៅក្នុងចំណោមសេចក្តីពិតដ៏អស្ចារ្យដែលបានបង្ហាញនៅក្នុងព្រះគម្ពីរនោះគឺថាព្រះរាជបុត្រានៃព្រះបានយកនិស្ស័យជាមនុស្សហើយបានរស់នៅជាមួយនឹងមនុស្សនៅលើផែនដី។ នៅក្នុងប៉ុន្មានខដំបូងនៃដំណឹងល្អយ៉ូហាន ព្រះរាជបុត្រានៃព្រះត្រូវបានហៅថា “ព្រះបន្ទូល”។ កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ (យ៉ូហាន ១:១-៣) ព្រះបន្ទូលគឺអស់កល្បជានិច្ច។ព្រះអង្គបានគង់នៅជាមួយនឹងព្រះមុនពេលដែលគ្រប់យ៉ាងត្រូវបានបង្កើត។ ជាការពិត “គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់”។ ព្រះអង្គទ្រង់ពេញដោយសិរីល្អជាមួយនឹងព្រះមុនពេលដែលពិភពលោកត្រូវបានបង្កើត (យ៉ូហាន ១៧:៥)។ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត (យ៉ូហាន ១:១៤) ព្រះរាជបុត្រាដ៏អស់កល្បជានិច្ច “ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”។ ការដែលទ្រង់បានក្លាយជាសាច់ឈាមនោះ មិនមែនជាការដែលព្រះអង្គលែងជាព្រះរាជបុត្រានៃព្រះនោះឡើយ។ ព្រះអង្គទ្រង់នៅតែជាព្រះរាជបុត្រានៃព្រះជាម្ចាស់ជានិច្ចប៉ុន្តែដោយការក្លាយជាសាច់ឈាម ព្រះអង្គរួមបញ្ជូលនូវភាពជាព្រះ ដ៏ខ្ពស់និងសាច់ឈាមរួមមកក្នុងរូបកាយតែមួយ:ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គទ្រង់ពេញជាព្រះហើយពេញជាមនុស្ស។ ហេតុអ្វីបានជាព្រះរាជបុត្រានៃព្រះយាងមកក្នុងពិភពលោកនេះ? ព្រះគម្ពីរបានផ្តល់ហេតុផលឲ្យយើងយ៉ាងហោចណាស់ ១២ហេតុផលដែលបង្ហាញថាហេតុអ្វី។ ហេតុផលទី១: ព្រះយេស៊ូវយាងមកដើម្បីបង្ហាញឲ្យមនុស្សបានឃើញព្រះ គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរបិតាប៉ុណ្ណោះ ទ្រង់បានសំដែងឲ្យស្គាល់ព្រះអង្គ។ (យ៉ូហាន ១:១៨) ព្រះយេស៊ូវបានយកមកដើម្បីបង្ហាញឲ្យមនុស្សជាតិបានស្គាល់ព្រះជាម្ចាស់។ ប្រសិនបើអ្នកចង់ដឹងថាព្រះទ្រង់មានលក្ខណៈ យ៉ាងណានោះ សូមសម្លឹងមើលទៅព្រះយេស៊ូវ។ សូមស្តាប់ពីរបៀបដែលព្រះយេស៊ូវត្រូវបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក (កូឡូស ១:១៥) គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់ (ហេព្រើរ ១:៣a) ព្រះយេស៊ូវជា “រូបអង្គនៃព្រះដ៏មើលមិនឃើញ” ហើយជា ”រស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់”។ ដូច្នេះ តាមរយៈការដែលសម្លឹងមើលទៅព្រះយេស៊ូវ យើងទាំងអស់គ្នាអាចស្គាល់ព្រះបាន។ សិស្សរបស់ព្រះយេស៊ូវម្នាក់ លោកភីលីព បានសូមឲ្យព្រះអង្គបង្ហាញឲ្យគាត់បានឃើញព្រះវរបិតា។ នេះជាអ្វីដែលព្រះយេស៊ូវបានឆ្លើយតប: ព្រះយេស៊ូវមានបន្ទូលទៅថា ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ (យ៉ូហាន ១៤:៩a) “អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ។” ព្រះយេស៊ូវបានបើកសំដែងឲ្យឃើញពីព្រះវរបិតាយ៉ាងល្អឥតខ្ចោះ និងយ៉ាងអស្ចារ្យបំផុត។ ព្រះអង្គបានធ្វើបែបដូច្នោះតាមរយៈព្រះបន្ទូលហើយនឹងកិច្ចការដែលព្រះអង្គបានធ្វើ។ព្រះបានបញ្ជូនព្រះរាជបុត្រាព្រះអង្គមកក្នុងពិភពលោកជាតំណាងព្រះអង្គ។ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ (យ៉ូហាន ៧:១៦) ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ(យ៉ូហាន ១២:៤៩) ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ (យ៉ូហាន ៥:១៩-២០) ព្រះយេស៊ូវប្រកាសតែព្រះបន្ទូលនៃព្រះតែប៉ុណ្ណោះ ហើយធ្វើតែកិច្ចការដែលព្រះវរបិតាធ្វើតែប៉ុណ្ណោះ។ ដូច្នេះហើយ ទាំងក្នុងព្រះបន្ទូលព្រះអង្គហើយនឹងកិច្ចការរបស់ព្រះអង្គគឺជាការបង្ហាញពីព្រះវរបិតាដ៏អស្ចារ្យ។ ព្រះយេស៊ូវប្រាប់អោយមនុស្សមើលលើកិច្ចការដែលព្រះអង្គបានធ្វើដើម្បីឲ្យបានដឹងថាព្រះអង្គពិតជាព្រះរាជបុត្រានៃព្រះយ៉ាងពិតប្រាកដឬយ៉ាងណា (យ៉ូហាន ១០:៣៨)។ ព្រះយេស៊ូវបានប្រោសជំងឺឲ្យបានជា ទ្រង់បានប្រោសមនុស្សខ្វាក់ឲ្យមើល ឃើញ ប្រោសមនុស្សពិការឲ្យដើរ ប្រោសមនុស្សស្លាប់ឲ្យរស់ បានចំអែតអ្នកស្រេកឃ្លានដោយការអស្ចារ្យ ហើយបាន បណ្តេញវិញ្ញាណអាក្រក់ចេញពីមនុស្សជាច្រើន។ មានតែព្រះតែប៉ុណ្ណោះដែលអាចធ្វើកិច្ចការដែលព្រះយេស៊ូវបានធ្វើនោះបាន។ នេះជាហេតុផលនៅពេលដែលព្រះយេស៊ូវនៅលើផែនដី មនុស្សជាច្រើនបានប្រកាសថា «ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!» (លូកា ៧:១៦; គកស១៦)។ ហេតុផលទី២: ព្រះយេស៊ូវយាងមកសម្រេចសេចក្តីសន្យារបស់ព្រះ នៅក្នុងព្រះគម្ពីរ ព្រះបានសន្យាជាច្រើនជាមួយនឹងមនុស្ស។ មានសេចក្តីសន្យាជាច្រើនក្នុងចំណោមសេចក្តីសន្យាទាំងនោះត្រូវបានសម្រេចដោយព្រះយេស៊ូវ។ អ័ដាម និងអេវ៉ា ចំពោះអ័ដាមនិងអេវ៉ា ព្រះយេស៊ូវគឺជាសេចក្តីសន្យានៃពូជរបស់ស្រ្តី (មិនមែនពីបុរស) ថាទ្រង់នឹងជាន់ក្បាលរបស់សត្វពស់ (សាតាំង)។ អញនឹងធ្វើឲ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ (លោកុប្បត្តិ ៣:១៥) អ័ប្រាហាំ ព្រះយេស៊ូវបានសម្រេចសេចក្តីសន្យាដែលព្រះបានមានជាមួយនឹងលោកអ័ប្រាហាំថាតាមរយៈពូជពង្សរបស់គាត់គ្រប់ជាតិសាសន៍នៅលើផែនដីនឹងបានពរ។ អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង (លោកុប្បត្តិ ១២:៣) សេចក្តីសញ្ញាដែលព្រះបានតាំងឡើងចំពោះសេចក្តីសន្យានៃសេចក្តីសង្រ្គោះទាំងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ជាមួយនឹងការយាងមករបស់ព្រះយេស៊ូវនៅក្នុងពិភពលោក សេចក្តីសន្យាទាំងនោះត្រូវបានសម្រេច។ លោកប៉ុលបានកត់ត្រាអំពីសេចក្តីនេះដល់ពួកអ្នកជឿនៅក្នុងទីក្រុងរ៉ូម: ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកអ្នកកាត់ស្បែក ដើម្បីនឹងសំដែងសេចក្ដីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោ ៩ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ តាមសេចក្ដីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់» (រ៉ូម ១៥:៨-៩) ដាវីឌ ព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយដែលព្រះបានសន្យាជាមួយដាវីឌថាវង្សហ្លួងរបស់ព្រះអង្គនឹងសោយរាជ្យអស់កល្បជានិច្ច។ កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ (២ សាំយូអែល ៧:១២-១៣) ការយាងមករបស់ព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយនេះដែលព្រះបានតាំងជាមួយដាវីឌ។ទេវតា កាព្រីយ៉ែល បាននិយាយទៅកាន់ម៉ារា មាតារបស់ព្រះយេស៊ូវថា: មើល នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ» បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ (លូកា ១:៣១-៣៣) អេសាយ ព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយដែលបានតាំងជាមួយនឹងលោកអេសាយថាព្រះបុត្រដែលត្រូវប្រសូត្រនោះជាព្រះដែលគង់នៅជាមួយនឹងយើង។ ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា «មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ (ម៉ាថាយ ១:២២-២៣) ព្រះយេស៊ូវបានសម្រេចសេចក្តីសន្យាដែលព្រះទ្រង់នឹងបញ្ជូនមួយអង្គដែលបានរើសតាំង (“ព្រះគ្រីស្ទ”) ព្រះអង្គដែលទ្រង់នឹងប្រកាសឲ្យ ដំណឹងល្អ សេចក្ដីប្រោសលោះ សេរីភាព ហើយនឹងការព្យាបាល ចំពោះមនុស្ស។ ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃព្រះវិញ្ញាណសណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទួទៅក្នុងស្រុកនៅជុំវិញ ទ្រង់បង្រៀនក្នុងសាលាប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្ដីចែងទុកមកថា «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក» កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ (លូកា ៤:១៤-២១) ហេតុផលទី ៣: ព្រះយេស៊ូវយាងមកដើម្បីសម្រេចក្រឹត្យវិន័យ ព្រះយេស៊ូវបានធ្វើការបញ្ជាក់ថាការយាងមករបស់ព្រះអង្គគឺដើម្បីសម្រេចក្រឹត្យវិន័យដែលព្រះបានប្រទានមកតាមរយៈលោកម៉ូសេ។ កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រិត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រិត្យវិន័យ ត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃ នឹងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្ដីទាំងអស់បានសំរេច ដោយសព្វគ្រប់ (ម៉ាថាយ ៥:១៧-១៨) ក្រឹត្យវិន័យគឺជាកម្រិតស្តង់ដារបស់ព្រះសម្រាប់សេចក្តីសុចរិត។ តាមរយៈការសម្រេចក្រឹត្យវិន័យ ព្រះយេស៊ូវបានរស់នៅក្នុង ជីវិតមួយដែលល្អឥតខ្ចោះនៅលើផែនដីនេះជាជីវិតដែលគ្មានអំពើបាបទាល់តែសោះ។ មានតែព្រះអង្គមួយប៉ុណ្ណោះ ដែលបានរស់នៅបែបដូច្នោះ។ ដោយព្រោះតែព្រះយេស៊ូវបានរក្សាក្រឹត្យវិន័យបានយ៉ាងល្អឥតខ្ចោះនោះ ដោយការរស់នៅក្នុ ងជីវិតដែលឥតមានធ្វើបាបណាសោះនោះ មានតែព្រះអង្គមួយប៉ុណ្ណោះដែលអាចធ្វើជាយញ្ញបូជាសម្រាប់លោះបាបរបស់ មនុស្សក្នុងពិភពលោកទាំងមូល។ ហេតុផលទី ៤: ព្រះយេស៊ូវយាងមកសុគតដើម្បីលោះបាបមនុស្សក្នុងពិភពលោក ព្រះយេស៊ូវបានយាងមកសុគតនៅលើឈើឆ្កាងដើម្បីលោះបាបមនុស្សក្នុងពិភពលោក។ ព្រះយេស៊ូវបានបញ្ជាក់ថានេះជា សេចក្តីពិតដ៏សំខាន់។ ទ្រង់មានបន្ទូលថា ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។ (ម៉ាកុស ១០:៤៥) ការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាងបានបង់ថ្លៃលោះសម្រាប់អំពើបាបរបស់យើងទាំងអស់គ្នា។ព្រះអង្គបានសុគតជំនួសយើងដើម្បីកុំឲ្យយើងទទួលរងការដាក់ទោសដោយព្រោះតែអំពើបាបរបស់យើង។ លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក(យ៉ូហាន ១:២៩) អ្នករាល់គ្នាដឹងហើយ ថាទ្រង់បានលេចមក ដើម្បីនឹងដោះបាបយើងចេញ ហើយនៅក្នុងទ្រង់ នោះគ្មានបាបសោះ (១ យ៉ូហាន ៣:៥) ហេតុផលទី ៥: ព្រះយេស៊ូវយាងមកដើម្បីនាំយកសេចក្តីសញ្ញាថ្មី។ ព្រះយេស៊ូវមិនមែនគ្រាន់តែសម្រេចសេចក្តីទំនាយដែលមាននៅក្នុងក្រឹត្យវិន័យសញ្ញាចាស់តែប៉ុណ្ណោះទេ ការយាងមករបស់ព្រះអង្គនាំនូវសេចក្តីសញ្ញាថ្មីរវាងព្រះជាមួយនឹងមនុស្ស។ គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប (ម៉ាថាយ ២៦:២៦-២៨) សេចក្តីសញ្ញាថ្មីនេះត្រូវបានប្រកាសដោយលោកយេរេមា។ គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សេចក្ដីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះអញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។ (យេរេមា ៣១:៣៣-៣៤) តាមរយៈព្រះយេស៊ូវ យើងទទួលបាននូវសេចក្តីសញ្ញានៃទំនាក់ទំនងថ្មីមួយជាមួយនឹងព្រះ។ អ្នកដែលទទួលជឿទាំងអស់នឹងត្រូវរាប់បញ្ចូលជាមួយអ៊ីស្រាអែលហើយចែករំលែកនៅក្នុងសេចក្តីសញ្ញានេះ។ សេចក្តីសញ្ញារួមបញ្ជូលដូចជា: ការអត់ទោសបាប: "ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ"។ (យេរេមា ៣១:៣៤) ការផ្លាស់ប្រែពីខាងក្នុងដែលព្រះជាម្ចាស់ការដាក់ព្រះបន្ទូលព្រះអង្គនៅក្នុងយើង: “អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ (យេរេមា ៣១:៣៣)។ ទំនាក់ទំនងថ្មីមួយជាមួយនឹងព្រះ: "អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ" (យេរេមា ៣១:៣៣)។ ហេតុផលទី ៦: ព្រះយេស៊ូវយាងមកបំផ្លាញកិច្ចការរបស់អារក្ស ការយាងមករបស់ព្រះរាជបុត្រានៃព្រះនៅក្នុងពិភពលោកគឺដើម្បីបំផ្លាញកិច្ចការរបស់អារក្សនិងអំណាចដែលវាមានលើ មនុស្សជាតិ។ តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាប ចាប់តាំងពីដើមរៀងមក ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ (១ យ៉ូហាន ៣:៨) អារក្ស សាតាំង បានត្រួតត្រាមនុស្សតាមរយៈអំណាចនៃអំពើបាបដែលត្រួតត្រាលើគេ។ ប៉ុន្តែ អារក្សមិនមានអំណាច លើពួកអ្នកជឿទៀតទេដោយព្រោះតែព្រះយេស៊ូវបានប្រទាននូវសេចក្តីសង្រ្គោះពីអំពើបាបហើយអំណាចលើខ្មាំងសត្រូវរួចហើយ។ នោះទ្រង់មានបន្ទូលទៅគេថា ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃ មកដូចជាផ្លេកបន្ទោរ មើល ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាច នឹងដើរជាន់ទាំងពស់នឹងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ (លូកា ១០:១៨-១៩) ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង នឹងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។ (កូឡូស ២:១៣-១៥) ព្រះយេស៊ូវបានដកយកអំណាចរបស់អារក្សដោយការនោះវាមិនអាចនឹងបន្ទោសយើងដោយព្រោះតែអំពើបាបដែលត្រូវបានបង់ថ្លៃលោះនៅត្រង់ឈើឆ្កាងរួចហើយនោះឡើយ។ យើងទទួលបាននូវការអត់ទោសបាបរបស់យើង។ ឥលូវនេះយើងមានអាសយដ្ឋានខាងព្រលឹងវិញ្ញាណថ្មីមួយ: ព្រះបាន “ប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់”។ ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់ (កូឡូស ១:១៣-១៤) ហេតុផលទី ៧: ព្រះយេស៊ូវយាងមកធ្វើជាគំរូ ព្រះយេស៊ូវយាងមកដើម្បីធ្វើជាគំរូពីរបៀបដែលមនុស្សត្រូវរស់នៅបែបយ៉ាងណា។ ព្រះអង្គបានរស់នៅក្នុងជីវិតដែលល្អឥតខ្ចោះក្នុងនាមជាមនុស្សដែលបានស្តាប់តាមព្រះយ៉ាងល្អឥតខ្ចោះ។ ដូច្នេះហើយអ្នកជឿទាំងអស់ត្រូវបានប្រាប់ថា “ត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ"។ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ។ (១ យ៉ូហាន ២:៦) តើព្រះយេស៊ូវរស់នៅដោយរបៀបណានៅលើផែនដីនេះ? ព្រះអង្គបានរស់នៅក្នុងនិស្ស័យជាមនុស្សពេញដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការចុះចូលយ៉ាងល្អឥតខ្ចោះចំពោះព្រះវរបិតានៃស្ថានសួគ៌។ ពួកអ្នកជឿទាំងអស់ក៏ត្រូវបានត្រាស់ហៅឲ្យរស់នៅបែបដូចគ្នានេះដែរ។ នៅពេលដែលលោកពេត្រុសកត់ត្រាអំពីការរងទុក្ខរបស់ព្រះគ្រីស្ទនោះ គាត់បានធ្វើការបញ្ជាក់ថាយើងត្រូវធ្វើតាមលំអានដាននៃទ្រង់ ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ (១ ពេត្រុស ២:២១) ហេតុផល ទី ៨: ព្រះយេស៊ូវបានយាងមកផ្តល់ក្តីអាណិតអាសូរដល់យើងក្នុងនាមព្រះអង្គជាសម្តេចសង្ឃដ៏ខ្ពស់បំផុត ដោយព្រោះតែព្រះរាជបុត្រានៃព្រះបានប្រែក្លាយជាមនុស្សនិស្ស័យសាច់ឈាម រស់នៅលើផែនដី បានប្រឈមមុខជាមួយ នឹងការលំបាកដែលយើងបានជួបប្រទះ ទ្រង់ជ្រាបពីស្ថានភាពរបស់យើងទាំងអស់គ្នា។ ដូច្នេះហើយ ទ្រង់អាចនឹងមាន ព្រះទ័យអាណិតអាសូរដល់យើង។ ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ (ហេប្រឺ ៤:១៤-១៦) ព្រះយេស៊ូវជ្រាបពីស្ថានភាពរស់នៅជាអ្នកក្រ ស្រេកឃ្លាន ហត់នឿយ មិនយោគយល់គ្នា ការបៀតបៀន ត្រូវគេទម្លាក់កំហុសដាក់ ត្រូវបានគេក្បត់ ត្រូវបានគេបោះបង់ចោល ហើយនឹងរងទុក្ខនូវការឈឺចាប់។ យើងអាចនាំយកអស់ទាំងបញ្ហារបស់យើងមកថ្វាយដល់ទ្រង់ហើយដឹងថាព្រះអង្គទ្រង់ជ្រាបពីបញ្ហារបស់យើង។ ហេតុផលទី ៩: ព្រះយេស៊ូវយាងមកសង្រ្គោះមនុស្ស ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្ដីងងឹតឡើយ បើអ្នកណាឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេ ដ្បិតខ្ញុំមិនបានមក ដើម្បីនឹងកាត់ទោសដល់លោកីយទេ គឺមកប្រយោជន៍នឹងសង្គ្រោះវិញ (យ៉ូហាន ១២:៤៦-៤៧) ព្រះយេស៊ូវយាងមកក្នុងពិភពលោកដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ។ នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប (ម៉ាថាយ ១:២១) ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គយាងមកដើម្បីស្វែងរកហើយសង្រ្គោះមនុស្សបាត់បង់ ហើយត្រាស់ហៅអ្នកមានបាប ឲ្យធ្វើការប្រែចិត្ត។ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់។ (លូកា ១៩:១០) ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។ (លូកា ៥:៣២) តាមការពិតទៅ មនុស្សទាំងអស់គឺជាមនុស្សមានបាបដែលបាត់បង់ ដូច្នេះហើយព្រះយេស៊ូវអញ្ជើញមនុស្សទាំងអស់ ឲ្យចូលមកឯព្រះអង្គហើយគេនឹងបានការសម្រាកដល់ព្រលឹង។ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។ (ម៉ាថាយ ១១:២៨-២៩) ព្រះយេស៊ូវប្រោសមនុស្សពីអំណាចនៃអំពើបាប។ ព្រះយេស៊ូវមានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត (យ៉ូហាន ៨:៣៤-៣៦) ហេតុផលទី ១០: ព្រះយេស៊ូវយាងមកដើម្បីនាំយើងទៅឯព្រះ ព្រះបានបង្កើតមនុស្សដើម្បីឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ។ អ្វីដែលបង្ខាំងមិនឲ្យការនេះកើតមានឡើងបានគឺជាអំពើបាប ។ ព្រះយេស៊ូវបានដកយកអំពើបាបចេញដោយការសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់មនុស្សក្នុងពិភពលោក។ អំពើបាបរបស់យើងបានញែកយើងចេញពីព្រះ ប៉ុន្តែ ដោយសារតែព្រះយេស៊ូវដកយកអំពើបាបរបស់យើង មនុស្សអាចផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ (យ៉ូហាន ១៤:៦) យើងមិនអាចចូលមកឯព្រះដោយអំពើល្អដែលយើងប្រព្រឹត្តបានឡើយ ដោយព្រោះតែគ្មាននរណាម្នាក់សុចរិចគ្រប់គ្រាន់ នោះឡើយ។ ប៉ុន្តែ យើងអាចចូលមកឯព្រះតាមរយៈព្រះយេស៊ូវ។ តាមការពិតទៅ ព្រះយេស៊ូវយាងមកនាំយើងទៅឯព្រះ។ ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានព្រះវិញ្ញាណប្រោសឲ្យរស់វិញ (១ ពេត្រុស ៣:១៨). នៅក្នុងព្រះគ្រីស្ទ យើងជាមនុស្សដែលបានកើតជាថ្មី អំពើរំលងរបស់យើងមិនត្រូវបានរាប់ទាស់នឹងយើងទៀតទេ ហើយ យើងអាចផ្សះផ្សាជាមួយនឹងព្រះបាន។ បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។ ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។ (២ កូរិនថូស ៥:១៧-២១) ហេតុផលទី ១១: ព្រះយេស៊ូវយាងមកប្រទានឲ្យយើងមានជីវិតអស់កល្បជានិច្ច នេះហើយ ជាសេចក្ដីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច។ (១ យ៉ូហាន ២:២៥) ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះគឺត្រូវមានជីវិតអស់កល្បជានិច្ច។ តាមការពិតទៅ ព្រះយេស៊ូវមានព្រះបន្ទូលថា ជីវិតអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១។ នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង (យ៉ូហាន ១៧:៣) ទំនាក់ទំនងជាមួយនឹងព្រះនេះចាប់ផ្តើមនៅក្នុងជីវិតរបស់យើងនៅពេលនេះ បន្តពេញមួយជីវិតរបស់យើងនៅលើផែនដី ហើយបន្ទាប់ពីយើងស្លាប់ នឹងបន្តតនៅស្ថានសួគ៌។ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ (យ៉ូហាន ៣:១៦) ហេតុផលទី ១២: ព្រះយេស៊ូវយាងមក ដើម្បីឲ្យយើងអាចប្រែក្លាយដូចជាព្រះអង្គ។ នៅពេលដែលមនុស្សណាម្នាក់ជឿលើព្រះយេស៊ូវ ព្រះអង្គបានប្រទានសិទ្ធឲ្យគេបានប្រែក្លាយជាកូនព្រះ។ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ គឺជាកូន ដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។ (យ៉ូហាន ១:១២-១៣) ដូច្នេះហើយ ព្រះរាជបុត្រានៃព្រះបានប្រែក្លាយជាមនុស្សដើម្បីអោយមនុស្សអាចប្រែក្លាយជាកូននៃព្រះ! ព្រះអង្គបានចុះពីស្ថានសួគ៌ហើយយាងមកផែនដីដើម្បីឲ្យយើងអាចចាកចេញពីផែនដីហើយទៅឯស្ថានសួគ៌។ ព្រះអង្គបានប្រែក្លាយដូចជាយើងដើម្បីឲ្យយើងអាចប្រែដូចជាព្រះអង្គ។ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង (១ យ៉ូហាន ៣:២) នេះគឺជាសេចក្តីសន្យាដ៏វិសេសសម្រាប់អស់អ្នកណាដែលជឿ។ ថ្ងៃមួយយើងទាំងអស់គ្នានឹងត្រូវបានប្រទានឲ្យ មានរូបកាយថ្មីមួយ ជារូបកាយដែលគ្មានបាប ដូចព្រះយេស៊ូវ។ យើងទាំងអស់គ្នានឹងមានរូបកាយនៃការរស់ឡើងវិញដូច ជាព្រះអង្គ ជារូបកាយភ្លឺចាំង ហើយយើងនឹងបានល្អឥតខ្ចោះ រស់នៅអស់កល្ប ហើយពេញដោយសិរីល្អដូចជាព្រះអង្គ។
-
តើអំពើបាបរបស់ខ្ញុំអាចត្រូវបានដកចេញដោយរបៀបណា?បញ្ហាដ៏ធំបំផុតរបស់មនុស្សលោកគឺជាអំពើបាប។ ដំណឹងល្អគឺជាដំណោះស្រាយរបស់ព្រះ មកកាន់ បញ្ហាអំពើបាបរបស់យើង តាមរយៈការសុគត និង រស់ឡើងវិញរបស់ព្រះយេស៊ូវ។ មនុស្សជា ច្រើនគិតថាអំពើបាបជារឿងតូចតាច ហើយអ្នកខ្លះទៀតគិតថា ការធ្វើបុណ្យ ឬ ការល្អ អាចលុបលាងអំពើបាបរបស់ពួកគេបាន។ ប៉ុន្តែមានតែព្រះលោហិតរបស់ ព្រះយេស៊ូវទេ ដែលអាច អត់ទោសអំពើបាបយើង ហើយលាងសំអាតរំដោះយើង ឲ្យរួចផុតពីអំពើបាបជារៀងរហូត។ ព្រះយេស៊ូវគឺជា “កូនចៀមនៃព្រះ ដែលដោះ បាបមនុស្សលោក” (យ៉ូហាន ១:២៩)។ ព្រះយេស៊ូវ បានស្ម័គ្រចិត្តក្នុងការលះបង់ព្រះជន្មរបស់ទ្រង់ សម្រាប់ការបង់ថ្លៃយ៉ាងពេញលេញ លោះយើងឲ្យ រួចចេញ ពីអំពើបាប (យ៉ូហាន ១០:១៧-១៨)។ ការលះបង់របស់ទ្រង់គឺល្អឥតខ្ចោះគ្មានអ្វីប្រៀបស្មើ ហើយគ្មានអ្វីដែលយើងអាចធ្វើបានដើម្បីបន្ថែមពីលើការនេះនោះឡើយ។
-
តើវាមានន័យយ៉ាងណាដែលថាព្រះយេស៊ូវ «ប្រោសលោះ» យើង?ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ (អេភេសូរ ១៖៧) នៅក្នុងសម័យបុរាណ ការប្រោសលោះគឺជាការដែល សំដៅទៅលើការលោះដោះលែងទៅកាន់ ទាសករ ឬ អ្នកទោស ឲ្យមានសេរីភាពតាមរយៈការបង់ថ្លៃលោះ។ បើសិនជាមាននរណាម្នាក់ សុខចិត្តក្នុង ការបង់ថ្លៃលោះ ទាសករ ឬ អ្នកទោស នោះមានន័យថាអ្នកនោះអាចទិញសិទ្ធិសេរីភាព ឲ្យទៅកាន់ ទាស់ករ ឬ អ្នកទោសនោះបាន។ នេះហើយគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ យើងបានជាប់នៅក្នុងចំណងជាទាសករ និងជាប់ នៅក្នុងគុក។ ព្រះយេស៊ូវបានសុគតនៅលើឈើ ឆ្កាងដើម្បីបង់ថ្លៃលោះ សម្រាប់សេរីភាពរបស់យើងទាំងអស់គ្នា។ ថ្លៃលោះដែលទ្រង់បានបង់ គឺជាព្រះលោហិតរបស់ទ្រង់។ ពួកអ្នកទោស និងពួកទាសករ ត្រូវការអ្នកប្រោសលោះ។ ប៉ុន្តែ មិនមែនអ្នកណាក៏ដោយក៏អាចលោះ ពួកគេបានដែរនោះទេ។ ទាសករ មិនអាចទៅលោះទាសករមួយទៀតបាន ហើយអ្នក ទោស ម្នាក់ក៏មិនអាច ទៅលោះអ្នកទោសមួយទៀតបានដែរ។ ការប្រោសលោះរបស់យើងគឺអាច សម្រេចបានតាមរយៈបុគ្គល ដែលមានសិទ្ធិសេរីភាព ជនគ្មានទោសកំហុស ហើយជាម្នាក់ដែលសុចរិត។ គ្មាននរណាម្នាក់អាចធ្វើការនេះ បានឡើយ។ លោកីយ៍ទាំងមូលគឺបានជាប់ទោស ជាទាសករអំពើបាប មានកំហុសខុស ហើយត្រូវបានទទួល សេចក្តីកាត់ទោស។ មានតែ ព្រះយេស៊ូវទេ ដែលទ្រង់បានរស់នៅ នៅលើផែនដីនេះ មានជីវិតដ៏ល្អឥតខ្ចោះ ហើយគ្មានអំពើបាប។ ដូច្នេះហើយ មានតែទ្រង់ទេមានសិទ្ធិសក្តិសម និងអាចសម្រេច សេចក្តីប្រោសលោះ មកកាន់ពួកយើងបាន។ ទ្រង់បានប្រោសលោះ យើងរាល់គ្នា ដើម្បី «ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម»។ ព្រះគ្រីស្ទ បានចេញថ្លៃលោះ យើងទាំងអស់គ្នា ចេញពីភាពជាទាសករ ចេញពីការជាប់គុករបស់យើង ដើម្បីលើកយើងឡើងឲ្យមា នឋានៈជាកូនប្រុសរបស់ព្រះ។ កូនចិញ្ចឹមមានន័យថា អស់ទាំងអ្នកជឿ ទាំងអស់បានទទួល ឋានៈជាកូនប្រុស ធំដឹងក្តី ជាមួយគ្រប់ទាំងឯកសិទ្ធិ និងទំនួលខុសត្រូវទាំងអស់ ដែលមាននៅក្នុងឋានៈនោះ។ យើងមិនមែនជា ទាសករ និងអ្នកទោសទៀតទេ ប៉ុន្តែជាកូនប្រុស និង អ្នកគ្រងមរតករបស់ព្រះ។
-
តើការ«រាប់ជាសុចរិត»មានន័យដូចម្តេច?រាប់ជាសុចរិត (δικαιόω) គឺជាពាក្យដែលត្រូវបានប្រើ ក្នុងច្បាប់តុលាការ។ នៅពេល ដែលនរណាម្នាក់នៅក្នុងការកាត់ក្តី ចៅក្រមធ្វើការស្តាប់ទៅកាន់ភស្តុតាង ហើយធ្វើការសម្រេច សាលក្រម។ “ការរាប់ជាសុចរិត” មានន័យថាជនជាប់ចោទ ត្រូវបានចៅក្រមប្រកាសថា គាត់ សុចរិត ហើយគ្មានទោសកំហុស។ ហើយការផ្ទុយពីការរាប់ជាសុចរិត គឺជាការមានទោស។ នៅក្នុង ព្រះគម្ពីរ នៅពេលនរណាម្នាក់ បានរាប់ជាសុចរិត មានន័យថា ព្រះបានប្រកាសរាប់គាត់ជាសុចរិត ដែលទ្រង់នេះហើយគឺជាចៅក្រម ទៅលើជីវិតរបស់មនុស្សទាំងអស់។
-
តើលោកុប្បត្តិ ១៥:៦ បង្រៀនយើងអ្វីខ្លះអំពីការរាប់ជាសុចរិត?គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់ (លោកុប្បត្តិ ១៥:៦) តើលោក អ័ប្រាហាំបានរាប់ជាសុចរិតដោយរបៀបណា? ដោយសារក្រឹត្យវិន័យ ឬ ដោយសារសេចក្តីជំនឿ? ចម្លើយគឺអាចរកឃើញនៅក្នុងលោកុប្បត្តិ ១៥:៦។ ដោយសារតែលោកអ័ប្រាហាំបានជឿថា ព្រះទ្រង់នឹងសម្រេចតាមការដែលទ្រង់បានសន្យា ហើយព្រះទ្រង់ រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់។ ដូច្នេះ លោកអ័ប្រាហាំគឺជាគំរូ អំពីការរាប់ជាសុចរិតគឺតែង តែរជាការទទួលសេចក្តីសន្យារបស់ព្រះ ដោយសេចក្តីជំនឿ។ ព្រះបានដាក់បញ្ចូលសេចក្តីសុចរិតទៅក្នុង លោកអ័ប្រាហាំ នៅពេលដែល គាត់មានជំនឿលើទ្រង់។ “ដាក់បញ្ចូល” (ἐλογίσθη) គឺជាភាសា គណនេយ្យ ដែលមានន័យថា ការដាក់បញ្ចូល ឥណទានទៅក្នុង គណនេយ្យរបស់នរណាម្នាក់។ ព្រះអង្គបានដាក់សេចក្តីសុចរិតទៅលោក អ័ប្រាហាំ ប៉ុន្តែលោកមិនសមទទួលការនេះនោះទេ។ លោកអ័ប្រាហាំគ្រាន់តែជឿទៅលើសេចក្តី សន្យារបស់ព្រះប៉ុណ្ណោះ។ នោះព្រះទ្រង់បានយកសេចក្តី សុចរិត (ដែលមានតែទ្រង់ទេ ដែលជា ម្ចាស់ទៅលើសេចក្តីសុចរិត) ហើយទ្រង់ដាក់ សេចក្តីសុចរិតនោះ ទៅកាន់គណនេយ្យជីវិតរបស់ លោកអ័ប្រាហាំ។ សេចក្តីសុចរិត ដែលលោក អ័ប្រាហាំមាន គឺជាសេចក្តីសុចរិត ដែលព្រះបាន ប្រទានឲ្យលោក។ ការនេះគឺជាអ្វីដែលកើតឡើងដូចគ្នា សម្រាប់អស់អ្នកណាដែលមានជំនឿ លើ ទ្រង់។ ក្រៅពីទ្រង់ យើងមិនអាចមានសេចក្តីសុចរិត ដោយខ្លួនឯងបានទេ។ សេចក្តីសុចរិត ដែលយើងមាន គឺជាសេចក្តីសុចរិតដែលយើងទទួលបានមកពីទ្រង់ ដោយសារសេចក្តីជំនឿ។ ឥឡូវ តើអ្នកណាខ្លះគឺជាពូជរបស់លោកអ័ប្រាហាំ? គឺជាអស់អ្នកណាដែលជឿលើព្រះ។ លោកអ្នកមិនចាំបាច់ត្រូវតែក្លាយជាសាសន៍យូដា ដើម្បីឲ្យអាចធ្វើជាកូនចៅរបស់លោកអ័ប្រាហាំ ឡើយ។ វាមិនមែនជាការពាក់ព័ន្ធ ទៅលើជាតិសាសន៍នោះទេ។ ការសំខាន់នោះគឺជាការមាន សេចក្តីជំនឿលើព្រះ ដូចជាលោកអ័ប្រាហាំដែរ ។ ផែនការរបស់ព្រះនៃការប្រទានពរទៅកាន់ពួកសាសន៍ដទៃ តាមរយៈលោកអ័ប្រាហាំ គឺជាអ្វី ដែល យើងអាចឃើញច្បាស់ ដោយការសន្យារបស់ទ្រង់ជាមួយនឹងលោកអ័ប្រាហាំ។ ព្រះអង្គបាន សន្យា ថា “គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក” (លោកុប្បត្តិ ១២:៣, ១៨:១៨, ២២:១៨ ព្រះគម្ពីរបរិសុទ្ធ កែសម្រួលឆ្នាំ ២០១៦)។ អស់អ្នកដែលមានសេចក្តីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំដែរ។ តើពរ នោះគឺជាអ្វី? ពរនោះគឺជាដែលទទួលបានការរាប់ជាសុចរិតមកពីព្រះ ដូចលោកអ័ប្រាហាំ (ជាបុរស នៃសេចក្តីជំនឿ) ដែរ ។
-
តើធ្វើយ៉ាងណាដើម្បីឲ្យបុគ្គលណាមួយអាចរាប់ជាសុចរិតបាន?យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យឡើយ (កាឡាទី ២:១៦) មានមនុស្សជាច្រើនព្យាយាមឲ្យ បានការរាប់ជាសុចរិត ដោយការប្រព្រឹត្តរបស់ខ្លួន ប៉ុន្តែវាគឺជាអ្វីដែលមិនអាចទៅរួចនោះឡើយ។ សាវ័កប៉ុល បាននិយាយនៅខ១៦ បីដងថា មនុស្សមិនអាចបានរាប់ជាសុចរិត តាមរយៈការ ប្រព្រឹត្តតាម ច្បាប់ក្រឹត្យវិន័យនោះឡើយ។ «មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ» «មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ» «ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ»។ ក្រឹត្យវិន័យត្រង់នេះគឺជាការសំដៅទៅលើ ក្រឹត្យវិន័យរបស់លោកម៉ូេស ប៉ុន្តែក៏រាប់បញ្ចូលរាល់ទាំង ក្រឹត្យវិន័យសាសនា ដែលផ្តោតទៅលើការខំប្រឹងប្រព្រឹត្តរបស់មនុស្ស ដើម្បីឲ្យបានសេចក្តីសុចរិត ដែរ។ គ្មានអ្វីដែលនរណាម្នាក់អាចធ្វើបាន ដើម្បីឲ្យអាចរាប់ខ្លួនជាសុចរិតនៅចំពោះមុខព្រះបាន ឡើយ។ នេះគឺជាដំណឹងអាក្រក់។ ដូច្នេះតើធ្វើយ៉ាងណាឲ្យយើងអាចរាប់ជាសុចរិតបាន? ម្តងទៀត លោកប៉ុលបានប្រាប់យើង ៣ចំនុច: «គឺដោយសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ» «យើងជឿដល់ព្រះគ្រីស្ទយេស៊ូវ» «ដោយសារសេចក្តីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ»។ មានតែវិធីមួយទេ ដែលអាចធ្វើឲ្យយើងរាប់ជាសុចរិតបាន នោះគឺការមានសេចក្តីជំនឿ ជឿលើ ព្រះយេស៊ូវគ្រីស្ទ។ ជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជា ការទទួលស្គាល់ជឿលើចំនុចគ្រប់យ៉ាងអំពី ព្រះយេស៊ូវ និងគ្រប់ទាំងការដែលទ្រង់បានធ្វើសម្រាប់យើង។ អ្នកណាក៏ដោយក៏អាចទទួលបាន ការរាប់ជាសុចរិតពីព្រះបានដែរ តែមិនមែនដោយសារតែការប្រព្រឹត្តរបស់ពួកគេនោះទេ ប៉ុន្តែដោយ សារតែពួកគេមានជំនឿជឿលើព្រះយេស៊ូវគ្រីស្ទ។ នេះគឺជាដំណឹងដ៏ល្អ។
-
តើគោលបំណងរបស់ក្រឹត្យវិន័យគឺជាអ្វី?ព្រះបានប្រទានក្រឹត្យវិន័យមកដើម្បីផ្តល់ឲ្យមាន ព្រំដែនត្រឹមត្រូវ ដើម្បីឲ្យមនុស្ស អាចដឹង ពីស្តង់ដាត្រឹមត្រូវនៃសេចក្តីសុចរិត។ ក្រឹត្យវិន័យមានតួនាទីពីរ: លើកតាំងស្តង់ដាកំណត់ពី អ្វីដែលត្រឹមត្រូវ ហើយ កាត់ទោសយ៉ាងយុត្តិធម៌ទៅកាន់អស់អ្នកណា ដែលប្រព្រឹត្តរំលងទៅលើស្តង់ ដានោះ។ ក្រឹត្យវិន័យមានភាពល្អឥតខ្ចោះ បរិសុទ្ធ ហើយសុចរិត (រ៉ូម ៧:១៣)។ ប្រសិនបើមនុស្សណា អាចកាន់តាមក្រឹត្យវិន័យបាន នោះមានន័យថាអ្នកនោះ អាចទទួលបានសេចក្តីសង្គ្រោះដោយសារ ក្រឹត្យវិន័យដែរ។ ប៉ុន្តែគ្មានមនុស្សណា អាចធ្វើការនេះបានទេ។ ក្រឹត្យវិន័យ ប្រាប់យើងឲ្យ ស្គាល់ថាសេចក្តីសុចរិតគឺជាអ្វី ប៉ុន្តែប្រសិនបើយើងមិនអាចធ្វើគ្រប់ទាំងក្រឹត្យវិន័យ ទាំងអស់នោះទេ ការដែលមនុស្សព្យាយាមក្នុង ការកាន់តាមក្រឹត្យវិន័យរបស់ព្រះ ហើយបរាជ័យ ក្នុងការធ្វើការនោះ ធ្វើឲ្យពួកគេដឹងនិងស្គាល់ពីអំពើបាបរបស់ពួកគេ។ ក្រឹត្យវិន័យ ប្រៀបដូចជា កញ្ចក់។ នៅពេលដែលមនុស្សសំលឹងមើលទៅកាន់ក្រឹត្យវិន័យនោះ ពួកគេនឹងអាច ឃើញពីស្ថាន ភាពខាងវិញ្ញាណរបស់ពួកគេ។ បង្ហាញឲ្យយើងឃើញថា ពួកយើងមិនសុចរិតនោះ ទេ (រ៉ូម ៣:២០)។ និស្ស័យរបស់យើងគឺជាមនុស្សមានបាប។ ព្រះអង្គជ្រាបពីការនេះ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺយើង មិនបានដឹងពីការនេះទេ។ យើងស្រមៃថាយើងអាចខិតខំប្រឹងប្រែងដោយខ្លួនឯង ដើម្បីឲ្យអាច ទទួលបានសេចក្តីសុចរិត។ ដូច្នេះហើយ បានជាទ្រង់ប្រទានក្រឹត្យវិន័យមក ដើម្បីបើកសំដែងថា យើងមិនអាចធ្វើការនេះបានឡើយ។ នៅពេលដែលយើងកាន់តែព្យាយាមក្នុងការកាន់ តាមក្រឹត្យ វិន័យ នោះយើងក៏កាន់តែដឹងដែរថាយើងមិនអាចធ្វើទៅរួច ហើយក៏កាន់តែដឹងដែរថា យើងគឺជា មនុស្សមានបាប។ នេះហើយគឺជាមូលហេតុដែលព្រះបានប្រទានក្រឹត្យវិន័យមក។ ក្រឹត្យវិន័យបើក សំដែងឲ្យយើងស្គាល់និស្ស័យបាបរបស់យើង។ ក្រឹត្យវិន័យមិនបានប្រទានមកដើម្បីបង្ហាញថា ពីរបៀប ដែលមនុស្សអាចសង្រ្គោះមកកាន់ខ្លួនបាននោះទេ។ ប៉ុន្តែក៏បង្ហាញមកកាន់យើងផងដែរ ថាយើងត្រូវការ សេចក្តីសង្គ្រោះ។ នោះគឺជាអ្វីដែលនឹងកើតឡើងនៅពេលដែលព្រះយេស៊ូវ បានយាងមក។
-
តើក្រិត្យវិន័យ និងដំណឹងល្អធ្វើការរួមគ្នានាយ៉ាងដូចម្ដេច?ផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះមាន បែងចែកជា ៣ផ្នែកនោះគឺ : សេចក្តីសន្យា ក្រឹត្យវិន័យ និង ដំណឹងល្អ។ ដំបូងព្រះបានប្រទានសេចក្តីសន្យា នៃសេចក្តីសុចរិតតាមរយៈសេចក្តីជំនឿ ទៅកាន់លោក អ័ប្រាហាំ។ បន្ទាប់មកទ្រង់បានប្រទានក្រឹត្យវិន័យដើម្បីជួយឲ្យយើងឃើញថា ពួកយើងគឺជា មនុស្ស មានបាប ដើម្បីឲ្យយើងដឹងថាយើងត្រូវការព្រះសង្គ្រោះ។ ការនេះបានប្រុងប្រៀបយើងឲ្យទទួល ដំណឹងល្អ នៃការដែលព្រះយេស៊ូវបានយាងមកដើម្បីសង្គ្រោះយើង។ សេចក្តីសន្យារបស់ព្រះពរ នៃ សេចក្តីសុចរិត បានមកតាមរយៈសេចក្តីជំនឿជឿលើព្រះគ្រីស្ទ នៅពេលដែលយើងទទួលដំណឹង ល្អ។ សេចក្តីសន្យា ក្រឹត្យវិន័យ និង ដំណឹងល្អធ្វើការរួមគ្នា ដើម្បីសម្រេចបំណងព្រះហឫទ័យរបស់ព្រះ។ អស់អ្នកណាដែលចង់នាំមនុស្សឲ្យមានជំនឿជឿលើព្រះគ្រីស្ទ ត្រូវតែរៀនពីលោកប៉ុលឲ្យបានច្បាស់ លាស់ពីរបៀបប្រើប្រាស់ក្រឹត្យវិន័យ។ យើងប្រាប់មនុស្សអំពីក្រឹត្យវិន័យ ដើម្បីបង្ហាញពួកគេពីស្តង់ដា សុចរិតរបស់ព្រះ ដើម្បីឲ្យជួយឲ្យពួកគេឃើញថាពួកគេគឺជាមនុស្សមានបាប ហើយថាពួកគេ មិនអាចសង្គ្រោះខ្លួនឯងបាន តាមរយៈការប្រព្រឹត្តល្អរបស់ខ្លួនទេ។ ការនេះធ្វើឲ្យពួកគេ ប្រុងប្រៀប ទទួលដំណឹងល្អ។ មនុស្សមិនអាចយល់អំពីការ ដែលព្រះយេស៊ូវបានសុគតសម្រាប់អំពើ បាបរបស់ ពួកគេទេ ទាល់តែពួកគេដឹងខ្លួនថាពួកគេគឺជាមនុស្សមានបាប។ ហើយពួកគេមិនអាចដឹង ខ្លួនថា ពួកគេគឺជាមនុស្សមានបាបបានដែរ លុះត្រាតែពួកគេដឹងអំពីស្តង់ដានៃសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះគោលបំណងរបស់ក្រឹត្យវិន័យគឺដើម្បីបង្ហាញថាយើងគឺជាមនុស្សមានបាប ហើយគោល បំណងរបស់ដំណឹងល្អ គឺដើម្បីបង្ហាញពីរបៀបដែលមនុស្សមានបាបអាចទទួលការអត់ទោសបាន។ នៅពេលដែលយើងយល់ពីភាពខុសគ្នារវាង ក្រឹត្យវិន័យ និង ដំណឹងល្អ នោះមានន័យថាយើង អនុញ្ញាតឲ្យចំនុចទាំងពីរនេះ ធ្វើទៅតាមមុខងារស្របតាមបំណងព្រះហឫទ័យរបស់ព្រះ។
-
តើវាមានន័យយ៉ាងណាដែលថាអ្នកជឿជា «មួយក្នុងព្រះគ្រីស្ទ»?រួមមក តែមួយក្នុងព្រះគ្រីស្ទមានន័យថា : យើងទាំងអស់គ្នាបានទទួលសេចក្តីសង្គ្រោះដូចគ្នា គឺដោយព្រះគុណតាមរយៈសេចក្តីជំនឿ ក្នុងព្រះគ្រីស្ទ។ យើងទាំងអស់គ្នាគឺជាគ្រួសារតែមួយនៅក្នុងគ្រីស្ទ : គ្មានរនាំងបែងចែកចំពោះការប្រកបគ្នា ឡើយ។ យើងទាំងអស់គ្នាមានការរួបរួមតែមួយ នៅក្នុងសេចក្តីជំនឿ គោលបំណង សេចក្តីសង្ឃឹម នៅក្នុងព្រះគ្រីស្ទ។ យើងទាំងអស់គ្នាគឺជាកូនប្រុសរបស់ព្រះ ហើយរួមចំណែកគ្រងមរតកជាមួយព្រះគ្រីស្ទ (រ៉ូម ៨:១៦- ១៨; អេភេសូរ ១:១២) យើងទាំងអស់គ្នាមានឋានៈស្មើគ្នា នៅចំពោះព្រះភ័ក្រ្តទ្រង់។ យើងទាំងអស់គ្នាមានមុខងារ ខុសពីគ្នា (១កូរិនថូស ១១:៣; ១ធីម៉ូថេ ២:១២) ប៉ុន្តែនៅក្នុងក្រុមគ្រួសារនៃព្រះ គ្មានគ្រីស្ទ បរិស័ទណាមានឋានៈទាប ជាងគ្រីស្ទបរិស័ទណានោះទេ ។
-
តើអ្នកជឿអាចបាត់បង់សេចក្ដីសង្គ្រោះ របស់ពួកគេដែរឬទេ?នៅពេលមនុស្សម្នាក់ជឿព្រះយេស៊ូវជាព្រះសង្គ្រោះរបស់ពួកគេ តើគេអាចបាត់សេចក្តីសង្គ្រោះនេះដែរឬទេ? តើព្រះគម្ពីរបានចែងយ៉ាងដូចម្តេចអំពីរឿងនេះ? (១) “ពួកគេនឹងមិនត្រូវវិនាសឡើយ” ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់យកវាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ (យ៉ូហាន 10:27-29). ព្រះយេស៊ូវគឺជាអ្នកគង្វាលល្អ។ ទ្រង់មានបន្ទូលថាចៀមរបស់ទ្រង់នឹងមិនត្រូវវិនាសឡើយ។ ពួកគេមានសុវត្ថិភាពដោយសារព្រះយេស៊ូវ និងព្រះវរបិតាទ្រង់ដឹកដៃពួកគេជាប់។ (២) “ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ” អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ (យ៉ូហាន 6:37) ព្រះយេស៊ូវទ្រង់ដឹកដៃអ្នកដើរតាមទ្រង់ជាប់ជានិច្ច ហើយទ្រង់មិនបោះបង់គេចោលឡើយ។ (៣) កើតជាថ្មី ការបង្កើតថ្មី សេចក្ដីសង្គ្រោះ របស់យើងចាប់ផ្តើមជាមួយការកើតជាថ្មី ដើម្បីឲ្យយើងជីតវិតខាងឯវិញ្ញាណជាមួយព្រះជាម្ចាស់។ សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ (1 ពេត្រុស 1:3). នៅពេលមនុស្សម្នាក់បានកើតជាថ្មីដោយព្រះបន្ទូល និងព្រះវិញ្ញាណនៃព្រះ គឺគាត់ត្រូវបានដាក់នៅក្នុងព្រះគ្រីស្ទ ហើយ។ ការរួបរួមនេះជាមួយព្រះគ្រីស្ទធ្វើឱ្យគាត់ជាការបង្កើតជាថ្មី។ តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រោសលោះដល់យើងផង (1 កូរិនថូស 1:30). បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ (2 កូរិនថូស 5:17). នៅពេលយើងបានកើតជាថ្មី យើងនឹងមិនអាចត្រឡប់ទៅរកជីវិតចាស់វិញទេដោយសារជីវិតចាស់នោះ បានកន្លងផុតទៅហើយ។ ព្រះជាម្ចាស់បានធ្វើកិច្ចការនៅក្នុងយើង ដែលមិនអាចត្រឡប់ វិញបានទេ។ (៤) ជីវិតអស់កល្បជានិច្ចឥឡូវនេះ ជីវិតដែលបានផ្តល់ឲ្យនៅក្នុងកំណើតថ្មីគឺជាជីវិតអស់កល្បជានិច្ច។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្ដីស្លាប់ ទៅដល់ជីវិតវិញ (យ៉ូហាន 5:24). អស់អ្នកដែលជឿលើព្រះយេស៊ូវ ឥឡូវនេះគឺមានជីវិតអស់កល្បជានិច្ច។ ពួកគេ "បានកន្លងហួសពីសេចក្ដីស្លាប់ ទៅដល់ជីវិតវិញ”។ សេចក្ដីសង្គ្រោះ មិនមែនគ្រាន់តែជាអ្វីដែលត្រូវកើតឡើងនៅពេលអនាគតនោះទេ។ វាគឺជាទ្រព្យសម្រាប់បច្ចុប្បន្នកាលរបស់អ្នកជឿផងដែរ។ ជីវិតអស់កល្បជានិច្ចបានចាប់ផ្តើមឡើងសម្រាប់អ្នកជឿហើយ។ សម្រាប់មនុស្សមួយចំនួនវាប្រហែលជាស្តាប់ទៅរាងចម្លែកពីព្រោះយើងមិនទាន់បានទៅ ឋានសួគ៌នៅឡើយ។ ប៉ុន្តែព្រះគម្ពីរមិនបានឲ្យនិយមន័យជីវិតអស់កល្បជានិច្ចថាទាល់តែបានទៅឋានសួគ៌នោះទេ។ ផ្ទុយមកវិញ ជីវិតអស់កល្បជានិច្ចគឺជាការស្គាល់ព្រះ ហើយវាចាប់ផ្តើមឡើងនៅពេលដែលទំនាក់ទំនងរបស់យើងជាមួយ ព្រះជាម្ចាស់តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទចាប់ផ្តើមឡើង។ នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង (យ៉ូហាន 17:3) ការស្លាប់មិនបានផ្លាស់ប្តូរស្ថានភាពព្រលឹងវិញ្ញាណរបស់អ្នកនោះទេ។ ប្រសិនបើអ្នកស្គាល់ និងស្រឡាញ់ព្រះជាម្ចាស់នៅពេលនេះ ទំនាក់ទំនងនេះនឹងបន្តក្រោយពេលស្លាប់ទៅទៀត។ យើងមានជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ ហើយជីវិតនេះគឺអស់កល្បជានិច្ច។ នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ (1 យ៉ូហាន 5:11). ព្រះមិនបានប្រទានឲ្យយើងនូវជីវិតបណ្តោះអាសន្ននោះទេ។ ទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ យើងកំពុងតែចូលរួមនៅក្នុងជីវិតនៃយុគសម័យខាងមុខរួចហើយ។ (៥) គ្មានអ្វីអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងព្រះគ្រីស្ទបានឡើយ គ្មានអ្វីនៃការបង្កើតទាំងអស់អាចធ្វើដូច្នេះបានទេ។ នេះរាប់បញ្ចូលទាំងអ្នកជឿ ដែលបំបែកខ្លួនចេញពីព្រះ។ ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។ (រ៉ូម 8:38-39). (៦) ព្រះជាម្ចាស់ថែរក្សា និងរក្សាយើងពីការជំពប់ដួល តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង (2 ធីម៉ូថេ 1:12b). រីឯព្រះ ដែលអាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល ហើយនឹងដាក់អ្នករាល់គ្នា នៅចំពោះសិរីល្អទ្រង់ ដោយឥតមានកន្លែងបន្ទោសបាន ព្រមទាំងមានចិត្តត្រេកអរផង (យូដាស 24). គំនិតនៅត្រង់នេះគឺថាព្រះយេស៊ូវគឺជាមួយអង្គដែលបានរក្សាយើងមិនឲ្យដួលចុះ យើងមិនបានរក្សាខ្លួនឯងនោះទេ។ ទ្រង់កាន់យើងជាប់។ ទ្រង់រក្សាយើងមិនឲ្យដួលចុះ។ យើងមិនបានរក្សាសេចក្ដីសង្គ្រោះរបស់យើងខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃនោះទេ (តាមរយៈការប្រព្រឹត្តតា មរបស់យើង)។ សេចក្ដីសង្គ្រោះរបស់យើងគឺជាអ្វីម្យ៉ាងដែលធ្វើឲ្យយើងទទួលបានសុវត្ថិភាពជារៀងរហូត។ នៅពេលព្រះយេស៊ូវសង្គ្រោះយើង ទ្រង់មិនបានផ្តល់សំបុត្រឲ្យយើងទៅនគរស្ថានសួគ៌ ហើយរំពឹងថាយើងកាន់ វាពេញមួយជីវិតយើងនោះដែរ។ ជំនួសមកវិញ ទ្រង់បានកត់ត្រាឈ្មោះរបស់យើង នៅក្នុងបញ្ជីជីវិតរបស់ទ្រង់ ដែលវានឹងស្តិតនៅជារៀងរហូត។ គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿ សំរាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ (1 ពេត្រុស 1:5). យើងមិនបានសង្គ្រោះខ្លួនឯងនោះទេ ហើយយើងក៏មិនបានរក្សាខ្លួនឲ្យបានសង្គ្រោះដែរ។ ព្រះគម្ពីរចែងថា ព្រះចេស្តានៃព្រះកំពុងតែថែរក្សាយើង។ (៧) សេចក្ដីសង្គ្រោះ គឺជាអំណោយទាន ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន (អេភេសូរ 2:8-9). សេចក្ដីសង្គ្រោះ គឺជាអំណោយទាន។ ប្រសិនបើយើងរកសេចក្ដីសង្គ្រោះ បានតាមរយៈការធ្វើអំពើល្អ នោះយើងនឹងអាចបាត់បង់វាដោយសារការធ្វើអំពើអាក្រក់។ ប៉ុន្តែដោយសារសេចក្ដីសង្គ្រោះ របស់យើងបានមកតាមរយៈព្រះគុណរបស់ព្រះ ដូច្នេះវាអាស្រ័យទៅលើលក្ខណៈរបស់ទ្រង់ មិនមែនការខិតខំរបស់យើងនោះទេ។ សេចក្ដីសង្គ្រោះ ជាកិច្ចការរបស់ទ្រង់នៅក្នុងយើង មិនមែនការសម្រេចបានរបស់យើងទេ។ ទ្រង់បានចាប់ផ្តើមការ សង្គ្រោះរបស់ទ្រង់ ហើយទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង។ ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ (ភីលីព 1:6). (៨) ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍អាកររបស់យើងរាល់គ្នា ទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្ដីសរសើរដល់សិរីល្អនៃទ្រង់។ (អេភេសូរ 1:13-14) នៅពេលយើងជឿ ព្រះជាម្ចាស់ “ក៏ដៅចំណាំ" យើងដោយព្រះវិញ្ញាណដ៏បរិសុទ្ធ។ គំនិតដែលយើងទទួលបានការដៅចំណាំគឺថា ព្រះជាម្ចាស់បានដាក់ព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ទ្រង់នៅ ក្នុងយើងដូចជាសញ្ញាសម្គាល់ផ្ទាល់ខ្លួនរបស់ទ្រង់ដើម្បីបញ្ជាក់ថាយើងគឺជារបស់ទ្រង់ ហើយការប្រោសលោះរបស់យើង (នោះគឺថា ទ្រង់បានលោះយើង) មានលក្ខណៈពិតប្រាកដ និងមានសុវត្ថិភាព។ ព្រះវិញ្ញាណដ៏បរិសុទ្ធនៅក្នុងអ្នកគឺជាការធានាថាអ្នកទទួលបានកេរ្តិ៍មរតក។ កេរ្តិ៍មរតករបស់យើងគឺជាជីវិតអស់កល្បជានិច្ចនៅជាមួយព្រះជាម្ចាស់។ ពាក្យថា “ធានា” (ἀρραβὼν) គឺជាពាក្យអ្នកជួញដូរបានប្រើប្រាស់នៅពេលដែលអ្នកទិញបានផ្តល់តម្លៃឲ្យមួយផ្នែកជាការសន្យា។ នៅពេលដែលការសន្យាត្រូវបានទទួលយក វាបានបង្កើតទៅជាកិច្ចសន្យាផ្លូវច្បាប់ដែលធានាថាប្រតិបត្តិការនឹងត្រូវបានបញ្ចប់នាពេលអនាគត។ នេះគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធជាសម្រាប់អ្នកជឿ -- ការសន្យាដែលព្រះជាម្ចាស់ប្រទានឲ្យយើងឥឡូវនេះដើម្បីឲ្យយើងមានលក្ខណៈប្រាកដប្រជាថាយើងនឹងទទួលបានមរតកពេញលេញរបស់យើងនាពេលអនាគត។ ផលប៉ះពាល់សម្រាប់ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺថា អ្នកនឹងមិនងាកចេញពីព្រះនោះទេ។ ទ្រង់បានផ្លាស់ប្តូរចិត្តរបស់អ្នកជឿដើម្បីឲ្យគេតស៊ូនៅក្នុងជំនឿរហូតដល់ទីបញ្ចប់។ អញនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា អញនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ (យេរេមា 32:40) (៩) កូនចិញ្ចឹម តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រិត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូននោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទដែរ (កាឡាទី 4:4-7) សេចក្ដីសង្គ្រោះរបស់យើងរួមជាមួយការទទួលជាកូនចិញ្ចឹមទៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ។ ព្រះជាម្ចាស់មិនផ្លាស់ប្តូរព្រះទ័យរបស់ទ្រង់ទេ (ជនគណនា ២៣:១៩)។ ទ្រង់មិនទទួលយកកូនចិញ្ចឹម ហើយបណ្តេញពួកគេចេញពីគ្រួសាររបស់ទ្រង់នោះទេ! ហេតុដូច្នេះ ស្ថានភាពរបស់យើងក្នុងនាមជាកូនរបស់ ព្រះគឺជាអចិន្ត្រៃយ៍។ (១០) ប្រោសលោះ ថ្លៃត្រូវបានបង់សង នៅពេលព្រះយេស៊ូវប្រោសលោះអ្នក ទ្រង់បង់ថ្លៃទិញ ហើយទិញអ្នកសម្រាប់ទ្រង់ផ្ទាល់។ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ (1 កូរិនថូស 6:19b-20a). ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ (ទីតុស 2:13b-14) សេចក្ដីសង្គ្រោះ គឺជាការសម្រេចបានដ៏សម្បើបរបស់ព្រះយេស៊ូវ។ រង្វាន់របស់ទ្រង់គឺថាទ្រង់ទទួលបានមនុស្សដែ ល ទ្រង់បានប្រោសលោះមកធ្វើជាកម្មសិទ្ធិរបស់ព្រះអង្គ។ ពីមុន មនុស្សទាំងនេះពួកគេជាទាសករនៃអំពើបាប ប៉ុន្តែព្រះយេស៊ូវបានបង់ថ្លៃទោសទ័ណ្ឌតែម្តង និងសម្រាប់អំពើបាបទាំងអស់។ ព្រះជាម្ចាស់មិនទាមទារការទូទាត់ ជាលើកទីពីរនោះទេ។ ការលះបង់របស់ព្រះយេស៊ូវគ្រីស្ទគឺគ្រប់គ្រាន់ទាំងស្រុងសម្រាប់សេចក្ដីសង្គ្រោះ របស់យើង។ មានអ្វីដែលអាចបន្ថែម ឬដកចេញពីការលះបង់របស់ទ្រង់សោះឡើយ។ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ (ហេព្រើរ 10:12-14). ខគម្ពីរនេះបង្ហាញអំពីភាពខុសគ្នារវាងសេចក្ដីសង្គ្រោះ របស់យើង និងការញែកជាបរិសុទ្ធ។ យើងទទួលបាន “បានគ្រប់លក្ខណ៍អស់កល្បជានិច្ច” តាមរយៈការលះបង់របស់ព្រះយេស៊ូវសម្រាប់យើង។ ឥឡូវនេះ យើងកំពុងត្រូវបានញែកជាបរិសុទ្ធធ។ ការលូតលាស់របស់មនុស្សម្នាក់ឲ្យក្លាយទៅជាបរិសុទ្ធអាចលឿន ឬយឺតគឺអាស្រ័យទៅលើការស្តាប់បង្គាប់របស់ពួក ប៉ុន្តែទាំងអស់នេះមិនបានផ្លាស់ប្តូរការពិតដែលពួកគេ ទទួលបានការធ្វើឲ្យគ្រប់លក្ខណ៍អស់កល្បជានិច្ទេ។ ជាការពិត ព្រះគម្ពីរបានចែងអំពីយើងថា ត្រូវបានដំកើងឡើងរួចហើយ ដោយសារតែស្របតាមផែនការរបស់ព្រះ វាប្រាកដណាស់ថានឹងកើតឡើង។ ឯពួកអ្នកដែលទ្រង់បានដំរូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។ (រ៉ូម 8:30).
-
តើការប្រែចិត្តមានន័យដូចម្តេច ?ការប្រែចិត្ត (μετανοέω) គឺជាការផ្លាស់ប្តូរគំនិតរបស់អ្នក។ វាគឺជាការសម្រេចិត្តមួយដែលបែរចេញពីអំពើបាប ហើយនឹងការ ដែលមិនជឿ មកឯព្រះជាម្ចាស់។ ការនេះនឹងដឹកនាំទៅរកការផ្លាស់ប្តូរពីរបៀបនៃការរស់នៅ ប៉ុន្តែ ការនេះនឹង កើតមានឡើងបន្ទាប់ពីយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធដើម្បីនឹងញែកជាបរិសុទ្ធយើង។ នៅពេល ដែល យើងធ្វើការប្រែចិត្តយើងចូលមករកព្រះ ហើយសូមអោយព្រះទ្រង់ផ្លាស់ប្តូរចិត្តនិងជីវិតយើង។ ផ្ទុយពីការ ស្រឡាញ់អំពើបាបហើយចង់រត់គេចពីព្រះនោះ អ្នកចង់ស្រឡាញ់ព្រះហើយរត់គេចពីអំពើបាបវិញ។ នេះគឺជា ការប្រែចិត្ត។ ការប្រែចិត្តគឺជាការផ្លាស់ប្តូរគំនិតដែលនាំទៅរកការផ្លាស់ប្តូរចិត្តហើយនាំទៅរកការផ្លាស់ប្តូរ ការរស់នៅ។ ការប្រែចិត្ត គឺបន្តរពេញមួយជីវិតរបស់យើង:យើងបន្តរដើរចេញពីអំពើបាបហើយបែមករកព្រះជា រៀងរាល់ថ្ងៃ។ ដើម្បីអធិប្បាយពី ការប្រែចិត្តគឺទាមទារសេចក្ដីក្លាហាន ប៉ុន្តែជាសេចក្តីដែលមានសារៈសំខាន់។ នៅពេលដែលព្រះយេស៊ូវចាប់ផ្តើម ប្រកាសនោះ ពាក្យដំបូងបំផុតនៅក្នុងសេចក្តីប្រកាសរបស់ព្រះអង្គគឺ ចូរប្រែចិត្តឡើង។ តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់តាំងប្រកាស ដោយបន្ទូលថា ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។ (ម៉ាថាយ ៤៖១៧) វាក៏ជាពាក្យដំបូងបំផុតរបស់លោកយ៉ូហានបាប់ទីស្ទផងដែរ។ នៅគ្រានោះ យ៉ូហាន-បាទីស្ទ គាត់មកនៅក្នុងទីរហោស្ថានស្រុកយូដា កំពុងតែប្រកាសថា ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ (ម៉ាថាយ ៣:១-២) ព្រះយេស៊ូវចាត់ឲ្យសិស្សព្រះអង្គចេញទៅ។ គោលដៅរបស់ពួកសិស្សនៅក្នុងការអធិប្បាយគឺត្រូវបង្កើតអោយមានការប្រែចិត្ត។ កាលពួកសិស្សបានចេញទៅ នោះគេប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង (ម៉ាកុស ៦:១២) ពួកសាវកក៏បានប្រកាសពី ការប្រែចិត្តដែរ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់ (កិច្ចការ ៣:១៩) លុះមកដល់ហើយ គាត់និយាយទៅគេថា ឯកិរិយារបស់ខ្ញុំ គ្រប់ពេលគ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បង ដោយកិច្ចកលរបស់ពួកសាសន៍យូដាបែបយ៉ាងណា នោះអ្នករាល់គ្នាដឹងស្រាប់ហើយ ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា (កិច្ចការ ២០:១៨-២១) ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង (កិច្ចការ ២៦:១៩-២០) ហេតុដូច្នេះហើយ ព្រះយេស៊ូវ យ៉ូហានបាទីស្ទ និងសាវ័កទាំងអស់បានប្រកាសអំពីការប្រែចិត្ត។ ប្រសិនបើយើងមិនហៅពួកមនុស្សមានបាបអោយ ប្រែចិត្តរែទេនោះ យើងមិនមែនអធិប្បាយដំណឹងល្អនោះឡើយ។
-
តើការជឿមានន័យដូចម្តេច?ការដែលជឿ (πιστεύω) គឺជាការដែលដឹងថាអ្វីមួយពិតនិងត្រឹមត្រូវ ហើយដូច្នេះហើយក៏ទុកចិត្តលើសេចក្តី នោះ។ ដំណឹងល្អ ដែលយើងបានជឿថាព្រះទ្រង់អត់ទោសបានដល់មនុស្សបាបហើយ ទទួលគេឲ្យចូលទៅក្នុងរាជនគរ របស់ព្រះអង្គនៅពេលដែលគេប្រែចិត្តពីអំពើបាបហើយជឿដំណឹងល្អ។ ការដែលទទួលជឿលើដំណឹងល្អគឺជា ការទុកចិត្តលើអ្វីគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងទាំងអស់គ្នា នោះគឺថា យើងទុកចិត្តលើព្រះជន្ម ដ៏ល្អឥតខ្ចោះរបស់ព្រះអង្គ ការសុគតហើយនឹងការរស់ពីសុគតឡើងវិញ ជាសេចក្តីសង្រ្គោះសម្រាប់យើងទាំងអស់គ្នា។ តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ (ហេព្រើរ ១១:៦) ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ (យ៉ូហាន ៣:១៦) គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង (កិច្ចការ ១៦៖៣១) ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។ ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ។ (យ៉ូហាន ២០:២៩-៣១) កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ (យ៉ូហាន ១៤:១) បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់ (រ៉ូម ១០៖៩-១០)
-
តើអំពើបាបជាអ្វី?ពាក្យនៅក្នុងភាសាក្រិចសម្រាប់អំពើបាប (ἁμαρτία) ត្រូវបានប្រើដំបូងបំផុតនៅក្នុងវិស័យកីឡា។ សាសន៍ក្រិចមានការប្រកួតប្រជែងដែលពួកគេត្រូវចោលលំពែងអោយចំគោលដៅមួយ។ ពាក្យថា ἁμαρτία ពិពណ៌នាអំពីការគប់ដែលមិនត្រូវគោលដៅ ព្រោះលំពែងធ្លាក់ចុះមុន។ ក្រោយមក ពាក្យនេះក៏ប្រែក្លាយជា អត្ថន័យនៃការបរាជ័យឬដែលធ្លាក់ចុះនៃការមិនអាចសម្រេចតាមកម្រិតស្តង់ដារគោលដៅណាមួយ។ គោលដៅ ពីរបៀបដែលមនុស្សត្រូវរស់នៅ គឺត្រូវបានកំណត់ដោយព្រះក្នុងបញ្ញត្តិរបស់ព្រះអង្គ ដែលអាចធ្វើការសង្ខេបបាន ថា: ស្រឡាញ់ព្រះនិងស្រឡាញ់អ្នកជិតខាងខ្លួន។ គ្រប់ពេលដែលយើងប រាជ័យក្នុងការធ្វើដូចនេះ យើងធ្លាក់ចុះ គោលដៅ ហើយបានធ្វើបាប។ មានតែព្រះប៉ុណ្ណោះដែលមានសិទ្ធិអំណាចក្នុងការអត់ទោសបាបបាន (និក្ខមនំ ៣៤:៧; អេសាយ ១:១៨, ៤៣:២៥)។ គ្រប់ទាំងអំពើបាប ទាំងអស់ គឺជា ការទាស់ជាមួយនឹងព្រះ ដោយព្រោះតែការល្មើសបញ្ញត្តិ របស់ព្រះអង្គ (លោកុប្បត្តិ ២០:៦, ៣៩:៩; ២សាំយូអែល ១២:១៣; ទំនុកតម្កើង ៤១:៤; ៥១:៤)។ យើងទាំងអស់គ្នានឹងត្រូវ រាប់រៀប ទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន (រ៉ូម១៤:១២) ហើយមានតែព្រះអង្គប៉ុណ្ណោះដែលអាច អត់ទោសឲ្យយើងបាន។ ដើម្បីអត់ទោសបាប (ἀφιέναι) គឺជាការបញ្ជូនអំពើបាបអោយឆ្ងាយពីមនុស្សមានបាប។ លទ្ធផលពីការនេះគឺថា មនុស្សមានបាបត្រូវបានប្រោសអោយរួចពីការដាក់ទោសនៃអំពើបាប។ ព្រះយេស៊ូវដោះបាបរបស់យើងចេញ (យ៉ូហាន ១:២៩; ១ យ៉ូហាន ៣:៥) សំអាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ (១ យ៉ូហាន ១:៩) ហើយប្រោស យើងឲ្យរួច (យ៉ូហាន ៨:៣៦)។ នេះជាមូលហេតុដែលព្រះអង្គយាងមក (ម៉ាថាយ ១:២១)។
-
តើអ្វីជាសារៈសំខាន់នៃបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ?កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។ (ម៉ាថាយ ៣:១៦-១៧) នៅបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ ព្រឹត្តិការណ៍សំខាន់ពីរបានកើតឡើង។ ទីមួយ ព្រះអម្ចាស់បានទទួលស្គាល់ថាព្រះយេស៊ូវគឺជាព្រះបុត្រារបស់ទ្រង់។ សម្លេងមកពីស្ថានសួគ៌គឺជាព្រះសូរសៀងនៃព្រះវរបិតា។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រជាទីស្ងួនភ្ងា របស់ព្រះ (ទំនុកដំកើង ២:៧) ហើយជា “អ្នកបម្រើរ” នៃព្រះអម្ចាស់ ដែលព្រះទ្រង់សព្វព្រះហឫទ័យ (អេសាយ ៤២:១)។ តួនាទីទាំងពីរនេះគឺជាចំនុច នៅសំខាន់នៅក្នុង ការស្វែងយល់ពីបេសកកម្មរបស់ ព្រះអង្គ។ ព្រះរាជបុត្រានឹងបម្រើព្រះដោយ ធ្វើកិច្ចការដែល ព្រះបានប្រទានដល់ព្រះអង្គ។ ព្រះយេស៊ូវមិនត្រូវការជ្រមុជទឹកនោះឡើយដោយព្រោះតែព្រះអង្គឥតមានអំពើបាបនោះឡើយ (ហេព្រើរ ៤:១៥; ១ ពេត្រុស ២:២២; ១ យ៉ូហាន ៣:៥) ប៉ុន្តែព្រះអង្គធ្វើដូច្នោះដើម្បីសម្រេចនូវអស់ទាំង សេចក្តីសុចរិត (ម៉ាថាយ ៣:១៥) នោះគឺដើម្បីធ្វើអ្វីទាំងអស់ដែលព្រះបានបង្គាប់។ ព្រះយេស៊ូវតែងតែធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតា (យ៉ូហាន ៨:២៩) ហើយការដែល ធ្វើដូច្នោះ ព្រះអង្គបានសម្រេចនូវសេចក្តីសុចរិតដែលយើងទាំងអស់គ្នាខ្វះ (យេរេមា ២៣:៥-៦)។ ពិធីបុណ្យជ្រមុជទឹករបស់ ទ្រង់បានសម្គាល់ការចាប់ផ្តើមនៃកិច្ចការរបស់ទ្រង់។ ទីពីរ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើ ព្រះមេស៊ីដូចដែលព្រះបានសន្យា (អេសាយ ១១:១-២‚ ៤២:១‚ ៦១:១-៣)។ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកភ្លាមៗបន្ទាប់ពីព្រះយេស៊ូវយាងឡើងពីទឹកមក។ ដូចដែលស្តេចទាំងអស់ត្រូវបានតែងតាំងដោយការចាក់ប្រេងតាំងនៅក្នុង ព្រះគម្ពីរសញ្ញាចាស់ជាការបង្ហាញថាពួកទ្រង់ត្រូវទទួលបានការជ្រើសរើសពីព្រះនោះ ត្រង់នេះព្រះជាម្ចាស់បានចាក់ប្រេងតាំងលើព្រះរាជបុត្រាព្រះអង្គដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុង ការប្រកាសពីព្រះអង្គថាជាស្តេចរបស់យើង។ ព្រះយេស៊ូវ ដែលនឹងធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណ (៣:១១) ដែលត្រូវបានដឹកនាំនិងប្រទានឲ្យមានព្រះចេស្តាដោយព្រះវិញ្ញាណ (៤:១) ហើយចាប់ផ្តើម នៅក្នុងជំនាន់នៃព្រះវិញ្ញាណ (១២:១៨-២១) ហើយពេលនេះទទួលបានការចាក់ប្រេង តាំងដោយព្រះវិញ្ញាណបរិសុទ្ធសម្រាប់ព័ន្ធកិច្ចរបស់ព្រះអង្គ។ ព្រះរាជបុត្របានយាងមកដើម្បីសម្រេចបំណងព្រះហឫទ័យនៃព្រះវរបិតាដែលចាត់ទ្រង់ឲ្យមក (២៦:៣៩, ២៦:៤២) ហើយគឺជាព្រះវិញ្ញាណបរិសុទ្ធដែលដឹកនាំព្រះអង្គនៅក្នុងការធ្វើកិច្ចការនោះ។ ដោយសារការ ដែលរស់នៅក្នុងនាមជាមនុស្សនៅក្នុងព្រះចេស្តានៃព្រះវិញ្ញាណ ព្រះយេស៊ូវបានប្រទាននូវគំរូដ៏ល្អឥតខ្ចោះ ពីរបៀបដែលមនុស្សត្រូវរស់នៅជាបែបយ៉ាងណា គឺថា រស់នៅក្នុងព្រះចេស្តានៃព្រះវិញ្ញាណ។ សូមឲ្យយើងទាំងអស់គ្នាបានជួបប្រទះជាមួយនឹងផលផ្លែនៃជីវិតមួយដែលរស់នៅដោយការបន្ទាបខ្លួន ហើយពឹងអាង លើព្រះវិញ្ញាណនៃព្រះជាម្ចាស់។
-
តើអ្វីទៅជាសារៈសំខាន់នៃព្រះលោហិតរបស់ព្រះយេស៊ូវគ្រិស្ដ?សារៈសំខាន់នៃលោហិតរបស់ព្រះយេស៊ូវ គឺវាផ្ដល់ការអត់ទោសពីអំពើបាប ការសម្អាតចេញពីអំពើ បាប និង ប្រោសលោះអស់កល្បជានិច្ច។ គោលបំណងនៃការនេះគឺ ដើម្បីឱ្យយើងអាចផ្សះផ្សារជា មួយព្រះ ជាព្រះអាទិករ របស់យើង។ (1) លោហិតរបស់ព្រះយេស៊ូវ គឺសម្រាប់ការអត់ទោសបាប លោហិតរបស់ព្រះយេស៊ូវបានបង្ហូរចេញមក ដើម្បីអត់ទោសអំពើបាបយើង។ [ម៉ាថាយ 26:27-28] រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយព្រះបន្ទូលថា ចូរ បរិភោគពីពែងនេះទាំងអស់គ្នាចុះ ២៨ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបាន ច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប។ [ហេព្រើរ 9:22] ហើយតាមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ។ ការអត់ទោស មានន័យថាព្រះដកអំពើបាបចេញពីមនុស្សមានបាប ដើម្បីឱ្យយើងរួចពីការ ដាក់ទោស។ ព្រះជាម្ចាស់សម្រេចបានការអត់ទោស ដោយបញ្ជូនអំពើបាបរបស់យើងទៅ ឱ្យព្រះយេស៊ូវនៅលើឈើឆ្កាង និងកាត់ទោសអំពើបាបយើងនៅទីនោះ។ នៅពេលនរណាម្នាក់ ទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះ គាត់នឹងត្រូវបានអត់ទោសឱ្យ។ ហេតុអ្វី? ព្រោះ ព្រះយេស៊ូវបានដកយកអំពើបាបរបស់គាត់ និងទទួលយកការដាក់ទោសយ៉ាងពេញលេញ សម្រាប់ អំពើបាបរបស់គាត់នៅលើឈើឆ្កាង។ (2) ព្រះលោហិតរបស់ព្រះយេស៊ូវ លាងសម្អាតមនុស្សពីអំពើបាប ព្រះលោហិតរបស់ព្រះយេស៊ូវលាងសម្អាត អ្នកជឿពីអំពើបាបទាំងឡាយ [1យ៉ូហាន 1:7] តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមាន សេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃ ទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់។ [ហេព្រើ 13:12] ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែក ប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់។ ការសម្អាតគឺខុសពីការអត់ទោស។ ការអត់ទោស ដកចេញអំពើបាបរបស់យើង។ ការសម្អាតធ្វើឱ្យយើងបរិសុទ្ធ។ យើងគ្រប់គ្នាសុទ្ធតែត្រូវការការអត់ទោស តែយើងក៏ត្រូវការការសម្អាត ដើម្បីឱ្យយើងអាចទទួលជ័យជម្នះលើអំពើបាប នៅក្នុងជីវិតរបស់យើង។ [1យ៉ូហាន 1:9] បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ លោហិតរបស់ព្រះយេស៊ូវផ្ដល់ការអត់ទោសឱ្យយើងពីអំពើបាប ហើយលាងសម្អាតយើង ដើម្បីឱ្យយើងអាចរស់នៅក្នុងជីវិតដ៏បរិសុទ្ធបាន។ លោហិតរបស់ព្រះយេស៊ូវបន្សុទ្ធយើង ដើម្បីឱ្យយើអាចបម្រើព្រះបាន។ [ហេព្រើរ 9:13-14] ដ្បិតបើសិនជាឈាមគោឈ្មោល និងឈាមពពែឈ្មោល ហើយផែះគោ ក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ ឈាមបានទៅហើយ ១៤ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គ ទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាត ទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់តើជា ជាងអម្បាលម៉ានទៅទៀត។ (3) លោហិតរបស់ព្រះយេស៊ូវប្រោសលោះមនុស្សពីអំពើបាប ការប្រោសលោះ គឺរំដោះមនុស្សម្នាក់ចេញពីចំណង។ មនុស្សសុទ្ធតែជាប់ចំណងអំពើបាប តែព្រះយេស៊ូវគឺជា អ្នកប្រោសលោះរបស់យើង ដែលរំដោះឱ្យយើងមានសេរីភាព។ ព្រះយេស៊ូវបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ទ្រង់។ [វីវរណៈ 1:5-6 គកស១៦] ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ ព្រមទាំងតាំងយើងជារាជាណាចក្រ ជាពួកសង្ឃបម្រើព្រះ ជាព្រះវរបិតារបស់ព្រះអង្គ សូមថ្វាយសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ព្រះយេស៊ូវលោះមនុស្សសម្រាប់ព្រះជាម្ចាស់ ដោយសារព្រះលោហិតព្រះអង្គ។ ការប្រោសលោះ ទទួលបានដោយការបង់ថ្លៃលោះ។ ព្រះយេស៊ូវ ជាអ្នកប្រោសលោះរបស់ យើង ហើយទ្រង់គឺជាថ្លៃលោះនោះ។ តម្លៃដែលគាត់បានបង់ ដើម្បីលោះយើងគឺព្រះលោហិត របស់ទ្រង់។ [វីវរណៈ 5:9] ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រា ផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ [1ពេត្រុស 1:18-19] ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ ១៩ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូន ចៀមឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះយេស៊ូវលោះយើងពីអំពើបាប សម្រាប់ព្រះជាម្ចាស់។ លទ្ធផលនោះគឺ អ្នកជឿទាំងអស់ (ពួកជំនុំរបស់ព្រះអម្ចាស់) ឥលូវនេះ គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ យើងគឺជារាស្ត្ររបស់ ព្រះអង្គ។ [កិច្ចការ 20:28] ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណ បរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអ ម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ។ យើងទទួលបានការប្រោសលោះដ៏អស់កល្ប ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ។ [អេភេសូរ 1:7-8] ហើយយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារ ព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ ៨ ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា និងដំរិះសព្វគ្រប់។ [ហេព្រើរ 9:11-12] ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្តីល្អ ដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិន បានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយ៍នេះទេ ១២ នោះទ្រង់បានយាងចូលទៅ ក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែន ដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ។ (4) ព្រះលោហិតរបស់ព្រះយេស៊ូវ ស្ដារទំនាក់ទំនងយើងទៅកាន់ព្រះជាម្ចាស់ ព្រះយេស៊ូវបានបង្ហូរលោហិតព្រះអង្គ ដើម្បីឱ្យយើងទទួលបានការអត់ទោស ការលាងសម្អាត និងការប្រោសលោះ។ គោលបំណងរបស់ព្រះអង្គ ដែលទ្រង់ធ្វើដូចនេះ គឺដើម្បីឱ្យយើងមាន ទំនាក់ទំនងជាមួយព្រះជាម្ចាស់ ជាព្រះអាទិកររបស់យើង។ ព្រះផ្សះផ្សារមនុស្សឲ្យជានឹងអង្គទ្រង់ ដោយសារលោហិតរបស់ព្រះយេស៊ូវ [កូឡុស 1:19-20] ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅ ក្នុងទ្រង់ ២០ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រា នោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិត នៃឈើឆ្កាងទ្រង់។ ផ្សះផ្សាមានន័យថា ស្ដារទំនាក់ទំនងដែលបានបែកបាក់ឱ្យល្អប្រសើរឡើងវិញ។ ទំនាក់ទំនង ដែលបានបាក់បែកនោះ គឺជាទំនាក់ទំនងរវាងមនុស្សជាមួយនឹងព្រះ។ ព្រះគម្ពីរបានប្រាប់ យើងយ៉ាងច្បាស់ថា មនុស្សគ្រប់ៗរូបបានដាច់ចេញពីព្រះ ដោយសារអំពើបាបរបស់យើង។ អំពើបាបរបស់យើង សាកសមនឹងទទួលសេចក្ដីក្រោធនៃព្រះ តែព្រះបានប្រគល់ព្រះយេស៊ូវ ជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ [រ៉ូម 3:23-25] ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ ២៤ តែដោយពឹង ដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុង ព្រះគ្រីស្ទយេស៊ូវ ២៥ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តី ជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ។ យើងត្រូវបានរាប់ជាសុចរិត ដោយសារលោហិតរបស់ព្រះអង្គ ការរាប់ជាសុចរិត មានន័យថាមនុស្សម្នាក់ត្រូវបានព្រះប្រកាសថាជាសុចរិត។ គ្មាននរណា ម្នាក់ក្នុងចំណោមយើងសុចរិត ដោយសារសេចក្ដីល្អរបស់យើងនោះទេ ព្រោះយើងគ្រប់គ្នា សុទ្ធតែមានបាប។ ប៉ុន្តែ ព្រះជាម្ចាស់ប្រទានឱ្យអ្នកជឿមានឋានៈជាអ្នកសុចរិត ហើយដកចេញឲ្យស្រឡះភាពមានទោសរាល់ទាំង ទាក់ទងនឹងអំពើបាបរបស់គេ។ ហេតុអ្វី? ព្រោះព្រះយេស៊ូវ បានទទួលការដាក់ពិន័យសម្រាប់អំពើបាបយើង នៅលើឈើឆ្កាងរួចមកហើយ។ យើងមានបាប តែព្រះអង្គដកយកបាបយើង។ ព្រះអង្គសុចរិត ហើយទ្រង់ប្រទានភាពសុចរិតរបស់ ទ្រង់ឱ្យយើង។ [រ៉ូម 5:9] ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹង បានរួចចេញពីសេចក្តីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត។ យើងបានមកជិតព្រះ ដោយសារព្រះលោហិតទ្រង់ ឥឡូវដែលអំពើបាបយើង បានអត់ទោសឱ្យហើយ យើងបានសម្អាត ប្រោសលោះ និងរាប់ជា សុចរិតហើយ ដោយសារព្រះ យើងអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ [អេភេសូរ 2:13] តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅ ឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់។ មុនយើងស្គាល់ព្រះយេស៊ូវ យើងបាន “នៅឆ្ងាយ” ពីព្រះ។ ប៉ុន្តែ ឥឡូវនេះ នៅក្នុងព្រះយេស៊ូវ យើងបាន “មកជិតវិញ”។ តើអ្វីទៅដែលនាំយើងឱ្យជិតព្រះ?ព្រះលោហិតរបស់ព្រះយេស៊ូវ។ មានតែការនេះប៉ុណ្ណោះ ដែលអាចនាំយើងមកជិតព្រះបាន។ យើងចូលទៅកន្លែងបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ យើងអាចទៅជិតព្រះបាន និងដោយទំនុកចិត្តថា ព្រះអង្គនឹងទទួលយើង។ [ហេព្រើរ 10:19-22] ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូល ទៅក្នុងទី បរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ ២០ តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់ គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ២១ ហើយដែលមានសំដេច សង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ ២២ នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និង ចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែល សៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ។ យើងមានជីវិតអស់កល្បជានិច្ច ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ ជីវិតអស់កល្បជានិច្ច គឺជាទំនាក់ទំនងជាមួយព្រះដែលនឹងនៅស្ថិតស្ថេរជារៀងរហូត។ ព្រះ ព្រះយេស៊ូនឹងប្រោសឱ្យអស់អ្នកដែលទទួល និងមានជំនឿលើព្រះលោហិតរបស់ទ្រង់ ឱ្យទទួលបានជីវិតអស់កល្បជានិច្ច។ [យ៉ូហាន 6:54] អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្ប ជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ សរុបសេចក្ដីមក ដោយសារតែព្រះលោហិតរបស់ព្រះយេស៊ូវ អស់អ្នកដែលទទួលជឿលើទ្រង់ ត្រូវបានអត់ទោសឱ្យរួចពីអំពើបាប សម្អាតពីអំពើបាប ប្រោសលោះ និងរំដោះពីអំណាចនៃអំពើបាប ហើយបន្ទាប់មក អាចបម្រើព្រះ ថ្វាយសិរីល្អដល់ទ្រង់ នឹងមានទំនាក់ទំនងជាមួយទ្រង់អស់កល្បជានិច្ច។
-
តើអ្វីជាសារៈសំខាន់នៃការរស់ឡើងវិញរបស់ព្រះយេស៊ូវ?ការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលមាននៅក្នុង ពិភពលោក។ ការរស់ពីសុគតឡើងវិញបង្ហាញយើងថា: ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ តែខាងឯព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា (រ៉ូម ១:១-៤) អំពើបាបរបស់យើងអាចទទួលបានការអត់ទោសដោយព្រោះតែព្រះជាម្ចាស់បានទទួលយញ្ញបូជារបស់ ព្រះយេស៊ូវ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ (ហេព្រើរ ១០:១២-១៤) ព្រះយេស៊ូវទទួលបានជ័យជំនះលើសេចក្តីស្លាប់ ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបានស្រាយចំណងនៃសេចក្ដីស្លាប់ចេញ ពីព្រោះសេចក្ដីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ (កិច្ចការ ២:២៤) តែឥឡូវនេះ ទើបនឹងសំដែងមក ដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ទ្រង់លេចមក ដែលទ្រង់បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ (២ ធីម៉ូថេ ១:១០) ព្រះយេស៊ូវមានព្រះជន្មរស់នៅអស់កល្បជានិច្ច ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្ដីស្លាប់គ្មានអំណាចលើទ្រង់ទៀត (រ៉ូម ៦:៩) កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទាទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ (វិវរណៈ ១:១៧-១៨) យើងអាចរស់នៅអស់កល្បជានិច្ចនៅក្នុងព្រះគ្រីស្ទ មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។ (រ៉ូម ៨:១១) ព្រះទ្រង់បានទាំងប្រោសឲ្យព្រះអម្ចាស់រស់ឡើងវិញ ហើយនឹងប្រោសឲ្យយើងរាល់គ្នារស់ឡើងដែរ ដោយសារព្រះចេស្តានៃទ្រង់ (១ កូរិនថូស ៦:១៤) នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។ (១ យ៉ូហាន ៥:១១-១២) ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ (យ៉ូហាន ១១:២៥-២៦) ព្រះយេស៊ូវមានព្រះជន្មរស់! ម្សិលម៉ិញ ថ្ងៃនេះ និងជារៀងរហូត។ ការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ គឺជា ជ័យជំនះដ៏អស្ចារ្យលើអំពើបាប សេចក្តីស្លាប់ សាតាំង និងសេចក្តីអាក្រក់។ យើងមិនត្រូវមានការភ័យខ្លាច ចំពោះសេចក្តីស្លាប់នោះឡើយ ឬមិនដឹងច្បាស់ថានឹងមានអ្វីកើតឡើងបន្ទាប់ពីយើងស្លាប់ទៅនោះឡើយ។ ដោយព្រោះតែព្រះយេស៊ូវ យើងអាចចូលទៅក្នុងរាជនគរនៃព្រះជាម្ចាស់ក្នុងពេលនេះ រស់នៅក្នុងជីវិតដែល ព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅដោយព្រះវិញ្ញាណរបស់ព្រះអង្គ ហើយរីករាយក្នុងជីវិតអស់កល្បជានិច្ច ជាមួយនឹងព្រះជារៀងរហូត។ ពួកសិស្សបានយល់ពីសេចក្តីពិតទាំងនេះ ហើយការនេះបានផ្លាស់ប្រែពួកគេ ពីមនុស្សដែលភ័យខ្លាចទៅជាសាក្សីដ៏មានអំណាច ដែលនាំយកដំណឹងល្អទៅពាសពេញពិភពលោក។ ព្រះយេស៊ូវត្រូវបានប្រោសអោយរស់នៅថ្ងៃនៃផលផ្លែដំបូង ជាពិធីទីបីនៅក្នុងឆ្នាំនិមួយៗ ដែលត្រូវបានប្រារព្ធពី ការប្រទានពររបស់ព្រះជាម្ចាស់សម្រាប់ជីវិតថ្មីនៅក្នុងពេលដែលផលផ្លែដំបូងបំផុតនៅក្នុងរដូវថ្មីបានលេចពន្លក ឡើង។ ដូចដែលព្រះយេស៊ូវបានសម្រេចកន្លែងនៃកូនចៀមនៃពិធីបុណ្យរំលងយ៉ាងល្អឥតខ្ចោះនោះ ព្រះអង្គ បានសម្រេចនូវតួនាទីនៃ “ផលផ្លែដំបូង” នៃការបង្កើតថ្មី។ ព្រះអង្គគឺជាមនុស្សដំបូងបង្អស់ដែលបានយកឈ្នះ សេចក្តីស្លាប់ហើយទទួលបានជីវិតថ្មីជាមួយនឹងរូបកាយនៃការរស់ឡើងវិញ។ ដោយព្រោះតែព្រះយេស៊ូវរស់ពី សុគតឡើងវិញ អស់អ្នកដែលជឿនឹងរស់ឡើងវិញដូចគ្នាដែរ។ ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ តែគ្រប់គ្នា តាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក (១ កូរិនថូស ១៥:២២-២៣)
-
តើគ្រីស្ទានគឺជាអ្វី?គ្រីស្ទានគឺជាម្នាក់ដែល… (១) មានជំនឿលើព្រះយេស៊ូវគ្រីស្ទ គ្រីស្ទានគឺជាម្នាក់ដែលជឿលើព្រះយេស៊ូវគ្រីស្ទ និងទុកចិត្តថាទ្រង់គឺជាព្រះសង្គ្រោះរបស់គាត់។ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ (យ៉ូហាន ៣:១៦-១៧) គ្រីស្ទានម្នាក់ជឿថាព្រះយេស៊ូវគ្រីស្ទគឺមានន័យច្រើនជាងគ្រាន់តែជាមនុស្សល្អម្នាក់ គ្រូបង្រៀននៃសីលធម៌ ឬជាគំរូល្អម្នាក់។ គ្រីស្ទានម្នាក់ជឿថាទ្រង់គឺជាព្រះរាជ្យបុត្រារបស់ព្រះ ហើយទ្រង់បានយាងមកផែនដីនេះ ដើម្បីសង្គ្រោះអស់អ្នកណាដែលជឿដល់ទ្រង់។ រ៉ូម ១០:៩-១០ ចែងថា, បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់ គ្រីស្ទានជឿថាព្រះយេស៊ូវគឺជាព្រះអម្ចាស់លើគ្រប់ទាំងអស់ ហើយទ្រង់ត្រូវតែទទួលបានការគោរពលើស ជាងអ្វីៗទាំងអស់។ ទ្រង់មានព្រះជន្មរស់នៅសព្វថ្ងៃនេះ ហើយទទួលបានការប្រោសឲ្យរស់ពីសេចក្តីស្លាប់ ពីព្រះជាម្ចាស់។ ទ្រង់សោយរាជ្យលើអ្វីៗទាំងអស់ ហើយសេចក្តីសង្គ្រោះត្រូវបានរកឃើញតែនៅក្នុងទ្រង់ ប៉ុណ្ណោះ។ នៅក្នុង កិច្ចការ ៤:១២ បានចែងអំពីព្រះយេស៊ូវថា ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ គ្មានគ្រិស្តសាសនាទេប្រសិនបើគ្មានព្រះយេស៊ូវគ្រីស្ទ។ ទ្រង់គឺជាចំណុចកណ្តាលនៃអត្ថន័យក្នុងនាម ជាគ្រីស្ទាន។ (២) ជឿលើដំណឹងល្អ ដំណឹងល្អគឺជាដំណឹងអំពីការចាប់កំណើត ការរស់នៅ ការសុគត ការរស់ឡើងវិញ និងការឡើងទៅកាន់ នគរស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ។ ការចាប់កំណើតរបស់ព្រះអង្គ៖ មិនដូចជាមនុស្សដទៃទៀតនោះទេ ព្រះយស៊ូបានចាប់កំណើតដោយគ្មាន បាបសោះឡើយ។ ទ្រង់មិនមានលក្ខណៈធម្មជាតិនៃអំពើបាបដែលនាំឲ្យទ្រង់មិនស្តាប់បង្គាប់តាមច្បាប់ របស់ព្រះនោះទេ។ ព្រះជន្មរបស់ព្រះអង្គ៖ ព្រះយេស៊ូវបានរស់នៅដោយមិនប្រព្រឹត្តអំពើបាបសោះ ជីវិតឥតសៅហ្មង តែងតែស្តាប់តាមបញ្ញតិរបស់ព្រះជាម្ចាស់ជានិច្ច។ ទ្រង់ត្រូវបានទទួលសេចក្តីល្បួងគ្រប់បែបយ៉ាង ដូចជាយើងដែរ តែទ្រង់មិនដែលធ្វើបាបសោះឡើយសូម្បីតែម្តង។ ទ្រង់គឺជាមួយអង្គគត់ដែលស្តាប់ បង្គាប់ព្រះជាម្ចាស់គ្រប់ជំពូកទាំងអស់។ ការសុគតរបស់ព្រះអង្គ៖ ព្រះយេស៊ូវសុគតនៅលើឈើឆ្កាងនៅកន្លែងរបស់យើងដើម្បីជំនួសបាបយើង។ នៅលើឈើឆ្កាង ទ្រង់បានទទួលទណ្ឌកម្មសម្រាប់រាល់អំពើបាបរបស់យើង។ ការរស់ឡើងវិញរបស់ព្រះអង្គ៖ បន្ទាប់ពីត្រូវបានគេកប់ទ្រង់នៅក្នុងផ្នូរអស់រយៈពេលបីថ្ងៃ ព្រះជាម្ចាស់ បានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ បន្ទាប់មក ទ្រង់បានលេចឡើងនៅចំពោះ មនុស្សជាង ៥០០នាក់ដែលបានឃើញទ្រង់មានព្រះជន្មរស់។ ការយាងឡើងទៅស្ថានសួគ៌៖ អស់រយៈពេល ៤០ថ្ងៃក្រោយពេលការរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវ បានយាងឡើងទៅស្ថានសួគ៌វិញ ដែលឥឡូវនេះទ្រង់ប្រថាប់នៅខាងស្តាំព្រះជាម្ចាស់ និងសោយរាជ្យលើ គ្រប់ទាំងអស់។ ទ្រង់នឹងយាងត្រឡប់មកផែនដីវិញថ្ងៃណាមួយ និងធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើងវិញ។ នៅក្នុង ១ កូរិនថូស ១៥:៣-៥, លោកប៉ូលសរសេរថា៖ ដោយព្រោះអ្នករាល់គ្នា នៅតែខាងសាច់ឈាមនៅឡើយ ដ្បិតដែលមានសេចក្ដីឈ្នានីស ឈ្លោះប្រកែក នឹងបាក់បែកគ្នា ក្នុងពួកអ្នករាល់គ្នា នោះតើមិននៅខាងសាច់ឈាម ហើយដើរតាមបែបមនុស្សលោកទេឬអី គឺកាលដែលម្នាក់ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ហើយម្នាក់ទៀតថា ខ្លួនជារបស់អ័ប៉ុឡូស នោះតើមិនមែននៅខាងសាច់ឈាមទេឬអី ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ ដំណឹងល្អគឺថាព្រះយេស៊ូវបានយាងមកកាន់ផែនដីរបស់យើង រស់នៅដោយមិនប្រព្រឹត្តិអំពើបាបទាល់ តែសោះជំនួសយើងទាំងអស់គ្នា ក្រោយមកទ្រង់បានសុគតជំនួសសេចក្តីស្លាប់ដែលយើងសមនឹងទទួល ដោយសារអំពើបាបរបស់យើង។ ទ្រង់មានព្រះជន្មរស់ឡើងវិញពីសេចក្តីស្លាប់ និងជាព្រះជាម្ចាស់លើ គ្រប់ទាំងអស់។ គ្រីស្ទានជឿថាដំណឹងល្អ ហើយទទួលយកវាដោយអំណរធ្វើជាសេចក្តីសង្ឃឹមនៅក្នុងជីវិត និងជីវិតដែល នឹងត្រូវមកដល់។ (៣) មានការសង្គ្រោះ នៅពេលមនុស្សម្នាក់ជឿលើដំណឹងល្អ គេទទួលបានការសង្គ្រោះមកពីព្រះជាម្ចាស់។ ព្រះគម្ពីរបានចែងយ៉ាង ច្បាស់ថាអំពើបាបរបស់យើងបំបែកយើងចេញពីព្រះជាម្ចាស់។ ដោយសារព្រះជាម្ចាស់ទ្រង់បរិសុទ្ធ ទ្រង់ត្រូវតែដាក់ទ័ណ្ឌកម្មចំពោះអំពើបាប។ ទ្រង់នឹងមិនធ្វើព្រងើយកន្តើយ ឬធ្វើពុទ្ធជាមិនដឹងថា មានអ្វីកើតឡើងនោះឡើយ។ ព្រះជាម្ចាស់នឹងទៅជាទុច្ចរិត និងមិនយុត្តិធម៌ប្រសិនបើទ្រង់ធ្វើដូច្នោះ។ រ៉ូម ១:១៨ ពីព្រោះសេចក្ដីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្ដីទមិលល្មើស នឹងសេចក្ដីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្ដីពិត ដោយសេចក្ដីទុច្ចរិត យើងត្រូវតែទទួលបានការសង្គ្រោះចេញពីការដាក់ទ័ណ្ឌកម្មដែលអំពើបាបរបស់យើងសក្តិសមនឹងទទួល។ យើងក៏ត្រូវតែទទួលបានការសង្គ្រោះចេញពីអំណាចនៃអំពើបាបដែលគ្របដណ្តប់លើយើងផងដែរ។ នៅពេលមនុស្សម្នាក់ជឿលើព្រះយេស៊ូវ ព្រះជាម្ចាស់ប្រទាននូវការសង្គ្រោះដល់ពួកគេឲ្យរួចពីអំពើបាប។ ទ្រង់អត់ទោសចំពោះអំពើបាបទាំងអស់របស់ពួកគេ ហើយប្រទានឱ្យពួកគេនូវភាពសុចរិតល្អឥតខ្ចោះ របស់ព្រះយេស៊ូវគ្រីស្ត។ ការផ្លាស់ប្តូរកើតមានឡើង។ អំពើបាបរបស់ពួកគេត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវ ហើយគេទទួលបានភាពសុចរិតពីព្រះគ្រីស្ទ។ ២ កូរិនថូស ៥:២១ ប្រាប់យើងថា៖ ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។ គ្រីស្ទានដឹងថាទ័ណ្ឌកម្មនៃអំពើបាបរបស់ពួកគេត្រូវបានបង់ថ្លៃលោះពីព្រះយេស៊ូវ ហើយឥឡូវនេះ ព្រះជាម្ចាស់មើលឃើញពួកគេជាមនុស្សសុចរិតដ៏ល្អឥតខ្ចោះ។ អេភេសូ ២:៨-៩ ចែងថា៖ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន ការសង្គ្រោះគឺជាអំណោយឥតគិតថ្លៃមកពីព្រះជាម្ចាស់ដែលទទួលតាមរយៈសេចក្តីជំនឿ។ វាមិនអាចទទួលបានតាមរយៈការធ្វើការល្អនោះទេ។ គ្រីស្ទានគឺជាម្នាក់ដែលទទួលបានអំណោយ នៃការសង្គ្រោះដោយឥតគិតថ្លៃ។ (៤) ត្រូវបានកើតជាថ្មី ព្រះគម្ពីរបានពិពណ៌នាថាគ្រីស្ទានគឺជាមនុស្សម្នាក់ដែលបាន “កើតជាថ្មី”។ តើការកើតជាថ្មីមានន័យ យ៉ាងដូចម្តេច? នៅក្នុង អេភេសូ ២:១-២ លោកប៉ូលពណ៌នាថាតើយើងដូចជាអ្វីមុនពេលយើងស្គាល់ ព្រះគ្រីស្ទ៖ ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ នេះគឺជាស្ថានភាពរបស់មនុស្សគ្រប់គ្នាមុនពេលដែលព្រះជាម្ចាស់សង្គ្រោះពួកគេ។ មនុស្សបានបាត់បង់ ជីវិតខាងវិញ្ញាណរបស់ពួកគេដែលព្រះជាម្ចាស់បានប្រទានឲ្យនៅពេលទ្រង់បង្កើតគេឡើង - នោះគឺជា ជីវិតដែលរួមប្រកបជាមួយព្រះអង្គ។ ក្នុងស្ថានភាពបែបនេះមនុស្សមិន (និងមិនអាច) ស្គាល់ព្រះ ជាម្ចាស់ ឬឆ្លើយតបទៅកាន់ទ្រង់បានឡើយ។ មនុស្សស្លាប់ខាងវិញ្ញាណដោយសារតែអំពើបាបរបស់ខ្លួន ដូច្នេះហើយ ត្រូវការជីវិតថ្មីពីព្រះ។ នេះជាមូលហេតុដែលព្រះយេស៊ូវមានបន្ទូលនៅ យ៉ូហាន ៣:៣ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ នៅពេលដែលមនុស្សម្នាក់ជឿលើព្រះយេស៊ូវ និងដំណឹងល្អ ព្រះជាម្ចាស់បានបណ្តាលឲ្យពួកគេមានជីវិត ខាងឯវិញ្ញាណ។ ពួកគេកើតជាថ្មីជាលើកទីពីរ បើទោះបីជាលើកនេះការចាប់កំណើតមានលក្ខណៈជា វិញ្ញាណ។ នៅពេលដែលនរណាម្នាក់បានកើតជាថ្មីម្តងទៀត ពួកគេចាប់ផ្តើមមានបំណងចិត្តថ្មី។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ហើយចង់បម្រើទ្រង់។ ហើយមិនដូចពីមុនឡើយ ឥឡូវនេះពួកគេមាន សមត្ថភាពក្នុងការស្តាប់បង្គាប់តាមបទបញ្ញតិរបស់ព្រះ។ អេភេសូ ២:៤-៥ ពណ៌នាអំពីការកើតជាថ្មីដោយចែងថា៖ ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ គ្រីស្ទានគឺជាមនុស្សម្នាក់ដែលមានបទពិសោធន៍កើតជាថ្មីឡើងវិញខាងឯវិញ្ញាណ។ ព្រះជាម្ចាស់បាននាំ ពួកគេចេញពីការស្លាប់ខាងវិញ្ញាណមកកាន់ជីវិត។ ពួកគេបានស្លាប់រួចមកហើយ ដោយសារអំពើបាប របស់ពួកគេ ប៉ុន្តែឥឡូវនេះមានជីវិតចំពោះព្រះ និងមានទំនាក់ទំនងជាមួយព្រះអង្គ ។ (៥) គឺជាកូនរបស់ព្រះ ព្រះគម្ពីរប្រាប់យើងថាគ្រីស្ទានគឺជាកូនរបស់ព្រះជាម្ចាស់។ នៅពេលនរណាម្នាក់ក្លាយទៅជាគ្រីស្ទាន ពួកគេត្រូវបានយកមកចិញ្ចឹមនៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់។ ១ យ៉ូហាន ៣:១ ចែងថា៖ មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយមិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ នេះគឺជាសេចក្តីពិតដ៏អស្ចារ្យ។ គ្រីស្ទានមានទំនាក់ទំនងជិតស្និទ្ធ និងស្និទ្ធស្នាលជាមួយព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែជាអ្នកបម្រើរបស់ព្រះប៉ុណ្ណោះទេ ពួកគេក៏ជាកូនប្រុសកូនស្រីជាទីស្រឡាញ់របស់ ព្រះជាម្ចាស់ផងដែរ។ ក្នុងនាមជាកូនប្រុសកូនស្រីរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ គ្រីស្ទានទទួលបាននូវបទពិសោធន៍នៃ ឯកសិទ្ធិដ៏អស្ចារ្យ។ ប្រសិនបើអ្នកគឺជាគ្រីស្ទានម្នាក់ អ្នកអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងមាន ទំនុកចិត្តថាទ្រង់នឹងប្រទានឲ្យនូវអ្វីៗដែលអ្នកត្រូវការ។ អ្នកអាចនាំយកនូវរាល់បញ្ហា និងទុក្ខកង្វល់ ទាំងឡាយ និងការភ័យខ្លាចរបស់អ្នកទៅកាន់ព្រះជាម្ចាស់ ហើយទ្រង់នឹងប្រទានកម្លាំង និងភាពស្រស់ ស្រាយដល់អ្នកមិនខាន។ តើហេតុអ្វី? ពីព្រោះអ្នកគឺជាកូនរបស់ព្រះអង្គ។ នៅក្នុង ម៉ាថាយ ៧:៨-១១ ព្រះយេស៊ូវពណ៌នាទំនាក់ទំនងដែលគ្រីស្ទានមានជាមួយនឹងព្រះជាម្ចាស់ថា៖ ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត សូម្បីតែឪពុកម្តាយដែលមានបាប និងជាមនុស្សអាក្រក់ក៏ដឹងថាត្រូវឲ្យអំណោយដ៏ល្អទៅកូនៗ របស់ពួកគេដែរ។ តើព្រះជាម្ចាស់នឹងប្រទានពរដល់កូនៗរបស់ទ្រង់ប៉ុន្មានទៀត? គ្រីស្ទានគឺជាកូនរបស់ព្រះជាម្ចាស់ ហើយត្រូវបានទទួលធ្វើជាកូនចិញ្ចឹមចូលមកក្នុងគ្រួសាររបស់ព្រះអង្គ។ .(៦) បំពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ គ្រីស្ទានគឺត្រូវបានចាក់បំពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណដ៏វិសុទ្ធគឺជាព្រះជាម្ចាស់ ដែលស្មើនឹងព្រះបិតា និងព្រះរាជបុត្រា។ នៅពេលដែលមនុស្សម្នាក់បានក្លាយជាគ្រីស្ទាន ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកគង់នៅក្នុងពួកគេ។ ១ កូរិនថូស ៦:១៩ ចែងថា៖ តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ នេះគឺជាសេចក្តីពិតដ៏អស្ចារ្យ។ ព្រះវិញ្ញាណដ៏វិសុទ្ធគឺជាបុគ្គលមួយអង្គ ហើយអ្នកគឺជាព្រះវិហារមួយ សម្រាប់ទ្រង់។ នៅក្នុងគម្ពីរសញ្ញាចាស់ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងព្រះវិហារ ហើយមានតែសម្តេចសង្ឃតែ ប៉ុណ្ណោះ ដែលអាចូលទៅកាន់កន្លែងដេលព្រះជាម្ចាស់ទ្រង់គង់នៅ។ ការចូលទៅកាន់ព្រះវត្តមានរបស់ ព្រះគឺមានដែនកំណត់។ ទោះជាយ៉ាងណា ឥឡូវនេះមនុស្សគ្រប់គ្នាដែលជឿលើព្រះយេស៊ូវគ្រីស្ទក្លាយទៅជាព្រះវិហារ។ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធសម្រាប់គ្រីស្ទានគ្រប់ៗរូប។ តើព្រះវិញ្ញាណដ៏វិសុទ្ធធ្វើអ្វីខ្លះនៅក្នុងគ្រីស្ទាន? ទ្រង់… ផ្តល់អំណាចឲ្យពួកគេស្តាប់បង្គាប់តាមព្រះ ផ្តល់អំណោយទានខាងវិញ្ញាណដល់ពួកគេសម្រាប់ប្រើនៅក្នុងសកម្មភាពបម្រើដល់ព្រះជាម្ចាស់ ជួយឲ្យពួកគេឈ្នះលើអំពើបាប លើកទឹកចិត្តពួកគេនៅកន្លែងដែលមានភាពខ្សោយ ផ្តល់កម្លាំងដល់ពួកគេនៅពេលមានការល្បងល បង្រៀនសេចក្តីពិតដល់ពួកគេនៅក្នុងព្រះគម្ពីរ ធានាចំពោះពួកគេថាពួកគេគឺជាកូនរបស់ព្រះជាម្ចាស់ និងច្រើនទៀត គ្រីស្ទានមិនមែនជាមនុស្សម្នាក់ដេលព្យាយាមទៅរកព្រះជាម្ចាស់តាមរយៈអំពើល្អរបស់ខ្លួនគេនោះទេ។ គ្រីស្ទានគឺជាមនុស្សម្នាក់ដែលព្រះបានបំពេញគេដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយឥឡូវនេះធ្វើការល្អ តាមរយៈព្រះចេស្តារដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យ។ (៧) ដឹងពីគោលបំណងនៅក្នុងជីវិត គ្រីស្ទានដឹងពីគោលបំណងនៅក្នុងជីវិត។ មនុស្សជាច្រើនមិនដឹងថាតើពួកគេរស់នៅដើម្បីអ្វីនោះទេ។ ពួកគេព្យាយាមស្វែងរកគោលបំណង និងអត្ថន័យតាមរយៈលុយ ឬការងារ ឬអ្វីៗផ្សេងទៀត។ ប៉ុន្តែគោលបំណងពិតប្រាកដត្រូវបានរកឃើញតែនៅក្នុងព្រះជាម្ចាស់តែប៉ុណ្ណោះ។ ព្រះជាម្ចាស់បង្កើតមនុស្សឡើងដើម្បីឲ្យស្គាល់ទ្រង់ ហើយមានទំនាក់ទំនងជាមួយព្រះអង្គ។ អំពើបាបបំបែកមនុស្សចេញពីព្រះ ហើយរារាំងទំនាក់ទំនងដែលព្រះជាម្ចាស់ចង់ឲ្យយើងមាន ជាមួយព្រះអង្គ។ រហូតទាល់តែទំនាក់ទំនងនោះត្រូវបានស្តារឡើងវិញ មនុស្សម្នាក់នឹងខ្វះសន្តិភាព នៅក្នុងជីវិតរបស់ពួកគេឡោះយ។ នៅពេលដែលមនុស្សម្នាក់ក្លាយជាគ្រីស្ទាន ហើយទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះត្រូវបានស្តារ ឡើងវិញ គោលបំណងនៅក្នុងជីវិតរបស់ពួកគេមានភាពច្បាស់លាស់។ ពួកគេត្រូវបានបង្កើតឡើងដើ ម្បីឲ្យស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ដោយអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំង។ ពួកគេក៏ត្រូវបានបង្កើតឡើងដើម្បីឲ្យស្រឡាញ់ដល់អ្នកជិតខាងដូចជាខ្លួនឯងផងដែរ។ នៅក្នុង ម៉ាថាយ ២២:៣៧-៣៩ ព្រះយេស៊ូវមានបន្ទូលថា៖ នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្រីស្ទានដឹងថាតើហេតុដែលពួកគេនៅរស់។ ពួកគេមានគោលបំណងច្បាស់លាស់នៅក្នុងជីវិត។ ពួកគេដឹងថាពួកគេត្រូវបានបង្កើតឡើងដើម្បីឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់ពួកគេ។ តើអ្នកជាគ្រីស្ទាន? ប្រហែលជាអានអត្ថបទនេះហើយបានធ្វើឲ្យអ្នកដឹងថាអ្នកមិនមែនជាគ្រីស្ទានទេ។ ប្រសិនបើក្នុងករណីនេះ មានដំណឹងល្អ! អ្នកអាចទទយលអំណោយនៃការសង្គ្រោះមកពីព្រះជាម្ចាស់។ អ្នកអាចចូលមករកព្រះ និងទទួលបានការអត់ឱនទោស កើតជាថ្មី និងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះយេស៊ូវបានសុគតជំនួសអំពើបាបរបស់អ្នកដើម្បីឲ្យអ្នកទទួលបានការអត់ឱនទោស។ ប្រសិនបើអ្នកជឿលើព្រះយេស៊ូវថាជាព្រះរាជ្យបុត្រានៃព្រះ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ អ្នកគឺជាគ្រីស្ទានហើយ។ អ្នកត្រូវបានសូមស្វាគមន៍អ្នកមកកាន់គ្រួសាររបស់ព្រះជាម្ចាស់ក្នុងនាមជាកូនរបស់ព្រះ និងអាចចូលទៅកាន់ព្រះជាព្រះបិតារបស់អ្នកបាន។ សូមកុំរង់ចាំដើម្បីក្លាយជាគ្រីស្ទានអី។ ជឿព្រះយេស៊ូវនៅថ្ងៃនេះ!
-
តើខ្ញុំរស់នៅក្នុងជាជីវិតជាគ្រិស្តបរិស័ទ ដោយរបៀបណា?របៀបដែលយើងរស់នៅក្នុងជីវិតជាគ្រិស្តបរិស័ទ គឺយើងចុះចូលជាមួយនឹងអំណាចព្រះចេស្ដារបស់ព្រះ ដែលធ្វើការនៅក្នុងយើង។ មុនពេលព្រះយេស៊ូវគ្រិស្តយាងទៅស្ថានសួគ៌ ព្រះអង្គមានព្រះបន្ទូលប្រាប់ពួកសិស្សថា៖ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង។ (កិច្ចការ ១:៨) ព្រះយេស៊ូវមានបន្ទូលសន្យានឹងពួកសិស្សថា ពួកគេនឹងទទួលបានចេស្ដា។ ប្រភពនៃចេស្ដានោះគឺជា ព្រះវិញ្ញាណបរិសុទ្ធដែលយាងមកសណ្ឋិតលើពួកគេ។ ព្រះជាម្ចាស់ប្រទានព្រះចេស្ដាទ្រង់មក ព្រោះព្រះអង្គមានគោលបំណង។ គោលបំណងដែលព្រះអង្គ ប្រទានចេស្ដាទៅពួកសិស្ស គឺដើម្បីចម្រើនកម្លាំងដល់ពួកគេ ឱ្យពួកគេអាចធ្វើជាទីបន្ទាល់ ទៅដល់លោ កីយ៍ទាំងមូល។ ជាមួយគ្នានេះដែរ ព្រះអង្គមានគោលបំណង និងព្រះចេស្ដាសម្រាប់អ្នកជឿទាំងអស់។ ព្រះអង្គបានរៀបចំការល្អ ឱ្យយើងធ្វើ។ ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជា មុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។ (អេភេសូរ ២:១០) ការល្អ គឺជាកិច្ចការដែលជាបំណងព្រះហឬទ័យរបស់ព្រះ ធ្វើដោយព្រះចេស្ដាររបស់ព្រះវិញ្ញាណព្រះអង្គ សម្រាប់សិរីល្អទ្រង់។ កិច្ចការរបស់ព្រះមិនមែនសម្រេចដោយសារ កម្លាំង ឬអំណាចរបស់មនុស្ស នោះទេ តែដោយសារព្រះវិញ្ញាណរបស់ព្រះអង្គ ដែលគង់នៅក្នុងយើង។ ...ទ្រង់មានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ។ (សាការី ៤:៦) ពេលយើងចាប់ផ្ដើមធ្វើការ ដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យយើងធ្វើ យើងនឹងរកឃើញថា យើងមិនអាច ធ្វើវាដោយសារកម្លាំងរបស់នោះទេ។ យើងត្រូវការព្រះចេស្ដារបស់ព្រះ ដើម្បីឱ្យយើងអាចធ្វើការងាររបស់ព្រះ។ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើ មិនកើតសោះ។ (រ៉ូម ៧:១៨) ចំនុចខ្សោយរបស់យើង ធ្វើឱ្យយើងដឹងថា យើងត្រូវពឹងផ្អែកលើព្រះ។ ការនេះ ធ្វើឱ្យយើងពឹងផ្អែកលើ ព្រះគុណទ្រង់។ នៅពេលយើងធ្វើដូចនេះ ព្រះចេស្ដារបស់ព្រះយេស៊ូវគ្រិស្តបានសណ្ឋិតនៅនឹងយើង។ តែទ្រង់មានព្រះបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះ ចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ។ (២ កូរិនថូស ១២:៩) នៅពេលយើងឈប់ពឹងអាងលើកម្លាំងរបស់យើង ហើយរៀនទុកចិត្តលើព្រះវិញ្ញាណរបស់ព្រះ ព្រះអង្គ នឹងចម្រើនកម្លាំងដល់យើង ឱ្យយើងអាចធ្វើអ្វីដែលព្រះអង្គបានត្រាស់ហៅយើងឱ្យធ្វើ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ (ភីលីព ៤:១៣) ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។ (កូល៉ុស ១:២៩) យើងធ្វើការ "ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា"។ វាជាកម្លាំងរបស់ព្រះអង្គ ដែលធ្វើការយ៉ាងខ្លាំងក្លានៅក្នុងយើង។ គ្រប់កិច្ចការដែលយើងត្រូវធ្វើថ្វាយដល់ព្រះ ព្រះអង្គនឹងធ្វើការនៅក្នុងយើង ពេលយើងនៅជាប់ជាមួយ ព្រះអង្គ។ ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបាន ប្រព្រឹត្តតាម បំណងព្រះហឫទ័យទ្រង់ដែរ (ភីលីព ២:១៣) ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើត ផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ (យ៉ូហាន ១៥:៥) ព្រះអង្គអាចធ្វើបាន ច្រើនលើសពីអ្វីដែលយើងគិត ដោយសារព្រះចេស្ដារបស់ទ្រង់ ដែលធ្វើការនៅក្នុង យើង។ សំណួរគឺ តើយើងព្រមអនុញ្ញាតឱ្យព្រះអង្គធ្វើការនៅក្នុងយើងដែរទេ? ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ (អេភេសូរ ៦:១០) ឯព្រះ ដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្តី តាមព្រះ ចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះ គ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ (អេភេសូរ ៣:២០-២១)
-
តើក្នុងនាមជាគ្រីស្ទបរិស័ទម្នាក់ ខ្ញុំអាចលូតលាស់ដូចម្ដេច?ជួបជាមួយព្រះនៅក្នុងការអធិស្ឋានជារៀងរាល់ថ្ងៃ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់កាទាំង អស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។(ភីលីព ៤:៦) អានព្រះគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីស្គាល់ព្រះជាងមុនទៀត ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។ (ទំនុកដំកើង ១១៩:១០៥) គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់ របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ។(២ ធីម៉ូថេ ៣:១៦-១៧) ស្ដាប់បង្គាប់៖ ធ្វើអ្វីដែលព្រះបន្ទូលប្រាប់ឱ្យធ្វើ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះ ឡើយ។(យ៉កុប ១:២២) សុំព្រះវិញ្ញាណបរិសុទ្ធឱ្យដឹកនាំ ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ។ (រ៉ូម ៨:១៤) សុំព្រះវិញ្ញាណបរិសុទ្ធឱ្យដឹកនាំ ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយ នូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ។ (ម៉ាថាយ ២៨:១៩) ជួបជុំគ្នាជាមួយគ្រីស្ទបរិស័ទផ្សេងទៀតជាប្រចាំ ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាម ដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ (ហេប្រើរ ១០:២៥) ប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់ មនុស្សទាំងអស់ចុះ។ (ម៉ាកុស ១៦:១៥) ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយ សង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង។ (រ៉ូម ១:១៦)
-
តើមនុស្សអាចមានទំនាក់ទំនងបែបណាជាមួយព្រះ?ទំនាក់ទំនងរវាងយើងជាមួយព្រះ គឺជាព្រះហឬទ័យរបស់ព្រះអង្គ។ ព្រះអង្គអញ្ជើញយើង ឱ្យចូលមក រកទ្រង់។ ទាំងព្រះវរបិតា និងព្រះរាជបុត្រាអញ្ជើញមនុស្សឱ្យមកកាន់ទ្រង់។ ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ (យ៉ាកុប ៤:៨) នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញ នឹងយល់ព្រមតាម។ ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញ ឲ្យអស់អំពីចិត្ត។ (យេរេមា ២៩:១២-១៣) អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នា ឈប់សំរាក។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹង បានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។ (ម៉ាថាយ ១១:២៨-៣០) ដំណឹងល្អគឺ យើងអាចមានទំនាក់ទំនងជិតស្និទ្ធិ ជាមួយអ្នក ដែលមានអំណាច មានប្រាជ្ញា និងអស្ចារ្យជាងគេបង្អស់នៅក្នុងសកលលោកនេះ គឺព្រះ! តែវាស្ថិត នៅ លើយើងថាតើ យើងចំនាយពេល និងការប្រឹងប្រែងប៉ុណ្ណានៅក្នុងទំនាក់ទំនងនេះ។ តើយើងអាចមានទំនាក់ទំនងបែបណាជាមួយព្រះ? ចម្លើយដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ គឺពិតជា អស្ចារ្យណាស់! ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បាន ប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ (យ៉ូហាន ១:១២) អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុស កូនស្រីដល់ អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត។ (២ កូរិនថូស ៦:១៨) ទំនាក់ទំនងដែលព្រះជាម្ចាស់បានជ្រើសរើសមានជាមួយយើង គឺជាទំនាក់ទំនងឪពុក និងកូន។ នៅពេលយើងទទួល និងជឿព្រះយេស៊ូគ្រីស្ត ទ្រង់នឹងប្រទានសិទ្ធិឱ្យយើងក្លាយជាកូនរបស់ព្រះ។
-
តើដែលថា ព្រះជាម្ចាស់ ជាឪពុករបស់យើងនោះ មានអត្ថន័យដូចម្ដេច?ទី១ វាមានន័យថា ព្រះអង្គខ្វល់ខ្វាយពីយើង។ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយក ព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។ (១ ពេត្រុស ៥:៧) សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើង រាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្ត អ្នកឯទៀត ក្នុងអស់ទាំង សេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេច ហើយ។ (២ កូរិនថូស ១:៣-៤) ព្រះជាម្ចាស់ ជាឪពុកដ៏ល្អ ដែលខ្វល់ខ្វាយពីកូនរបស់ព្រះអង្គ។ ពេលយើងមានការថប់បារម្ភ ព្រះអង្គ នឹងជួយយើង។ "ក្នុងគ្រប់ទាំងសេចក្តីវេទនា" ព្រះអង្គកំសាន្តចិត្តយើង។ ការដែលមានព្រះជាឪពុករបស់ យើង បានន័យថា យើងនឹងមិនឆ្លងកាត់ការលំបាកតែម្នាក់ឯងនោះទេ។ ព្រះអង្គតែងតែគង់នៅជាមួយ យើង ហើយទ្រង់ជាព្រះសម្រាប់យើងដែរ។ នៅក្នុងព្រះគម្ពីរបានប្រាប់យើងថា ព្រះទ្រង់ជាទីពឹង ជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន (ទំនុកតម្កើង ៤៦:១)។ ព្រះអង្គ គឺជា "អ្នកគង្វាល" (មានន័យថា ព្រះអង្គការពារ និងដឹកនាំយើង (ទំនុកតម្កើង ២៣) ហើយជា "អ្នកលើកក្បាល យើងឡើង" (មានន័យថា ព្រះអង្គលើកទឹកចិត្តយើង នៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្ត (ទំនុកតម្កើង ៣:៣)។ ទី២ វាមានន័យថា ព្រះអង្គផ្គត់ផ្គង់យើង។ ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ ល្អដល់កូនខ្លួនដូច្នេះ នោះចំណង បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូមតើជាង អម្បាលម៉ានទៅទៀត។ (ម៉ាថាយ ៧:៩-១១) ព្រះយេស៊ូមានព្រះបន្ទូលថា សូម្បីតែ ឪពុកជាមនុស្ស នៅដឹងអំពីរបៀបឱ្យកាដូដ៏ល្អទៅកាន់ខ្លួនឯង ចុះទម្រាំព្រះជាម្ចាស់ ជាព្រះដ៏ឥតខ្ចោះ ទៀតនោះ ទ្រង់ប្រាកដជាឱ្យអ្វីល្អ ដែលយើងត្រូវការមិនខាន។ គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃ សេចក្តីផ្លាស់ប្រែក៏គ្មានដែរ។ (យ៉ាកុប ១:១៧) ព្រះអង្គជាឪពុកដ៏សប្បុរស។ ទ្រង់ប្រទានឱ្យយើងនូវអ្វីដែលល្អ។ គ្រប់អំណោយទានដ៏ល្អ និងឥតខ្ចោះ ទាំងអស់ សុទ្ធតែមកពីទ្រង់។ ព្រះអង្គស្មោះត្រង់ និងមិនប្រែប្រួលនោះឡើយ។ ព្រះអង្គបានប្រទានពរ យើង និងបន្តប្រទានពរយើងរហូតតទៅ។ ទី៣ វាមានន័យថា ព្រះអង្គប្រៀនប្រដៅយើង។ កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្ត នឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ា ទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅ ផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីសំគាល់ចិត្តដល់ខ្លួនដែរ។ (សុភាសិត ៣:១១-១២) ព្រះអង្គចង់ឱ្យកូនរបស់ទ្រង់មានចរិតលក្ខណៈល្អ ដូចឪពុកល្អគ្រប់រូបចង់ដែរ។ ដូច្នេះ ព្រះអង្គប្រៀន ប្រដៅយើង។ សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ មិនដែលធ្ងន់ធ្ងរ ឬសាហាវពេកនោះទេ គឺវាតែងតែ ដើម្បីការល្អសម្រាប់យើង។ នេះហើយជា សញ្ញាបញ្ជាក់អំពី សេចក្ដីស្រឡាញ់របស់ទ្រង់ សម្រាប់យើង។ ទី៤ វាមានន័យថា ព្រះអង្គស្រឡាញ់យើង។ មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើង បានហៅថាជាកូនរបស់ព្រះដូច្នេះ។ (១ យ៉ូហាន ៣:១) ព្រះអង្គស្រឡាញ់កូនរបស់ទ្រង់។ យើងមិនចាំបាច់ព្យាយាមប្រឹងប្រែងធ្វើអ្វីមួយ ដើម្បីទទួលបានក្ដី ស្រឡាញ់របស់ទ្រង់នោះទេ ព្រោះព្រះអង្គបានប្រគល់វាមកកាន់យើងរួចមកហើយ។ ទ្រង់ជ្រើសរើស ស្រឡាញ់យើង នាំយើងចូលទៅក្នុងគ្រួសាររបស់ទ្រង់ហើយ។ ឥឡូវនេះ គ្មានអ្វីដែលអាចបំបែក យើងពីសេចក្ដីស្រឡាញ់របស់ទ្រង់នោះឡើយ (រ៉ូម 8:38-39)។ ព្រះគម្ពីរប្រាប់យើងថា សេចក្ដីស្រឡាញ់របស់ព្រះអង្គស្មោះត្រង់ នៅស្ថិតស្ថេរអស់កល្ប អស្ចារ្យ ឥតខ្ចោះ និងខ្ជាប់ខ្ជួន។ ព្រះជាម្ចាស់ ស្រឡាញ់កូនព្រះអង្គ ហើយនឹងបន្តស្រឡាញ់រហូតតទៅ។ ទី៥ វាមានន័យថា ព្រះអង្គមានផ្ទះមួយសម្រាប់យើង។ ចួរស្ដាប់អ្វីដែលព្រះយេស៊ូមានព្រះបន្ទូល ៖ កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត។ (លូកា ១២:៣២) នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់ គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា។ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។ (យ៉ូហាន ១៤:២-៣) ឪពុករបស់យើងមានផ្ទះដ៏ធំមួយសម្រាប់យើងនៅស្ថានសួគ៌។ ហើយនគរ(ជាអាណាចក្រ)ដែរ។ យើងនឹងរស់នៅជាមួយ ព្រះអង្គជារៀងរហូត។ សរុបសេចក្ដីមក ព្រះជាម្ចាស់គឺជា ឪពុកដ៏ល្អ។ ព្រះអង្គខ្វល់ខ្វាយពីកូនទ្រង់ ផ្គត់ផ្គង់ដល់យើងជាកូន ប្រៀនប្រដៅយើង ស្រឡាញ់យើង និងផ្ដល់ផ្ទះដ៏ល្អសម្រាប់យើង ជារៀងរហូត។
-
តើព្រះជាម្ចាស់មានទំនាក់ទំនងជាមួយនឹងមនុស្សដោយរបៀបណា?ព្រះជាម្ចាស់មានទំនាក់ទំនងជាមួយមនុស្ស តាមរបៀបផ្សេងៗ។ (១) របៀបចម្បងដែលព្រះជាម្ចាស់មានបន្ទូលមកកាន់យើង គឺតាមរយៈព្រះបន្ទូលព្រះអង្គ គឺព្រះគម្ពីរ។ ព្រះគម្ពីរ លើសពីសៀវភៅអំពី ព្រះ។តែព្រះគម្ពីរគឺជា ព្រះបន្ទូលរបស់ព្រះមកកាន់យើង។ នៅពេលយើង អានព្រះគម្ពីរ យើងនឹងឃើញថា ព្រះគម្ពីរគឺ មានជីវិតរស់ និងមានសកម្មភាព។ បទគម្ពីរ ជាដង្ហើម ចេញរបស់ព្រះ មានប្រយោជន៍សម្រាប់ការបង្រៀន រំឮកឱ្យដឹងខ្លួន ប្រដៅតម្រង់ និងបង្ហាត់ក្នុងសេចក្ដី សុចរិត។ ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែល ចិត្តគិត ហើយដែលសំរេចដែរ (ហេព្រើរ ៤:១២) គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់ របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ។ (២ ធីម៉ូថេ ៣:១៦-១៧) នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់មានបន្ទូលមកកាន់ព្យាការី (មានម៉ូសេ និងយេរេមា)។ ពួកគេឮពីព្រះ ថាតាមអ្វីដែលព្រះមានបន្ទូល និងកត់ចម្លងព្រះបន្ទូលរបស់ព្រះនៅក្នុងព្រះគម្ពីរ។ ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះ ឡើយ។ ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធ របស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ។ (២ ពេត្រុស ១:២០-២១) (២) ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើង តាមរយៈព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវ។ ឯព្រះ ដែលពីដើម ទ្រង់មានបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប នៅជាន់ ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវ ឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ(ហេព្រើរ ១:១-២) ព្រះយេស៊ូវមានព្រះបន្ទូលទាំងអស់អំពីអ្វីដែលព្រះជាម្ចាស់មានបង្គាប់ព្រះអង្គ។ ដូច្នេះហើយ ដោយសា្ដប់ តាមព្រះយេស៊ូវ យើងអាចឮអំពីសេចក្ដីពិតដែលមកពីព្រះ។ ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំ ពីសេច ក្ដីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ (យ៉ូហាន ១២:៤៩) ព្រះយេស៊ូវមានបន្ទូលឆ្លើយថា សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះដែល ចាត់ឲ្យខ្ញុំមកនោះវិញ (យ៉ូហាន ៧:១៦) អ្នកដើរតាមព្រះយេស៊ូវ (ចៀមរបស់ព្រះអង្គ) ស្ដាប់ព្រះអង្គ។ ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិន ត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ (យ៉ូហាន ១០:២៧-២៨) ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្ស ប៉ិនប្រយ័ត ដែលសង់ផ្ទះខ្លួននៅលើថ្ម (ម៉ាថាយ ៧:២៤) (៣) ឥឡូវនេះ ព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងយើង ជាទ្រង់ ដែលបង្រៀន និងរំឮកយើងអំពី ព្រះបន្ទូលរបស់ព្រះយេស៊ូវ។ កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូល ក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក (យ៉ូហាន ១៦:១៣) តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹង បង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់ អ្នករាល់ គ្នាដែរ (យ៉ូហាន ១៤:២៦) (៤) ព្រះជាម្ចាស់មានព្រះបន្ទូល តាមរយៈការបង្កើត។ ការបង្កើតបង្ហាញចេញអំពី គុណ លក្ខណៈរបស់ព្រះមកកាន់យើង រួមទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់។ ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ (ទំនុកដំកើង ១៩:១-២) ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក (រ៉ូម ១:២០) (៥) ព្រះជាម្ចាស់អាចមានបន្ទូលមកកាន់យើង ជាសម្លេងស្ដាប់បាន។ មានឧទាហរណ៍ជាច្រើន នៅក្នុងព្រះគម្ពីរ ដែលបង្ហាញថា មានអ្នកស្ដាប់ឮព្រះសូរសៀងព្រះអង្គ ហើយព្រះអង្គនៅតែមានព្រះ បន្ទូលនៅសព្វថ្ងៃនេះដែរ។ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏ របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះ មានឮសំឡេងចេញពីមេឃថា នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។ (ម៉ាថាយ ៣:១៦-១៧) ទ្រង់មានបន្ទូលទៅថា ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ នោះមើល ព្រះយេហូវ៉ា ទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ ភ្នំបំបែកថ្មខ្ទេចខ្ទី នៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏ មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ។ បន្ទាប់ពីការកក្រើកដីនោះ មក នោះមានភ្លើងឆេះ តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើងនោះមក មាន ឮសំឡេងតូចរហៀងៗ កាលអេលីយ៉ាបានឮហើយ នោះលោកក៏យកក្រមាគ្រលុំមុខ ចេញមកឈរ នៅមាត់រអាង នោះមានឮសំឡេងមកដល់លោកថា អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ (១ ពង្សាវតារក្សត្រ ១៩:១១-១៣) (៦) ព្រះអង្គអាចមានបន្ទូលមកកាន់យើងតាមរយៈសុបិន និងនិមិត្ត។ តែព្រះទ្រង់ក៏មានបន្ទូលមកម្តង ២ដងផង ឥតមានអ្នកណាស្វែងរកន័យសេចក្ដីទេ គឺក្នុងពេលយល់សប្តិ ឬក្នុងការជាក់ស្តែងនៅពេលយប់ ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេកហើយ (យ៉ូប ៣៣:១៤-១៥) ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯង នឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង (យ៉ូអែល ២:២៨) ការអញ្ជើញ ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង (យេរេមា ៣៣:៣) មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូល ទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ (វិវរណៈ ៣:២០) ព្រះជាម្ចាស់មានបន្ទូលមកកាន់យើង ពេលយើងចង់ស្ដាប់ឮពីទ្រង់ យ៉ាងអស់ពីចិត្ត ហើយចង់មានទំនាក់ ទំនងជាមួយទ្រង់ ក្នុងបែបដែលទ្រង់ជាព្រះរបស់យើង។
-
តើគ្រីស្ទបរិស័ទគឺជាអ្នកណាម្នាក់ដែល «នៅក្នុងព្រះគ្រីស្ទ» មានន័យដូចម្ដេច?ព្រះគម្ពីរបានប្រាប់យើងថា គ្រីស្ទបរិស័ទ គឺជាអ្នកដែលនៅក្នុងព្រះគ្រីស្ទ។ ព្រះយេស៊ូវបង្រៀនពួកសិស្សអំពីការនេះពេលទ្រង់មានព្រះបន្ទូលថា៖ ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាច នឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ ខ្ញុំជាគល់ អ្នក រាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផល ឡើងជា ច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ (យ៉ូហាន ១៥:១-៥) ការដែល “នៅក្នុងព្រះគ្រីស្ទ” មានន័យថាជាការរួបរួមជាមួយនឹងព្រះយេស៊ូវនៅក្នុងទំនាក់ទំនងមួយ ដែលផ្តល់ជីវិត ដូចជាមែកដែលភ្ជាប់ជាមួយនឹងដើម។ ចូរគិតអំពី មែកឈើ២ មួយកាត់ចេញពីដើម ហើយមួយទៀតនៅជាប់ដើម។ ដំបូង មែកទាំង ២ មើលទៅដូចគ្នាទេ តែតាមពិតមែក ១ ងាប់បាត់ហើយ ហើយ ១ ទៀតនៅរស់។ មែកដែល គេកាត់ចេញ មិនលូតលាស់ ឬក៏បង្កើតផលផ្លែនោះទេ។ វានឹងក្រៀមស្វិត ហើយងាប់។ ប៉ុន្តែ មែកដែល នៅជាប់នឹងដើមឈើ នៅមានជីវិត ព្រោះវាមានជីវិតរបស់ដើមឈើហូរនៅក្នុងវា។ ហើយនេះនឹងជួយ ឱ្យមែកលូតលាស់ នឹងបង្កើតផលផ្លែ។ ការ "នៅក្នុងព្រះគ្រីស្ទ" គឺមានការនៅជាប់ជាមួយព្រះអង្គ ទើបជីវិតទ្រង់នឹងហូរនៅក្នុងយើង។ ពេលយើង នៅជាប់ព្រះយេស៊ូវ ស្ដាប់ព្រះបន្ទូលទ្រង់ និងធ្វើតាមអ្វីដែលព្រះអង្គបានបង្គាប់ ជីវិតរបស់ព្រះអង្គនឹង ហូរនៅក្នុងយើង ដើម្បីបង្កើតផលផ្លែនៃជីវិតដែលសុចរិត។ របៀបទី២ ដែលយើងអាចយល់អំពីការ “នៅក្នុងព្រះគ្រីស្ទ" គឺដឹងរបៀបដែលវាផ្លាស់ប្ដូរកន្លែងដែលឈរ នៅចំពោះព្រះ។ ពេលយើងដាក់ក្ដីជំនឿយើងនៅក្នុងព្រះយេស៊ូវ ព្រះនឹងដាក់យើងនៅក្នុងព្រះគ្រីស្ទ។ ពេលធ្វើដូចនេះ អ្វីទាំងឡាយព្រះគ្រីស្ទជា និងអ្វីទាំងឡាយដែលព្រះអង្គបានធ្វើ នឹងក្លាយជារបស់យើង។ ឧទាហរណ៍នេះនឹងជួយឱ្យយើងយល់កាន់តែច្បាស់។ ក្មេងប្រុសម្នាក់បានដាក់សៀវភៅរបស់គាត់ នៅ ក្នុងកាបូប ហើយគាត់ស្ពាយកាបូបទៅសាលា។តើសៀវភៅរបស់គាត់នៅឯណា? គឺនៅសាលា។ ហេតុ អី? ព្រោះសៀវភៅនៅក្នុងកាបូប ហើយកាបូបនៅសាលា។ បន្ទាប់មក មានចោរលួចកាបូប។ ចឹងតើមាន រឿងអីកើតឡើងមកកាន់សៀវភៅ? សៀវភៅក៏ត្រូវបានគេលួចទៅបាត់ដែរ។ ចោរប្រហែលជាមិនបាន ដឹងថា ខ្លួនឯងលួចសៀវភៅនោះទេ។ គេគ្រាន់តែលួចកាបូប ហើយសៀវភៅនៅក្នុងកាបូបនោះ។ កាបូប កើតអី សៀវភៅក៏កើតនោះដែរ។ បើចោរបោះកាបូបចោលក្នុងទឹកទន្លេ នោះសៀវភៅក៏នៅក្នុងទឹកទន្លេ ដែរ។ តើចោរបានយកសៀវភៅបោះចោលក្នុងទឹកទន្លេទេ? អត់ទេ គេបោះកាបូបចូលក្នុងទឹក។ ប៉ុន្តែ អ្វី ដែលជាការពិតមកកាន់កាបូប ក៏ជាការពិតមកកាន់សៀវភៅដែរ។ ហេតុអី? ព្រោះសៀវភៅនៅក្នុងកាបូប។ ពេលព្រះជាម្ចាស់ដាក់យើងនៅក្នុងព្រះគ្រីស្ទ អ្វីដែលជាសេចក្តីពិតអំពីព្រះគ្រីស្នឹ ក៏ក្លាយជាពិតអំពីយើងដែរ។ ហេតុអី? ព្រោះ យើងនៅក្នុងព្រះអង្គ។ នេះមានន័យថា ព្រះជន្មរបស់ព្រះអង្គប្រែក្លាយជាជីវិតរបស់យើង (កូឡូស ៣:៤) សេចក្តីសុចរិតរបស់ព្រះអង្គប្រែក្លាយជាសេចក្តីសុចរិតរបស់យើង (២ កូរិនថូស ៥:២១) ការសុគតរបស់ព្រះអង្គជាការស្លាប់របស់យើង (កាឡាទី ២:២០) ជ័យជំនះរបស់ព្រះអង្គគឺជាជ័យជំនះរបស់ យើង (១ កូរិនថូស ១៥:៥៧) មរតករបស់ព្រះអង្គប្រែក្លាយជាមរតករបស់យើង (រ៉ូម ៨:៧) ហើយព្រះវរបិតា របស់ព្រះអង្គប្រែក្លាយជាព្រះវរបិតារបស់យើង (ម៉ាថាយ ៦:៩)។ នេះហើយជាគន្លឹះ ក្នុងការយល់អំពីសេចក្ដីពិតខាងព្រលឹងវិញ្ញាណអំពីជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ។ ដោយការនៅជាប់ជាមួយព្រះយេស៊ូវនោះអ្វីដែល ជាសេចក្ដីពិតអំពីទ្រង់ នឹងក្លាយជាសេចក្ដីពិតអំពីយើង។ ឧទាហរណ៍៖ តើយើងអាចដឹងថា អំពើបាបរបស់យើងបានកាត់ទោសយ៉ាងពេញលេញ និងត្រឹមត្រូវ ហើយ ហើយយើងមិនចាំបាច់ខ្លាចការកាត់ទោស ដោយរបៀបណា? ព្រោះព្រះគ្រីស្ទបានទទួលទារុណកម្មសម្រាប់អំពើបាបរបស់យើងហើយ ហើយយើងនៅក្នុងព្រះគ្រីស្ទ។ ហើយយើងអាចដឹងថា យើងនឹង មានជីវិតអស់កល្បជានិច្ចដោយរបៀបណា? ព្រោះព្រះគ្រីស្ទបានរស់ឡើងវិញ និងមានព្រះជន្មនៅអស់ កល្បជានិច្ច ហើយយើងនៅក្នុងព្រះគ្រីស្ទ។ ចុះយើងដឹងថា ព្រះទទួលស្គាល់យើង ហើយស្រឡាញ់យើង ដោយរបៀបណា? ព្រោះព្រះអង្គស្រឡាញ់ និងសព្វព្រះហឬទ័យចំពោះព្រះគ្រីស្ទណាស់ ហើយយើង នៅក្នុងព្រះគ្រីស្ទ។ សរុបសេចក្ដីមក ព្រះជាម្ចាស់បានបង្កើតសហភាពរវាងព្រះយេស៊ូ និងគ្រីស្ទបរិស័ទ ទើបគ្រីស្ទបរិស័ទ គឺ ជាមនុស្សដែល "នៅក្នុងព្រះគ្រីស្ទ"។ ការ "នៅក្នុងព្រះគ្រីស្ទ" មានន័យថា រួបរួមជាមួយព្រះយេស៊ូវ ក្នុងទំនាក់ទំនងមួយដែលផ្ដល់ជីវិត ដូចជាមែកដែលនៅជាប់ជាមួយនឹងដើម (យ៉ូហាន ១៥:១-៥)។ ពេលយើងជាប់ជាមួយព្រះគ្រីស្ទ អ្វីដែលជាសេចក្ដីពិតអំពីព្រះអង្គ នឹងក្លាយជាសេចក្ដីពិតអំពីយើងដែរ។ ព្រះគម្ពីរដែល ប្រាប់យើងថា៖ នៅក្នុងព្រះគ្រីស្ទ យើងគឺជាការបង្កើតថ្មី បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ (២ កូរិនថូស ៥:១៧) នៅក្នុងព្រះគ្រីស្ទ យើងមានជីវិតអស់កល្បជានិច្ច ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្ប ជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ (រ៉ូម ៦:២៣) នៅក្នុងព្រះគ្រីស្ទ មានសិរីយ៉ាងហូរហៀរ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ (ភីលីព ៤:១៩) នៅក្នុងព្រះគ្រីស្ទ យើងបានបង្កើតមក ដើម្បីការប្រព្រឹត្តល្អ ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។ (អេភេសូរ ២:១០) នៅក្នុងព្រះគ្រីស្ទ គ្មានទោសសោះ ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ (រ៉ូម ៨:១) នៅក្នុងព្រះគ្រីស្ទ យើងត្រូវបានប្រោសលោះ និងអត់ទោសឱ្យហើយ ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេច ក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ (អេភេសូរ ១:៧) នៅក្នុងព្រះគ្រីស្ទ យើងមានការរួបរួមជាមួយអ្នកជឿទាំងអស់ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់ គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ (កាឡាទី ៣:២៨) នៅក្នុងព្រះគ្រីស្ទ យើងមានសេចក្ដីសុចរិតរបស់ព្រះ ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើង រាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។(២ កូរិនថូស ៥:២១) នៅក្នុងព្រះគ្រីស្ទ យើងរស់ខាងឯព្រះ ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេ ស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ (រ៉ូម ៦:១១) នៅក្នុងព្រះគ្រីស្ទ ព្រះជាម្ចាស់ស្រឡាញ់យើង ដោយសេចក្ដីស្រឡាញ់ដ៏អស់កល្បជានិច្ច ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដី ស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។ (រ៉ូម ៨:៣៨-៣៩) នៅក្នុងព្រះគ្រីស្ទ ព្រះជាម្ចាស់បានប្រទានពរយើង ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណ សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់ បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ (អេភេសូរ ១:៣)
-
តើ គោលបំណងនៃការសាកល្បង នៅក្នុងជីវិតគ្រីស្ទបរិស័ទ ជាអ្វី?បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ (យ៉ាកុប ១:២) ជីវិតគឺពោរពេញទៅដោយការលំបាក។ ពាក្យនៅក្នុងភាសាក្រិកដែលលោកយ៉ាកុបប្រើនោះ (πειρασμός) មានន័យថា ការល្បងល ការធ្វើតេស្តសេចក្តីជំនឿ និងសេចក្តីល្បួង។ លោកយ៉ាកុបដឹងថា អ្នកអានសំបុត្ររបស់គាត់គឺកំពុងតែជួបប្រទះទុក្ខលំបាកជាច្រើន។ នៅក្នុងស្ថានភាពដ៏លំបាកនេះ លោកយ៉ាកុបបានប្រាប់ពួកគេអំពីការត្រៀមចិត្តជាមុននៅពេលដែលពួក ជួបការល្បងល។ គាត់បានប្រាប់អោយពួកគេ <រាប់វាជាសេចក្ដីអំណរវិញ>។ យើងប្រហែលជាគិត ថា ប្រសិនបើជីវិតរបស់យើងគ្មានទុក្ខលំបាកនោះទេ នោះយើងនឹងមានសេចក្តីអំណរ។ ប៉ុន្តែលោក យ៉ាកុប បាននិយាយថា យើងនៅតែអាចមានសេចក្តីអំណរ បើទោះជាយើងជួបប្រទះការល្បងល ក៏ដោយ។ តើវាអាចទៅរួចដោយរបៀបណាដែលថាយើង នឹងមានសេចក្តីអំណរនៅពេលដែលយើងជួបប្រទះទុក្ខលំបាក? ចម្លើយរបស់វានោះគឺមាននៅក្នុងពាក្យ ដែលបានបកប្រែថា “រាប់” (ἡγήσασθε)។ វាគឺជាពាក្យដែលគេប្រើនៅក្នុងភាសាគណនេយ្យ ហើយ វាមានន័យថា “បូកបញ្ចូលទាំងអស់”។ នៅក្នុងប្រព័ន្ធគណនេយ្យ អ្នកបូកបញ្ចូលអ្វីដែលអ្នកចំណេញ ហើយដកចេញអ្វីដែលអ្នកខាត ដើម្បីអោយយើងដឹងថាតើយើងខាតឬមួយចំណេញ។ ស្រដៀងគ្នានេះ ដែរប្រសិនបើយើងបូកបញ្ចូលលទ្ធផលវិជ្ជមានទាំងអស់ដែលយើងអាចទទួលបានក្នុងកាលដែលយើងជួបប្រទះការល្បងល នោះយើងនឹងឃើញថា វាគឺពិតជាមានតម្លៃនៅក្នុងជួបជាមួយការល្បងល។ តើយើងនឹងទទួលបានផលចំណេញអ្វីខ្លះនៅពេលដែលយើងឆ្លងកាត់ការល្បងល? លោកយ៉ាកុបបាន ប្រាប់យើងនៅក្នុង២ខបន្ទាប់ពីនេះ។ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន (យ៉ាកុប ១:៣) ជំនឿគឺជាការទុកចិត្តលើព្រះ។ យើងទុកចិត្តលើចរិតលក្ខណៈរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ (ព្រះគម្ពីរ) ផែនការរបស់ទ្រង់ និង ការសន្យារបស់ទ្រង់។ ពេលដែលយើងឆ្លងកាត់ទុក្ខលំបាក យើងត្រូវ តែសំរេចចិត្តថាយើងនឹងនៅតែបន្តទុកចិត្តលើព្រះអង្គ។ ការល្បងលនឹងល្បងតេស្តសេចក្តីជំនឿរបស់ យើង។ ការល្បងលជំនឿរបស់យើង គឺមិនមែនធ្វើអោយយើងបរាជ័យនោះទេ។ ពាក្យ “ការល្បងល” (តេស្ត) (δοκίμιον) មានន័យថា ល្បងតេស្តមើលដើម្បីបញ្ជាក់អះអាងថាពិតឬត្រឹមត្រូវ។ ពាក្យនេះ ត្រូវបានគេប្រើសម្រាប់ធ្វើតេស្តលើលោហៈដើម្បីបញ្ជាក់ថាវាជារបស់ពិត ឬ អត់។ ដូច្នេះហើយ ប្រសិនបើជំនឿរបស់យើងជាជំនឿពិតប្រាកដនោះ ការល្បងលនឹងបង្ហាញអោយយើងបានឃើញ។ ជំនឿរបស់យើងគឺប្រៀបបានដូចជាមាស ហើយ ការល្បងលប្រៀបបានដូចជាភ្លើង។ មាសត្រូវបានបន្សុទ្ធដោយភ្លើង។ នៅពេលដែលយើងឆ្លងកាត់ ការល្បងលដោយមានការទុកចិត្តលើព្រះ ទុក្ខលំបាកនឹងល្បងល បញ្ជាក់អោយឃើញចម្រើនកម្លាំង និង បន្សុទ្ធជំនឿរបស់យើង។ ចរិតលក្ខណៈពិតប្រាកដនៃជំនឿដែលនឹងត្រូវបានចម្រើនឡើងតាមរយៈការឆ្លងកាត់នូវការល្បងលនោះគឺ សេចក្ដីខ្ជាប់ខ្ជួន។ សេចក្ដីខ្ជាប់ខ្ជួន (ὑπομονήν) គឺជាសេចក្តីអត់ធន់ដែលវាប្រៀប ដូចជាពេលយើង រត់ម៉ារ៉ាតុង ហើយយើងសម្រេចចិត្តថាយើងនឹងរត់អោយដល់ទី។ ព្រះយេស៊ូវបានប្រើពាក្យនេះនៅក្នុង រឿងប្រស្នារបស់អ្នកសាបព្រោះ ដើម្បីពណ៌នាអំពីគ្រាប់ពូជដែលបង្កើតផល (លូកា ៨:១៥)។ គ្រាប់ពូជ ស៊ូអត់ធន់ឆ្លងកាត់គ្រប់ដំណាក់កាលនៃដំណើរការដែលចាំបាច់ ដើម្បីបង្កើតជាផលផ្លែ។ ពាក្យថា “សេចក្តីខ្ជាប់ខ្ជួន” នៅក្នុងភាសាក្រិកមានន័យថា “ឋិតនៅក្រោម”។ វាគឺជាលក្ខណៈអមួយ ដែលអ្នកមានការអភិវឌ្ឍន៍ខ្លួននៅពេលដែលអ្នកកំពុងស្ថិតនៅក្រោមបន្ទុកដ៏ធ្ងន់ ហើយអ្នករើសយក ការឋិតនៅក្រោមបន្ទុកនោះ ជាជាងការព្យាយាមរត់គេចចេញពីវា។ ពេលយើងឋិតនៅក្នុងស្ថានភាព លំបាកវាបង្កើតអោយមានជាសេចក្តីអត់ធន់។ ក៏ប៉ុន្តែយើងត្រូវតែជ្រើសរើសឋិតនៅក្រោមការលំបាក ដោយឈរនៅលើសេចក្តីជំនឿ។ ប្រសិនបើយើងឆ្លើយតបទៅកាន់ទុក្ខលំបាកដោយការសង្ស័យចំពោះ ព្រះ ការរអ៊ូរទាំ ឬភាពទន់ជ្រាយនោះ វានឹងបង្កើតទៅជាសេចក្តីជូរល្វីង ការបាក់ទឹកចិត្ត និង ភាពក្មេង ខ្ចីវិញ គឺមិនមែនជាសេចក្តីអត់ធន់នោះឡើយ។ អត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីស្ថានភាព លំបាក គឺវាអាស្រ័យទៅលើការឆ្លើយតបរបស់យើងក្នុងវេលាដែលយើងកំពុងឆ្លងកាត់ការល្បងល ទាំងនោះ។ ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ (យ៉ាកុប ១:៤) ហេតុអ្វីបានជាសេចក្តីអត់ធន់វាមានតម្លៃរហូតដល់អាចធ្វើអោយមានសេចក្តីអំណរនៅក្នុងពេល ដែលយើងជួបជាមួយនឹងការល្បងល? ពីព្រោះសេចក្តីអត់ធន់វានាំយើងអោយក្លាយទៅជា “បានគ្រប់ លក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយ”។ ត្រង់ចំណុចនេះបានបង្ហាយអោយយើងឃើញថា វាពិតជា មានអ្វីអស្ចារ្យដែលយើងអាចនឹងទទួលបាន ជាជាងយើងគ្រាន់តែឲ្យយើងធ្ចើយ៉ាងម៉េចអោយ តែឆ្លងផុត ពីការល្បងលនោះ។ តាមរយៈការល្បងលនៅក្នុងជីវិតរបស់យើង យើងនឹងត្រូវបានក្លាយទៅជាគ្រប់ លក្ខណ៍ និង ពេញខ្នាតដោយសារតែព្រះជាម្ចាស់។ ផែនការរបស់ព្រះសម្រាប់អ្នកជឿគ្រប់រូបគឺ នៅថ្ងៃណាមួយយើងទាំងអស់គ្នានឹងដូចព្រះយេស៊ូវ (ភីលីព ៣:១០-១១; រ៉ូម ៨:២៩; យ៉ូហាន ១:១-៣)។ ទុក្ខលំបាកការល្បងល ចាំបាច់ត្រូវកើតឡើង ដើម្បីធ្វើឲ្យ ការនេះអាចសម្រេច។ ទុក្ខលំបាកការល្បងល អភិវឌ្ឍចរិតលក្ខណៈរបស់យើងឲ្យ ដូចព្រះគ្រីស្ទ ដោយ ល្បងលពីជំនឿរបស់យើង និងជម្រុញអោយមានការជំនះតស៊ូ។ ហើយនៅថ្ងៃណាមួយនេះវានឹង ធ្វើអោយយើងមានភាពចាស់ទុំ និងពេញខ្នាតដូចព្រះយេស៊ូដែរ។ នៅចុងបញ្ចប់យើងមិនមាន ការខ្វះខាតផែ្នកណាមួយនៃចរិតលក្ខណៈរបស់ព្រះគ្រីស្ទឡើយ។ នេះគឺជាមូលហេតុនៃសេចក្តីអំណរ សម្រាប់អស់អ្នក ដែលចង់ក្លាយដូចជាព្រះយេស៊ូវ។ ឥឡូវយើងឃើញថាលោកយ៉ាកុបបានប្រាប់មក កាន់យើងថា “ត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ” នៅពេល យើងជួបក ការល្បងលផ្សេងៗ ព្រោះថាការទាំងនោះធ្វើឲ្យយើងមានភាពចាស់ទុំ និង មានភាពពេញខ្នាត។ ការល្បងល⇨ តេស្តសេចក្តីជំនឿ ⇨ បង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ⇨ ធ្វើឲ្យយើងមានភាពចាស់ទុំ និងពេញខ្នាត ការល្បងលតែងតែមានមូលហេតុ ហើយជារឿយៗវាមានការពាក់ព័ន្ធជាមួយនឹងអំពើអាក្រក់របស់ មនុស្ស។ ទោះយ៉ាងណាក៏ដោយ យើងត្រូវតែមើលអោយហួសពីបុព្វហេតុរបស់មនុស្ស ទៅកាន់សំនួរធំ ជាងនេះ ថាហេតុអ្វីបានជាព្រះអោយរាស្ត្ររបស់ទ្រង់ប្រឈមមុខនឹងការសាកល្បងទាំងនេះ។ មូលហេតុ គឺដើម្បីអភិវឌ្ឍចរិតលក្ខណៈនៅក្នុងខ្លួនយើងអោយដូចព្រះគ្រីស្ទ។ នៅក្នុងការល្បងល អ្វីដែលមនុស្ស មានបំណងសម្រាប់ការអាក្រក់ នោះព្រះទ្រង់មានបំណងសម្រាប់ការល្អវិញ (លោកុប្បត្ដិ ៥០:២០)។ ចូរទុកចិត្តទៅកាន់សេចក្តីស្រលាញ់ និង អធិរាជភាពរបស់ទ្រង់ ដោយជឿថាទ្រង់នឹងប្រើប្រាស់ការ ល្បងលនៅក្នុងជីវិតរបស់អ្នក សម្រាប់គោលបំណងល្អ ដែលទ្រង់មានស្រមាប់អ្នក។ មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថា ខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យ ដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។ (យ៉ាកុប ១:១២) នៅពេលដែលអ្នកមានជំនឿ បានស៊ូជំនះឆ្លងកាត់ការល្បងលរបស់ពួកគេដោយជោគជ័យ ពួកគេនឹងទទួលបានសេចក្តីអំណរដ៏អស្ចារ្យបំផុត។ នេះគឺដោយសារតែនៅពេលដែលពួកគេត្រូវបាន ឆ្លងកាត់ដោយការល្បងល ពួកគេនឹងទទួលបានពរជ័យដែលព្រះបានសន្យាគឺ៖ មកុដនៃជីវិត។ ក្នុងពាក្យក្រិក «មកុដ» (στέφανος) គឺជាកម្រងផ្កាដាក់លើក្បាលកីឡាករដែលមានជ័យជំនះ។ មកុដគឺជីវិតដែលអស់កល្បជានិច្ច។ ជីវិតដែលអស់កល្បជានិច្ច គឺជាអំណោយដែលព្រះបានសន្យាដល់ អស់អ្នកណាដែលស្រឡាញ់ទ្រង់។ ដូច្នេះអ្វីដែលសំខាន់បំផុតដែលត្រូវធ្វើនៅពេលយើងឆ្លងកាត់ ការល្បងលគឺត្រូវបន្តស្រឡាញ់ព្រះ។ បន្តស្រឡាញ់ព្រះ មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នកទេ នោះអ្នកនឹងទទួលបានជ័យជំនះ។
-
តើគ្រិស្ទបរិស័ទអធិស្ឋានអំពីអ្វីខ្លះ?បើអ្នកចង់អធិស្ឋានអំពី អ្វីដែលក្រុមជំនុំដំបូងបានអធិស្ឋាន... អធិស្ឋានសូមឱ្យព្រះអង្គនឹងលើកតម្កើងនាមទ្រង់នៅក្នុងលោកីយ៍ ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ (ម៉ាថាយ 6:9) អធិស្ឋានសូមឱ្យព្រះអង្គពង្រីកនគរព្រះអង្គនៅផែនដី សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ (ម៉ាថាយ 6:10) អធិស្ឋានសូមឱ្យព្រះបន្ទូលព្រះអង្គ អាចផ្សព្វផ្សាយ និងថ្កើងឡើង ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូល របស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុង ចំណោមអ្នករាល់គ្នាដែរ (២ ថេស្សាឡូនិក 3:1) អធិស្ឋានសូមឱ្យមនុស្សទាំងអស់ទទួលព្រះវិញ្ញាណបរិសុទ្ធ បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ ចុះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណ បរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?។ (លូកា 11:13) អធិស្ឋានសូមឱ្យព្រះអង្គប្រទានភាពយុត្តិធម៌មកកាន់រាស្ត្រទ្រង់ តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់ ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ? (លូកា 18:7) អធិស្ឋានសូមឱ្យព្រះអង្គនឹងសង្គ្រោះមនុស្សបាត់បង់ បងប្អូនអើយ ខ្ញុំមានចិត្តប្រាថ្នា ហើយអធិស្ឋានដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល គឺឲ្យគេបានសង្គ្រោះ។ (រ៉ូម 10:1) អធិស្ឋានសម្រាប់ភាពក្លាហានក្នុងការប្រកាសដំណឹងល្អ ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ (អេភេសូ 6:19) អធិស្ឋានសូមឱ្យមានទីសម្គាល់ និងការអស្ចារ្យ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផង ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។ (កិច្ចការ 4:29–30) លោកអេលីយ៉ាជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីក៏បង្កើតផលផ្លែឡើង។ (យ៉ាកុប 5:17–18) អធិស្ឋានសូមឱ្យអ្នកជឿទទួលបានការប្រោសឱ្យជា ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។ (យ៉ាកុប 5:14–15) អធិស្ឋានសូមឱ្យអ្នកមិនជឿទទួលបានការប្រោសឱ្យជា គាប់ជួនជាឪពុករបស់ពូញ្លសដេកគ្រុន ហើយមួលផង នោះលោកប៉ុលក៏ចូលទៅផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃលើ ដើម្បីឲ្យគាត់បានជា។ (កិច្ចការ 28:8) អធិស្ឋានសម្រាប់ការដេញវិញ្ញាណអាក្រក់ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណបែបនេះបាន គ្មានអ្វីក្រៅតែពីការអធិស្ឋាន [និងតម]នោះទេ»។ (ម៉ាកុស 9:29) អធិស្ឋានសូមឱ្យមានការសង្គ្រោះដ៏អស្ចារ្យ ទៅកាន់អ្នកជឿដែលកំពុងរងការបៀតបៀន ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។ រំពេចនោះ មានទេវតារបស់ព្រះអម្ចាស់ឈរក្បែរលោក ហើយមានពន្លឺមួយភ្លឺជះចូលទៅក្នុងគុក។ ទេវតានោះក៏គោះលោកពីចំហៀង ហើយដាស់លោកថា៖ «សូមក្រោកឡើងជាប្រញាប់!» នោះច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ (កិច្ចការ 12:5-7) លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។ រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ (កិច្ចការ 16:25–26) អធិស្ឋានសូមឱ្យព្រះផ្គត់ផ្គង់តម្រូវការយើង សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ (ម៉ាថាយ 6:11) អធិស្ឋានសុំប្រាជ្ញា ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ (យ៉ាកុប 1:5) អធិស្ឋានសូមឱ្យព្រះអង្គបង្កើតភាពជាអ្នកដឹកនាំល្អ នៅគ្រប់ក្រុមជំនុំទាំងអស់ កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។ (កិច្ចការ 14:23) អធិស្ឋានសូមឱ្យព្រះបញ្ជូនអ្នកច្រូត ទៅក្នុងទីចម្រូត ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។ (ម៉ាថាយ 9:38) ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។ ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។ (កិច្ចការ 13:2–3) អធិស្ឋានសូមការជោគជ័យសម្រាប់បេសកជន បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្តី ស្រឡាញ់របស់ព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំបាន រួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ (រ៉ូម 15:30–31) អធិស្ឋានសូមការរួបរួមមកកាន់អ្នកជឿ ទូលបង្គំមិនអធិស្ឋានឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលនឹងជឿដល់ទូលបង្គំ តាមរយៈ ពាក្យរបស់គេផងដែរ ដើម្បីឲ្យគេទាំងអស់គ្នាបានរួមមកតែមួយ ដូចព្រះវរបិតាគង់ក្នុងទូលបង្គំ ហើយ ទូលបង្គំនៅក្នុងព្រះអង្គ គឺឲ្យគេបានរួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យមនុស្សលោកបានជឿថា ព្រះ អង្គបាន ចាត់ឲ្យទូលបង្គំឲ្យមកមែន។ (យ៉ូហាន 17:20–21) អធិស្ឋានសូមការលូតលាស់ខាងជំនឿ យើងអធិស្ឋានយ៉ាងអស់ពីចិត្ត ទាំងយប់ទាំងថ្ងៃ សូមឲ្យបានឃើញមុខអ្នករាល់គ្នា ហើយឲ្យបាន បំពេញអ្វីដែលខ្វះ ខាងឯជំនឿរបស់អ្នករាល់គ្នា។ (១ ថេស្សាឡូនិក 3:10) ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!» (ម៉ាកុស 9:24) អធិស្ឋានសម្រាប់សេចក្ដីស្រឡាញ់ ចំនេះដឹង និងការយល់ដឹង ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មាន ចំណេះដឹង និងយល់គ្រប់សព្វទាំងអស់ ដើម្បីជួយអ្នករាល់គ្នាឲ្យពិចារណាមើលពីអ្វីដែលប្រសើរបំផុត ហើយឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឥតកន្លែងបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ (ភីលីព 1:9–10) អធិស្ឋានសូមឱ្យខ្លួនយើងដឹង និងធ្វើតាមបំណងព្រះហឬទ័យព្រះ ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនេះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នក រាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ ដើម្បី ឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យ ព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់ គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។ (កូឡូស 1:9-10) អធិស្ឋានសូមកម្លាំង ដើម្បីយល់ច្បាស់ពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទ បាន គង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុង សេចក្តី ស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តី ស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។ (អេភេសូ 3:16–19) អធិស្ឋានសូមកម្លាំង ការទ្រាំទ្រ និងការអត់ធ្មត់ ដោយចិត្តអំណរ សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ (កូឡូស 1:11) អធិស្ឋានសូមឱ្យពួកអ្នកជឿស្គាល់ព្រះ និងឱ្យសេចក្ដីសង្ឃឹមដែលទ្រង់ត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា និងអំណាចរបស់ទ្រង់មានក្នុងយើង សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់ អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា ហើយថា ព្រះចេស្តាដ៏ ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ (អេភេសូ 1:17 –19) អធិស្ឋានសូមកុំឲ្យយសេចក្ដីជំនឿយើងវិនាសបាត់ឡើយ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិល មកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។ (លូកា 22:32) អធិស្ឋានសូមកុំឱ្យធ្លាក់ក្នុងសេចក្ដីល្បួង សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ (ម៉ាថាយ 6:13) ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ (ម៉ាថាយ 26:41) អធិស្ឋានសូមព្រះឱ្យជួយយើង ឱ្យរស់នៅបានល្អ ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើង បានរាប់អ្នករាល់គ្នាជា ស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែល ធ្វើ ដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ (២ ថេស្សាឡូនិក 1:11) អធិស្ឋានសូមការអត់ទោសបាប សូមអត់ទោសកំហុសរបស់យើងខ្ញុំដូចយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ (ម៉ាថាយ 6:12) អធិស្ឋាមសូមការការពារពីការអាក្រក់ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ (ម៉ាថាយ 6:13) អធិស្ឋានសម្រាប់ពួកបរិសុទ្ធទាំងអស់ ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធ ទាំងអស់។ (អេភេសូ 6:18)
-
តើមានន័យយ៉ាងដូចម្តេចក្នុងការធ្វើជាសិស្សម្នាក់?កាលព្រះយេស៊ូវកំពុងតែយាងទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន នឹងអនទ្រេ ជាប្អូន កំពុងតែទំលាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី ទ្រង់មានបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ (ម៉ាកុស ១:១៦-១៨) ដោយការត្រាស់ហៅនេះយើងអាចឃើញពីចំនុចសំខាន់នៅក្នុងសេចក្តីជំនឿគ្រីស្ទាន។ សេចក្តីជំនឿរបស់គ្រីស្ទានគឺជាទំនាក់ទំនងដែលរស់រវើក ជាមួយនឹងព្រះដ៏រស់ ដែលរីកចម្រើននៅពេលយើង ស្តាប់បង្គាប់ព្រះអង្គ។ ព្រះយេស៊ូវត្រាស់ហៅមនុស្សឲ្យ «ចូរមកតាមខ្ញុំ»។ អ្នកទាំងបួននាក់បានឆ្លើយតប ជាមួយព្រះយេស៊ូវភ្លាមៗ ដោយការស្តាប់បង្គាប់។ ជាធម្មតា អ្នកដែលរៀនគឺគ្រាន់តែចង់ដឹងពីអ្វីដែលគ្រូរបស់គេ បានដឹង។ ប៉ុន្តែនៅក្នុងវប្បធម៌របស់សាសន៍យូដា ការយល់ស្របរវាងគ្រូហើយនឹងសិស្សគឺជាអ្វីដែលសំខាន់ខ្លាំង ជាងការនេះទៅទៀត។ ពាក្យនៅក្នុងភាសាហេប្រឺសម្រាប់សិស្សគឺ תַּלְמִידִים (អានថា ថាល់មីដ)។ ថាល់មីដ ចង់ប្រែដូចជាគ្រូរបស់គាត់ គឺមានន័យថា ធ្វើអ្វីដែលគាត់ធ្វើ រស់នៅដូចជារបៀបដែលគាត់រស់នៅ ហើយឲ្យមាន ឥរិយាបទដូចជាគាត់។ ព្រះយេស៊ូវត្រាស់ហៅមនុស្សអោយបានធ្វើជា ថាល់មីដរបស់ព្រះអង្គ មិនមែនគ្រាន់តែជា អ្នកជឿ ឬសិស្សតែប៉ុណ្ណោះទេ។ ព្រះអង្គត្រាស់ហៅយើង មិនមែនគ្រាន់តែដើម្បីអោយបានដឹងពីអ្វីដែលព្រះអង្គ បង្រៀនតែប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីអោយបានដូចជាព្រះអង្គ។ តើការនេះស្តាប់មើលទៅដូចជាមិនអាចទៅរួចទេមែនដែរទេ? ពិតមែនហើយ វាពិតជាមិនអាចទៅរួចនោះទេនៅ ក្នុងការដែលធ្វើការនេះដោយកម្លាំងខ្លួនយើងនោះ ប៉ុន្តែយើងមិនមែនធ្វើការនេះដោយកម្លាំងខ្លួនយើងនោះឡើយ ។ ដើម្បីអោយបានដូចជាព្រះយេស៊ូវ យើងត្រូវតែបានយល់ពីរបៀបដែលព្រះអង្គបានរស់នៅ។ ព្រះអង្គ បានរស់នៅដោយការចុះចូលចំពោះព្រះវរបិតាយ៉ាងល្អឥតខ្ចោះហើយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការដឹកនាំព្រះអង្គឲ្យបានធ្វើតាមព្រះហឫទ័យនៃព្រះ (លូកា ៤:១៦-២១;យ៉ូហាន ៦:៣៨‚ ៨:២៩‚ ១៤:៣១)។ យើងក៏អាចធ្វើដូចនេះបានដែរ។ព្រះវិញ្ញាណបរិសុទ្ធជួយយើងក្នុងការស្តាប់តាមព្រះវរបិតា។ គ្រប់ពេលដែល យើងធ្វើតាមព្រះហឫទ័យនៃព្រះ យើងកាន់តែប្រែក្លាយដូចជាព្រះយេស៊ូវ។ ការត្រាស់ហៅឲ្យ «ចូរមកតាមខ្ញុំ» មានន័យថាលោកគ្រូជឿថាមនុស្សដែលគាត់បានហៅនោះនឹងអាចប្រែក្លាយ ដូចជាគាត់។ ប្រសិនបើគ្រូមិនអាចមើលឃើញពីសក្តានុពលសម្រាប់មនុស្សម្នាក់ ក្លាយដូចជាគាត់បាននោះទេ គាត់មិនអាចនឹងទទួលម្នាក់នោះអោយធ្វើជាសិស្សរបស់គាត់បានឡើយ។ ការពិតដែលព្រះយេស៊ូវបាន ត្រាស់ហៅអ្នកអោយធ្វើជាសិស្សរបស់ព្រះអង្គមានន័យថាព្រះអង្គជ្រាបថាអ្នកអាចប្រែក្លាយដូចជាព្រះអង្គបាន។ ដូច្នេះហើយ យើងដើរតាមព្រះអង្គហើយទុកចិត្តថា ព្រះអង្គមានហេតុផលល្អជាច្រើន នៅក្នុងការដឹកនាំយើង ទៅគ្រប់ទីកន្លែងដែលព្រះអង្គនាំយើងទៅ ហើយវាជាចាំបាច់ទាំងអស់ដើម្បីធ្វើឱ្យយើងបានដូចជាព្រះយេស៊ូវ។ ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់ (ម៉ាកុស ៣:១៣) នៅក្នុងវប្បធម៌របស់ សាសន៍យូដា ជាធម្មតាសិស្សត្រូវជ្រើសរើសគ្រូ ដែលពួកគេនឹងរៀនជាមួយ។ យ៉ាងណាម៉ិញ ព្រះយេស៊ូវបានជ្រើសរើស ស្វែងរក ហើយត្រាស់ហៅសិស្សវិញ (យ៉ូហាន ១៥:១៦)។ រួចទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ នឹងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង (ម៉ាកុស ៣:១៤-១៥) យើងបានឃើញគោលបំណងពីរអំពីការត្រាស់ហៅរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរទាំងនេះ។ ដំបូងវាគឺជា ការត្រាស់ហៅឲ្យបាននៅជាមួយព្រះអង្គ។ សិស្សម្នាក់ត្រូវចំណាយពេលជាមួយព្រះយេស៊ូវក្នុងការរៀនពី ព្រះអង្គ ដើម្បីអោយបានមានលក្ខណៈដូចជាព្រះអង្គ។ ហេតុផលដែលយើងត្រូវធ្វើដូច្នេះគឺដើម្បីអោយយើងអាច ធ្វើជា ដំណាង ព្រះអង្គឲ្យបានត្រឹមត្រូវហើយបង្រៀនសេចក្តីបង្រៀនរបស់ព្រះអង្គអោយបានត្រឹមត្រូវ។ ការនេះ ពិតជា មានសារៈសំខាន់ ណាស់ដោយព្រោះតែគោលបំណងទីពីរនៃការត្រាស់ហៅយើងគឺដើម្បីព្រះអង្គអាចនឹង ចាត់យើងឲ្យចេញទៅ។ លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន ហើយទ្រង់មានបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុក នៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។ (ម៉ាកុស ១:១៩-២០) សូមចងចាំថា ពួកគេមិនមែនគ្រាន់តែត្រូវបានហៅឲ្យ មកធ្វើជាសិស្សតែប៉ុណ្ណោះទេ ប៉ុន្តែក៏ឲ្យទៅបង្កើតសិស្សផងដែរ។ យើងបង្កើតសិស្សដោយការចេញទៅធ្វើ ពិធីជ្រមុជទឹក ហើយបង្រៀនអោយ មនុស្សស្តាប់ តាមបញ្ញត្តិរបស់ព្រះយេស៊ូវ។ ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚ (ម៉ាថាយ ២៨:១៨-២០)
-
តើ «ផលផ្លែនៃព្រះវិញ្ញាណ» ជាអ្វី ?តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ(កាឡាទី ៥:២២-២៣) ការបង្រៀនអំពីផលផ្លែនៃព្រះវិញ្ញាណ មាននៅក្នុង កាឡាទី ជំពូកទី ៥។ នៅក្នុងសំបុត្រមួយនេះ លោកប៉ុលតែងតែរមានការបង្ហាញភាពផ្ទុយគ្នារវាងការពឹងផ្អែកទៅលើ ការប្រព្រឹត្តរបស់មនុស្ស ជាមួយនឹងការទុកចិត្តទៅលើព្រះ។ លោកប៉ុលបានហៅអ្វីដែលកើតចេញពីសាច់ឈាម របស់យើងគឺ «ការប្រព្រឹត្ត»។ ប៉ុន្តែ គាត់ហៅអ្វីដែលមកពីព្រះវិញ្ញាណបរិសុទ្ធ គឺជា «ផលផ្លែ»។ ការប្រព្រឹត្តគឺជាការប្រឹងប្រែងរបស់មនុស្ស តែផលផ្លែមិនជាការដូច្នោះនោះទេ។ ផលផ្លែលូតលាស់ទៅ តាមធម្មជាតិ មិនមែនដោយការប្រឹងប្រែង ប៉ុន្តែដោយមានការតភ្ជាប់ ជាមួយនឹងដើម ដែលផ្គត់ផ្គង់អ្វីចាំបាច់ គ្រប់យ៉ាងដើម្បីឲ្យអាចបង្កើតផលផ្លែបាន។ វាជាការដូចគ្នាដែរ ចំពោះផលផ្លែខាងវិញ្ញាណ គឺជាអ្វីដែលបាន កើតឡើងដោយសារកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងជីវិតរបស់អ្នកជឿ។ វាគឺជាការអភិវឌ្ឍន៍តាមធម្មជាតិ (ខាងវិញ្ញាណ) សម្រាប់ជីវិតមនុស្សណា ដែលមានព្រះវិញ្ញាណព្រះគង់នៅក្នុងជីវិតរបស់ខ្លួន ដែលបង្កើត ជាផលផ្លែ ជាព្រះពរទៅកាន់មនុស្សទាំងអស់។ នៅពេលដែលគ្រីស្ទបរិស័ទដើរដោយព្រះវិញ្ញាណ ពួកគេគួរតែរំពឹងថា ពួកគេនឹងឃើញផលផ្លែនៃ ព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ។ ប្រសិនបើយើងមាន «ផលផ្លែ» ច្រើនជាង «ការប្រព្រឹត្ត» នោះគឺជា សញ្ញាសំគាល់ថា យើងកំពុងតែដើរដោយព្រះវិញ្ញាណបរិសុទ្ធ ហើយអនុញ្ញាតឲ្យទ្រង់ យកឈ្នះទៅកាន់សង្គ្រាម ជាមួយនឹងសាច់ឈាម ដែលកើតឡើងនៅក្នុងយើង។ ដូច្នេះ យើងគួរតែ ពិនិត្យមកកាន់ខ្លួនឯង ហើយសំលឹងរកភស្តុតាងនៃផលផ្លែនៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើង។ ផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត។ ម្តងហើយម្តងទៀត ព្រះគម្ពីរបង្គាប់ឲ្យយើង ស្រលាញ់ អរសប្បាយ មានអំណរ មានសេចក្តី សុខសាន្ត មេត្រី អត់ធ្មត់ ចិត្តល្អ សប្បុរស ស្មោះត្រង់ សុភាព និង ដឹងខ្នាត (ចេះគ្រប់គ្រងខ្លួន)។ យ៉ាងណាមិញយើងដឹងថា សាច់ឈាមរបស់យើងមិនអាចបង្កើតលក្ខណៈសម្បត្តិទាំងនេះនោះទេ។ មានតែព្រះវិញ្ញាណបរិសុទ្ធទេ ដែលអាច បង្កើតឲ្យមានផលផ្លែខាងព្រះវិញ្ញាណ។ ដូច្នេះ នេះគឺជាការយ៉ាងច្បាស់ ដែលយើងត្រូវការ ព្រះវិញ្ញាណបរិសុទ្ធ ឲ្យទ្រង់ធ្វើការនៅក្នុងយើង ដើម្បីឲ្យយើងអាច ធ្វើអ្វី ដែលព្រះអង្គបានបង្គាប់ឲ្យយើងធ្វើ។ ការដើរដោយ ព្រះវិញ្ញាណមានន័យថា លោកអ្នកទុកចិត្ត ព្រះវិញ្ញាណបរិសុទ្ធថាទ្រង់ធ្វើការនៅក្នុងលោកអ្នក ដែលជាកិច្ចការ ដែលលោកអ្នកមិនអាចធ្វើដោយខ្លួនឯងបាន។ សេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ (អាហ្គាពេ) (ἀγάπη) សេចក្តីស្រឡាញ់ដែលព្រះវិញ្ញាណបរិសុទ្ធផលិត គឺជាសេចក្តីស្រលាញ់ ដែលមានលក្ខណៈខុសប្លែកពីសេចក្តីស្រឡាញ់របស់មនុស្ស។ វាមិនមែនគឺជា សេចក្តីស្រឡាញ់បែបខាងស្នេហាអូនបងនោះឡើយ ឬ ជាសេចក្តីស្រឡាញ់ភក្តីភាពចំពោះគ្រួសារ ឬ សេចក្តីស្រឡាញ់ទៅកាន់មិត្តភក្តិដែរ។ សេចក្តីស្រឡាញ់ (ἀγάπη) គឺជាសេចក្តីស្រឡាញ់ ដែលលោកអ្នកចង់ឲ្យអ្វីដែលល្អបំផុតកើត ឡើងនៅក្នុងជីវិតរបស់អ្នកដទៃ ហើយសុខចិត្តចូលរួមជួយឲ្យ ការទាំងនោះអាចសម្រេចកើតឡើង។ វាគឺជាការសម្រេចចិត្ត (មិនមែនជាអារម្មណ៍នោះទេ) ដែលទទួល ការជំរុញដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ (មិនមែនដោយ សារតែបុគ្គលនោះគួរឲ្យស្រឡាញ់ ប៉ុណ្ណានោះទេ)។ លោកអ្នកជ្រើសរើស ស្រឡាញ់ទៅកាន់អ្នកដទៃ ទោះបីជាពួកគេមិនសក្តិសម ទទួលសេចក្តីស្រឡាញ់នោះ ក៏ដោយ ហើយសូម្បីតែពួកគាត់គឺជាខ្មាំង សត្រូវរបស់លោកអ្នកក៏ដោយ។ វាគឺជាការលះបង់ ដោយសារវាគឺ ជាជួយទៅកាន់តម្រូវការរបស់អ្នកដទៃជាមុនសិន ទោះបីជាវាធ្វើឲ្យយើងមានការចំណាយលះបង់ក៏ដោយ។ វាមិនមែនជាការដែល គិតតែពីអ្វីដែលខ្លួនអាចចំណេញនោះទេ តែវាគឺជាការដែលផ្តោតទៅលើអ្វី ដែលខ្លួន អាចឲ្យបាន។ ព្រះយេស៊ូវគឺជាគំរូដ៏ធំអស្ចារ្យបំផុត នៃសេចក្តីស្រឡាញ់នេះ ដោយសារតែទ្រង់បានលះបង់ ព្រះជន្ម ទ្រង់សម្រាប់យើងទាំងអស់គ្នា។ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ (យ៉ូហាន ១៥: ១៣) គំរូដ៏ធំបំផុត ហើយអស្ចារ្យបំផុត នៃសេចក្តីស្រឡាញ់នេះគឺជាការដែលព្រះយេស៊ូវបានលះបង់ព្រះជន្មទ្រង់សម្រាប់យើងទាំងអស់គ្នា។ ការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង បានបង្ហាញពីអត្ថន័យពិតប្រាកដរបស់សេចក្តីស្រឡាញ់ អាហ្គាពេ។ ដោយសារសេចក្ដីនេះ យើងរាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ (១ យ៉ូហាន ៣:១៦)។ សេចក្តីអំណរ សេចក្តីអំណរ គឺជាឥរិយាបថដ៏ឋិតថេរ នៃការស្កប់ចិត្ត ដែលកើតចេញពីការដែលយើងស្គាល់ព្រះ។ សេចក្តីអំណរគឺមិនដូចគ្នា ជាមួយនឹងការសប្បាយរីករាយនោះទេ។ ការសប្បាយរីករាយពឹងផ្អែកទៅលើ អ្វីដែលកើតឡើង។ ប៉ុន្តែសេចក្តីអំណរមិនដូច្នោះនោះទេ។ អ្នកជឿអាចមានសេចក្តីអំណរមិនថ្វីថាមានអ្វីកំពុង កើតឡើងដល់ពួកយើងឡើយ ដោយសារតែសេចក្តីអំណររបស់យើង បានមកពី ការស្គាល់ព្រះ សេចក្តីល្អឧត្តមដ៏នៅអស់កល្បរបស់ទ្រង់ ហើយនិងសេចក្តីសន្យា ដែលមិនប្រួលប្រែ របស់ទ្រង់មកកាន់យើង។ លោកពេត្រុស បានសរសេរថា យើងអាចមានពេញ «ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្តីជំនឿ របស់អ្នករាល់គ្នា គឺជាសេចក្តីសង្គ្រោះដល់ព្រលឹង» (១ពេត្រុស ១:៨-៩)។ ព្រះយេស៊ូវបានសន្យាថា នឹងប្រទាន សេចក្តីអំណរទៅកាន់អស់អ្នក ដែលនៅជាប់ជាមួយនឹងទ្រង់ ។ ខ្ញុំបាននិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញផង (យ៉ូហាន ១៥: ១១) សេចក្តីអំណរ របស់ព្រះអង្គគឺជាកំលាំងរបស់អ្នកជឿ (នេហេមា ៨:១០)។ អំណរនេះ នឹងជំរុញឲ្យ យើងមានកំលាំង ទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពដ៏សែនលំបាកក៏ដោយ ( កិច្ចការ ១៦:២៥)។ មេត្រីភាព មេត្រីភាព (សេចក្តីសុខសាន្ត) ដូចជាសេចក្តីអំណរដែរ គឺជាអ្វីដែលយើងអាចមាន មិនថ្វីថាយើង នៅ ក្នុងស្ថានភាពបែបណានោះទេ។ សេចក្តីសុខសាន្តគឺជាការ ដែលកើត ចេញពីការទុកចិត្តព្រះក្នុងគ្រប់ទាំងស្ថានភាពទាំងអស់ នៅក្នុងជីវិត។ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់ (អេសាយ ២៦:៣) សេចក្តី សុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត។ ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្ដីសំឡូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា។ (ភីលីព ៤:៥-៩) វាមិនមែនទាល់តែយើង ត្រូវតែមានអ្វីគ្រប់យ៉ាង ទើបអាចធ្វើឲ្យយើងស្ងប់ ហើយមានអារម្មណ៍ស្រុះស្រួល។ យើងក៏អាចមាន សេក្តីសុខសាន្ត ទោះបីជានៅក្នុងពេលដែលយើងជួបការល្បងលដែរ ដោយព្រោះយើងដឹងថាព្រះទ្រង់ជា ព្រះគ្រប់គ្រងទៅលើគ្រប់ទាំងអស់។ យើងដឹងថាព្រះអង្គទ្រង់សោយរាជ្យ លើជីវិតរបស់មនុស្សទាំងអស់ ហើយធ្វើ គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់ជាសេចក្តីល្អដល់យើងរាល់គ្នា (រ៉ូម ៨:២៨)។ ដូច្នេះយើងអាចរស់នៅ មានសេរីភាពរួចផុតពី ការខ្វល់ខ្វាយ និងការព្រួយបារម្ភ (ម៉ាថាយ ៦:២៥-៣៤) ចូរឲ្យសេចក្តីមេត្រី របស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត របស់យើងរាល់គ្នា (កូឡូស ៣:១៥)។ សេចក្តីសុខសាន្ត គឺជាអំណោយ ដែល ព្រះយេស៊ូវបានប្រទាន មកកាន់ពួកយើងដ្បិតទ្រង់ គឺជាម្ចាស់នៃមេត្រីភាព (អេសាយ ៩:៦)។ ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ (យ៉ូហាន ១៤:២៧) សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្ដីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្តគ្រប់យ៉ាងជានិច្ច សូមឲ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់ (២ ថែស្សាឡូនីច ៣:១៦) អត់ធ្មត់ អត់ធ្មត់ (μακροθυμία) គឺជាការអត់ធ្មត់ជាមួយមនុស្ស។ វាគឺជាពាក្យ ដែលបានមកពីពាក្យក្រិច ពីរពាក្យ ដែលមានន័យថា ឆ្ងាយ (μακρός) និង កំហឹង (θυμός)។ នៅពេលដែលយើងដើរជាមួយ នឹងព្រះវិញ្ញាណបរិសុទ្ធ ការផ្ទុះកំហឹងនឹងនៅឆ្ងាយពីយើង។ ការអត់ធ្មត់គឺជាលក្ខណៈសម្បត្តិរបស់ព្រះ ដ្បិតទ្រង់គឺជាព្រះ ដែល «យឺតនឹងខ្ញាល់» (និក្ខមនំ ៣:៤៦; ទំនុកតំកើង ៨៦:១៥)។ វាគឺជាសមត្ថភាព ក្នុងការទទួលស្គាល់ថាមនុស្សមាន ការល្ងីល្ងើ ភាពអាត្មានិយម ហើយកាចសាហាវ តែនៅតែធ្វើគុណ បង្ហាញការល្អទៅកាន់ពួកគេ។ អស់អ្នកដែលរស់នៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលមិន ងាយមាន ការអន់ចិត្តនោះទេ។ ផ្ទុយទៅវិញ ពួកគេមានការអត់ធ្មត់ ជាមួយនឹងមនុស្សដែលប្រព្រឹត្តមិន ត្រឹមត្រូវជាមួយនឹងពួកគេវិញ។ សារជាតិរបស់មនុស្ស គឺជាសងសឹក ឬ មានភាពល្វីងជូរចត់នៅក្នុងចិត្ត ហើយការទាំងនេះ មិនមែនជាអ្វីដែលកើតចេញពីព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ដូចជាការដែលព្រះអង្គ មានការអត់ធ្មត់ជាមួយនឹងយើង យើងត្រូវតែមានការអត់ធ្មត់ជាមួយអ្នកដទៃដែរ (អេភេសូរ ៤:២៣)។ បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់ (១ថែស្សាឡូនិច ៥:១៤) សេចក្ដីសប្បុរស និងចិត្តសន្ដោស សេចក្ដីសប្បុរស និង ចិត្តសន្ដោស (ចិត្តល្អ) មានភាពផ្សារផ្ជាប់គ្នាយ៉ាងខ្លាំង។ សេចក្ដីសប្បុរសគឺជាការ ដែលយកចិត្តទុកដាក់ទៅកាន់អ្នកដទៃ។ នេះគឺជាសេចក្តីស្រឡាញ់ ដែលចេញជាសកម្មភាព ត្រៀម ជានិច្ច ក្នុងការជួយទៅកាន់អ្នកដទៃ បង្ហាញមេត្តាធម៌ បម្រើ ហើយធ្វើអ្វីៗ ដោយគិតគូរចង់ជួយ បំពេញតម្រូវការ។ ចិត្តសន្ដោស (ចិត្តល្អ) គឺជា ការបូកផ្សំគ្នារវាង សេចក្តីសុចរិត និង ភាពស្អាតស្អំ ជាមួយនឹង ចរិតលក្ខណៈដ៏ល្អ។ វាជាការដែលយើងធ្វើសកម្មភាពត្រឹមត្រូវ ជាមួយនឹងឥរិយាបថត្រឹមត្រូវ។ វាជាការមានភាពស្វះស្វែងក្នុង ការបង្ហាញភាពសប្បុរសទៅកាន់អ្នកដទៃ។ តែកាលសេចក្ដីសប្បុរសរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច (ទីតុស ៣:៤-៧) ស្មោះត្រង់ ស្មោះត្រង់ គឺជាការ ដែលអ្នកដទៃអាចពឹងពាក់បាន មានភក្តីភាព ធ្វើពិតតាមអ្វីដែលខ្លួនបាននិយាយ គួរឲ្យទុកចិត្តបាន ហើយទៀងត្រង់។ ព្រះវិញ្ញាណបរិសុទ្ធផលិតឲ្យមានសេចក្តីស្មោះត្រង់នៅក្នុងយើង ដើម្បីឲ្យយើងមានភាពស្មោះត្រង់ទៅកាន់ព្រះ និង ទៅកាន់មនុស្ស។ ព្រះអង្គត្រាស់ហៅយើង ឲ្យមានភាពស្មោះត្រង់នៅក្នុងអាពាហ៍ពិពាហ៍ មិត្តភាព ការអធិស្ឋាន និង កិច្ចការដែលព្រះបានត្រាស់ ហៅឲ្យយើងធ្វើ។ យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធជួយយើង ដើម្បីឲ្យយើងអាចបម្រើយ៉ាងស្មោះ ត្រង់ គ្រប់ពេលវេលា ទាំងពេលដែលមានភាពម៉ួមៅ តានតឹង និង ពេលវេលាដែលជួបសេចក្តីល្បួង នៅក្នុងជីវិតរបស់យើង។ គោលដៅរបស់គ្រីស្ទបរិស័ទ គឺជាការព្យាយាមក្នុងការរស់នៅដូចជាអ្នក បម្រើល្អ ស្មោះត្រង់ ដែលមាននៅក្នុង លូកា ១៦:១០-១២។ ស្លូតបូត ស្លូតបូត (πρᾳΰτης) គឺកម្លាំងសុភាព។ នេះគឺជាសមត្ថភាពក្នុង ការមានភាពរឹងមាំ ដោយមានការបន្ទាបខ្លួន។ ស្លូតបូត (សុភាព) គឺជាការចេះគ្រប់គ្រងទៅកាន់ភាពខ្លាំងក្លារបស់ខ្លួន។ នេះគឺជាការបន្ទាបខ្លួន និង សុភាព ដែលមានបុគ្គលណាម្នាក់មាន ហើយគាត់មិនទាមទារចង់បានសិទ្ធិរបស់គាត់នោះទេ តែចុះចូលទៅកាន់ បំណងព្រះហឫទ័យព្រះ និង ព្រះបន្ទូលរបស់ទ្រង់។ មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក (ម៉ាថាយ ៥:៥) បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្ដីស្មោកគ្រោកចេញ នឹងសេចក្ដីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន (យ៉ាកុប ១:២១) ពាក្យនេះត្រូវបានប្រើ ពណ៌នាពីលោកម៉ូសេ (ជនគណនា ១២:៣) និង ព្រះយេស៊ូវ (ម៉ាថាយ ២១:៥; ២ កូរិនថូស ១០:១; ភីលីព២)។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង (ម៉ាថាយ ១១:២៩) អស់អ្នកដែលមានចិត្តសុភាព គឺជាអ្នកដែលទុកចិត្តលើព្រះ ប្តេជ្ញាធ្វើតាមផ្លូវរបស់ទ្រង់ ហើយរងចាំទ្រង់ដោយមានភាព អត់ធ្មត់។ ពួកគេទុកចិត្តទៅលើ ពេលវេលារបស់ព្រះអង្គ អំណាចចេស្តារបស់ទ្រង់ និង ព្រះគុណ របស់ទ្រង់ ក្នុងការធ្វើអ្វីៗតាមរបៀបល្អបំផុត ដើម្បីជាសិរីល្អដល់ព្រះអង្គ និង សម្រាប់ជាការល្អមក កាន់ជីវិតរបស់ពួកគេ។ ដឹងខ្នាត ដឹងខ្នាត (ចេះគ្រប់គ្រងចិត្ត) ការដែលមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងលោកអ្នកនឹងធ្វើឲ្យលោកអ្នកអាចមាន ការគ្រប់គ្រងប្រសើរជាងមុន ទៅកាន់ចិត្ត គំនិត អណ្តាត និង រូបកាយរបស់លោកអ្នក។ ព្រះវត្តមានទ្រង់ជួយឲ្យយើងមានជ័យជំនៈ ទៅលើបំណងប្រាថ្នាចង់ធ្វើបាប និង សេចក្តី ល្បួង។ ផលផ្លែនៃការដឹងខ្នាត បង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថា ព្រះវិញ្ញាណបរិសុទ្ធ មិនគ្រប់ គ្រងទាំងស្រុង ឬ គ្រប់គ្រងមកកាន់រូបកាយរបស់យើងទាំងអស់នោះទេ។ ទ្រង់ធ្វើការដឹកនាំមកកាន់យើង ហើយយើងស្តាប់បង្គាប់ ធ្វើតាមទ្រង់។ ព្រះវិញ្ញាណបរិសុទ្ធប្រទានផ្លូវ និង អំណាចចេស្តា ក្នុងការទប់ស្កាត់អំពើបាប នៅក្នុងគំនិត ពាក្យសំដី និង សកម្មភាពរបស់យើង។ តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ។ (១ កូរិនថូស ៩:២៤-២៧)
bottom of page