មេរៀន ទី៥: ការបញ្ជោរ និងភាពអួតអាង
សេចក្ដីពិតដ៏សំខាន់មួយ : ការបញ្ជោរ ឬអួតអាង ជាការកុហកអ្នកដទៃ។
យើងកំពុងផ្ដោតអារម្មណ៍ទៅលើប្រធានបទ សារៈសំខាន់នៃពាក្យសម្ដីរបស់យើង។ ថ្ងៃនេះយើងនឹង មើលការនិយាយមិនល្អ ២ ប្រភេទផ្សេងទៀត គឺការបញ្ជោរ និងការអួតអាង។តើនរណាអាចប្រាប់បាន ថា ២ នេះខុសគ្នាយ៉ាងម៉េច? ការបញ្ជោរ គឺជាការពន្លើសអំពី អ្នកដទៃ ហើយការអួតអាង គឺជាការពន្លើស អំពីខ្លួនឯង។ ឥឡូវនេះ យើងនឹងលេងហ្គេមមួយ។
សកម្មភាព : សម្ដែង ១ នាទី
សម្ភារៈ : កាត ៣ សន្លឹក មួយមានពាក្យ <សេចក្ដីពិត> មួយទៀតមានពាក្យ <បញ្ជោរ> និងមួយចុង ក្រោយមានពាក្យ <អួតអាង>។
របៀបលេង :
១. ឱ្យសិស្សចែកជាក្រុម មានគ្នា ៣ នាក់។ ហៅក្រុមទី ១ ឡើងមកមុន រួចថា៖ "ខ្ញុំនឹងឱ្យកាតប្អូនៗ ម្នាក់ ១។ កាតមានពាក្យ <សេចក្ដីពិត> កាតមួយទៀតមានពាក្យ <បញ្ជោរ> កាតមួយទៀតមាន ពាក្យ <អួតអាង>។
២. ក្រុមរបស់ប្អូន នឹងមានពេល ១ នាទី ដើម្បីសម្ដែង។ ប្អូនៗត្រូវនិយាយអ្វីតាមកាតរបស់ខ្លួន។
.បើប្អូនមានកាតពាក្យ <ការបញ្ជោរ> ប្អូនត្រូវនិយាយអ្វីបញ្ជោរ។
.បើមានកាតពាក្យ <ការអួតអាង> ប្អូនត្រូវនិយាយអ្វីអួតអាង។
.បើប្អូនមានកាតពាក្យ <សេចក្ដីពិត> ប្អូនត្រូវនិយាយអ្វី ដោយស្មោះត្រង់។
៣. អ្នកមើល (នៅក្រុមផ្សេងទៀត) នឹងឱ្យស្ថានភាព។ ឧទាហរណ៍៖ អ្នកនៅហាងធ្វើសក់ ឬអ្នកនៅអង្គុយចាំប្រលង ឬនៅថ្ងៃរៀបការ...
៤. បន្ទាប់មក ចាប់ផ្ដើមលេងហ្គេម។ ក្រុមទាំងអស់ ត្រូវដាក់វេនគ្នាលេង។
ក្រោយបញ្ចប់ហ្គេម:
សួរ៖ តើវាពិបាក ឬស្រួលក្នុងការនិយាយបញ្ជោរ អួតអាង ឬសេចក្ដីពិត?
តើវាកំប្លែងទេ ពេលគេនិយាយបញ្ជោរ ឬអួតអាង? តើអ្នកជឿគេទេ? តើអ្នកគិតអំពី ពួកគេថាម៉េច?
នៅក្នុងជីវិតពិត ក៏អ៊ីចឹងដែរ។ ពាក្យបញ្ជោរ និងពាក្យអួតអាង ភាគច្រើនស្ដាប់ទៅគួរឱ្យអស់សំណើច ទៅវិញទេ។ ដូច្នេះ ចូរធ្វើជាមនុស្សម្នាក់ ដែលតែងតែព្យាយាមនិយាយតែសេចក្ដីពិតបានហើយ។
ការរៀនព្រះគម្ពីរ
ចូរយើងមើលព្រះគម្ពីអំពីការនេះ។ យើងនឹងចាប់ផ្ដើមដោយព្រះគម្ពីរសុភាសិតទាក់ទងនឹង ពាក្យបញ្ជោរ ។
[សុភាសិត 26:28] ឯអណ្តាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នកដែលវាបានធ្វើទុក្ខនោះ ហើយមាត់ បញ្ចើចតែងតែបណ្តាលឲ្យវិនាស។
[សុភាសិត 29:5] អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សំរាប់ចាប់ជើងគេទេ។
តើពាក្យបញ្ជោរ (បញ្ចើច) ផ្ដល់ផលអ្វី បើយោងតាមព្រះគម្ពីរសុភាសិតនេះ?
តែងតែបណ្តាលឲ្យវិនាស និងដាក់លបសម្រាប់ចាប់ជើងគេ!
ដូច្នេះ តើពាក្យបញ្ជោរ (បញ្ចើច) នេះបង្កគ្រោះថ្នាក់ ឬផ្ដល់ផលចំនេញដល់អ្នកទទួល?
បង្កគ្រោះថ្នាក់
ពាក្យបញ្ជោរមិនល្អសោះ ទៅកាន់អ្នកស្ដាប់វា។ តែហេតុអ្វីទៅ? ការនិយាយបញ្ជោរមិនមែនជាការនិយាយដាក់អ្នកដទៃល្អៗទេអី? មិនមែនទេ! ការនិយាយបញ្ជោរ គឺជាការកុហកទៅកាន់អ្នកដទៃ អំពីពួកគេខ្លួនឯង។ ជាធម្មតា យើងបញ្ជោរនរណាម្នាក់ នៅពេលយើង ចង់បានអ្វីពីពួកគេ។ ដូច្នេះ ការនិយាយបញ្ចោរមានភាពអត្មានិយមណាស់។
ការផ្ដល់ភាពវិជ្ជមាន និងលើកទឹកចិត្តអ្នកដទៃ គឺជាការល្អ តែយើងគួរតែមានភាពស្មោះត្រង់ដែរ។ អ៊ីចឹង តើអ្វីដែលយើងគួរនិយាយ ជាជាងការបញ្ជោរ?
ទុកឱ្យសិស្សបញ្ចេញយោបល់
យើងគួរនិយាយពាក្យសរសើរពិត ជាងនិយាយបញ្ជោរ។ យើងអាចធ្វើជាមនុស្សវិជ្ជមាន តែក៏ត្រូវ ធ្វើជាមនុស្សស្មោះត្រង់ដែរ។ ពាក្យសរសើរ មានអំណាចខ្លាំងជាង នៅពេលវាជាការពិត ប្រសើរជាង ពាក្យបញ្ជោរ។ ដូច្នេះ ចូរស្វែងរកអ្វីដែលល្អអំពីនរណាម្នាក់ ហើយនិយាយទៅកាន់គេ។
ឧទាហរណ៍៖ សាកគិតថាយើងមានមិត្តភក្ដិម្នាក់ដែលចង់ធ្វើជាតារាចម្រៀង តែគាត់មិនចេះច្រៀងទេ។ តែគាត់ពូកែនិយាយជាមួយក្មេងមែនទែន។ តើអ្នកគួរប្រាប់គាត់ដូចម្ដេច?
ទុកឱ្យសិស្សបញ្ចេញយោបល់។ ប្រហែលជាយើងគួរនិយាយបែបនេះ "ខ្ញុំដូចជាមិនគិតថា ការច្រៀងជាអំណោយទានរបស់អ្នកទេ។ អ្នកពូកែនិយាយជាមួយក្មេងៗជាង។ ប្រហែលជា អ្នកធ្វើជាគ្រូកុមារល្អជាង"
សេចក្ដីពិត នឹងជួយឱ្យមនុស្សដឹងថា ខ្លួនឯងជានរណា។ វាជួយឱ្យពួកគេស្គាល់អំណោយទានរបស់ខ្លួន និងចំនុចណាដែលខ្លួនគួរតែរីកចម្រើន។ ពាក្យបញ្ចោរ និងការកុហកមិនបានជួយពួកគេទេ តែការដឹង សេចក្ដីពិត នឹងជួយពួកគេ។ ឥឡូវ យើងមើលពីការអួតអាងវិញម្ដង។
[សុភាសិត 27:2] ទុកឲ្យមនុស្សឯទៀតសរសើរឯងចុះ កុំឲ្យមាត់ឯងសរសើរខ្លួនឡើយ គឺជាអ្នកដទៃ មិនមែនជាបបូរមាត់របស់ឯងឡើយ។
ការនិយាយអួតអាង គឺជានិយាយរៀបរាប់ថា ខ្លួនឯងអស្ចារ្យប៉ុណ្ណោ។ វាប្រហែលអាចជាការពិត... អ្នកជាមនុស្សអស្ចារ្យ តែដូចនៅក្នុងហ្គេមដែលយើងបានលេងអម្បាញ់មិញចឹង ការអួតអាងខ្លួងឯងស្ដាប់ទៅគួរឱ្យ អស់សំណើចណស់។ តើយើងគួរធ្វើដូចម្ដេចជំនួសការនិយាយអួតអាង បើយោងតាម ព្រះគម្ពីរសុភាសិត?
ទុកឱ្យអ្នកដទៃសរសើរយើងវិញ
អ៊ីចឹង ជាងការនិយាយអួតអាងសរសើរពីខ្លួនឯង (ដែលជារឿងអត្មានិយម) យើងគួរសរសើរអ្នកដទៃ វិញ។ យើងគួរប្រាប់អ្នកដទៃថា មិត្តភក្តិល្អប៉ុណ្ណា ជាងនិយាយប្រាប់ពួកគេថា ខ្លួនឯងល្អប៉ុណ្ណាវិញ។
ហើយប្រសើរជាងនោះទៀត គឺយើងត្រូវប្រាប់អ្នកដទៃថា ព្រះរបស់យើងល្អប៉ុណ្ណាវិញ! ហេតុអ្វី? ព្រោះព្រះបង្កើតយើង! យើងស្ដាប់អ្វីដែលលោកយ៉ាកុបបានសរសេរទុកម្ដង។
[យ៉ាកុប 1:17] គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃ
សេចក្តីផ្លាស់ប្រែក៏គ្មានដែរ។
គ្រប់ទាំងអំណោយទាន និងទេពកោសល្បរបស់យើង គឺបានមកពីព្រះ។ គ្រប់ការល្អដែលយើងមាន គឺ មកពីទ្រង់។ ដូច្នេះ បើអ្នកពូកែធ្វើអ្វីមួយ គឺដោយសារព្រះបានសមត្ថភាពនោះមកអ្នកប៉ុណ្ណោះ។ អ៊ីចឹងយើងគួរ សរសើរតម្កើង និងថ្វាយសិរីល្អទៅកាន់ព្រះ ជាងនិយាយអួតអាងសរសើរពីខ្លួនឯង។
ការអួតអាងមួយប្រភេទ ទៀត គឺនៅក្នុងទង្វើរបស់យើង។
[សុភាសិត 27:1] កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។
អូខេ ខរនេះនិយាយអំពី ថ្ងៃស្អែក។ តើថ្ងៃស្អែកមកដល់ឬនៅ? នៅ
តើយើងអាចអួតអំពី អ្វីដែលយើងមិនទាន់បានធ្វើទេ? អត់ទេ
យើងមិនអាចអួតអាងអំពី អ្វីដែលយើងនឹងធ្វើនៅពេលអនាគតទេ ព្រោះយើងមិនដឹងថាមានរឿងអី ដែលនឹងកើតឡើងនៅថ្ងៃស្អែកផង។ តើយើងគួរធ្វើអ្វីវិញ? ចូរស្ដាប់ព្រះគម្ពីរ យ៉ាកុប
[យ៉ាកុប 4:13-16] ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិង នៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ។ អ្នករាល់គ្នាមិនដឹងជានឹងកើតមាន យ៉ាងណា ដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ គួរតែ បាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើ ការនេះ ឬការនោះ។ តែឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះហើយ គ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់។
តើយើងគួរធ្វើអ្វី ជំនួសឱ្យការអួតអាងពីគម្រោងការបស់យើង?
គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ។
អ្វីដែលយ៉ាកុបចង់សម្ដៅលើគឹ យើងគួរតែមានឥរិយាបថបន្ទាបខ្លួន ដោយដឹងខ្លួនថា យើងមិនអាច គ្រប់គ្រងអនាគតបានទេ។ ហើយយើងត្រូវជឿទុកចិត្តព្រះអំពី អនាគតរបស់យើង។ បើវាជាបំណងព្រះហឬទ័យរបស់ព្រះ ឱ្យយើងធ្វើការអ្វីមួយ នោះយើងនឹងមានជំនឿ ថាទ្រង់នឹងឱ្យយើងមានភាព ជោគជ័យ។ ដូច្នេះ ចូរមានទំនុកចិត្តលើព្រះ ជាងអួតអាងអំពីខ្លួនឯង។
សរុបឱ្យខ្លី យើងត្រូវនិយាយពាក្យសរសើរដោយស្មោះ ជាងនិយាយបញ្ជោរ ហើយគួរសរសើរតម្កើងព្រះ ជាងអួតសរសើរអំពីខ្លួនឯង។
ពេលវេលាក្រុមតូច
ចូលទៅតាមក្រុមតូច រួចពិភាក្សាគ្នា:
-
តើអ្នកគិតថា ហេតុអ្វីមនុស្សបញ្ជោរអ្នកដទៃ? ហើយហេតុអ្វីមនុស្សអួតអាងពីខ្លួនឯង?
-
តើអ្នកធ្វើនិយាយបញ្ជោរ ឬអួតអាងដែរទេ ពេលខ្លះ? ហេតុអ្វី?
-
បើអ្នកចង់មិនធ្វើនិយាយបញ្ជោរ ឬអួតអាងដែរទេ អ្នកអាចអធិស្ឋានសម្រាប់គ្នា និងសុំជំនួយពីព្រះ។
អធិស្ឋានបញ្ចប់