មេរៀន ទី៥: ព្រះអង្គជ្រាបគ្រប់ទាំងអស់
សេចក្តីពិតដ៏សំខាន់មួយ ៖ ព្រះអង្គមានតំរិះសព្វគ្រប់ និងប្រាជ្ញាញាណក៏យល់គ្រប់ទាំងអស់។
សកម្មភាព ៖ ចំណោទដឹងគ្រប់ទាំងអស់
សម្ភារ៖ ប៊ិច និងក្រដាស
របៀបលេង ៖
១) ឱ្យយុវជនចូលជាក្រុម ១ ក្រុម ៣ ទៅ ៥នាក់ ហើយឱ្យពួកគេអង្គុយចុះ។ និយាយ៖ "យើងនឹងលេង ហ្គេមមួយ ដើម្បីដឹងថាយើងស្គាល់មិត្តភក្តិក្នុងក្រុមយើងប៉ុណ្ណា"។
២) ឱ្យមនុស្សម្នាក់មកពីក្រុមនីមួយៗ ឡើងមកខាងមុខ។ ឱ្យក្រដាស និងប៊ិចទៅពួកគេម្នាក់ ១ រួចប្រាប់ ពួកគេឱ្យសរសេរឈ្មោះ និងម្ហូបដែលពួកគេចូលចិត្តនៅលើក្រដាស។
៣) ប្រមូលចម្លើយរបស់ពួកគេ និងប្រាប់ពួកគេឱ្យបន្តឈរនៅខាងមុខ។ ប្រាប់ក្រុមទាំងអស់ថា៖ "ប្អូនៗ នឹងមាន ២០ វិនាទី ក្នុងការសម្រេចចិត្តថា អ្វីដែលប្អូនមិត្តភក្តិក្នុងក្រុមរបស់ប្អូនសរសេរ។"
៤) ២០ វិនាទីក្រោយ ក្រុមនីមួយៗត្រូវនិយាយអ្វីដែលពួកគេទាយ។ បើពួកគេទាយត្រូវ ពួកគេនឹងបាន ១ ពិន្ទិ។
៥) អ្នកដំបូងចូលក្រុមរបស់ពួកគេវិញ។ ម្នាក់ទៀតឡើងមក។ សួរសំនួរផ្សេងទៅកាន់ពួកគេ។ បន្តលេង រហូតគ្រប់គ្នាបានឡើងមកខាងមុខ។ លេងជុំទីពី ប្រសិនបើអ្នកមានពេលគ្រប់គ្រាន់។
សំនួរគម្រូ៖
-
តើអ្នកចូលចិត្តពណ៌អី?
-
តើអ្នកមានបងប្អូនប៉ុន្មាននាក់?
-
តើការងារក្នុងក្ដីស្រម៉ៃបស់អ្នកជាអ្វី?
-
តើអ្នកណាដែលអ្នកសរសើរជាងគេបង្អស់?
-
តើអ្នកចូលចិត្តសត្វប្រភេទណា?
ក្រោយបញ្ចប់ហ្គេម ៖
សួរ៖ តើប្អូនៗស្គាល់មិត្តភក្តិក្នុងក្រុមខ្លួនឯងប៉ុណ្ណា?
តើប្អូនៗស្គាល់ពួកគេច្រើន ដូចដែលអ្នកគិតដែលឬទេ? ឬប្អូនៗទើបតែរៀនអ្វីថ្មីពីពួកគេ?
សាកគិតថា ប្អូនមានចំនេះដឹងដ៏ឥតខ្ចោះអំពី មនុស្សគ្រប់គ្នា។ តើប្អូនៗគិតថា វានឹងទៅជាយ៉ាងណា?
ការរៀនព្រះគម្ពីរ
យើងកំពុងរៀនបណ្ដុំរឿងអំពី គុណលក្ខណៈរបស់ព្រះ។ យើងបានរៀនថា ព្រះអង្គគឺជាព្រះ អាទិករនៃសាកលលោក។ ព្រះអង្គនៅអស់កល្ប មិនប្រែប្រួល និងមានឬទ្ធានុភាព។ ថ្ងៃនេះ យើងនឹង មើលអំពី សេចក្ដីពិតដែលព្រះអង្គ ជាព្រះដែលជ្រាបអំពី គ្រប់ការទាំងអស់។
[យ៉ូប 37:14-16] ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការ អស្ចារ្យរបស់ព្រះសិន។ តើលោកជ្រាប ពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យ ផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ។ តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការ អស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ឬទេ។
[ទំនុកតម្កើង 147:4-5]
ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ
ក៏ហៅបានតាមឈ្មោះទាំងអស់
ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ
ហើយមានឫទ្ធានុភាពក្រៃលែង
ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់។
យើងឃើញថា៖
-
ដំរិះរបស់ព្រះអង្គគឺ ...? សព្វគ្រប់
-
ប្រាជ្ញាញាណរបស់ទ្រង់គឺ ...? យល់គ្រប់ទាំងអស់
ព្រះអង្គជ្រាបគ្រប់ការទាំងអស់អំពី សាកលលោកដែលព្រះអង្គបានបង្កើត។ ព្រះអង្គជ្រាបសេចក្ដីពិតដ៏ ធំអស្ចារ្យអំពី ចំនួន និងឈ្មោះរបស់ផ្កាយនីមួយៗ និងព័ត៌មានតូចៗលម្អិត ដូចពេលដែលសត្វចាបធ្លាក់ មកលើដីអ៊ីចឹង។ គ្មានអ្វីដែលតូចពេក ដែលព្រះអង្គមិនបានកត់សម្គាល់ ឬ ធំពេក ដែលព្រះអង្គ មិនបានយល់។
ដូចជាអ្នកគូសប្លង់ (ស្ថាបត្យករ) ស្គាល់អំពី អគារដែលគាត់បានឆ្នៃម៉ូតឡើង ជាងនរណាៗទាំងអស់ យ៉ាងអ៊ីចឹង ព្រះអង្គ ស្គាល់សកលលោកដែលព្រះអង្គបានបង្កើត ជាងនរណាៗទាំងអស់។ ព្រះអង្គមានតំរិះដ៏ឥតខ្ចោះអំពី ការបង្កើតរបស់ព្រះអង្គ។ នេះរួមទាំងអស់តំរិះដ៏ឥតខ្ចោះអំពី យើងដែរ។ នៅក្នុងហ្គេមរបស់យើង យើង ឃើញថា មិត្តភក្តិយើងស្គាល់ចំនុចខ្លះៗអំពី យើង តែតើពួកគេស្គាល់យើងយ៉ាងឥតខ្ចោះដែរទេ? ទេ។
ប៉ុន្តែ ព្រះអង្គជ្រាបគ្រប់ទាំងអស់អំពី យើង។ ចូរយើងមើលអំពី អ្វីដែលព្រះអង្គស្គាល់។ បើមានក្ដារខៀន សូមសរសេរខរគម្ពីរនៅម្ខាង រួចឱ្យសិស្សអានខរគម្ពីរនេះខ្លាំងៗ រួចសួរថា៖ "តើអ្វីដែលខរនេះប្រាប់យើង អំពី អ្វីដែលព្រះជ្រាប?”។
ខរព្រះគម្ពីរ អ្ព្រះអង្គជ្រាប
យ៉ូប 34:21 គ្រប់ជំហ៊ានរបស់យើង
ទំនុកតម្កើង 33:13-15 អ្វីគ្រប់យ៉ាងដែលយើងធ្វើ
ទំនុកតម្កើង 139:1-3 របៀបទាំងអស់របស់យើង
ម៉ាថាយ 6:8 អ្វីដែលយើងត្រូវការ
ម៉ាថាយ 10:29-30 ចំនួនសក់នៅលើក្បាលយើង
ព្រះអង្គជ្រាបអំពី គ្រប់ជំហ៊ានរបស់យើង និងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ ប៉ុន្តែ តំរិះរបស់ព្រះអង្គ អស្ចារ្យលើសពី នេះទៅទៀត។ ព្រះអង្គក៏ជ្រាបដែរអំពី៖
ខរព្រះគម្ពីរ អ្ព្រះអង្គជ្រាប
កិច្ចការ 1:24 ចិត្ត របស់មនុស្សគ្រប់ៗគ្នា
ទំនុកតម្កើង 139:4 អ្វីដែលយើងនឹងនិយាយ មុនពេលយើង និយាយទៅទៀត!
1 របាក្សត្រ 28:9 ដួងចិត្ត គម្រោងការណ៍ និងគំនិតរបស់យើង
ព្រះតំរិះរបស់ព្រះអង្គមិនស្ថិតក្នុងដែនកំណត់អំពី អ្វីដែលកើតឡើង ឬការពិតដែលអាចមើលឃើញទេ។ ព្រះតំរិះរបស់ព្រះអង្គ គឺជ្រាលជ្រៅជាងនោះ។ ព្រះអង្គជ្រាបអំពីដួងចិត្ត គម្រោង ការណ៍ និងគំនិតរបស់យើងទាំងអស់។ ព្រះអង្គជ្រាបអំពី អ្វីដែលយើងនឹងនិយាយ មុនពេលដែល យើងហាមាត់និយាយទៅទៀត។
អនុវត្តន៍
តើការដែលព្រះអង្គជ្រាបអំពី គ្រប់ការទាំងអស់នេះ មានអត្ថន័យយ៉ាងណា មកកាន់យើង?
ទី ១ វាមានន័យថា ព្រះអង្គស្គាល់យើង។ ព្រះអង្គស្គាល់យើង ជាងនរណាៗដែលស្គាល់យើងទៅទៀត។ ព្រះអង្គស្គាល់យើង ជាងយើងស្គាល់ខ្លួនឯង។ ព្រះអង្គជ្រាបអំពី អ្វីគ្រប់យ៉ាងដែលយើងធ្លាប់និយាយ ធ្លាប់ធ្វើ និងធ្លាប់គិត កាលពីមុន ហើយ គ្រប់អ្វីដែលយើងនឹងនិយាយ នឹងធ្វើ និងគិតនៅថ្ងៃខាងមុខ ទៀតផង! ហើយនេះគឺជា ការអស្ចារ្យ គឺព្រះអង្គស្រឡាញ់ប្អូនៗ។ មិនដែលមានអ្វីដែលប្អូនធ្វើ ដែល ធ្វើឱ្យព្រះអង្គភ្ញាក់ផ្អើល ឬអាក់អន់ព្រះទ័យទេ។ ហេតុអ្វី? ព្រោះព្រះអង្គជ្រាបគ្រប់ទាំងអស់ហើយ។
ទី ២ ព្រះអង្គយល់ពីយើង។ ព្រះអង្គយល់យើង ជាងនរណាៗដែលយល់អំពី យើងទាំងអស់។ អ្នកដែល យល់អំពី យើងជាងគេ គឺជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់យើង។ នេះមានន័យថា ព្រះអង្គអាចធ្វើជាមិត្តភក្តិជិត ស្និទ្ធរបស់យើងបាន។ ពេលខ្លះ យើងអាចមានអារម្មណ៍ថា គ្មាននរណាយល់អំពីយើង ឬអ្វីដែលយើង កំពុងធ្វើ នៅក្នុងជីវិតរបស់យើងនោះទេ។ ប៉ុន្តែ តាមពិត តែងតែមានម្នាក់ គឺព្រះអង្គ។ គ្មាននរណាដឹង អំពី បញ្ហា ភាពជោគជ័យ ភាពភ័យខ្លាច និងសេចក្ដីសង្ឃឹមរបស់យើង ដូចព្រះអង្គនោះទេ។ យើងអាច ចូលមករកទ្រង់ តាមរយៈការអធិស្ឋាន និងដឹងថា ព្រះអង្គជ្រាបអំពី ស្ថានភាពរបស់យើងច្បាស់ណាស។
ទី ៣ ព្រះអង្គអាចឱ្យប្រាជ្ញាសម្រាប់ជីវិតមកកាន់យើងបាន។ ជាញឹកញាប់ យើងពិបាកដឹងថា អ្វីដែល យើងគួរធ្វើណាស់នៅក្នុងស្ថានភាពណាមួយ។ យើងមិនមានព័ត៌មានគ្រប់ទាំងអស់អំពី អ្វីដែលកំពុង កើតឡើង ហើយយើងមិនដឹងថា នឹងមានអ្វីកើតឡើងនៅពេលអនាគតដែរ។ អ៊ីចឹង តើយើងអាចធ្វើការ សម្រេចចិត្តដោយប្រាជ្ញាដោយរបៀបណា?
[សុភាសិត 3:5-6] ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។
ព្រះអង្គមានព្រះតំរិះពេញបរិបូរណ៍អំពី គ្រប់អ្វីទាំងឡាយដែលកើតឡើង នៅលើពិភពលោកនេះ គឺគ្រប់ទង្វើ គម្រោងការណ៍ ដួងចិត្ត គំនិតដែលគ្មាននរណាដឹងរបស់យើងម្នាក់ៗក៏ដូចជាអ្វី ដែលនឹង កើតមានឡើង នៅពេលអនាគតផងដែរ។ ការយល់ឃើញរបស់ព្រះអង្គ គឺធំធេងជាការយល់ឃើញ របស់យើងឆ្ងាយណាស់។ បើយើងសុំប្រាជ្ញាពីព្រះអង្គ នោះទ្រង់នឹងប្រទានដល់យើង។
[សុភាសិត 2:6] ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋ របស់ទ្រង់មក។
[យ៉ាកុប 1:5] តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្ស ទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ។
ព្រះអង្គប្រទានប្រាជ្ញាដល់អស់អ្នកណា ដែលទូលសុំទ្រង់។ ដូច្នេះ យើងអាចដឹងអ្វីដែលល្អបំផុត ដែល យើងគួរធ្វើនៅក្នុងគ្រប់ស្ថានភាពនៃជីវិតរបស់យើង។ ព្រោះព្រះអង្គជ្រាបគ្រប់ការ ហើយយើងអាចជឿ ទុកចិត្តគម្រោងការណ៍របស់ព្រះអង្គ សម្រាប់ជីវិតរបស់យើង។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?
-
តើវាមានអត្ថន័យដូចម្ដេចមកកាន់អ្នក ដែលព្រះអង្គស្គាល់អ្នក?
-
បើព្រះអង្គជ្រាបគ្រប់ការទាំងអស់ ហេតុអ្វីបានជាមនុស្សមិនជឿទុកចិត្តលើគម្រោងការណ៍ ដែលព្រះ អង្គ មានសម្រាប់ពួកគេ?
-
ចុះចំនែកអ្នកវិញ? តើអ្នកជឿទុកចិត្តគម្រោងការណ៍ ដែលព្រះអង្គមានសម្រាប់អ្នកដែរទេ?
អធិស្ឋានបញ្ចប់