មេរៀនទី៤ : ព្រះអង្គគឺជាព្រះសព្វវត្តមាន (ទ្រង់មានព្រះវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ)
សួរថា : តើចំនុចណាមួយ ដែលលោកអ្នកចងចាំពីមេរៀនមុន?
***មើលកំណត់ត្រាគ្រូ ទី ៦
នៅពេលក្នុងឆ្នាំ ៩៥៧ ម.គ.ស (= មុនគ្រឹស្តសករាជ) គឺជាលើកដំបូង ដែលព្រះវិហាររបស់ព្រះបានសាងសង់ឡើង។ មានហ្វូងមនុស្សយ៉ាងច្រើនកុះករ មកពីគ្រប់ទីកន្លែងទូទាំងប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមពិធីថ្វាយ ព្រះវិហារទៅកាន់ព្រះ។ ស្តេចសាឡូម៉ូន បានអធិស្ឋានថា “ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច”។ យ៉ាងណាមិញ សូម្បីតែនៅថ្ងៃ អប់អរសាទរយ៉ាងប្រពៃនេះ ស្តេចសាឡូម៉ូន ដឹងពីដែនកំណត់នៃព្រះវិហារ ដែលទ្រង់បានស្អាង។ សូមស្តាប់ ទៅកាន់អ្វី ដែលស្តេចទ្រង់មានបន្ទូល :
“យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មម ឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ាន ទៅទៀត” (១ ពង្សាវតារក្សត្រ ៨:២៧)
នេះគឺជាការយល់ដឹងដំបូងអំពីព្រះសព្វវត្តមានរបស់ព្រះ : គ្មានកន្លែងណាអាចផ្តុកទ្រង់បានឡើយ។ គ្មានកន្លែងណាដែលអាច បង្អាក់ ឬឃាត់ឃាំងទ្រង់បានឡើយ។ បើកន្លែងណាមួយអាចផ្តុកព្រះវត្តមានទាំង អស់របស់ព្រះអង្គបាន នោះមានន័យថាកន្លែងនោះមានទំហំធំជាងព្រះអង្គទៅទៀត! នោះមានន័យថា កន្លែងនោះមានទំហំធំជាងព្រះអង្គទៅទៀត! ប៉ុន្តែព្រះអង្គគឺជាព្រះដែលគ្មានអ្វីអាច ផ្តុកព្រះអង្គបានឡើយ។ ដូចជាការដែលទ្រង់គ្មានដែនកំណត់នៅក្នុងពេលវេលា (ទ្រង់គឺជាព្រះអស់ កល្ប) ទ្រង់ក៏គ្មានដែនកំណត់ជាមួយនឹង ទីតាំងផងដែរ (ទ្រង់គឺជាព្រះសព្វវត្តមាន)
ស្តេចសាឡូម៉ូនជ្រាបថា ព្រះអង្គជាព្រះដែលមិនអាចផ្ទុកផ្តាក់នៅតែមួយកន្លែងឡើយ នៅលើផែនដីនេះ - ដូចជាព្រះវិហារនៅយេរូសាឡិម។ ប៉ុន្តែផ្ទៃមេឃក៏មិនអាចផ្ទុកផ្តក់ទ្រង់បានដែរ។ “ផ្ទៃមេឃ” គឺជាអ្វីគ្រប់យ៉ាង ដែលខ្ពង់ខ្ពស់ជាងផែនដីទៅទៀត។ វារាប់បញ្ចូ ទាំងផ្ទៃមេឃដែលយើងមើលឃើញ កាឡាស៊ីដ៏ធំធេង ដែល ឆ្ងាយលើសពីការមើលឃើញ ហើយអាណាចក្រខាងវិញ្ញាណ (“ស្ថានសួគ៍ដ៏ខ្ពស់បំផុត”) ដែលខ្ពង់ខ្ពស់លើស ជាចក្រវាឡ - ជាអ្វីដែលខ្ពង់ខ្ពស់លើសជាងពេវេលា និង ទីកន្លែងទៅទៀត។
ព្រះអង្គបានមានព្រះវត្តមានមុនពេល ដែលទ្រង់បានបង្កើតចក្រវាឡ។ មុនពេលដែលមានចក្រវាឡ ទ្រង់បាន មានព្រះវត្តមានរួចទៅហើយ។ ដូច្នេះព្រះអង្គមានវត្តមាន នៅក្រៅចក្រវាឡ ដែលទ្រង់បានបង្កើត។ ព្រះគម្ពីរ តែងនិយាយថា ព្រះអង្គគង់នៅស្ថានសួគ៍ (ឬនៅ “ស្ថានសួគ៍ដ៏ខ្ពស់បំផុត” ឬ “ខ្ពង់ខ្ពស់លើសពីផ្ទៃមេឃ ទាំងអស់” ការនេះបាននិយាយយ៉ាងច្បាស់ណា នេះមិនមែនសំដៅទៅលើផ្ទៃមេឃ ឬ ទីកន្លែងនោះទេ)។ ស្ថានសួគ៍មិនមែនជាកន្លែងណាមួយនៅក្នុងចក្រវាឡនោះទេ។ ទោះបីជាលោកអ្នកមានយានអវកាស លោក អ្នកក៏មិនអាចធ្វើដំណើរទៅកកាន់កន្លែងនោះបានដែរ ដោយសារតែកន្លែងនោះមិនមែនជាទីកន្លែងខាងរូប កាយ ដែលទ្រង់បានបង្កើតនៅក្នុងចក្រវាឡទេ។ ដូច្នេះ ព្រះទ្រង់មានវត្តមាននៅក្រៅចក្រវាឡ ប៉ុន្តែចុះនៅក្នុង ចក្រវាឡវិញ?
តើព្រះអង្គមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយនឹងចក្រវាឡ ដែលទ្រង់បង្កើត? តើព្រះអង្គគ្មានវត្តមាននៅក្នុង ចក្រវាឡ ដែលទ្រង់បង្កើត ឬ យ៉ាងណា? ឧទាហរណ៍ទូទៅមួយគឺជា អ្នកផលិតនាឡិកា ដែលគាត់ផ្លិតវាហើយ ធ្វើឲ្យវាដើរ ហើយគាត់ក៏ចេញទៅ។ ត្រនិចនាឡិកានោះបន្តដើរទៅមុខ ទោះបីជាអ្នកផលិតនាឡិកាមិនបាន ធ្វើអ្វីសោះ។ អ្នកផលិតនាឡិកានោះអាចទៅសម្រាកនៅឆ្នេរសមុទ្រកោះកុង នៅកំឡុងពេលដែលនាឡិកានៅ ខេត្តកំពត ហើយបន្តមានដំណើរការ។ តើនេះគឺជាទំនាក់ទំនងរវាង ទ្រង់ និង របស់គ្រប់យ៉ាង ដែលទ្រង់បាន បង្កើតឡើងតើមែនទេ? ចូរឲ្យយើងស្តាប់ទៅកាន់អ្វី ដែលព្រះអង្គមានបន្ទូលទៅកាន់ហេារាយេរេមា។
យេរេមា ២៣:២៣-២៤
“ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយផងដែរឬអី ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យអញមើលមិនឃើញ បានឬ តើអញមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា”
ព្រះអង្គគង់នៅពេញស្ថានសួគ៍ និង ផែនដី។ នេះគឺជាគន្លឹះទីពីរក្នុងការយល់ដឹងពី ភាពសព្វវត្តមានរបស់ព្រះ។
គ្មានកន្លែងណា ដែលផ្ទុកព្រះអង្គបានឡើយ។ ទ្រង់គង់នៅពេញគ្រប់ទីកន្លែង។
ព្រះអង្គគង់នៅពេញស្ថានសួគ៍ និង ផែនដី។ ទ្រង់មានវត្តមានគង់នៅពាសពេញចក្រវាឡ ដែលទ្រង់បង្កើត។ ទ្រង់មិនមែនដូចជាអ្នកផលិតនាឡិកា ដែលទៅឈប់សម្រាកនៅកោះកុងនោះទេ។ ទ្រង់មានព្រះវត្តមានយ៉ាងសកម្មនៅក្នុង អ្វីៗដែលទ្រង់បង្កើត នៅពាសពេញគ្រប់ទីកន្លែង ហើយទ្រទ្រង់ទៅកាន់គ្រប់ទាំងអស់ គ្រប់ ពេលវេលាជារៀងរាល់ថ្ងៃ។
នៅពេលដែលព្រះបានបង្កើតចក្រវាឡ ទ្រង់បានបំពេញចក្រវាឡ ដោយព្រះវត្តមានរបស់ទ្រង់។ ព្រះអង្គមិន បានធ្វើការនេះ ដោយពន្លាតអង្គទ្រង់ ដើម្បីឲ្យមានផ្នែកខ្លះរបស់ទ្រង់ នៅគ្រប់ទីកន្លែងនោះទេ។ ព្រះអង្គទ្រង់មានវត្តមានពេញលេញ នៅគ្រប់ទីកន្លែងនៅក្នុងចក្រវាឡ។ ទ្រង់មានភាពពេញលេញក្នុងភាពជាព្រះ របស់ទ្រង់ នៅគ្រប់ទីកន្លែងទាំងអស់។
ចូរឲ្យយើងគិតអំពីសំនួរ ដែលយើងបានពិភាក្សាគ្នា នៅដើមដំបូងនៃមេរៀនរបស់យើង ដែលសួរថាតើវាអាច មានលក្ខណៈយ៉ាងណា ក្នុងការ ដែលយើងនៅកន្លែងពីរក្នុងពេលតែមួយ។ យើងមិនមែនមានន័យថា ផ្នែកនៃ រាងកាយរបស់អ្នក នៅកន្លែងផ្សេងៗនោះទេ ដូចជាការ ដែលលោកអ្នកអង្គុយនៅក្នុងការិយាល័យ នៅពេល ដែលជើងរបស់លោកអ្នក កំពុងសប្បាយលេងបាល់ទាត់ ឬ ទៅរាំនៅក្លឹបឡើយ។ ទេ យើងកំពុងមានន័យថា នៅ កន្លែងនិមួយៗ ត្រូវមានអ្នក ១០០% នៅទីនោះ។ នៅក្នុងរបៀបដូចគ្នា ព្រះអង្គមានព្រះវត្តមាន ១០០% ក្នុងភាពជាព្រះរបស់ទ្រង់ នៅគ្រប់ផ្នែកទាំងអស់របស់ចក្រវាឡ។
សូមស្រមៃថា រង្វង់នេះគឺជាចក្រវាឡ។ ហើយចាត់ទុកថាទំព័រនេះគឺជាព្រះ។ ពិភាក្សា តើការនេះឆ្លុះបញ្ជាំង ពីសេចក្តីពិតណាខ្លះ? តើលោកអ្នកអាចពណ៌នាពី សព្វវត្តមានរបស់ព្រះ ដោយរបៀបណាតាមរយៈការប្រើ ឧទាហរណ៍នេះ? ***មើលកំណត់ត្រាគ្រូទី៧
◯
មានចំនុចខុសឆ្គងមួយ ដែលយើងត្រូវជៀសវៀង។ ហើយនោះគឺជាការគិតថា ប្រសិនបើព្រះអង្គមានព្រះវត្ត មាននៅគ្រប់ទីកន្លែង នោះមានន័យថាគ្រប់យ៉ាងគឺជាព្រះ។ ព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ថា ព្រះអង្គមាន វត្តមាននៅក្នុងចក្រវាឡ ហើយទ្រង់ក៏នៅក្រៅចក្រវាឡដែរ ដោយសារតែទ្រង់ដាច់ដោយឡែកពីចក្រវាឡ។ ការនេះមិនបានបង្រៀនយើងថា ចក្រវាឡគឺ ជាព្រះនោះទេ ឬ ថាចក្រវាឡគឺជាផ្នែកនៃព្រះនោះទេ។ ព្រះអង្គទ្រង់ដាច់ដោយឡែកពីចក្រវាឡ ហើយទ្រង់ មានឯករាជ្យ មិនពឹងទៅលើចក្រវាឡ ដែលទ្រង់បង្កើតឡើយ។
ចូរឲ្យយើងត្រលប់ទៅកាន់យេរេមាវិញ។ ហេតុអ្វីបានជាវាគឺជាការសំខាន់ ក្នុងការទ្រង់មានបន្ទូលប្រាប់ទៅ កាន់រាស្ត្ររបស់ទ្រង់ថា ទ្រង់មិនមែនគ្រាន់តែជាព្រះ ដែលគង់នៅក្បែង ប៉ុន្តែទ្រង់ក៏ជាព្រះដែលគង់នៅឆ្ងាយ ដែរ? នៅក្នុងជំនាន់របស់លោកយេរេមា ប្រជាជាតិដែលនៅក្នុងជុំវិញអ៊ីស្រាអែល មានជំនឿជឿលើព្រះក្លែង ក្លាយជាច្រើន។ ពួកគេជឿថាព្រះនិមួយៗ មានអំណាចបារមី ទៅលើតំបន់ដែលមាន ដែនកំណត់ តែប៉ុណ្ណោះ។ ដូច្នេះបើសិនជាលោកអ្នកអាចធ្វើ ដំណើរឆ្ងាយគ្រប់គ្រាន់ លោកអ្នកនឹងអាចរកកន្លែង ដែលព្រះរបស់ពួកគេ មិនអាចមានវត្តមានទៅដល់បាន។ មានពួកយូដាមួយចំនួន មានការគិតមិនត្រឹមត្រូវ ដោយពួកគាត់គិតថា ព្រះអង្គមានលក្ខណៈដូច្នេះដែរ : ព្រះរបស់ពួកគេនៅតែក្នុងតំបន់របស់ពួកគេ ហើយគង់នៅតែក្បែរពួកគេ ប៉ុន្តែមិនមែនជាព្រះ ដែលគង់នៅឆ្ងាយឡើយ។ ប៉ុន្តែព្រះអង្គមិនមែន អញ្ចឹងនោះទេ។ ទ្រង់មានព្រះវត្តមាន ពាសពេញចក្រវាឡទាំងមូល។
ព្រះអង្គជាព្រះសព្វវត្តមាន នោះមានន័យគ្មានកន្លែងណា ដែលគ្មានព្រះវត្តមានទ្រង់ឡើយ។ ចំនុចដែលទ្រង់ ចង់បង្ហាញឲ្យយល់ច្បាស់នៅក្នុងគម្ពីរយេរេមា ២៣:២៣-២៤ គឺ គ្មានកន្លែងណាមួយ ជិត ឬ ឆ្ងាយ ដែល មានភាពធំធេងហួសលើសពីព្រះវត្តមានទ្រង់នោះឡើយ។ នេះមានន័យថាគ្មានអ្វី អាចមានវត្តមាន នៅក្រៅពីទ្រង់បានឡើយ។
សូមស្តាប់ពីអ្វីដែលស្តេចដាវីឌបានសរសេរ :
ទំនុកតម្កើង ១៣៩:៥-១០
ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ
ហើយបានដាក់ព្រះហស្តលើទូលបង្គំ
ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ
ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ
ឈោងមិនដល់សោះ
តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់
តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់
ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌
ក៏មានទ្រង់សណ្ឋិតនៅទីនោះ
ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ
ព្រលឹងមនុស្សស្លាប់
នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ
ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល
ហោះទៅនៅឯទីបំផុតនៃសមុទ្រ
គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ
ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
ស្តេចដាវីឌបានសរសេរថា គ្មានអ្វីអាចគេចចេញពីព្រះវត្តមានរបស់ព្រះបានឡើយ។ គាត់បាននិយាយពីទី តាំងប្រាំកន្លែង ដើម្បីពន្យល់យ៉ាងច្បាស់លាស់ពីការនេះ។ ចូរឲ្យលោកអ្នក គូសបន្ទាប់ពីក្រោមទីតាំង ដែល សេចក្តីដាវីឌបានលើកឡើយនៅក្នុងអត្ថបទនេះ។
តើព្រះអង្គទ្រង់បានព័ទ្ធលោកអ្នក ហើយបានដាក់ព្រះហស្តលើអ្នកមានន័យយ៉ាងណា?
ព្រះអង្គមានព្រះវត្តមានគង់នៅជាមួយយើង។ គ្រប់ពេលវេលា រៀងរាល់ថ្ងៃ យើងហ៊ំុព័ទ្ធដោយព្រះវត្តមាន របស់ទ្រង់។
តើការដែលព្រះអង្គនៅស្ថានសួគ៍មានន័យយ៉ាងណា?
ស្តេចដាវីឌ និយាយសំដៅទៅលើ អាណាចក្រខាងវិញ្ញាណ ដែលជាទីកន្លែងមានពួកទេវតា និង បល្ល័ងនៃព្រះ គង់នៅ។ ព្រះអង្គសោយរាជ្យពីស្ថានសួគ៍ទៅលើគ្រប់របស់ទាំងអស់ ដែលព្រះអង្គបានបង្កើតឡើយ។
តើមានន័យយ៉ាងណា ដែលព្រះអង្គទ្រង់គង់នៅស្ថានឃុំព្រលឹងមនុស្សស្លាប់?
សូម្បីតែសេចក្តីស្លាប់ ក៏មិនអាចធ្វើឲ្យយើងចេញផុតពីព្រះវត្តមានរបស់ព្រះបានឡើយ។
តើមានន័យយ៉ាងណា ដែលព្រះអង្គគង់នៅឯទីបំផុតនៃសមុទ្រ?
ទោះបីជាស្តេចដាវីឌក្រោកពីព្រលឹម ហើយបានធ្វើដំណើរទៅយ៉ាងឆ្ងាយ ទៅឯនាយសមុទ្រ ឆ្ងាយតាម តែអាចគាត់អាចទៅបានក៏ដោយ ក៏គង់តែព្រះមានព្រះវត្តមានព្រះនៅទីនោះដែរ។
ស្តេចដាវីឌបានដឹងថាទោះជាកន្លែងណាក៏ដោយ ដែលគាត់ទៅ ព្រះអង្គមានព្រះវត្តមាននៅទីនោះរួចទៅ ហើយ។ ទៅលើ ឬ ក្រោម ខាងកើត ឬ លិច ស្ថានសួគ៍ ឬ ផែនដី ព្រះអង្គមានវត្តមាននៅទីនោះរួចទៅហើយ។ ប្រសិនបើលោកអ្នកដឹងពីរឿងរបស់លោក យ៉ូណាស លោកអ្នកនឹងចងចាំ ពីការដែលគាត់ព្យាយាមរត់គេច ចេញពីព្រះ។ ប៉ុន្តែក្រោយមក គាត់បានដឹងថា វាគឺជាការដែលមិនអាចទៅរួចឡើយ។ គ្មានកន្លែងណា ដែល លោកអ្នកអាចទៅដើម្បីលាក់ខ្លួន ឬ រត់ចេញផុតពីព្រះវត្តមានរបស់ទ្រង់ ដែលទ្រង់គឺជាព្រះគង់នៅពាស ពេញស្ថានសួគ៍ និង ផែនដីឡើយ។
ពិភាក្សា: ហេតុអ្វីបានជាវា គឺជាការដែលមិនអាចទៅរួចក្នុងការរត់ ឬ លាក់ខ្លួន ឲ្យផុតពី ព្រះវត្តមានព្រះបាន?
តើលោកអ្នកចង់ផ្តល់ដំបូន្មានណាខ្លះ ទៅកាន់អស់អ្នកដែលព្យាយាមធ្វើការនេះ?
ព្រះអង្គមិនដែលអវត្តមាននៅកន្លែងណាមួយឡើយ ទោះជានៅស្ថានសួគ៍ ឬ ផែនដី។ យើងមិនត្រូវគិតថា ដោយសារតែព្រះអង្គគង់នៅលើបល្ល័ងនៅស្ថានសួគ៍ នោះមានន័យថាព្រះអង្គមិនគង់នៅទីនេះនោះទេ។ ហើយយើងក៏មិនត្រូវគិតថា ព្រះអង្គគង់នៅតែកន្លែងមួយចំនួនប៉ុណ្ណោះដែរ ឧទាហរណ៍ដូចជាកន្លែងអាគារ សាសនា ហើយទ្រង់មិនគង់នៅកន្លែងធ្វើការរបស់លោកអ្នក ឬ នៅផ្ទះរបស់លោកអ្នក ហើយ នៅឯទីផ្សារ នោះឡើយ។ ព្រះអង្គមានវត្តមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងចក្រវាឡ ហើយទ្រង់អាចធ្វើការបង្ហាញ ព្រះចេស្តារបស់ទ្រង់ និង ព្រះដំរិះប្រាជ្ញារបស់នៅក្នុងគ្រប់ទាំងស្ថានភាពទាំងអស់ គ្រប់ទីកន្លែង និង គ្រប់ពេល វេលា។ យើងតែងតែរនៅក្នុងព្រះវត្តមានរបស់ព្រះ ជានិច្ច។
ពិភាក្សា : តើមានន័យយ៉ាងសម្រាប់លោកអ្នក ដែលថាព្រះអង្គទ្រង់តែងតែរមានព្រះវត្តមានជានិច្ច?
ចូរឲ្យយើងធ្វើការបញ្ចប់ជាមួយនឹង លទ្ធផលយ៉ាងសំខាន់ពីរ ដែលមានការទាក់ទងជាមួយនឹងសេចក្តីពិត នេះ។
ដំបូង, ព្រះអង្គសន្យាជាមួយនឹងរាស្ត្ររបស់ទ្រង់ថា ទ្រង់តែងតែរគង់នៅជាមួយនឹងពួកគេជានិច្ច។
ទ្រង់មានព្រះបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ» ៦ បានជាយើងរាល់គ្នា អាចនឹងនិយាយ ដោយក្លាហានថា «ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្ស នឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន»។ (ហេព្រើរ ១៣:៥-៦)
ព្រះអង្គតែងតែរគង់នៅជាមួយនឹងរាស្ត្ររបស់ទ្រង់ជានិច្ច ហើយត្រៀមក្នុងជួយមកកាន់យើង។ លោកអ្នក ដែលគឺជាអ្នកជឿលើទ្រង់ត្រូវដឹងថា ព្រះអង្គមានវត្តមានគង់នៅជាមួយនឹងលោកអ្នក ទ្រង់ពេញដោយអំណាច ចេស្តា និង ព្រះដំរិះប្រាជ្ញា នៅកន្លែងណាក៏ដោយ ដែលលោកអ្នកកំពុងស្ថិតនៅ។ ទ្រង់បានសន្យាថានឹងជួយ យើង។ ដូច្នេះ យើងមិនត្រូវព្យាយាមតស៊ូរស់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនអើពើទៅកាន់ព្រះវត្តមានរបស់ ទ្រង់ ដោយគិតថា យើងត្រូវតែប្រើប្រាស់កម្លាំងខ្លួនឯង ធ្វើការ ដែលមានតែទ្រង់ទេ ដែលអាចធ្វើទៅរួច។
ចំនុចទីពីរ, ព្រះអង្គមិនគង់នៅឆ្ងាយពីនរណាម្នាក់នោះទេ។ នៅត្រង់នេះ យើងមាន សេចក្តីសន្យា សម្រាប់ពួក អ្នកមិនជឿ។
ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ ដ្បិតគឺដោយសារទ្រង់ ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថា «មនុស្សយើងជាពូជព្រះដែរ»។ (កិច្ចការ ១៧:២៦-២៨)
អ្នកមិនជឿត្រូវដឹងថា ព្រះអង្គទ្រង់គង់នៅក្បែរ ហើយពួកគេជួបជាមួយនឹងទ្រង់បាន។ ប្រសិនបើលោកអ្នក ស្វែងរកទ្រង់ ហើយចង់ជួបទ្រង់ លោកអ្នកនឹងរកទ្រង់ឃើញ ដោយព្រោះថាទ្រង់មិនគង់នៅឆ្ងាយពីយើង ម្នាក់ៗឡើយ។
ប្រសិនបើមាននរណាម្នាក់សួរលោកអ្នកថា “តើព្រះនៅឯណា?” តើលោកអ្នកនឹងឆ្លើយថាម៉េច?
ចំនុចគន្លឹះចំបង
សង្ខេប : ខាងក្រោមនេះគឺជាចំនុចគន្លឹះចំបង ដែលព្រះគម្ពីរបង្រៀនយើងអំពីព្រះអង្គគឺជាព្រះសព្វវត្តមាន
(១) គ្មានកន្លែងណា ដែលអាចផ្ទុកព្រះវត្តមានទ្រង់បានឡើយ ហើយទ្រង់មិនដែលអវត្តមាននៅកន្លែង ណាមួយឡើយ។
(២) ព្រះអង្គគង់នៅពាសពេញស្ថានសួគ៍ និង ផែនដី។
(៣) ព្រះអង្គមានព្រះវត្តមានគង់នៅគ្រប់ទីកន្លែង - គ្មានកន្លែងណា ទ្រង់អវត្តមាន ហើយគ្មានកន្លែង ណាដែលមាន
ភាពធំធេងខ្ពង់ខ្ពស់ជាងព្រះឡើយ។
ការពិភាក្សា
-
តើលោកអ្នករៀនបានអ្វីអំពីព្រះ តាមរយៈមេរៀននៅថ្ងៃនេះ?
-
តើផែ្នកណាមួយនៃ ការសព្វព្រះវត្តមានរបស់ព្រះ ដែលគួរឲ្យកត់សំគាល់មកកាន់ លោកអ្នកខ្លាំង ជាងគេ?
បញ្ចប់ដោយការអធិស្ឋាន
------------------------------------------------------------------------------------------------------
កំណត់ត្រាគ្រូទី៦
ធ្វើការណែនាំពី ប្រធានបទមេរៀននេះ ដោយនិយាយថា :
ចូរស្រមៃថា លោកអ្នកអាចនៅកន្លែងពីរ ក្នុងពេលតែមួយ។ តើជីវិតរបស់លោកអ្នកនឹងមានលក្ខណៈ ខុស ប្លែកយ៉ាងណា?
តើនេះគឺជាសមាសភាពមួយ ដែលលោកអ្នកចង់មានដែរ ឬទេ? ហេតុអ្វីចង់ ឬ ហេតុអ្វីអត់ចង់?
កំណត់ត្រាគ្រូទី៧
លោកអ្នកប្រហែលជាត្រូវឲ្យគំនិតខ្លះទៅកាន់ពួកគេ ដើម្បីជួយឲ្យពួកគេអាចចាប់ផ្តើមបាន។ ឧទាហរណ៍ សួរថា : តើមានកន្លែងណាមួយនៅក្នុងចក្រវាឡ ដែលនៅក្រៅព្រះវត្តមានរបស់ព្រះដែរ ឬទេ? អត់ទេ។
តើព្រះអង្គគង់នៅក្នុងចក្រវាឡដែរឬទេ? បាទព្រះអង្គគង់នៅក្នុងចក្រវាឡ។
តើព្រះអង្គមានដែនកំណត់ត្រឹមតែនៅក្នុងចក្រវាឡមែនទេ? អត់ទេ
ប្រសិនបើចក្រវាឡទាំងមូល រលាយបាត់ទៅ តើព្រះអង្គនៅតែមានព្រះវត្តមានគង់នៅដែរ ឬទេ? បាទព្រះអង្គ នៅតែមានព្រះវត្តមានគង់នៅ។
ក្រោយមកឲ្យពួកគេធ្វើការត្រិះរិះពិចារណា បង្កើតគំនិតដោយខ្លួនឯង។
បន្ទាប់ពីការពិភាក្សានេះ ចូរសួរថា : តើមាននរណាម្នាក់ អាចរកនឹកពីឧទារហណ៍ផ្សេងទៀត ដែលនឹងជួយ ឲ្យមនុស្សអាចយល់អំពី ភាពសព្វព្រះវត្តមានរបស់ព្រះ ដែរឬទេ?