
អត្តសញ្ញាណថ្មីរបស់អ្នកនៅក្នុងព្រះគ្រីស្ទ
ព្រះគម្ពីរប្រាប់យើងថា នៅពេលយើងប្រែចិត្តពីអំពើបាបរបស់យើង និងជឿលើដំណឹងល្អ នោះយើងមានជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ។ ឥឡូវនេះ អត្តសញ្ញាណរបស់យើងមាននៅក្នុងព្រះគ្រីស្ទ ហើយគ្រប់យ៉ាងដែលជាទ្រង់ និងគ្រប់យ៉ាងដែលទ្រង់សម្រេចបានសម្រាប់យើង។ ដូច្នេះហើយ ជីវិតជាគ្រីស្ទបរិស័ត គឺជាការទទួល និងមានបទពិសោធន៍អំពី អ្វីៗទាំងអស់ដែលជាយើងរួចទៅហើយ នៅក្នុងព្រះគ្រីស្ទ។
យើងគឺជាកើតជាថ្មី (ការបង្កើតថ្មី)
បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លង បាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ។ (២ កូរិនថូស ៥:១៧)
យើងកើតមកពីព្រះ
ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាម ចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។ (យ៉ូហាន ១:១២-១៣)
ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណា ដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ។ (១ យ៉ូហាន ៤:៧)
យើងត្រូវបានបានលោះ និងលើកលែងទោសឱ្យ
ហើយយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជា សេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់។ (អេភេសូរ ១:៧)
យើងត្រូវបានសង្គ្រោះ
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តី នោះក៏មិន មែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ។ (អេភេសូរ ២:៨)
យើងរាប់ជាសុចរិត និងមានសន្តិភាពជាមួយព្រះ
ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ។ (រ៉ូម ៥:១)
តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ។ (រ៉ូម ៨:៣៣-៣៤)
យើងត្រូវបានទទួលជាកូនចិញ្ចឹមនៅក្នុងគ្រួសារព្រះ
អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូន ចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ។ (រ៉ូម ៨:១៥)
ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារ ព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់។ (អេភេសូរ ១:៥)
យើងជាអ្អ្នកទទួលមរតក ដែលមានមរកតដ៏នៅអស់កល្បជានិច្ច
ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូននោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទដែរ។ (កាឡាទី ៤:៧)
យើងជាមិត្តភក្តិរបស់ព្រះយេស៊ូវ
ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជា សំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។ (យ៉ូហាន ១៥:១៥)
យើងមានសេរីភាព
ព្រះយេស៊ូវមានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែល ប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ។ ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យ អ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត(យ៉ូហាន ៨:៣៤-៣៦)
យើងមានជីវិតអស់កល្បជានិច្ច
ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្ប ជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ (រ៉ូម ៦:២៣)
យើងជាសាសន៍ស្ថានសួគ៌
ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់ យាងមកពីស្ថាននោះឯង ២១ ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជា រូបឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ ផង។ (ភីលីព ៣:២០-២១)
យើងត្រូវបានស្រឡាញ់ដោយព្រះ ដោយសេចក្ដីស្រឡាញ់ដែលមិនចេះចប់
ទេ គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារ ព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។ (រ៉ូម ៨:៣៧-៣៩)
នៅក្នុងព្រះគ្រីស្ទ យើងគឺជាកើការបង្កើតថ្មី កើតមកពីព្រះ ត្រូវបានបានលោះ និងលើកលែងទោសឱ្យ ត្រូវបានសង្គ្រោះ រាប់ជាសុចរិត និងមានសន្តិភាពជាមួយព្រះ ត្រូវបានទទួលជាកូនចិញ្ចឹមនៅក្នុងគ្រួសារព្រះ អ្នកទទួលមរតកដែលមានមរកតដ៏នៅអស់កល្បជានិច្ច ជាមិត្តភក្តិរបស់ព្រះយេស៊ូវ មានសេរីភាព មានជីវិតអស់កល្បជា និច្ច ជាសាសន៍ស្ថានសួគ៌ និងត្រូវបានស្រឡាញ់ដោយព្រះ ដោយសេចក្ដីស្រឡាញ់ដែលមិនចេះចប់។