top of page

ការព្រមានអំពីទ្រព្យសម្បត្តិ

ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​យំ​សោក​ចុះ ព្រម​ទាំង​ស្រែក​ទ្រហោ​ផង ដោយ​ព្រោះ​សេចក្ដី​វេទនា ដែល​ត្រូវ​មក​លើ​អ្នក​រាល់​គ្នា 

៥:១ បន្ទាប់មក លោកយ៉ាកុបបានសសេរអំពីការជំនុំជំរះដែលនឹងកើតមានឡើងដល់ពួកអ្នកមាន។ គាត់បានលើកហេតុផល ៤ យ៉ាង ដែលព្រះជាម្ចាស់ជំនុំជំរះពួកគេ។ 

ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុក‌រលួយ ហើយ​សំលៀក‌បំពាក់​អ្នក​រាល់​គ្នា ត្រូវ​កន្លាត​កាត់​អស់​ហើយ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ដុះ​ស្នឹម ឯ​ស្នឹម​នោះ នឹង​បាន​ទុក​សំរាប់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង នៅ​ជាន់​ក្រោយ​បង្អស់​នេះ

 

៥:២-៣ ទោសទី១របស់អ្នកមានគឺពួកគេខំប្រមូលទ្រព្យសម្បត្តិលើសលុប រហូតដល់ពុកផុយរលួយ។ ពួកអ្នកមាន បានខំប្រមូលទ្រព្យសម្បត្តិ ៣ ប្រភេទ៖ 

  • ពួកគេមានទ្រព្យច្រើន (πλοῦτος) ហើយសំដៅទៅលើទ្រព្យសម្បត្តិទាំងអស់។ របស់ទាំងនោះជាធម្មតារួមមាន គ្រាប់ធញ្ញជាតិ ប្រេង និង អាហារ។ ពួកគេបានខំប្រមូលរបស់ទាំងនេះ ស្តុកទុក យូររហូតដល់របស់ទាំងនេះ ខូចពុករលួយ ប្រើការលែងកើត។ 

  • ពួកគេមានសម្លៀកបំពាក់ច្រើន ហើយនេះគឺជាទ្រព្យមួួយប្រភេទនៅក្នុងទ្រព្យសម្បត្តិនៅពេលនេះ។ មនុស្សក្រីក្រមានតែមួយកំផ្លេប៉ុន្នោះសម្រាប់ស្លៀកពាក់។ ហើយពួកអ្នកមានមានសម្លៀកបំពាក់ច្រើនពេក ដល់ថ្នាក់ពួកគេពាក់មិនអស់។ ពួកគេបានទុកសម្លៀកបំពាក់ទាំងនោះរហូតដល់កន្លាតកាត់អស់។ 

  • ពួកគេមានមាសប្រាក់ ប៉ុន្តែមិនបានចាយវាយនោះទេ។ ឥឡូវនេះរបស់ទាំងអស់នោះបានដុះស្នឹមប្រលាក់ហើយកខ្វក់ផង។ 

 

ការលើកឡើងខាងលើគឺបានបញ្ជាក់យ៉ាងច្បាស់ថា ទ្រព្យសម្បត្តិនៅលើផែនដីនេះគឺមិនមានតម្លៃស្ថិតស្ថេររហូតអស់កល្បជានិច្ចនោះទេ។ ជាជាងដែលយើងខំប្រមូលទ្រព្យសម្បត្តិទាំងនេះ យើងត្រូវតែប្រើប្រាស់ ទ្រព្យសម្បត្តិដែលយើងមានសម្រាប់អ្វីៗ ដែលមានតម្លៃអស់កល្បជានិច្ច ។ មនុស្សបានគិតថាទ្រព្យរបស់គេនិងថែរក្សាការពារពួកគេ ប៉ុន្តែតាមពិតទៅ ទ្រព្យសម្បត្តិទាំងនោះនឹងធ្វើឲ្យពួកគាត់វិនាស វិញ។ ការដុះស្នឹម ច្រេះស៊ី​ និង ការពុករលួយនៃទ្រព្យសម្បត្តិរបស់ពួកគាត់ គឺជាទីបន្ទាល់ភស្តុតាងថា ពួកគេ មិនបានត្រូវការវាណាស់ណានោះទេ ប៉ុន្តែពួកគាត់បានខំប្រឹងប្រមូលទុក ដោយសារភាពលោភ លន់។ នេះគឺជាភស្តុតាងទាស់ប្រឆាំងចំពោះពួកគេ នៅពេលដែលពួកគេទទួលការជំនុំជំរៈរបស់ព្រះ។ 

មើល ប្រាក់​ឈ្នួល ដែល​អ្នក​រាល់​គ្នា​បាន​បង្ខាន​ចំពោះ​ពួក​ជើង​ឈ្នួល ជា​អ្នក​ច្រូត​នៅ​ស្រែ​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ស្រែក​ឡើង ហើយ​សំរែក​នៃ​ពួក​អ្នក​ដែល​ច្រូត​នោះ បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ

៥:៤ ទោសទីពីរបស់គេនោះគឺមិនបានបង្ខានផ្តល់ប្រាក់ឈ្នួលដល់អ្នកច្រូតស្រែ។ ពួកគេបានបង្ខានប្រាក់ឈ្នួលដោយការបន្លំបំបាត់ និង ការបោកប្រាស់។ នៅពេលដែលពួកជើងឈ្នួលរមានទុក្ខវេទនានោះពួកគេក៏ចាប់ផ្តើមស្រែកយំទៅព្រះជាម្ចាស់ ហើយសេចក្តីអធិស្ឋានរបស់ពួកគេក៏បានលឺដល់ព្រះកាណ៍ទ្រង់ ។ ឃ្លាដែលលោកយ៉ាកុបបានប្រើ ពណ៌នាអំពីព្រះអង្គ គឺជា “ព្រះអម្ចាស់នៃពួកបរិវារ” មានន័យថា ទ្រង់គឺជាព្រះអង្គបញ្ជាការនៃពលទ័ពទេវតា។ ការដែលគាត់បានប្រើព្រះនាមមួយនេះរបស់ព្រះ គឺដើម្បីប្រមានទៅកាន់ពួកអ្នក ដែលមានបានដោយសារភាពអយុត្តិធម៌។ ព្រះអង្គគឺជា ព្រះដែលមាន គ្រប់ទាំងព្រះចេស្តា។ ព្រះទ្រង់លឺ ហើយនឹងធ្វើកិច្ចការ ដោយអំណាចចេស្តាដ៏អស្ចារ្យរបស់ទ្រង់។

 

អ្នក​រាល់​គ្នា​បាន​នៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត ដូច​ជា​នៅ​ថ្ងៃ​សំឡាប់​សត្វ

៥:៥ ទោសទីបីរបស់ពួកអ្នកមានគឺពួកគេបាន​នៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត។ ពួកគេបាន “ចំអែតចិត្ត”  ដោយការខំប្រមូលយកអ្វីៗ ដែលចិត្តពួកគេប្រាថ្នាចង់បាន។

 

អ្នក​រាល់​គ្នា​បាន​កាត់​ទោស ក៏​បាន​សំឡាប់​មនុស្ស​សុចរិត តែ​គេ​មិន​បាន​ត‌យុទ្ធ​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។

 

៥:៦ ទោសទីបួនរបស់ពួកអ្នកមាននោះគឺ របៀបដែលពួកគេបានក្លាយជាអ្នកមាន។ ពួកគេបានរៀបចំ ឲ្យមានការសំឡាប់មនុស្សសុចរិត។ ភាសារក្រិកសម្រាប់ពាក្យ “កាត់ទោស” បង្ហាញថាមានការរួម ចំណែកនៃច្បាប់តុលាការ។ ពួកអ្នកមានបានប្រើអំណាចរបស់គេទៅតុលាការពុករលួយដើម្បីកាត់ទោសទៅកាន់មនុស្សស្លូតត្រង់ ហើយកេងប្រវ័ញ្ចប្រាក់ឈ្នួល ឬ រឹបអូសយកដីធ្លីរបស់ពួកគេ។ ដោយសារតែ គ្មានធនធានដែលពួកគាត់ត្រូវការ មនុស្សជាច្រើនបានស្លាប់ដោយសារការអត់ឃ្លាន ឬ ដោយសារជំងឺ ដែលកើតឡើងដោយសារភាពក្រីក្រ។ 

 

បន្ទាប់ពីបានអានពីការហាមប្រាមរបស់លោកយ៉ាកុប យើងគួរគប្បីតែធ្វើការពិចារណាថា តើអ្វីជាឥរិយា បថត្រឹមត្រូវ ដែលយើងគួរមានចំពោះទ្រព្យសម្បត្តិ។ ទី១យើងត្រូវតែដឹងថាទ្រព្យសម្បត្តិទាំងអស់ជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានឲ្យយើងកាន់កាប់ប្រើប្រាស់របស់ទ្រង់ ដើម្បីជាការថ្វាយសិរី ល្អទៅកាន់ទ្រង់។ ដូច្នេះហើយយើងត្រូវតែប្រើប្រាស់អ្វីដែលយើងមាន ដើម្បីជាការថ្វាយកិត្តិយសដល់ព្រះ។  ទី២យើងត្រូវតែដឹងថា ជីវិតគឺត្រូវផ្តោតទៅលើអ្វីដែលមានសារៈសំខាន់ជាងទ្រព្យសម្បត្តិមាសប្រាក់។ “រួច​ទ្រង់​មាន​បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត ​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ” (លូកា ១២:១៥)។  ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នមិនគួរងប់ងល់នឹងលុយកាក់នោះទេ ដែលវាដល់ថ្នាក់ក្លាយ ជាអ្វីដែលរំខាន យើងមិនឲ្យយើងធ្វើអ្វីដែលសំខាន់ៗនៅក្នុងជីវិត។ ទី៣ យើងត្រូវតែដឹងអំពីគ្រោះថ្នាក់នៃទ្រព្យសម្បត្តិ។ ការនៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត នឹងបំផ្លាញចរិតលក្ខណៈមនុស្ស ហើយនាំឆ្ពោះទៅកាន់ការជំនុំជំរះ។ ហេតុនេះហើយយើងត្រូវតែប្រុងប្រយត្ត័កុំឲ្យធ្លាក់ខ្លួនជាអ្នកស្រឡាញ់លុយ។ 

 

សំនួរឆ្លុះបញ្ចាំង

  • តើខ្ញុំកំពុងតែដើរតាមអ្វីនៅក្នុងជីវិតរបស់ខ្ញុំ​  ទ្រព្យសម្បត្តិមាសប្រាក់ ឬ ផែនការរបស់ព្រះ ? 

 

មាន​ចិត្ត​អត់ធ្មត់ ដរាប​ដល់​ព្រះអម្ចាស់​ទ្រង់​យាង​មក

បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ដរាប​ដល់​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ គេ​រង់‌ចាំ​ផល​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្ដី​អត់‌ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ នឹង​ចុង​រដូវ​ផង

៥:៧ ពួកអ្នកដែលបានអានសំបុត្ររបស់លោកយ៉ាកុបបានទទួលការបៀតបៀនពីពួកអ្នកមាន ហើយពួកគាត់ប្រហែល ជាមានបំណងចង់សងសឹកទៅដល់ពួកគេវិញ។ ក៏ប៉ុន្តែលោកយ៉ាកុបបានប្រាប់ពួកគេឲ្យមានភាពអត់ធ្មត់រហូតដល់ព្រះទ្រង់ យាងមក។ ពាក្យអត់ធ្មត់នៅក្នុងភាសារក្រិកនៅទីនេះ (μακροθυμέω) មានន័យថាការអត់ធ្មត់ជាមួយមនុស្ស ដែលមានន័យថាយើងត្រូវយឺតនឹងខឹង។ ពួកយើងគឺមិនត្រូវធ្វើការសងសឹកទៅកាន់អស់អ្នក ដែលបានធ្វើខុសមកលើយើងឡើយ។ ផ្ទុយទៅវិញ យើងត្រូវរង់ចាំព្រះយេស៊ូវនាំយកភាពយុត្តិធម៍មក នៅថ្ងៃដែលទ្រង់យាងមកវិញ។ ពាក្យការយាងមកបានបកប្រែនៅក្នុងភាសារក្រិកមានន័យថា ការយាងមកសួរសុខទុក្ខរបស់ព្រះមហាក្សត្រទៅទីក្រុង ឬ ខេត្ត ដែលនៅក្នុងនគររបស់ទ្រង់។ នៅពេលដែលព្រះយេស៊ូវយាងត្រលប់មកវិញ ទ្រង់នឹងយាងមក ក្នុងនាមជាស្តេចនៃផែនដី។ ពួកយើងជាគ្រីស្ទបរិស័ទ្ធគឺទន្ទឹងរង់ចាំថ្ងៃទ្រង់យាងត្រលប់មកវិញ និងសិរីល្អ ដែលរងចាំយើង នៅពេលទ្រង់យាងមក ហើយការទាំងអស់នេះនឹងជួយឲ្យយើងមានការអត់ធ្មត់ជាមួួយនឹងបញ្ហា ហើយភាពអយុត្តិធម៍ក្នុងជីវិតនាពេលបច្ចុប្បន្ននេះ។

 

លោកយ៉ាកុបបានផ្តល់ជាឧទាហរណ៍ ៣ សម្រាប់សេចក្តីអត់ធ្មត់ រួមមាន កសិករ ពួកហោរា និង លោកយ៉ូប។ កសិករគឺជាឧទាហរណ៍នៃសេចក្តីអត់ធ្មត់។ ពួកគេបានកាប់គាស់ដី ហើយសាបព្រោះគ្រាប់ពូជ។ រួចបន្ទាប់មកពួកគេត្រូវរង់ចាំទឹកភ្លៀង។ នៅប្រទេសអ៊ីស្រាអែល ទឹកភ្លៀងចាប់ផ្តើមធ្លាក់នៅខែ តុលា និង វិច្ឆិកា។ បើគ្មានភ្លៀងនោះទេគ្រាប់ពូជនឹងមិនដុះលូតលាស់ឡើយ។ ហើយភ្លៀងចុងក្រោយគឺនៅខែមេសា និង ឧសភា។ បើគ្មានភ្លៀងនេះ គ្រាប់ធញ្ញាជាតិមិនអាចទុំបានដែរ។ រដូវភ្លៀងទាំង២មាន   សារៈសំខាន់ខ្លាំងណាស់សម្រាប់ការប្រមូលយ៉ាងជោគជ័យ។ តាមរយៈការដឹងពីការនេះ កសិករសុខចិត្ត រង់ចាំអត់ធ្មត់រហូតដល់រដូវភ្លៀងទាំង២បង្អុរចុះមក។ 

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់‌ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ

 

៥:៨ យើងគួរណាស់តែមានការអត់ធ្មត់ហើយមាន ការតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង (ភាពរឹងមាំ)។ ការ មានភាពរឹងមាំ មានន័យថា ពង្រឹងចិត្តឲ្យមានភាពរឹងមាំ។ ការនេះមានន័យថាបន្តមានភាពរឹងមាំ ទោះបីជាប្រទះបញ្ហាការលំបាកក៏ដោយ។ ហេតុផលដែលយើងអាចឈររឹងមាំបានគឺដោយសារតែព្រះយេស៊ូវនឹងយាងត្រលប់មកវិញ។ ការដឹងជាក់ច្បាស់នៅក្នុងចិត្តថា ព្រះយេស៊ូវនឹងយាងមកវិញ ផ្តល់នៅកម្លាំងចិត្តដល់អស់អ្នកដែលមានជំនឿលើទ្រង់ ហើយធ្វើឲ្យពួកគាត់បន្តរស់នៅសម្រាប់ទ្រង់ ។ 

បង​ប្អូន​អើយ កុំ​ឲ្យ​រទូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែង​មាន​ទោស មើល​ចៅ‌ក្រម លោក​ឈរ​នៅ​មាត់​ទ្វារ​ហើយ 

 

៥:៩ ការមានភាពអត់ធ្មត់ជាមួយអ្នកដទៃ មានន័យថាយើងមិន “រទូរទាំ” (រអ៊ូរទាំ)ទាស់ នឹងពួកគេឡើយ។ លោកយ៉ាកុបមិនមែនគ្រាន់តែហាមមិនឲ្យ ពួកគេមានការរអ៊ូរទាំនឹងអ្នកផ្សេងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ហាមមិនឲ្យពួកគេមានអារម្មណ៍ ល្វឹងជូរចត់ ឬ តូចចិត្តនឹងគ្នា ដោយបង្ហាញចេញតាមរយៈ សម្រែកត្អូញ និង ការដកដង្ហើមធំ។ ការត្របល់មកវិញរបស់ព្រះយេស៊ូវ គឺជាជំរុញប្រមានផង ហើយ ក៏ព្រឹត្តិការណ៍ដ៏រីករាយផង សម្រាប់គ្រីស្ទបរិស័ទ។ ព្រះយេស៊ូវនីងយាងមកជំនុំជំរះលោកីយ៍នេះ ដោយភាពយុត្តិធម៌ ប៉ុន្តែទ្រង់ក៏នឹងជំនុំជំរះទៅកាន់គ្រីស្ទបរិស័ទ ដោយយោងតាមក្រឹត្យវិន័យនៃ សេចក្តីស្រឡាញ់។ ដូច្នេះហើយ យើងមិនត្រូវអនុញ្ញាតឲ្យការល្បងល ធ្វើឲ្យយើងលែងមានសេចក្តី ស្រឡាញ់ ហើយរទូរទាំ ទាស់នឹងគ្នាទៅវិញទៅមកនោះឡើយ។  

បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់‌ធ្មត់​ចុះ

 

៥:១០ សម្រាប់ការលើកទឹកចិត្តដល់អ្នកអានសំបុត្រ របស់គាត់ឲ្យមានសេចក្តីអត់ធ្មត់ ក្នុងសេចក្តីទុក្ខ លំបាក លោកយ៉ាកុបបានលើកពីគំរូរបស់ពួកហោរា នៅក្នុងគម្ពីរសញ្ញាចាស់។ ពួកហោរានៅសញ្ញា ចាស់បានប្រកាស ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលជាញឹកញាប់មានទាំង ការជំនុំជំរះ ដែលនឹងមក ដល់ ហើយការហៅឲ្យមនុស្សធ្វើការប្រែចិត្ត។ ដោយសារតែពួកហោរាធ្វើការទាំងនេះ មនុស្សដែល បានឮពីការទាំងនេះមានការខឹងសម្បាយ៉ាងខ្លាំង។ ពេលជាច្រើនឆ្នាំអាចកន្លងផុតទៅ មុនពេលដែល ទំនាយទាំងនេះបានសម្រេចឡើង ពួកហោរាទទួលការរងទុក្ខលំបាក និង ការបៀតបៀននៅ ក្នុងកំឡុងពេលទាំងនោះ។ ពួកគេនៅតែបន្តអត់ធ្មត់ នៅក្នុងសេចក្តីទុក្ខលំបាករបស់ពួកគាត់ ហើយ ទុកចិត្តព្រះអម្ចាស់ ថាទ្រង់នឹងរក្សាពួកគាត់ រហូតដល់ពេលដែលព្រះបន្ទូលរបស់ទ្រង់បានសម្រេចឡើង ឬ រហូតដល់ពេល ដែលសេចក្តីទុក្ខលំបាកបានចប់។ ពួកយើងក៏គួរធ្វើដូចពួកគាត់ដែរ។ 

មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំ‌ទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​សេចក្ដី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា នឹង​សេចក្ដី​អាណិត‌អាសូរ​ពោរ‌ពេញ​ដែរ 

 

៥:១១ លោកយ៉ូប គឺជាជនគំរូបន្ទាប់។ ទោះបីគាត់បានឆ្លងកាត់បញ្ហាជាច្រើន លោកយ៉ូបមិនដែលបាត់បង់នៅជំនឿរបស់គាត់លើព្រះអម្ចាស់នោះទេ។ គាត់បានរងទុក្ខជាច្រើនក្នុងការ ល្បងលធំៗជា ច្រើន ហើយមានការតស៊ូពុះពារ ថែមទាំងសួរសំនួរជាច្រើនទៅកាន់ព្រះ។ ក៏ប៉ុន្តែលោកបានជឿដល់ទ្រង់ទោះបីជាលោកមិនយល់ថាហេតុអ្វីបានជា លោកត្រូវជួបជាមួយនឹងសេចក្តីទុក្ខវេទនា។ លោកយ៉ាកុបបានជំរុញស្នើរសុំឲ្យអ្នកអានសំបុត្ររបស់គាត់ឲ្យធ្វើដូចជាលោកយ៉ូប ហើយទុកចិត្តលើព្រះអង្គនៅ ក្នុងគ្រប់ទាំងបញ្ហាការលំបាក។ លោកយ៉ាកុបបានប្រើពាក្យ ὑπομονήν ម្តងទៀត (មើលនៅចំនុច ១:៣) នេះជាសេចក្តីខ្ជាប់ខ្ជួន អត់ធន់ របស់លោកយ៉ូប ដែលពួកយើងត្រូវការមាននៅក្នុងជីវិតយើង។

 

ព្រះជាម្ចាស់មានផែនការចំពោះការរងទុក្ខវេទនា របស់លោកយ៉ូប។ តាមរយៈការរងទុក្ខវេទនារបស់គាត់ លោកយ៉ូបកាន់តែស្គាល់ព្រះជាម្ចាស់ច្បាស់ជាងមុន។ នៅពេលដែលការល្បងលបានមកដល់ពីបញ្ចប់ ព្រះទ្រង់បានសម្រេចកិច្ចការដ៏អស្ចារ្យ ហើយលទ្ធផលនៃកិច្ចការនោះ គឺលោកយ៉ូបបានក្លាយជាមនុស្សមានភាពល្អប្រសើរជាងមុន និង មានព្រះពរច្រើនជាងមុន។ យើងចងចាំថាលោកយ៉ូបគឺជាមនុស្សល្អតាំងពីដើមនៃសៀវភៅ ប៉ុន្តែនៅចុងបញ្ចប់នៃសៀវភៅគាត់បានក្លាយជាមនុស្សកាន់តែប្រសើរជាង មុនទៅទៀត។ លោកមានចរិកលក្ខណៈល្អប្រសើរជាងមុន មានការបន្ទាបខ្លួនច្រើនជាមុន ហើយបានទទួលព្រះពរច្រើនជាងមុន។ ព្រះទ្រង់មានសេចក្តីអាណិតអាសូរ និង សេចក្តីមេត្តាដល់លោកយ៉ូប។ ហើយនៅចុងបញ្ចប់លោកទទួលព្រះពរទ្វេរគុណ បើប្រៀបធៀបទៅនឹងអ្វីដែលលោកមាន មុនពេល ដែលសេចក្តីទុក្ខលំបាកបានចូលមកក្នុងជីវិតរបស់លោក។ មេរៀនសម្រាប់អ្នកជឿគ្រប់រូប នោះគឺព្រះទ្រង់ធ្វើកិច្ចការតាមរយៈការរងទុក្ខលំបាករបស់យើង ដើម្បីនាំការល្អមកកាន់ពួកយើង។ ហើយនៅចុងបញ្ចប់ ប្រសិនបើយើងនៅតែរក្សាការទុកចិត្តរបស់យើងលើទ្រង់ ព្រះអង្គទ្រង់នឹងប្រទានរង្វាន់ និង ប្រទានពរមកកាន់យើង។ 

តែ​បង​ប្អូន​អើយ កុំ​ឲ្យ​ស្បថ​ជា​ដើម ទោះ​បើ​នឹង​ស្ថាន‌សួគ៌ ឬ​នឹង​ផែនដី​ក្តី ក៏​កុំ​ឲ្យ​ស្បថ​យ៉ាង​ណា​ឲ្យ​សោះ តែ​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា បាន​នៅ​តែ «បាទ» ហើយ​ពាក្យ «ទេ» នៅ​តែ «ទេ» ដដែល ក្រែង​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។

 

៥:១២ មនុស្សប្រើពាក្យស្បថដើម្បីទូលសូមឲ្យព្រះធ្វើជាសាក្សី ចំពោះអ្វីដែលខ្លួនកំពុងនិយាយ។ មនុស្សបានប្រើ ពាក្យសម្បថដើម្បីបង្ហាញថាពួកគេពិតជានិយាយការពិត។ យ៉ាងណាមិញ វាជាទម្លាប់ របស់សាសន៍យូដាក្នុងការយកអ្វីគ្រប់យ៉ាងមកស្បថ លើកលែងតែព្រះនាមរបស់ព្រះអម្ចាស់ (ហើយ គ្រាន់តែចំនុចនេះ អាចរាប់បានថាជាការជាសច្ចានុម័ត)។ ដូច្នេះ ពាក្យសម្បថត្រូវបានប្រើប្រាស់សម្រាប់ ជាការបោកបញ្ជោតទៅកាន់មនុស្ស។ ដូចនេះលោកយ៉ាកុប បានលើកឡើងពីអ្វីដែលព្រះយេស៊ូវបាន មានបន្ទូលដើម្បីកុំឲ្យអ្នកអានរបស់គាត់ ប្រើប្រាស់ពាក្យសម្បថ (ម៉ាថាយ ៥:៣៣-៣៧)។ ពួកគេគួរ និយាយជាមួយគ្នាទៅវិញទៅមកដោយភាពស្មោះត្រង់ និង ពាក្យទៀងត្រង់។ គ្រីស្ទបរិស័ទ្ធគួរធ្វើ ជាមនុស្ស ដែលមានពាក្យសំដីគួរឲ្យទុកចិត្តបាន។  

 

អំណាចនៃការអធិស្ឋាន

តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា កើត​ទុក្ខ​លំបាក​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ ត្រូវ​ឲ្យ​គេ​ច្រៀង​សរសើរ​ដល់​ព្រះ​ចុះ

៥:១៣ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយយើងគួរតែទៅបែររកព្រះជានិច្ច។ នៅពេលដែលយើងជួបប្រទះបញ្ហាការលំបាក ការល្អបំផុតដែលយើងអាចធ្វើបានក្នុងការឆ្លើយតបទៅកាន់ការទាំង នោះ គឺជាការដែលយើងស្វែងរកការកំសាន្តចិត្តមកពីទ្រង់ និង សុំប្រាជ្ញាមកពីទ្រង់តាមរយៈការ អធិស្ឋាន។ ហើយនៅពេលដែលយើងសប្បាយរីករាយ អ្វីល្អបំផុតដែលយើងគួរធ្វើ គឺជាការសរសើរ តម្កើងព្រះ។ គ្រិស្តបរិស័ទ្ធគួរគប្បីសំលឹងមើលទៅព្រះ នៅក្នុងគ្រប់កាលៈទេសៈ ទោះបីជីវិតកំពុង ជួបការល្អ ឬការមិនល្អ មិនថាយើងមានអារម្មណ៍សប្បាយ ឬ មិនសប្បាយចិត្តក៏ដោយ។ 

តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​ឈឺ​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង

 

៥:១៤ ពាក្យឈឺត្រូវបានបកប្រែ (ἀσθενεῖ) គឺមានន័យថាដោយខ្សោយកម្លាំង។ នៅពេលដែលគ្រិស្តបរិស័ទ្ធមានអារម្មណ៍ថាពួកគេខ្សោយកម្លាំង ពួកគេត្រូវតែសុំជំនួយពីពួកចាស់ទុំក្នុងក្រុមជំនុំរបស់ ពួកគេ ឲ្យមកអធិស្ឋានសម្រាប់ពួកគេ។ ហើយពួកចាស់ទុំនឹងដាក់ប្រេងនៅលើបុគ្គលនោះ ដោយនូវព្រះនាម របស់ព្រះអម្ចាស់។ នេះគឺជាការទូលសូមឲ្យព្រះធ្វើការ ដោយព្រោះថាទ្រង់ហើយ គឺជាប្រភពនៃ អស់ទាំងការព្យាបាល។   

នោះ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ នឹង​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ហេវ​នោះ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស​ឲ្យ​គាត់​បាន​ជា​ឡើង បើ​គាត់​បាន​ធ្វើ​បាប​អ្វី នោះ​នឹង​បាន​អត់​ទោស​ឲ្យ​ផង

 

៥:១៥ ការពិតដែលមនុស្សឈឺ ហើយបានសុំកោះហៅឲ្យពួកចាស់ទុំមក នោះគឺជាការបង្ហាញពី សេចក្តី ជំនឿ ដែលនេះហើយ គឺជាលក្ខខណ្ឌសម្រាប់ឲ្យមានការអធិស្ឋានដ៏ខ្លាំងពូកែ។ ពួកចាស់ទុំត្រូវតែមាន ជំនឿថា ព្រះទ្រង់នឹងឆ្លើយតបមកកាន់សេចក្តីអធិស្ឋានរបស់ពួកគាត់។ ហើយប្រសិនបើ អំពើបាប គឺជាអ្វីដែល បណ្តាលឲ្យបុគ្គលនោះឈឺ ព្រះទ្រង់នឹងអត់ទោសអំពើបាបនោះ។ ពាក្យថា “ប្រសិនបើ” បង្ហាញឲ្យ ឃើញច្បាស់ថាមិនគ្រប់ទាំងជំងឺទាំងអស់កើតឡើងដោយសារអំពើបាបនោះទេ។ យើងត្រូវ ដឹងថា ពួកចាស់ទុំគ្មានអំណាចក្នុងការអត់ទោសបាបឲ្យមនុស្សនោះទេ គឺមានតែព្រះអង្គទេ ដែលមាន អំណាចក្នុងការអត់ទោសបាបឲ្យមនុស្ស។ 

ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់‌តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ ដ្បិត​សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់ 

 

៥:១៦ ពេលខ្លះការប្រកាសលន់តួអំពើបាប គឺជាផ្នែកនៅក្នុងដំណើរការនៃការព្យាបាល។ នៅពេលដែលយើងលន់តួសារភាពអំពើបាបរបស់យើងទៅកាន់គ្នាទៅវិញទៅមក ហើយអធិស្ឋាន នោះព្រះទ្រង់ នឹងប្រទានការព្យាបាលមក កាន់យើង។ ពេលយើងសារភាពលន់តួអំពើបាបរបស់យើង ព្រះអង្គនឹងអត់ ទោសបាបឲ្យយើង។ អស់អ្នកណា ដែលព្រះអង្គបានអត់ទោសឲ្យ ទ្រង់ក៏បានរាប់ពួកគេជាសុចរិតដែរ។ នៅពេលដែលមនុស្សសុចរិត អធិស្ឋានទៅកាន់ព្រះ ការអស្ចារ្យអាចកើតឡើងបាន។ ការអធិស្ឋានមាន អំណាច និង ប្រសិទ្ធិភាព ដោយសារតែព្រះទ្រង់មានអំណាចព្រះចេស្តា ហើយកិច្ចការដែលទ្រង់ធ្វើ មានប្រសិទ្ធិភាព។ ព្រះអង្គអាចធ្វើការអស្ចារ្យធំ ដើម្បីជាការឆ្លើយតបទៅកាន់សេចក្តីអធិស្ឋាន។ 

ឯ​ហោរា​អេលីយ៉ា លោក​មាន​ចិត្ត​ដូច​ជា​យើង​ដែរ តែ​លោក​បាន​អធិស្ឋាន សូម​កុំ​ឲ្យ​មាន​ភ្លៀង នោះ​នៅ​ផែនដី​ក៏​រាំង​អស់​រវាង​៣​ឆ្នាំ​៦​ខែ រួច​លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​បាន​បង្កើត​ផល​ផ្លែ​ឡើង។

 

៥:១៧-១៨ លោកយ៉ាកុបបានប្រើហោរាអេលីយ៉ា ជាគំរូបង្ហាញពីអំណាចនៃសេចក្តីអធិស្ឋាន។  លោក អេលីយ៉ាបានអធិស្ឋានដោយចិត្តក្លៀវក្លា ហើយបន្ទាប់មកគាត់បានប្រកាសមិនឲ្យមានភ្លៀង រហូតដល់ ពេល ដែលគាត់នឹងប្រកាសឲ្យមានភ្លៀងវិញ (១ពង្សាវតាក្សត្រ ១៧: ១) ព្រះអង្គបានឆ្លើយតបទៅកាន់ សេចក្តីអធិស្ឋានរបស់គាត់ ធ្វើឲ្យពេលនោះគ្មានភ្លៀងរយៈេពល ៣ឆ្នាំកន្លះ។ បន្ទាប់ពីពេលវេលានោះ បានកន្លងផុតទៅ គាត់បានអធិស្ឋានម្តងទៀត ហើយភ្លៀងក៏បានធ្លាក់ចុះមក (១ ពង្សាវតាក្សត្រ ១៨: ៤១-៤៥)។

 

លោកអេលីយ៉ា គឺជាមនុស្សធម្មតាដូចជាយើងដែរ។ លោកគឺមិនមានអំណាចអ្វីពិសេសសម្រាប់គ្រប់ គ្រងលើធម្មជាតិនោះទេ។ តែអំណាចនោះគឺជារបស់ព្រះអម្ចាស់ ហើយទ្រង់នេះហើយដែលលោក អេលីយ៉ាបានអធិស្ឋានសូមឲ្យទ្រង់ធ្វើការអស្ចារ្យ។ គាត់បានទុកចិត្តទាំងស្រុងទៅកាន់ព្រះ ហើយទ្រង់ បានឆ្លើយតបទៅកាន់សេចក្តីអធិស្ឋានរបស់គាត់។ ហើយនេះគឺជាការពិត ដែលអាចកើតឡើងមកកាន់ យើងផងដែរ។ លោកយ៉ាកុបចង់ឲ្យអ្នកអាន សំបុត្ររបស់គាត់ ដឹងថាអស់អ្នកណាដែលមានទំនាក់ទំនង ត្រឹមត្រូវជាមួយនឹងព្រះ ពួកគេអាចអធិស្ឋាន សេចក្តីអធិស្ឋានដែលពេញដោយអំណាចចេស្តា។ 

បង​ប្អូន​អើយ បើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា គេ​វង្វេង​ចេញ​ពី​សេចក្ដី​ពិត ហើយ​មាន​អ្នក​ណា​នាំ​អ្នក​នោះ​ឱ្យ​ត្រឡប់​មក​វិញ 

៥:១៩ មនុស្សមួយចំនួនមកព្រះវិហារបានតែមួយរយះពេលខ្លីប៉ុណ្ណោះ ពួកគេបានលឺអំពីសេចក្តីពិត តែបន្ទាប់មកពួកគេ ក៏បានវង្វេងចេញពីសេចក្តីពិត។ ពេលដែលពួកគេបានវង្វេងចេញទៅ ពួកយើងត្រូវតែព្យាយាមហៅ នាំពួកគេឲ្យត្រលប់មករកសេចក្តីពិតវិញ។ លោកយ៉ាកុបតែងតែរជាមនុស្សដែលមានការអនុវត្តន៍ជាក់ ស្តែងជានិច្ច គាត់មិនបាន សួរសំនួរថា ហេតុអ្វីបានជាពួកគេបានវង្វេងចេញនោះទេ គាត់គ្រាន់តែប្រាប់ពួកយើងឲ្យទៅនាំពួកគេឲ្យប្រលប់វិញតែប៉ុណ្ណោះ។ 

នោះ​ត្រូវ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ នោះ​ឈ្មោះ​ថា បាន​ជួយ​សង្គ្រោះ​ព្រលឹង​១ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត​ផង។:៚

 

៥:២០ អស់អ្នកណាដែលវង្វេងចេញពីសេចក្តីពិត គឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ នៅពេលដែលអំពើបាបបានធំឡើងពេញលេញហើយ នោះវានឹងបណ្តាលឲ្យមានសេចក្តីស្លាប់។ លោកយ៉ាកុបនិយាយ សំដៅលើសេចក្តីស្លាប់ដ៏អស់កល្បជានិច្ច នោះគឺជា “សេចក្តីស្លាប់លើកទីពីរ” នៅក្នុងស្ថាននរក (វិវរណៈ ២០:១១-១៥, ២១:៨)។ ការដែលដឹងថាវាគឺជាគ្រោះថ្នាក់យ៉ាងធំធេងទៅកាន់ អស់អ្នក ណាដែលវង្វេងចេញពីសេចក្តីពិត គួរលើកទឹកចិត្តគ្រីស្ទបរិស័ទ្ធឲ្យមានភាពស្វះស្វែងទៅតាមរកអស់អ្នក ណា ដែលបានវង្វេងចេញពីសេចក្តីពិត។ 

 

ការនាំនរណាម្នាក់ឲ្យត្រលប់មកសេចក្តីពិត គឺជាកិច្ចការយ៉ាងល្អប្រពៃ។ នៅពេលដែលពួកគាត់បានប្រែ ចិត្ត នោះនឹងមានការគ្រប់បាំងទៅលើអំពើបាបរបស់ពួកគាត់យ៉ាង អនេកអនន្ត។ លោកយ៉ាកុបកំពុងតែសំដៅទៅលើការធួនបាប។ នៅក្នុងភាសាហេព្រើរ មានន័យថា “ការគ្របបាំង”។ វាគឺជាការពណ៌នាអំពីកិច្ចការដែល សម្តេចសង្ឃធ្វើ ហើយនោះគឺជាការគ្របបាំង (ថ្វាយ​ឲ្យ​ធួន​នឹង​) បាបរបស់បណ្តាមនុស្ស ដោយការឈាមមកលើអាសនា (និក្ខមនំ ៣០: ១០, លេវីវិន័យ ១៧: ១១)។ ឥឡូវព្រះលោហិតរបស់ព្រះយេស៊ូវ បានធួននឹងអំពើបាប ហើយថែមទាំងគ្របបាំងអំពើរបស់អ្នកជឿ ដែលរស់នៅក្នុងការប្រែចិត្ត។ ព្រះគុណរបស់ព្រះគឺ មានសម្រាប់មនុស្សទាំងអស់ គឺអស់អ្នកដែលបែរចេញពីអំពើបាបរបស់ខ្លួន ហើយទុកចិត្តលើ ព្រះយេស៊ូវគ្រីស្ទ។ ព្រះទ្រង់នឹងទទួលស្គាល់ទៅកាន់ការប្រែចិត្តរបស់ពួកគេ ហើយនឹងអត់ទោស ទៅកាន់អំពើបាបរបស់ពួកគេ ព្រមទាំងសង្គ្រោះពួកគេផងដែរ។  

 

សំនួរឆ្លុះបញ្ចាំង

  • តើមាននរណាម្នាក់ ដែលខ្ញុំអាចអធិស្ឋានឲ្យ ហើយជួយឲ្យគាត់ត្រលប់មករកសេចក្តីពិតវិញដែរ ឬទេ?

bottom of page