មេរៀនទី៥: ព្រះយេស៊ូវផ្តល់ជីវិតដល់អ្នកស្លាប់
សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវមានអំណាចលើសេចក្ដីស្លាប់។
សកម្មភាព : ការប្រកួត ឧបសគ្គរបស់មនុស្ស
របៀបលេង :
១) បែងចែកមនុស្សជា ២ ក្រុម។ ក្រុមនីមួយៗត្រូវរើសមនុស្ស ៥ នាក់សម្រាប់ការប្រកួត។
២) ប្រាប់ក្រុមគ្នាដែលនៅក្នុងក្រុមទាំង ២ ៖ "អ្នកទាំងអស់គ្នា គឺជាបណ្ដាជន ២ ក្រុម"។ គោលដៅរបស់ អ្នកគឺ ធ្វើជាឧបសគ្គនៅក្នុងការប្រកួត។ ប្អូនៗអាច៖
-
ឈរ និងចង្អុលទៅខាងស្ដាំ មានន័យថា "ទៅខាងស្ដាំ"
-
ឈរ និងចង្អុលទៅខាងឆ្វេង មានន័យថា "ទៅខាងឆ្វេង"
-
ឈរ និងប៉ះម្រាមដៃរបស់ដៃគូ មានន័យថា "ទៅខាងក្រោម"
-
ឈរ និងប៉ះម្រាមដៃរបស់ដៃគូ មានន័យថា "លោតរំលង" ("ទៅខាងលើ")
បើមានអ្នកប្រកួតណាមកប៉ះអ្នក ចូរស្រែកឡើងថា "ប៉ះ"
បើមានអ្នកប្រកួតណាទៅខុស ចូរស្រែកឡើងថា "ខុសផ្លូវ!"
៣) ពេលអ្នកទាំង ៥ ត្រៀមខ្លួនហើយ ប្រាប់ពួកគាត់ថា៖ នេះគឺជាកូនស្រីរបស់យ៉ៃរ៉ុស (ប្រើតុក្កតាទន់ៗ មួយ)។ នាងឈឺធ្ងន់មែនទែន។ មនុស្សម្នាក់នៅក្នុងក្រុមនឹងធ្វើជាយ៉ៃរ៉ុស។ គាត់នឹងឈរជាមួយកូនស្រី គាត់ នៅម្ខាងពីកន្លែងលេង។ មនុស្ស ៤ នាក់ទៀត នឹងធ្វើជាព្រះយេស៊ូវ និងសិស្សរបស់ព្រះអង្គ។ ពួកគេ នឹងឈរ នៅម្ខាងផ្សេងទៀតពីកន្លែងលេង។ ចឹងកន្លែងលេង នឹងមានរាងដូចនេះ៖
យ៉ៃរ៉ុស (ក្រុម A) > បណ្ដាជនជាឧបសគ្គ (ក្រុម B) > ព្រះយេស៊ូវ + ពួកសិស្ស (ក្រុម A)
---------------------------------------------------------------------------------------------------------------------
យ៉ៃរ៉ុស (ក្រុម B) > បណ្ដាជនជាឧបសគ្គ (ក្រុម A) > ព្រះយេស៊ូវ + ពួកសិស្ស (ក្រុម B)
៤) និយាយ៖ "នេះជាការប្រកួត ដើម្បីជួយសង្គ្រោះជីវិតកូនស្រីយ៉ៃរ៉ុស! ដំបូង យ៉ៃរ៉ុសត្រូវតែឆ្លងកាត់ ឧបសគ្គទៅរកព្រះយេស៊ូវ។ បើគាត់ប៉ះអ្នកណាម្នាក់ គាត់ត្រូវតែត្រឡប់ទៅចំនុច ចាប់ផ្ដើមវិញ។ ពេល យ៉ៃរ៉ុសទៅដល់ព្រះយេស៊ូវ គាត់និយាយថា៖ "កូនស្រីរបស់ទូលបង្គំឈឺជិតស្លាប់ សូមយាងមកព្យាបាល វាផង""
៥) បន្ទាប់មក ព្រះយេស៊ូវ និងសិស្សរបស់ទ្រង់ត្រឡប់ទៅជាមួយយ៉ៃរ៉ុស ដោយឆ្លងកាត់ឧបសគ្គបណ្ដាជន ទៅរកកូនស្រីវិញ។ បើពួកគេប៉ះអ្នកណាម្នាក់ ពួកគាត់ត្រូវត្រឡប់ទៅកន្លែងដែលយ៉ៃរ៉ុសសុំជំនួយ ពីព្រះយេ ស៊ូវិញ និងចាប់ផ្ដើមម្ដងទៀត។
៦) ពេលពួកគាត់ទៅដល់កូនស្រីរបស់យ៉ៃរ៉ុស ព្រះយេស៊ូវនឹងនិយាយថា៖ "កូនអើយ ចូរក្រោកឡើង" ហើយគាត់នឹងក្រោកឡើង។ ក្រុមណាដែលធ្វើអ៊ីចឹងបានមុន នឹងបាន ១ ពិន្ទុ។
៧) លេងម្ដងទៀត ហើយអាចលេងកាន់តែច្រើន តាមដែលអ្នកចង់លេងជាមួយ អ្នកប្រកួត ៥ នាក់ផ្សេង និងបណ្ដាជនជាឧបសគ្គថ្មី។
កំណត់ចំណាំសម្រាប់គ្រូ៖ អ្នកត្រូវការមនុស្សយ៉ាងហោចណាស់ ៨ នាក់ ដើម្បីធ្វើជាឧបសគ្គទាំង ២។ បើអ្នកមានសិស្សតិច អ្នកត្រូវបែកចែកឱ្យមានតែ ២ នាក់ជាអ្នកប្រកួត (យ៉ៃរ៉ុស និងព្រះយេស៊ូវ) បានហើយ ហើយអ្នកផ្សេងទៀតទាំងអស់គ្នាធ្វើជាឧបសគ្គ និងឱ្យក្រុមទាំង ២ ឆ្លងកាត់ក្នុងពេលតែមួយ។
ក្រោយបញ្ចប់ហ្គេម:
សួរ៖ "តើវាយ៉ាងម៉េចដែរ ពេលព្យាយាមឆ្លងកាត់កន្លែងឧបសគ្គ? ភ័ន្តភាំង និងពិបាក"
"ហេតុអ្វីបានជាប្អូនៗចង់ធ្វើវាឱ្យលឿនៗ? ព្រោះកូនស្រីរបស់យ៉ៃរ៉ុសជិតស្លាប់។"
ការរៀនព្រះគម្ពីរ
តើប្អូនៗចាំយ៉ៃរ៉ុសបានទេ? កូនស្រីរបស់គាត់កំពុងតែឈឺធ្ងន់ ទើបគាត់ទៅរកព្រះយេស៊ូវ។ ព្រះយេស៊ូវទៅជាមួយគាត់ ប៉ុន្តែនៅតាមផ្លូវ តើមានអ្វីកើតឡើង?
ស្ត្រីម្នាក់ធ្លាក់ឈាម ១២ ឆ្នាំមកហើយ បានចូលមករកព្រះយេស៊ូវ រួចប៉ះព្រះអង្គ ហើយគាត់ក៏បានជា។
វាពិតជាការដ៏អស្ចារ្យណាស់ សម្រាប់ស្ត្រីម្នាក់នេះ។ ប៉ុន្តែ យ៉ៃរ៉ុសកំពុងព្យាយាមនាំព្រះយេស៊ូវ ទៅរកកូនស្រី របស់គាត់ ឱ្យបានឆាប់ៗ! រួចបណ្ដាជនក៏មកពេញនោះ! រួចព្រះយេស៊ូវឈប់ ដើម្បីនិយាយជាមួយស្រ្តី ម្នាក់នេះ! តើអ្នកគិតថា យ៉ៃរ៉ុសមានអារម្មណ៍ដូចម្ដេច?
ម៉ួម៉ៅ និងថប់បារម្ភ។
តើមានអ្វីទៀតកើតឡើង? ចូរមើលជាមួយគ្នា។
អាន [ម៉ាកុស 5:35-43]
ព្រះយេស៊ូវទើបតែប្រោសស្ត្រីធ្លាក់ឈាមរួច។ បន្ទាប់មកមានមនុស្សនាំដំណឹងពីផ្ទះយ៉ៃរ៉ុស។ តើដំណឹងនោះថាម៉េច?
កូនស្រីរបស់យ៉ៃរ៉ុសស្លាប់ហើយ!
សាកគិតថា អ្នកជាយ៉ៃរ៉ុស។ តើប្អូននឹងមានអារម្មណ៍ដូចម្ដេច នៅខណៈពេលនេះ?
ពិបាកណាស់។
យ៉ៃរ៉ុសបាត់បង់អស់ក្ដីសង្ឃឹម។ ប៉ុន្តែ តើព្រះយេស៊ូវមានបន្ទូលអ្វីទៅកាន់គាត់?
"កុំខា្លចអី ឱ្យគ្រាន់តែជឿប៉ុណ្ណោះ"
យ៉ៃរ៉ុសប្រហែលជាមានអារម្មណ៍ថា ស្ថានភាពនេះ គឺអស់សង្ឃឹមណាស់ ហើយប្រហែលជាគាត់ចង់យំ និងខឹងជាមួយនឹងព្រះ ឬចង់បោះបង់ចោល តែការពិត គាត់កំពុងនៅក្នុងចម្បាំង។ ចម្បាំងនេះ គឺរវាង ភាពភ័យខ្លាច និងក្ដីជំនឿ។ នៅក្នុងស្ថានភាពលំបាកនៅក្នុងជីវិត យើងត្រូវការសម្រេចចិត្ត៖ តើយើងឆ្លើយតបដោយភាពភ័យខ្លាច ឬដោយជំនឿទៅកាន់ព្រះ?
យ៉ៃរ៉ុសប្រាកដជាមានជំនឿខ្លះ ព្រោះគាត់នៅតែបន្តនាំព្រះយេស៊ូវទៅផ្ទះរបស់គាត់។ នៅខាងក្រៅ មានមនុស្សខ្លះ។ តើពួកគេធ្វើអ្វី?
ស្រែកយំ និងមានភាពវឹកវរខ្លាំង។
វាដូចជាបុណ្យសព។ តើព្រះយេស៊ូវប្រាប់អ្វីទៅពួកគាត់?
កូននេះមិនមែនស្លាប់ទេ គឺគ្រាន់តែដេកលក់ទេតើ។
មនុស្សគ្រប់គ្នាសើចចំអក ដែលព្រះអង្គថាកូននេះគ្រាន់តែដេកលក់។ កូននេះស្លាប់ប្រាកដណាស់។ អ៊ីចឹង តើប្អូនៗគិតថាហេតុអ្វីបានជាព្រះអង្គហៅការស្លាប់របស់នាង ត្រឹមតែជា"ការដេកលក់"?
ព្រោះព្រះយេស៊ូវដឹងថា ទ្រង់អាចនាំនាងឱ្យមានជីវិតរស់ឡើងវិញ។
ព្រះយេស៊ូវកាន់ដៃរបស់ក្មេងស្រី រួចនិយាយថា "កូនស្រី អញប្រាប់ឱ្យឯងក្រោកឡើង"។ តើមានអ្វីកើតឡើងទៀត?
នាងក្រោកឡើង និងចាប់ផ្ដើមដើរ។
តើយើងរៀនអ្វីបានពីការអស្ចារ្យនេះ?
ព្រះយេស៊ូវមានអំណាចលើសេចក្ដីស្លាប់។
ព្រះយេស៊ូវមានអំណាចលើសេចក្ដីស្លាប់។ ព្រះអង្គបង្ហាញព្រះចេស្ដានេះ ដោយការផ្តល់ជីវិតដល់មនុស្សស្លាប់ រួមទាំង កូនស្រីរបស់យ៉ៃរ៉ុស, ឡាសារ (យ៉ូហាន 11) និងកូនប្រុសរបស់ស្រ្តីម៉េម៉ាយម្នាក់ នៅក្នុងភូមិ ណាអ៊ីន (លូកា 7)
អ្នកខ្លះប្រហែលសួរថា៖ "ហេតុអ្វីបានជាព្រះយេស៊ូវមិនប្រោសមនុស្សគ្រប់គ្នាយ៉ាងអ៊ីចឹងដែរ?" គ្រប់ពេលដែលមានមនុស្សស្លាប់ ព្រះយេស៊ូវអាចប្រោសគេឱ្យរស់ឡើងវិញបាន។ បន្ទាប់មក យើងអាចរស់នៅលើផែនដីនេះរហូតដល់យើងមានរាងកាយចាស់ដែលអស់កំលាំងនិងខ្សោយគ្រប់ពេល។ តែព្រះមានគម្រោងផែនការល្អជាងនេះ!
[យ៉ូហាន 6:40] នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញ ព្រះរាជ បុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃ ចុងបំផុត។
យើងទាំងអស់គ្នានឹងស្លាប់ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គនឹងប្រោសអស់ អ្នកណាដែលជឿ លើព្រះអង្គ ឱ្យមានជីវិតអស់កល្បជានិច្ច។ ជីវិតអស់កល្បជានិច្ច គឺច្រើនជាងជីវិតនៅលើផែនដីនេះ។ ជីវិតអស់កល្ប គឺជាជីវិតដ៏ល្អឥតខ្ចោះជាមួយព្រះ។ ព្រះយេស៊ូវប្រោសកូនស្រីរបស់យ៉ៃរ៉ុសនោះ គឺជាការ អស្ចារ្យខ្លាំងណាស់។ ប៉ុន្តែ វាគ្រាន់តែជាការបង្ហាញពីអំណាចរបស់ទ្រង់ក្នុងការផ្តល់ជីវិតដល់អ្នកស្លាប់ ប៉ុណ្ណោះ។ ថ្ងៃណាមួយ ព្រះអង្គនឹងធ្វើការអស្ចារ្យជាងនេះទៀត សម្រាប់ប្អូនៗ សម្រាប់ខ្ញុំ និងសម្រាប់គ្រប់គ្នា ដែលជឿលើព្រះអង្គ។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖
-
តើអ្នករៀនបានអ្វីពីព្រះយេស៊ូវ តាមរយៈមេរៀនថ្ងៃនេះ?
-
តើព្រះយេស៊ូវមានអំណាចលើសេចក្ដីស្លាប់ មានន័យយ៉ាងដូចម្ដេចមកកាន់អ្នក?
អធិស្ឋានបញ្ចប់