top of page

មេរៀនទី៨: ព្រះយេស៊ូវប្រោសមនុស្សពិការភ្នែកឱ្យភ្លឺ

សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវសង្គ្រោះអ្នកណាដែលស្រែកហៅរកទ្រង់

សកម្មភាព : បាទីមេពិការភ្នែក

សម្ភារៈ៖ បាល់មានកណ្ដឹងខាងក្នុងមួយ (វាមានសម្លេងពេលយើងបោះទៅ) និងរបាំងភ្នែក

របៀបលេង :

ហ្គេមនេះ អាចលេងបានសប្បាយ ពេលមានគ្នា ១០នាក់។ បើមានក្រុមធំ អាចបែងចែកជាក្រុម ១០ នាក់ 
ៗ លេងបាន។

១) សិស្សឈរនៅក្នុងរង្វង់។ រកអ្នកស័្មគ្រធ្វើជា "បាទីមេ"។ ពាក់របាំងភ្នែកឱ្យបាទីមេ ដើម្បីកុំឱ្យគាត់មើល ឃើញ និងប្រាប់គាត់ឱ្យឈរនៅកណ្ដាលរង្វង់។


២) ឱ្យបាល់ទៅនរណាម្នាក់ និងប្រាប់គាត់ថា៖ "ហៅឈ្មោះអ្នកណា ដែលប្អូននឹងបាល់ទៅឱ្យ រួចបោះ បាល់ទៅ។ ប្អូនមិនអាចបោះបាល់ទៅអ្នកនៅជិតខ្លួនបានទេ គឺប្អូនត្រូវបោះទៅម្ខាងរង្វង់ ដើម្បីឱ្យបាទីមេ មានឱកាសចាប់បាល់បាន។"


៣) ប្រាប់បាទីមេ ឱ្យ"ព្យាយាមចាប់បាល់។ បើមិនអាចបាល់បាន ៥ ដង នោះត្រូវស្រែកថា "ព្រះយេស៊ូវ ជា វង្សហ្លួងបាវីដអើយ! សូមអាណិតមេត្តាមកកាន់ទូលបង្គំផង!"។ ពេលនោះ ព្រះយេស៊ូវនឹងយាងមកជួយ ប្អូន។"


៤) ពេលនេះ ឱ្យសិស្សម្នាក់ធ្វើជាព្រះយេស៊ូវ។ គាត់នឹងសួរបាទីមេថា ចង់បានអ្វី។ បាមេទីនឹងត្រូវនិយាយ ថា៖ "ខ្ញុំចង់មើលឃើញ"។ បន្ទាប់មកព្រះយេស៊ូវនឹងដោះរបាំងភ្នែករបស់បាទីមេ។ នេះជាការអស្ចារ្យ!

អបអរសាទរ!


៥) បន្តលេងហ្គេម តែថាឥឡូវនេះ បាទីមេមើលឃើញហើយ! បើបាទីមេចាប់បាល់បានសម្រេច អ្នកគប់ បាល់ដែលចាប់បាន នឹងត្រូវធ្វើជាបាទីមេម្ដង។

ក្រោយបញ្ចប់ហ្គេម: 

សួរ៖ តើប្អូនមានអារម្មណ៍ដូចម្ដេច ពេលមើលមិនឃើញត្រឹមតែប៉ុន្មាននាទី?
តើប្អូនគិតថាយ៉ាងម៉េច បើខ្លួនឯងពិការភ្នែករហូតនោះ? តើប្អូននឹងមានឧបសគ្គអ្វីខ្លះ?
តើប្អូនគិតថាអ្នកពិការភ្នែកយូរឆ្នាំមកហើយ ស្រាប់តែមើលឃើញ មានអារម្មណ៍យ៉ាងណាដែរ?

ការរៀនព្រះគម្ពីរ

យើងកំពុងរៀនអំពី ជីវិតរបស់ព្រះយេស៊ូវ តាមរយៈព្រះគម្ពីរម៉ាកុស។ ថ្ងៃនេះ យើងនឹងមើលអំពី ការ អស្ចារ្យដែលព្រះយេស៊ូវបានធ្វើសម្រាប់បុរសពិការភ្នែកម្នាក់ឈ្មោះ បាទីមេ។

អាន [ម៉ាកុស 10:46-52]

សំនួរបង្កប់ន័យ
បាទីមេកំពុងអង្គុយសុំទានគេ នៅតាមផ្លូវ។ បណ្ដាជនបានដើរកាត់នោះ ហើយបាទីមេឮអ្វី ដែល បណ្ដាលឱ្យគាត់ចាប់អារម្មណ៍។ តើគាត់បានឮអំពីអ្វី?
ព្រះយេស៊ូវយាងមកជិតនោះ!

តើបាទីមេបានធ្វើអ្វី ពេលគាត់ដឹងថាព្រះយេស៊ូវយាងមកជិតនោះ?
គាត់ស្រែកឡើងថា៖ "ឱព្រះយេស៊ូវ ជាវង្សហ្លួងដាវីដអើយ សូមអានិតមេត្តាមកកាន់ទូលបង្គំផង!"

ការពិតដែលគាត់ហៅព្រះយេស៊ូវថា "វង្សហ្លួងដាវីដ" គឺសំខាន់ណាស់។ តើនរណាដឹងថា ដាវីឌជានរណាដែរទេ?
ទុកឱ្យសិស្សចែកចាយអ្វីដែលគាត់ដឹង។

ដាវីឌគឺជាស្ដេចដ៏អស្ចារ្យបំផុតរបស់អ៊ីស្រាអែល។ ពេលព្រះអង្គនៅរស់ ព្រះជាម្ចាស់បានសន្យាជាមួយ គាត់ ដូច្នេះ៖

[2 សាំយូអែល 7:16] នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់ខ្ជួន​នៅ ជា​រៀងរាប​ដរាប​ទៅ។

ដូច្នេះ ពាក្យថា "វង្សហ្លួងដាវីឌ" សម្ដៅទៅលើស្ដេចដ៏អស្ចារ្យ ដែលព្រះជាម្ចាស់បានចាត់តាំង ជាអ្នក ដែលសោយរាជ្យលើប្រជាជនរបស់ព្រះជារៀងរហូត។ តើប្អូនៗអាចទាយបានថាជា នរណាដែរទេ?
ព្រះយេស៊ូវ។

ត្រូវហើយ បាទីមេដឹងអំពីការនេះ ដូចប្អូនៗទាំងអស់គ្នាយ៉ាងអ៊ីចឹងដែរ។ ដូច្នេះ ពេលគាត់ហៅព្រះយេស៊ូវ "វង្សហ្លួងព្រះបាទដាវីឌ" បានបង្ហាញថា គាត់ជឿថាព្រះយេស៊ូវ គឺជាស្ដេចដ៏អស្ចារ្យដែលព្រះជាម្ចាស់បាន ចាត់មក។ ព្យាការីបាននិយាយថា សេ្ដចដ៏អស្ចារ្យមួយអង្គនេះ នឹងធ្វើការអស្ចារ្យជាច្រើនដូចជា ប្រោស អ្នកឈឺឱ្យជា ប្រោសអ្នកថ្លង់ឱ្យស្ដាប់ឮ  និងឱ្យអ្នកខ្វាក់មើលឃើញ! នេះហើយជាអ្វីដែលបាទីមេ ត្រូវការ! ដូច្នេះទើបគាត់ស្រែកហៅយ៉ាងខ្លាំង តាមដែលគាត់ អាចធ្វើទៅបាន ព្រោះគាត់ដឹងថា ព្រះយេស៊ូវអាច ជួយគាត់បាន។

តើមនុស្សម្នាធ្វើដូចម្ដេច ពេលបាទីមេស្រែកហៅព្រះយេស៊ូវដូច្នេះ?
មនុស្សជាច្រើននាំគ្នា កំហែងគាត់ឱ្យស្ងៀម។

តើប្អូនៗអាចស្ងៀមទេ បើប្អូនជាបាទីមេ? ចាំថា នេះគឺជាក្ដីសង្ឃឹមតែមួយរបស់គាត់ ដើម្បីអាចមើល ឃើញ។
ចម្លើយរៀងៗខ្លួន។

តើបាទីមេធ្វើអ្វី?
គាត់ស្រែកកាន់តែខ្លាំង "វង្សហ្លួងដាវីឌអើយ! សូមអានិតមេត្តាទូលបង្គំផង!"

តើព្រះយេស៊ូវបានធ្វើអ្វី ពេលគាត់ស្រែកកាន់តែខ្លាំងដូច្នេះ?
ព្រះអង្គហៅគាត់មក និងសួរគាត់ថា តើគាត់ចង់បានអ្វី។

ព្រះយេស៊ូវមានបំណងចង់ជួយអ្នកណាដែលត្រូវការជំនួយ។ ចុះបាទីមេបានសុំអ្វីពីព្រះអង្គ?
គាត់ចង់មើលឃើញ។

តើព្រះយេស៊ូវប្រាប់អ្វីទៅកាន់គាត់?
ទៅចុះ សេចក្ដីជំនឿរបស់អ្នក បានប្រោសអ្នកឱ្យមើលឃើញហើយ។

តើមានអ្វីកើតឡើងចំពោះបាទីមេ?
ភ្លាមនោះ គាត់មើលឃើញ។

តើគាត់បានជាធ្វើអ្វីបន្ទាប់ពីនោះ?
គាត់បានទៅតាមព្រះយេស៊ូវ!

ព្រះយេស៊ូវផ្លាស់ប្ដូរជីវិតមនុស្ស។ មនុស្សគ្រប់គ្នាដែលចូលមកកាន់ព្រះអង្គដោយជំនឿ ទទួលបានការ ផ្លាស់ប្រែ ហើយជីវិតរបស់ពួកគេមិននៅដដែលដូចមុនទៀតទេ។ ពួកគេមានក្ដីសង្ឃឹមថ្មី មាននិមិត្តថ្មី និងគោលបំណងថ្មី។
 

សំនួរមានអត្ថន័យ

បាទីមេគឺជាគម្រូមួយអំពី របៀបទទួលការសង្គ្រោះពីព្រះយេស៊ូវ។ ចូរប្រាប់ខ្ញុំអំពី កិច្ចការអ្វីខ្លះ ដែលគាត់ បានធ្វើ ដែលនាំឱ្យគាត់ទទួលការអស្ចារ្យនេះ និងក្លាយជាអ្នកដើរតាមព្រះយេស៊ូវ។ 
ទុកឱ្យសិស្សឆ្លើយ។ ចម្លើយរួមមាន៖


1. គាត់ដឹងថា ខ្លួនគាត់ត្រូវការ (ខរ 46)
2. គាត់ឮអំពីព្រះយេស៊ូវ (ខរ 47)
3. គាត់ជឿលើព្រះយេស៊ូ និងដឹងថាមានតែព្រះយេស៊ូវតែមួយគត់ ដែលអាចជួយគាត់បាន (ខរ 48)
4. គាត់ស្រែករកព្រះយេស៊ូវ សុំក្ដីអានិតមេត្តាពីព្រះអង្គ (ខរ 48)
5. គាត់ជម្នះតតាំងនឹងរិះគន់ពីបណ្ដាជន (ខរ 48)
6. គាត់ឆ្លើយតបទៅនឹងការហៅរបស់ព្រះយេស៊ូវ និងចូលទៅកាន់ព្រះអង្គ (ខរ 49)
7. គាត់ទុកអ្វីៗចោល (អាវធំរបស់គាត់) និងចូលទៅរកព្រះយេស៊ូវ (ខរ 50)
8. គាត់សុំឱ្យព្រះយេស៊ូវប្រោសជម្ងឺគាត់ (ខរ 51)
9. គាត់ទទួលសេចក្ដីសង្គ្រោះដោយព្រះយេស៊ូវ តាមសេចក្ដីជំនឿរបស់គាត់ (ខរ 52)
10. គាត់ដើរតាមព្រះយេស៊ូវ (ខរ 53)

បើមានក្ដារខៀន សូមសរសេរពាក្យគន្លឹះទាំងនេះ៖
ដឹងតម្រូវការ > ឮពីព្រះយេស៊ូវ > ជឿ > ស្រែកហៅ > ជម្នះតតាំង > ឆ្លើយនឹងការហៅរបស់ព្រះយេស៊ូវ > ទុកអ្វីៗចោល> សុំជំនួយ > ទទួល > ដើរតាមព្រះយេស៊ូវ!

ព្រះយេស៊ូវសង្គ្រោះអស់អ្នកដែលឮ ហើយជឿ និងស្រែកហៅព្រះអង្គ។

*គ្រូ៖ ចែកចាយទីបន្ទាល់របស់ខ្លួន ដោយប្រើគ្រោងខាងលើ ដើម្បីបង្ហាញអំពី ពេលដែលអ្នកដឹងអំពីការ ត្រូវការព្រះយេស៊ូវរបស់ខ្លួន ការឮអំពីព្រះអង្គ ស្រែកហៅព្រះអង្គ និងទទួលសេចក្ដីអានិតមេត្តា របស់ព្រះ អង្គនៅក្នុងជីវិតរបស់អ្នក។

 

ពេលវេលាក្រុមតូច

ចូរពិភាក្សាគ្នា នៅក្នុងក្រុមតូច៖

  • តើអ្នករៀនបានអ្វីអំពីព្រះយេស៊ូវ ពីមេរៀនថ្ងៃនេះ?

  • គិតអំពី ជំហ៊ាននីមួយៗរបស់បាទីមេ ដើម្បីទទួលបានការសង្គ្រោះពីព្រះយេស៊ូវ។ តើអ្នកបានបោះជំ ហ៊ានមួយណាខ្លះហើយ?

 

*កំណត់ចំនាំសម្រាប់គ្រូ៖ ថតរូបជាក្រុមរបស់សិស្ស ព្រោះអ្នកនឹងត្រូវការវា នៅ ១ មេរៀនខាងមុខនេះ។

អធិស្ឋានបញ្ចប់

bottom of page