top of page

ការណែនាំទៅកាន់ដំណឹងល្អកត់ត្រាដោយលោកយ៉ូហាន

 

អ្នកកត់ត្រា

អ្នកកត់ត្រាគឺជាលោកយ៉ូហាន​ ជាកូនប្រុសរបស់សេបេដេនិងសាឡូមេ។  លោកយ៉ូហានគឺជា សាសន៍យូដារស់នៅក្នុងភូមិកាពើនិមស្រុកកាលីឡេ ជាកន្លែងដែលគាត់ហើយនិងបងប្រុសរបស់គាត់ យ៉ាកុបជាដៃគូរជាមួយនឹងស៊ីម៉ូនពេត្រុសនៅក្នុងការប្រកបរបរនេសាទត្រី (លូកា​ ៥:៨-១០)។  ​

​លោកយ៉ូហានជាសិស្សម្នាក់នៅក្នុងចំណោមសិស្សទាំងដប់ពីរនាក់ដែលព្រះយេស៊ូវបានជ្រើសរើស បង្រៀន ហើយក្រោយមកចាត់ពួកគេឲ្យចេញទៅធ្វើជាសាវ័ករបស់ព្រះអង្គ ​(លូកា ៦:១២-១៦)។   ​លោកយ៉ូហានជា សក្ខីភាពផ្ទាល់ភ្នែកចំពោះព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ចាប់តាំងពីចាប់ផ្តើមដល់បញ្ចប់។  ​គាត់គឺជាសិស្សដំបូង ក្នុងចំណោមសិស្សពីរនាក់ដែលបានដើរតាមព្រះយេស៊ូវ (១:៣៥-៣៧)។  គាត់គឺជាសិស្សតែម្នាក់ ដែលមានវត្តមាន​នៅក្នុងការឆ្កាងរបស់ព្រះយេស៊ូវ (១៩:២៥-២៧) ​ ហើយគាត់ និងលោកពេត្រុស បានទៅឯផ្នូរ ដែលទទេរនៅព្រឹកដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ (២០:២-១០)។  

នៅក្នុងចំណោមសាវ័កទាំងដប់ពីរនាក់ លោកយ៉ូហាន យ៉ាកុប និងពេត្រុសជាអ្នកដែលនៅក្បែរព្រះយេស៊ូវ ជាងគេ។ ​ពួ​កគេជាសាវ័កទាំងបីនាក់ដែ​លនៅ​ជាមួយនឹង​ព្រះយេ​ស៊ូវនៅ​ក្នុ​ងស្ថា​នភា​ព​ដ៏វិ​សេស​ជាច្រើន​ ​រួ​មទាំង​ការ​ប្រោ​សកូនស្រីរបស់លោកយ៉ៃរូសឲ្យបានរស់ឡើងវិញ (ម៉ាកុស ៥:៣៧) ការផ្លា​ស់ប្រែ​រ​ប​ស់​ ព្រះ​យេស៊ូ​វ​នៅ​លើ​ភ្នំ (ម៉ាថាយ ១៧:១) និងការអ​ធិ​ស្ឋា​ន​រ​ប​ស់​ព្រះយេស៊ូវ​នៅ​ក្នុ​ង​សួ​នច្បា​រ​គែ​តសេម៉ានី្ន នៅយប់មុនពេល​ដែល​ព្រះ​អង្គ​ត្រូ​វ​គេឆ្កាង (ម៉ាកុស ១៤:៣៣)។ ព្រះយេស៊ូវបា​ន​ប្រទា​នកា​រទ​ទួ​ល​ខុស​​ត្រូ​វ ដ​ល់​លោ​កយ៉ូ​ហាន ​និ​ងលោកពេត្រុសចំពោះការរៀបចំពិធីបុណ្យរំលងចុងក្រោយរបស់ព្រះអង្គ (លូកា ២២:៨)​ ​ហើយ​ព្រះ​អ​ង្គប្រគ​ល់​ម្តា​យរ​បស់ព្រះអង្គទៅលោ​កយ៉ូហាននៅត្រង់ឈើឆ្កាង (១៩:២៥-២៧)។  

 

ឈ្មោះរបស់លោកយ៉ូហានមានន័យថា យ៉ាវេហ៍មានសេចក្តីសប្បុរស។ ព្រះយេស៊ូវប្រទានឈ្មោះដល់លោក យ៉ូហាននិងយ៉ាកុបថា “កូនផ្គរលាន់” (ម៉ាកុស ៣:១៧)។   នៅក្នុងដំណឹងល្អនេះ លោកយ៉ូហានមិនដែល លោកលើកឡើងពីឈ្មោះរបស់គាត់នោះឡើយ ប៉ុន្តែតែងតែហៅខ្លួនគាត់ថា “សិស្សម្នាក់ដែលព្រះយេស៊ូ​វ ​ស្រ​ឡាញ់​”​ (១៣:២៣; ១៩:២៦, ២០:២, ២១:៧, ២១:២០, ២១:២៤)។  ​

ក្រោយដែលព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ លោកពេត្រុសនិងលោកយ៉ូហានជាអ្នកដឹកនាំដំបូង គេរបស់ក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម (កិច្ចការ ៣:១-១១; ៤:១-១៣; ៨:១៤)។  ​ លោកប៉ុលបាននិយាយថា លោកយ៉ូហានគឺជា “សសរទ្រូង”​ នៅក្នុងក្រុមជំនុំនៅក្រុងយេរូសាឡិម (កាឡាទី ២:៩)។  ក្រោយមក លោកយ៉ូហានបានបម្រើជាអ្នកគង្វាលរបស់ពួកជំនុំនៅអេភេសូ ជាកន្លែងដែលគាត់បានកត់ត្រាដំណឹងល្អនេះ។ ​លោកយ៉ូហានក៏បានកត់ត្រាសេចក្តីសំបុត្រ​យ៉ូហានទី១-៣ ផងដែរ។  ​បន្ទាប់ពីនេះ គាត់ក៏ត្រូវបានពួករ៉ូម៉ាំងបណ្តេញចេញទៅកាន់កោះប៉ាត់ម៉ុសជាកន្លែង ដែលគាត់ បានកត់ត្រា បទគម្ពីរវិវរណៈ។  គាត់រស់នៅហើយបម្រើបានយូរជាងពួកសាវ័កផ្សេងទៀត ហើយបានស្លាប់នៅក្នុងវ័យ ចំណាស់អំឡុងឆ្នាំ ៩៥ គ,ស។  ​


កាលបរិច្ឆេទ 

លោកយ៉ូហានបានកត់ត្រាដំណឹងល្អនេះនៅអំឡុងឆ្នាំ ៨០-៨៥ គ,ស។  ​ជាការកត់ត្រាយចុង​​ក្រោយ​ប​ង្អស់នៃ​ ដំណឹ​​ង​ល្អទាំ​ងបួ​​ន។ 

គោលបំណង
លោកយ៉ូហានប្រាប់យើងទាំងអស់គ្នាពីគោលបំណងនៃការកត់ត្រាដំណឹងល្អនេះនៅក្នុង ២០:៣១  "បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះនាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ។"

 

​ការនេះបង្ហាញយើងទាំងអស់គ្នាពីសារៈសំខាន់ដ៏អស្ចារ្យនៅក្នុងបទគម្ពីរនេះ។  ​លោកយ៉ូហាន កត់ត្រា ដើម្បីជួយឲ្យយើងបានជឿលើព្រះយេស៊ូវ ហើយជាលទ្ធផលនៃការដែលបានទទួលពីព្រះអង្គនោះគឺជាជីវិត អស់កល្បជានិច្ច។  ​តើមានអ្វីដែលមានសារៈសំខាន់ជាងការនេះទៅទៀត? គ្មានអ្វីណា​មួ​យដែ​ល​សំខាន់ជាង ការនេះសោះឡើយ។  ​​​

 

លំដាប់លំដោយ

លោកយ៉ូហានបង្ហាញពីសារដ៏សំខាន់បំផុត​នៅក្នុ​ងព្រះគម្ពីរ នោះគឺជា កា​រ​ទ​ទួ​លជឿ ​និ​ង​ដើ​រ​តា​ម​ព្រះយេ​ស៊ូ​វ ​ដោ​យ​ព្រោះ​តែ​ ព្រះ​អង្គ​គឺជា ​ផ្លូ​វ​​​ទៅ​រកជីវិតអស់កល្បជានិច្ច។ ការដែលទទួលជឿលើព្រះយេស៊ូវ​ យើងត្រូវ​​តែបាន​ស្គាល់ ​ព្រះអ​ង្គជា​ន​រ​ណា ​ហើ​យ​ទ​ទួ​លបានការបញ្ជាក់ពីការនេះ។  ​ដូច្នេះហើយ​លោក​យ៉ូ​ហា​ន​ចា​ប់​ផ្តើ​ម ​ជា​មួ​យ​នឹ​ង ​កា​រ​លើកឡើងថា ​ព្រះយេ​ស៊ូ​វជានរ​ណា​។  ​នៅ​ក្នុ​ង​ជំ​ពូ​ក​ទី​មួ​យ​ ​គា​ត់​បា​នផ្ត​ល់​ឲ្យ​នូវទី​ប​ន្ទា​ល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​ប​ន្ទូ​ល ​ ​ជា​ព​ន្លឺ ​ជា​កូ​នចៀមនៃព្រះ ជាព្រះរាជ​បុ​ត្រា​នៃ​ព្រះ ជាព្រះគ្រីស្ទ ជា​ស្តេ​ច​នៃ ​អ៊ីស្រា​អែ​ល ​​ជា​កូនមនុ​ស្ស​។  ​ប​ន្ទាប់​ម​ក​ ​គា​ត់ផ្ត​ល់​ឲ្យ​នូ​វ​ភ័​ស្តុតា​ង​នៃ​សេចក្តីពិតទាំង​នេះ​ដោ​យ​ពឹង​អាងលើអ្វី ដែលគាត់បាន​ឃើ​ញ ​ព្រះ​យេ​ស៊ូ​វ​មា​ន​ប​ន្ទូ​ល​ហើ​យ​នឹងធ្វើ (២:១-១២:៥០) ដើម្បីឲ្យយើងអាចទទួលជឿ។ បន្ទាប់មក ពាក់កណ្តាលទីពីរនៃបទគម្ពីរនេះ គាត់បង្ហាញពីរបៀបដែលព្រះយេស៊ូវបានសម្រេចជីវិតអស់កល្បជានិច្ច សម្រាប់ពួកអ្នកដែលទទួលជឿទាំងអស់ (១៣:១-២០:៣១)។  

បទគម្ពីរដំណឹងល្អយ៉ូហានអាចបែងចែកចេញជាពីរផ្នែកសំខាន់ៗ: “បទគម្ពីរនៃទីសំគាល់” (១:១៩-១២:៥០) និង “បទគម្ពីរនៃសិរីរុងរឿង” ​(១៣:១-២០:៣១)។  

នៅក្នុង “បទគម្ពីរនៃទីសំគាល់” ​  ព្រះយេស៊ូវបានបង្ហាញសិរីល្អរបស់ព្រះអង្គជាព្រះគ្រីស្អ និងជា ព្រះរាជបុត្រានៃព្រះដល់សិស្សរបស់ព្រះអង្គ ហើយពួកគេបានជឿលើទ្រង់ ​(១:១៩-២:១១)។  ក្រោយមក អត្តសញ្ញាណរបស់ព្រះអង្គត្រូវបានបើកសំដែងដល់មនុស្សក្នុងពិភពលោកដោយការអស្ចារ្យចំនួនប្រាំពីរ  ដែលលោកយ៉ូហានហៅថា “ទីសំគាល់” ដោយព្រោះតែការនេះបង្ហាញដល់យើងទាំងអស់គ្នាថា ព្រះយេស៊ូវទ្រង់ជានរណា។  ​ទីសំគាល់ទាំងនោះគឺជា

១) ការប្រែទឹកឲ្យទៅជាស្រាទំពាំងបាយជូរ (២:១-១១); 
២) ប្រោសកូននាយម៉ឺនឲ្យបានជា (៤:៤៦-៥៤); 
៣) ប្រុសមនុស្សខ្វិនឲ្យដើរបាន (៥:១-១៨); 
៤) ចំអែតហ្វូងមនុស្ស​៥០០០នាក់ ដោយនំប៉័ងត្រឹមតែប៉ុន្មានដុំនិងត្រី (៦:១-១៥); 
៥) យាងពីលើទឹក (៦:១៦-២១)
៦) ប្រោសមនុស្សខ្វាក់ពីកំណើតឲ្យបានភ្លឺ (៩:១-៤១); 
៧) ប្រោសឡាសារ ឲ្យរស់ពីស្លាប់ឡើងវិញ (១១:១-៥៧)។  ​

“បទគម្ពីរនៃសិរីរុងរឿង” ចាប់ផ្តើមដោយសេចក្តីបង្រៀនរបស់ព្រះយេស៊ូវដល់ពួកសិស្សនៅក្នុង ការបរិភោគអាហារចុងក្រោយ (ជំពូក ១៣-១៧) ហើយក្រោយមកបានកត់ត្រាពីព្រឹត្តិការណ៍រហូតដល់ ការឆ្កាងព្រះអង្គជាកន្លែងដែលព្រះអង្គបានសម្រេចជីវិតអស់កល្បជានិច្ចសម្រាប់អស់អ្នកដែលទទួលជឿព្រះអង្គ (ជំពូក ១៨-១៩)។ បទគម្ពីរនេះបញ្ចប់ដោយការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ (ដែលជា “ទីសំគាល់” ដ៏អស្ចារ្យ ២០:១-២៩) ហើយការដែលព្រះអង្គចាត់សិស្សរបស់ព្រះអង្គឲ្យចេញទៅបន្ត បេសកកម្មរបស់ព្រះអង្គ ​(២០:១៩-២៣)។  ​

ចំនុចសំខាន់

ដំណឹងល្អយ៉ូហានផ្តោតសំខាន់លើព្រះយេស៊ូវ ជាព្រះគ្រីស្ទ និងជាព្រះរាជបុត្រានៃព្រះ ដែលត្រូវបានចាត់ឲ្យ មកពីព្រះជាម្ចាស់ ដើម្បីនាំឲ្យមានជីវិតអស់កល្បជានិច្ច និងសេចក្តីសង្រ្គោះសម្រាប់មនុស្សក្នុងពិភពលោក។ 
 

ទំនាក់ទំនងរវាងព្រះជាម្ចាស់និងព្រះរាជបុត្រាព្រះអង្គ គឺជាចំនុចសំខាន់ទីមួយ។  ​ព្រះជាម្ចាស់ (ដែលព្រះយេស៊ូវហៅថា “ព្រះវរបិតា”) បានបញ្ជូនព្រះរាជបុត្រាព្រះអង្គឲ្យមកតំណាងព្រះអង្គ ហើយមកសង្រ្គោះមនុស្សក្នុងពិភពលោកដោយសារទ្រង់។ ​ការនេះត្រូវបានលើកឡើងចំនួន៤២ដង នៅក្នុងដំណឹងល្អយ៉ូហានដែលថាព្រះយេស៊ូវត្រូវបានបញ្ជូនឲ្យមកពីព្រះវរបិតា។  ​

ក្នុងនាមជាព្រះរាជបុត្រានៃព្រះ ព្រះយេស៊ូវចុះចូលចំពោះព្រះវរបិតា ហើយធ្វើកិច្ចការ និងមានបន្ទូល តែសេចក្តីណាដែលព្រះវរបិតាប្រទានមកព្រះអង្គឲ្យបានធ្វើ និងមានបន្ទូលតែប៉ុណ្ណោះ​ (១២:៤៩)។ នេះបង្ហាញពីការចុះ​ចូល និងការស្តាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ចំពោះព្រះ ដែលជាសេចក្តីសុចរិត។ លើសពីនេះ ព្រះអង្គធ្វើតែអ្វីដែលព្រះវរបិតាធ្វើតែប៉ុណ្ណោះ ​(៥:១៩-៣០)។  ​​នេះបង្ហាញថា ព្រះអង្គមានព្រះ‌ចេស្តា​ដូចព្រះ។​

ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ។  (៥:១៩)

​ដោយសារការនេះ ​ព្រះយេស៊ូវសំដែងអំពីព្រះជាម្ចាស់ដល់យើងទាំងអស់គ្នា ដោយការដែល មានព្រះបន្ទូលជាព្រះបន្ទូលនៃព្រះ ហើយបង្ហាញដល់យើងពីកិច្ចការរបស់ព្រះជាម្ចាស់។  ​​

គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះរាជបុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះវរបិតាប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះអង្គ។  (១:១៨) 

​ព្រះយេស៊ូវគឺជា “ព្រះរាជបុត្រានៃព្រះ” ​(២០:៣១)  “ជាព្រះរាជបុត្រាតែមួយ” (៣:១៦) ដែលបានគង់នៅ ជាមួយនឹងព្រះ ហើយត្រូវបានស្រឡាញ់ដោយព្រះចាប់តាំងពីមុនដើមកំណើតលោកីយទាំងមូល ​(១:១, ១៧:២៤)។ គ្រប់ទាំងអស់ត្រូវបាន​កើត​មក​ដោយ‌សារ​ទ្រង់ (១:២) ហើយនៅក្នុងទ្រង់មានជីវិត (១:៤)។   ព្រះអង្គ “មកពីព្រះវរបិតា” (១:១៤) ដើម្បីឲ្យយើងទាំងអស់គ្នាបានស្គាល់ព្រះ។ ព្រះយេស៊ូវគឺ “មានភាពស្មើនិងព្រះ” (៥:១៨) ហើយរួមតែមួយជាមួយព្រះ (១០:៣០)។

ខ្ញុំ ហើយ​នឹង​ព្រះវរ‌បិតា គឺ​តែ​១​ព្រះ‌អង្គ​ទេ។  (១០:៣០)

ក្នុងនាមជាព្រះរាជបុត្រា ព្រះយេស៊ូវគឺតែមួយជាមួយនិងព្រះវរបិតា ទាំងភាពជាព្រះ លក្ខណៈសម្បត្តិ បំណងព្រះទ័យ និងកិច្ចការ។  ​នេះជាហេតុដែលព្រះយេស៊ូវអាចប្រាប់ដល់សិស្សព្រះអង្គថាការ ដែលបានឃើញព្រះអង្គនោះដូចជាបានឃើញព្រះវរបិតាដែរ (១៤:៩)  ហើយប្រាប់ដល់ពួកផារិស៊ីថា “បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះវរបិតា​ខ្ញុំ​ដែរ” (៨:១៩)។ ការដែលបានស្គាល់ ព្រះយេស៊ូវនោះគឺជាការដែលបានស្គាល់ព្រះ ការដែលមិនស្គាល់ព្រះយេស៊ូវនោះ គឺមិនបានស្គាល់ព្រះឡើយ។  ​

ព្រះយេស៊ូវសំដែងពីព្រះជាម្ចាស់ឲ្យយើងបានស្គាល់ ប៉ុន្តែលើសពីនេះទៅទៀត ព្រះយេស៊ូវធ្វើឲ្យយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះបាន។  នេះគឺជាគោលបំណងដែលព្រះបញ្ជូនព្រះរាជបុត្រាព្រះអង្គ ឲ្យមកក្នុងពិភពលោកនេះ។ 
 

“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ” (៣:១៦)

ព្រះបានបញ្ជូនព្រះរាជបុត្រាព្រះអង្គឲ្យមកក្នុងពិភពលោកនេះដើម្បីនឹងប្រទានឲ្យយើងមានជីវិតអស់កល្បជានិច្ច។  ​ព្រះយេស៊ូវប្រាប់យើងទាំងអស់គ្នាថាជីវិតអស់កល្បជានិច្ចគឺជាអ្វីនៅពេលដែលព្រះអង្គមានបន្ទូលថា “​នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង។” (១៧:៣) 

ព្រះយេស៊ូវធ្វើឲ្យយើងអាចស្គាល់ព្រះបាន ហើយនេះគឺជាជីវិតអស់កល្បជានិច្ច។  ​ការដែលបានស្គាល់ព្រះនោះគឺលើសជាងការដែលគ្រាន់តែបានដឹងអំពីព្រះអង្គ។ គឺជាការដែលមានជីវិតមួយដែលមានទំនាក់ទំនងជាមួយព្រះអង្គ។  ព្រះយេស៊ូវបានប្រទានព្រះជន្មរបស់ព្រះអង្គ ដើម្បី​ឲ្យអ្នកអាច​មានទំនាក់ទំនងមួយជាមួយនឹងព្រះ ជាទំនាក់ទំនងដែលព្រះស្គាល់អ្នក ហើយស្រឡាញ់អ្នក ហើយអ្នកស្គាល់ នឹងស្រឡាញ់ដល់ព្រះ។ 

នៅក្នុងដំណឹងល្អយ៉ូហានមានពាក្យថា “ខ្ញុំជា” ​ប្រាំពីរដងដែលព្រះយេស៊ូវរៀបរាប់ពីតួនាទីរបស់ព្រះអង្គនៅ ក្នុង​ការប្រទានជីវិតអស់កល្បជានិច្ចដល់ពួកអ្នកជឿ។  ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំជានំប៉័ងជីវិត” (៦:៣៥​, ៦:៤១​, ៦:៤៨, ៦:​៥១) “ខ្ញុំជាពន្លឺលោកីយ” (៨:១២; ៩:៥) “ខ្ញុំជាទ្វារ” (១០:៧, ១០:៩) “ខ្ញុំជាអ្នកគង្វាលល្អ” (១០:១១, ១០:១៤) “ខ្ញុំជាសេចក្តីរស់ឡើងវិញនិងជាជីវិត” (១១:២៥) “ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត” ​(១៤:៦) ហើយ “ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត” (១៥:១, ១៥:៥)។   នៅក្នុងការដែលមាន ព្រះបន្ទូលទាំងនេះ ពួកអ្នកអានអាចយល់ពីបេសកកម្មរបស់ព្រះយេស៊ូវនៅក្នុង ការប្រទានឲ្យមនុស្សមានជីវិតអស់កល្បជានិច្ច។  ​

នៅពេលដែលយើងជឿលើព្រះយេស៊ូវ ព្រះអង្គប្រទានឲ្យយើងមានជីវិតអស់កល្បជានិច្ច ជាការដែលមាន ជីវិតមួយនៅក្នុងទំនាក់ទំនងជាមួយនិងព្រះ។  ​តើអ្វីជាទំនាក់ទំនងជាមួយនឹងព្រះដែលព្រះយេស៊ូវប្រទាន ដល់យើងទាំងអស់គ្នា?​

ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ (១:១២)។  

ការដែលទទួលជឿលើព្រះយេស៊ូវ យើងបានត្រឡប់ជាកូនព្រះ។  ​ព្រះវរបិតាដ៏ជាព្រះគឺជាព្រះវរបិតារបស់ព្រះយេស៊ូវ ហើយដោយការដែលទទួលជឿលើព្រះយេស៊ូវ យើងមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ក្នុងនាមជាព្រះវរបិតានៃយើងរាល់គ្នាផងដែរ។ 

ព្រះរាជបុត្រានៃព្រះបានយកនិស្ស័យជាមនុស្សដើម្បីឲ្យយើងអាចត្រឡប់ជាកូនរបស់ព្រះជាម្ចាស់។  ​អស់អ្នកដែលជឿលើព្រះយេស៊ូវទទួលបានជីវិតអស់កល្បជានិច្ច។ ពួកគេបានចូលទៅក្នុងទំនាក់ទំនង ជាមួយនឹងព្រះចាប់ផ្តើមនៅក្នុងជីវិតមួយនេះហើយបន្តដល់អស់កល្បរៀងរាបជានិច្ច។

តើព្រះយេស៊ូវបានសម្រេចជីវិតអស់កល្បជានិច្ចសម្រាប់យើងដោយរបៀបណា?​ ចម្លើយនោះគឺថា ព្រះយេស៊ូវបានប្រទានព្រះជន្មរបស់ព្រះអង្គសម្រាប់យើងទាំងអស់គ្នានៅលើឈើឆ្កាង។  ​ព្រះអង្គបានសុគតធ្វើជាយញ្ញបូ​ជា​សម្រាប់អំពើបាបរបស់យើង ដោយព្រោះអំពើបាបរបស់យើង ដែលបង្ខាំងមិនឲ្យយើងបានស្គាល់ព្រះ។  មុនពេលដែលមនុស្សម្នាក់អាចស្គាល់ព្រះជាម្ចាស់ (ដែលទ្រង់បរិសុទ្ធឥតខ្ចោះនោះ) គេត្រូវតែបានលាងសំអាតពីអំពើបាបរបស់គេជាមុនសិន។  ​នេះជាការដែលព្រះយេស៊ូវបានសម្រេចសម្រាប់យើងទាំងអស់គ្នានៅលើឈើឆ្កាង។

លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក! (១:២៩)

នៅក្នុងដំណឹងល្អនេះ លោកយ៉ូហានជួយឲ្យយើងបានយល់ពីសារៈសំខាន់នៃកិច្ចការរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាងដោយការរៀបរាប់មួយចំនួន។  ឈើឆ្កាងនៃព្រះគ្រីស្ទគឺជា

  • កូនចៀមនៃព្រះដែលដោះអំពើបាបរបស់មនុស្សលោក (១:២៩, ៣៦) 

  • ជាជីវិតដែលបានប្រទានដល់មនុស្សលោក (៦:២៥-៥៨)

  • ជាអ្នកគង្វាលល្អដែលស៊ូលះបង់ជីវិតសម្រាប់ហ្វូងចៀមរបស់ព្រះអង្គ (១០:១១-១៨)

  • ជាម្នាក់ដែលស្លាប់ដើម្បីជាតិសាសន៍អ៊ីស្រាអែល ហើយដើម្បីឲ្យបានប្រមូលកូនស្ងួនភ្ងានៃព្រះដែលបានខ្ចាត់ខ្ចាយមកវិញ (១១:៤៥-៥៣)

  •  ជាសិរីល្អនៃព្រះរាជបុត្រាដែលស្តាប់បង្គាប់ ដោយដោយការសុគត ការរស់ពីសុគតឡើងវិញ ហើយនឹងការយាងទៅស្ថានសួគ៌វិញរបស់ព្រះអង្គ ដែលបានប្រទានឲ្យយើងមាន ជីវិតអស់កល្បជានិច្ច សេចក្តីសុខសាន្ត អំណរ និងព្រះវិញ្ញាណបរិសុទ្ធ (ជំពូក ១៤-១៦)។  

នៅលើឈើឆ្កាង  ព្រះយេស៊ូវប្រទានព្រះជន្មរបស់ព្រះអង្គដើម្បីនឹងដោះបាបរបស់មនុស្សលោក ហើយ ក្រោយមកព្រះអង្គមានស្រែកពីជ័យជំនះថា “ការបានសម្រេចហើយ” (១៩:៣០)។  ព្រះយេស៊ូវ បានសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះរបស់យើងទាំងអស់គ្នា។ ដូច្នេះហើយ កិច្ចការរបស់យើងជាអ្វី? 

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក។”  (៦:២៩)។​​​​

bottom of page