top of page

មេរៀន ទី៩: ចូលរួមនៅក្នុងគ្រួសាររបស់ព្រះ

សេចក្តីពិតដ៏សំខាន់មួយ :   ព្រះអង្គត្រាស់ហៅកូនរបស់ទ្រង់ ឱ្យមករួមគ្នាជាគ្រួសារ និងជួបជាមួយព្រះអង្គ

សកម្មភាព : ចូររួមគ្នា

 

របៀបលេង :

១) និយាយ៖ "យើងនឹងលេងហ្គេមមួយឈ្មោះថា "ចូររួមគ្នា"។ ខ្ញុំនឹងនិយាយអំពីទម្រង់មួយ ហើយប្អូនៗ នឹងចូលជាមួយគ្នាធ្វើជាទម្រង់នោះ។ ប្អូនត្រូវប្រើដៃរបស់ប្អូនដើម្បីបង្កើតទម្រង់។" 

  • បើខ្ញុំនិយាយថា៖ "បន្ទាត់" ប្អូនៗត្រូវរួមគ្នាជាក្រុម ២ នាក់ និងធ្វើជាបន្ទាត់។

  • បើខ្ញុំនិយាយថា៖ "ត្រីកោណ" ប្អូនៗត្រូវរួមគ្នាជាក្រុម ៣ នាក់ និងធ្វើរូបត្រីកោណ។

  • បើខ្ញុំនិយាយថា៖ "ការ៉េ" ប្អូនៗត្រូវរួមគ្នាជាក្រុម ៤ នាក់ រួចធ្វើរូបការ៉េ។

  • បើខ្ញុំនិយាយថា៖ "រង្វង់" ប្អូនៗត្រូវរួមគ្នាជាក្រុម ៥ នាក់ ធ្វើជាររាងរង្វង់។

២) បើអ្នកណាម្នាក់មិនបានធ្វើចូលរួមធ្វើជាទម្រង់ទេ គេនឹងចេញពីហ្គេម ហើយអង្គុយចុះ។


៣) អ្នកឈ្នះគឺជាគូដែលនៅឈរចុងក្រោយគេ។ លេងម្ដងទៀត បើមានពេល។
 

ក្រោយបញ្ចប់ហ្គេម: 

សួរ៖ "ពេលលេងហ្គេម តើប្អូនមានអារម្មណ៍ដូចម្ដេច ពេលមិនត្រូវបានរាប់បញ្ចូលក្នុងក្រុម?
តើក្រុមណាដែលប្អូនស្ថិតនៅ នៅក្នុងជីវិតរបស់ប្អូន?
តើក្រុមគ្រួសារល្អ មានចរិតលក្ខណដូចម្ដេច?

ការរៀនព្រះគម្ពីរ

បរិបទ៖ យើងកំពុងរៀនប្រធានបទទាក់ទងនឹង "ទំនាក់ទំនងជាមួយព្រះជាម្ចាស់"។ នេះជាមេរៀនចុង ក្រោយរបស់យើងហើយ សម្រាប់ប្រធានបទនេះ។ ថ្ងៃនេះ យើងនឹងមើលអំពី របៀបចូលរួមនៅក្នុងគ្រួសារ ដែលអាចជួយឱ្យទំនាក់ទំនងរបស់យើងជាមួយព្រះ លូតលាស់។


ក្រុមគ្រួសារ ជាធម្មតាតែងជួបជុំគ្នា នៅថ្ងៃបុណ្យ ឬឱកាសពិសេសណាមួយ។ ហេតុអ្វីបានជាគ្រួសារត្រូវធ្វើដូចនេះ? ទុកឱ្យសិស្សបញ្ចេញគំនិត។

ក្រុមគ្រួសារជួបជុំគ្នា ព្រោះពួកគេស្រឡាញ់គ្នា និងចង់ចំនាយពេលជាមួយគ្នា។វាជាឱកាសដើម្បីចែក រំលែកអំពី ជីវិត គាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ក្នុងនាមជាគ្រួសារកូនៗរបស់ព្រះក៏ដូច្នោះ ដែរ។ ព្រះបិតារបស់យើង ក៏បានហៅយើងឱ្យជួបជុំគ្នា ជាក្រុមគ្រួសារ និងចំនាយពេលប្រកបគ្នាដែរ។ ពេលយើងធ្វើបែបនេះ ហៅថា "ព្រះវិហារ"។

តើអ្វីទៅជាក្រុមជំនុំ?
ក្រុមជំនុំ គឺជាព្រះហឬទ័យរបស់ព្រះ។ ដូច្នេះ យើងគួរតែទុកឱ្យទ្រង់ប្រាប់យើងថា វាជាអ្វី។ អ្នកដែលនិ យាយអំពី ក្រុមជំនុំដំបូងគេបង្អស់គឺ ព្រះយេស៊ូ។ ពេលដែលព្រះយេស៊ូប្រើ ដែលយើងបកប្រែថា "ព្រះវិហារ" មានន័យថា "ហៅមក"។ នៅក្នុងសម័យនោះ គ្មានកាសែត គ្មានទូរទស្សន៍ គ្មានបណ្ដាយ សង្គម អ្វីនោះឡើយ។ ដូច្នេះ នៅពេលស្ដេចចង់ប្រកាសអ្វីមួយ ស្ដេចត្រូវបញ្ជូននរណាម្នាក់ឱ្យចេញទៅ និងហៅមនុស្សមក។ ពេលមនុស្សឮអំពីការហៅពួកគេចូលប្រជុំគ្នា នៅកន្លែងប្រជុំក្នុងទីក្រុង ដើម្បីស្ដាប់ពី សេចក្ដីប្រកាសរបស់ស្ដេច។ ការជួបប្រជុំនេះ បានហៅជាពាក្យ ដែលយើងបកប្រែថា "ក្រុមជំនុំ"។

តើក្រុមជំនុំ គឺជាអគារ ឬជាក្រុមមនុស្ស? ទុកឱ្យសិស្សបញ្ចេញគំនិត។

ក្រុមជំនុំ គឺជាមនុស្ស។ យើងមិនទៅក្រុមជំនុំទេ ព្រោះយើងគឺជាក្រុមជំនុំ។ ក្រុមជំនុំគឺជាការប្រជុំគ្នានៃមនុស្ស ដែលបានហៅមកជាមួយគ្នា ដើម្បីស្ដាប់ពីស្ដេចរបស់គេ។

ហេតុអ្វីបានជាក្រុមជំនុំយើងមកជួបជុំគ្នា? ព្រោះទ្រង់ចង់មានបន្ទូលមកកាន់កូនៗរបស់ព្រះអង្គ។ ប្អូនៗ ចាំបានពីមេរៀនអំពី ការស្ដាប់ព្រះដែរទេ? តើនរណាចាំបានថា របៀបចម្បងដែល ព្រះអាចនិយាយមកកាន់យើងគឺជាអ្វីទេ?

គឺតាមរយៈព្រះគម្ពីរ។

ដូច្នេះ ពេលយើងមកជួបជុំគ្នា ជាក្រុមជំនុំ យើងគួរតែមានពេលដែលអានព្រះបន្ទូលរបស់ព្រះ។ បន្ទាប់ពី នោះ លោកគ្រូគង្វាលនឹងបង្រៀនដើម្បីជួយយើងឱ្យយល់អំពី អត្ថន័យនៃអត្ថបទគម្ពីរនោះព្រមទាំង របៀប ដែលយើងអាចអនុវត្តន៍នៅក្នុងជីវិតរបស់យើង។ បន្ទាប់មកទៀត យើងនឹងយល់បានប្រសើរ ជាងមុនអំពី អ្វីដែលព្រះមានបន្ទូលមកកាន់យើង។

តើនរណាអាចប្រាប់ខ្ញុំអំពី អ្វីដែលយើងត្រូវធ្វើទៀត ពេលមកជួបជុំគ្នាជាក្រុមជំនុំ?
ទុកឱ្យសិស្សឆ្លើយ រួចឱ្យពួកគេអាចខរគម្ពីរខាងក្រោម។

[កូឡុស 3:16]  ចូរ​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា ​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នាដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ និង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះគុណ។

[1 កូរិនថូស 14:26] ដូច្នេះ ធ្វើ​ដូច​ម្តេច បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​ប្រជុំ នោះ​គ្រប់​គ្នា​មាន​ទំនុក ដំកើង មាន​សេចក្តី​បង្រៀន មាន​សេចក្តី​បើក​សំដែង មាន​និយាយ​ភាសា​ដទៃ មាន​សេចក្តី​បក​ប្រែ​ដែរ ត្រូវ​ឲ្យ​ធ្វើ​ការ​ទាំង​អស់ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង។

[អេភេសូរ 5:18:21] .. តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ ព្រះអម្ចាស់​ដោយ​ចិត្ត ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ។ ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​កោតខ្លាច ​ដល់​ព្រះគ្រីស្ទ។

តើយើងគួរធ្វើដូចម្ដេច ពេលមកប្រជុំគ្នាជាក្រុមជំនុំ ដោយយោងតាមខរគម្ពីរទាំងនេះ?
បង្រៀន ច្រៀងទំនុកតម្កើង សរសើរដល់ព្រះ និងច្រៀងចម្រៀងខាងវិញ្ញាណ អរព្រះគុណ ចែកចាយ នូវប្រាជ្ញា និងមេរៀនដែលបានរៀន ព្រមទាំងស្អាងគ្នាឡើង...

ពេលយើងជាកូនរបស់ព្រះ ហើយទ្រង់ជាឪពុករបស់យើង យើងចូលរួមនៅក្នុងគ្រួសារដ៏ធំជាងគេបង្អស់ នៅក្នុងពិភពលោកនេះហើយ។ ការជួបប្រជុំគ្នាជាមួយបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ ផ្ដល់ឱកាសឱ្យអាច លើកទឹកចិត្តគ្នាទៅវិញទៅមក នៅក្នុងទំនាក់ទំនងជាមួយព្រះ។

[ហេព្រើរ 10:24-25] ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​ មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ។


អត្ថបទគម្ពីរនេះ ប្រាប់យើងកុំឱ្យព្រងើយកន្តើយលែងប្រជុំគ្នា។ ការចូលរួមជាមួយគ្នា ជាមួយបងប្អូន ប្រុស ស្រីក្នុងព្រះគ្រីស្ទ មានសារៈសំខាន់ណាស់។ ដូច្នេះហើយយើងមិនត្រូវរវល់រហូតលែងប្រជុំគ្នា នោះឡើយ។ ត្រូវចាំថាយើងជាក្រុមជំនុំ ពេលយើងចូលមកប្រជុំគ្នា។ យើងមិនអាចក្លាយជាក្រុមជំនុំ តែម្នាក់ឯងបានទេ។ បើព្រះជាម្ចាស់ជាឪពុករបស់យើង ហើយយើងជាកូនរបស់ព្រះអង្គនោះ ឥឡូវ ចូរក្រឡេកមើលជុំវិញខ្លួន ប្អូនៗនឹងឃើញបងប្អូនប្រុសស្រីជាច្រើននាក់។ ការប្រកបគ្នា មិត្តភក្តិភាព ការលើកទឹកចិត្ត និងការបម្រើព្រះជាមួយគ្នា សុទ្ធតែជាផ្នែកនៃការរួមគ្នា ជាគ្រួសាររបស់ព្រះ។

ពេលវេលាក្រុមតូច:

ចូរពិភាក្សាគ្នា នៅក្នុងក្រុមតូច:

  • តើការជួបប្រជុំគ្នាជាមួយអ្នកជឿផ្សេងទៀត លើកទឹកចិត្តយើងអំពី ទំនាក់ទំនងយើងជាមួយព្រះ ដោយរបៀបណា?

សរុបសេចក្ដីក្នុងប្រធានបទទាំងអស់
នៅក្នុងប្រធានបទនេះ យើងបានរៀនអំពី របៀបដែលយើងអាចមានទំនាក់ទំនងជាមួយព្រះ។

ក្នុង ៣ មេរៀនដំបូង យើងបានរៀនថា ព្រះគឺជាអង្គបុគ្គល ដែលយើងអាចស្គាល់ និងមានទំ នាក់ទំនងជាមួយបាន។ ព្រះអង្គអញ្ជើញយើងឱ្យមានទំនាក់ទំនងជាមួយទ្រង់ ជាទំនាក់ទំនង ឪពុក និងកូន។

ក្នុង ៣ មេរៀនបន្ទាប់ យើងបានរៀនអំពី របៀបដែលយើងអាចរៀនអំពី ព្រះ តាមរយៈការអានព្រះគម្ពីរ និយាយជាមួយព្រះអង្គ តាមរយៈការអធិស្ឋាន និងស្ដាប់ព្រះ តាមរយៈការស្ដាប់ និងអនុវត្តន៍តាម ព្រះ បន្ទូលព្រះអង្គ។

ក្នុងមេរៀន ៣ ចុងក្រោយ យើងបានរៀនថា ទំនាក់ទំនងរបស់យើង មានទាំងការដើរជាមួយព្រះគ្រប់ ពេល ពេញ ១ ថ្ងៃ និងពេញមួយជីវិតរបស់យើង។ យើងអាចធ្វើដូចនេះបាន ដោយជំនួយរបស់ព្រះ វិញ្ញាណបរិសុទ្ធ ដោយអំណរនៅក្នុងទ្រង់ និងដោយការជួបប្រជុំគ្នា ជាគ្រួសាររបស់ព្រះក្នុងនាមជាក្រុម ជំនុំ។

បញ្ចប់ដោយទុកឱ្យសិស្សបញ្ចេញគំនិតយោបល់ នៅក្នុងក្រុម : តើអ្វីទៅមានតម្លៃបំផុតអំពី មេរៀននៅ ក្នុងប្រធានបទទាំងអស់នេះ?

 

អធិស្ឋានបញ្ចប់

bottom of page