មេរៀន ទី៤: ស្គាល់ព្រះ
សេចក្តីពិតដ៏សំខាន់មួយ : ព្រះជាម្ចាស់នឹងបង្ហាញថា ព្រះអង្គជានរណា ពេលយើងអានព្រះគម្ពីរ។
សកម្មភាព : ការរត់បណ្ដាក់គ្នាត្រូវ និងខុស
សម្ភារៈ : កាតមានពាក្យថា "ត្រូវ" និង"ខុស"
របៀបលេង :
១) ឱ្យសិស្សចូលជាក្រុម មួយក្រុម ៤ នាក់។ ឱ្យក្រុមឈរតម្រង់ជាជួរ នៅកណ្ដាលកន្លែងលេង។
២) និយាយ៖ "ហ្គេមរបស់យើងថ្ងៃនេះ គឺជាហ្គេមរត់បណ្ដាក់គ្នា។ យើងលេងហ្គេមនេះ ដើម្បីតេស្ដមើលថា អ្នកស្គាល់ខ្ញុំកម្រិតណា។ ខ្ញុំនឹងនិយាយប្រយោគអំពី ខ្លួនខ្ញុំ។ សមាជិកដំបូងក្នុងក្រុមរបស់ប្អូន នឹងទាយ មើលថា វាត្រូវឬខុស។ នៅម្ខាងពីកន្លែងលេងមានកាតពាក្យ "ត្រូវ" ហើយម្ខាងទៀតមានកាតពាក្យ "ខុស""។
៣) រត់ទៅយកកាត ដែលប្អូនគិតថាជា ចម្លើយត្រឹមត្រូវ រួចត្រឡប់យកកាតនោះមកឱ្យខ្ញុំ។
. បើប្អូនឆ្លើយចម្លើយត្រឹមត្រូវ សមាជិកទី២ នៅក្នុងក្រុមប្អូនអាចត្រឡប់មកកាន់ខ្ញុំ សួរប្រយោគទី ២ បាន។
. បើប្អូនឆ្លើយខុស ប្អូនត្រូវរត់ទៅយកកាតត្រឹមត្រូវ មកឱ្យខ្ញុំ។
៤) ក្រុមណាដែលយកកាតត្រឹមត្រូវមកឱ្យខ្ញុំ ទាំង ៤ នាក់ គឺជាអ្នកឈ្នះ!
ក្រោយបញ្ចប់ហ្គេម:
សួរ : តើប្អូនៗស្គាល់ខ្ញុំប៉ុណ្ណា? តើប្អូនៗស្គាល់ខ្ញុំច្រើន ឬតិចជាងអ្វីដែលគិត? តើមានអ្វីដែលប្អូនទើបនឹងដឹងអំពីខ្ញុំ ដែលធ្វើឱ្យប្អូនភ្ញាក់ផ្អើល? តើពេលស្គាល់អ្វីច្រើនពីនរណាម្នាក់ ជួយ ប្អូនឱ្យមានទំនាក់ទំនងល្អជាមួយគេដែរទេ? ដូចម្ដេច?
ការរៀនព្រះគម្ពីរ
ថ្ងៃនេះ យើងនឹងរៀនប្រធានបទទាក់ទងនឹង ទំនាក់ទំនងជាមួយព្រះ បន្តទៀត។ តើនរណាចាំបានអ្វី ដែលយើងបានរៀនទេ? ទុកឱ្យសិស្សចែកចាយអ្វីដែលពួកគេចងចាំ។
នៅក្នុងមេរៀនទាំង ៣ ពីដំបូង យើងបានរៀន និងដឹងថាព្រះជាអង្គបុគ្គល ហើយព្រះអង្គ ត្រាស់ហៅមនុស្សឱ្យ ទំនាក់ទំនងជាមួយទ្រង់ ដូចជាឪពុក និងកូន។ ថ្ងៃនេះ យើងនឹងរៀនពីរបៀប ដែលយើងអាចស្គាល់ព្រះបាន។
តើយើងអាចស្គាល់នរណាម្នាក់ ដោយរបៀបណា?
ចម្លើយល្អខ្លះ មានដូចជា ចំនាយពេលជាមួយគាត់ ស្ដាប់គាត់ និយាយជាមួយគាត់ សួរសំនួរគាត់ ធ្វើសកម្មភាពជាមួយគាត់ ចេញទៅក្រៅជាមួយគាត់ ចែកចាយរឿងក្នុងចិត្ត ជាដើម។
តើយើងអាចស្គាល់ព្រះដូចម្ដេច?
ក្នុងរបៀបដូចគ្នា។
ទំនាក់ទំនងជាមួយព្រះ គឺជាព្រះហឬទ័យរបស់ព្រះអង្គ។ ទ្រង់បង្កើតយើងមក ក្នុងគោលបំណងឱ្យ យើងមានទំនាក់ទំនងជាមួយព្រះអង្គ និងអ្នកដទៃ។ អ៊ីចឹង តើយើងអាចស្គាល់ព្រះដោយរបៀបណា? បើយើងផ្ដោតលើគំនិតយោបល់របស់យើងអំពី ព្រះប្រាកដណាស់ថា យើងនឹងមានគំនិតឆ្គាំងឆ្គងអំពី ព្រះអង្គ។ ដូច្នេះ បើយើងចង់ស្គាល់ព្រះ យើងត្រូវទុកឱ្យព្រះអង្គបង្ហាញយើង។
ព្រះអង្គបានសម្រេចបង្ហាញថា ទ្រង់គឺជានរណា តាមរយៈព្រះបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ មូលហេតុ ដែលយើងអានព្រះគម្ពីរគឺដើម្បីស្គាល់ព្រះ។ តើប្អូនៗដឹងរឿងរ៉ាវអស្ចារ្យខ្លះ ដែលព្រះអង្គបានធ្វើនៅក្នុង ព្រះគម្ពីរដែរទេ? ឥឡូវ ចូរយើងលេងហ្គេម ត្រូវ ឬខុសម្ដងទៀត។ លើកនេះ ប្អូនៗមិនចាំបាច់រត់ទេ ហើយប្អូននឹងទទួលបាន ១ ពិន្ទុសម្រាប់ចម្លើយត្រឹមត្រូវមួយ។ ប្អូនត្រូវចាំពិន្ទុខ្លួនឯង។
ត្រូវ ឬខុស...
១) ព្រះអង្គច្រៀង? ត្រូវ (សេផានា 3:17)
២) ព្រះអង្គសរសេរ? ត្រូវ (ចោទិយកថា 9:10)
៣) ព្រះអង្គផ្លាស់ប្ដូរព្រះហឬទ័យ? ខុស (1សាំយូអែល 15:29)
៤) ព្រះអង្គទតឃើញគ្រប់ការទាំងអស់? ត្រូវ (សុភាសិត15:3)
៥) ព្រះអង្គសើច? ត្រូវ (ទំនុកតម្កើង 37:12-13)
៦) ព្រះអង្គស្គាល់ចិត្ត និងគំនិតយើង? ត្រូវ (1របាក្សត្រ 28:9)
តើប្អូនៗរៀនអ្វីពីចរិតលក្ខណៈរបស់ព្រះតាមរយៈព្រះគម្ពីរ? តោះយើងប្រកួតចំនេះដឹងព្រះគម្ពីរ។ ខ្ញុំនឹងឱ្យខរគម្ពីរ ១។ ប្អូនត្រូវរកវា រួចប្រាប់ខ្ញុំអំពី ចរិតលក្ខណៈរបស់ព្រះ។ ខរគម្ពីរដំបូងគឺ [ចោទិយកថា 32:4]
គ្រប់ខរគម្ពីរនីមួយៗ ត្រូវតែដំណើរការតាមរបៀបដូចខាងក្រោមនេះ
(១) ឱ្យសិស្សមើលខរគម្ពីរ - នេះជាការអនុវត្តន៍ស្វែងរកសៀវភៅក្នុងព្រះគម្ពីរដ៏ល្អ។
(២) សិស្សរកខរគម្ពីរ និងនិយាយអ្វីដែលព្រះគម្ពីរលើកឡើងពីចរិតលក្ខណៈរបស់ព្រះ។
(៣) សរសេរចរិតលក្ខណៈរបស់ព្រះ នៅលើក្ដារខៀន (បើមាន)។
(៤) សួរទៅកាន់សិស្សថាតើ ពួកគេគិតថាចរិតលក្ខណៈនីមួយៗ មានន័យដូចម្ដេច។
(៥) ពន្យល់ចរិតលក្ខណៈនីមួយៗដូចខាងក្រោម។
គ្រប់ល័ក្ខណ៍ មានន័យថា ព្រះអង្គពេញលេញ និងមានចំនុចខ្វះខាតសោះ។
ស្មោះត្រង់ មានន័យថា ព្រះអង្គនឹងមិនដែលក្បត់សន្យា ហើយទ្រង់នឹងធ្វើអ្វីដែលទ្រង់មានបន្ទូលថា ទ្រង់នឹងធ្វើ។
ឥតមានសេចក្ដីទុច្ចរិត មានន័យថា ព្រះអង្គគ្មានបាប និងការអាក្រក់សោះ។
ត្រឹមត្រូវ និងទៀងត្រង់ មានន័យថា ព្រះអង្គតែងតែធ្វើអ្វីសុចរិត និងយុត្តិធម៌។
ខរគម្ពីរបន្ទាប់ [ទំនុកតម្កើង 86:5]
ល្អ មានន័យថា ព្រះអង្គសប្បុរស និងសន្ដោស។
បំរុងតែនឹងអត់ទោស មានន័យថា ព្រះអង្គដកអំពើបាបចេញពីយើង រាល់ពេលដែលយើងលន់តួអំពើបាបយើង ទៅកាន់ទ្រង់។
សេចក្ដីសប្បុរសជាបរិបូរ មានន័យថា ព្រះអង្គតែងតែមានភាពជាប់លាប់ក្នុងការ ស្រឡាញ់មក កាន់យើង។
ខរគម្ពីរបន្ទាប់ [ទំនុកតម្កើង 86:15]
មេត្តាករុណា មានន័យថា ព្រះអង្គមិនឱ្យយើងទទួលការអាក្រក់ ដែលយើងសាកសមនឹងទទួល នោះឡើយ។
អាណិតអាសូរ មានន័យថា ព្រះអង្គឱ្យយើងទទួលការល្អ ដែលយើងមិនសាកសមនឹងទទួល។ ព្រះអង្គតែងតែប្រណីសន្ដោស
យឺតនឹងខ្ញាល់ មានន័យថា សេចក្ដីក្រោធខឹងរបស់ព្រះអង្គ នៅឆ្ងាយ និងមិនងាយធ្លាក់មកភ្លាមៗ ដោយគ្មានការព្រមានទុកជាមុននោះដែរ។
ខរគម្ពីរបន្ទាប់ [អេសាយ 6:3]
បរិសុទ្ធ មានន័យថា ព្រះអង្គខ្ពស់លើសអ្វីៗទាំងអស់ លើសជាការអស្ចារ្យ ភាពសុទ្ធ និងភាពឥតខ្ចោះ អ្វីទាំំងអស់។
បើអ្នកមានក្ដារខៀនទុកសរសេរ អ្នកនឹងបញ្ចប់ដោយមានសរសេរដូចនេះ
ចរិតលក្ខណៈរបស់ព្រះ
-
គ្រប់ល័ក្ខណ៍ ស្មោះត្រង់ គ្មានសេចក្ដីទុច្ចរិត ត្រឹមត្រូវ និងទៀងត្រង់
-
ល្អ បំរុងតែនឹងអត់ទោស សេចក្ដីសប្បុរសជាបរិបូ
-
មេត្តាករុណា អាណិតអាសូរ យឺតនឹងខ្ញាល់ មានសេចក្ដីស្រឡាញ់ខ្ជាប់ខ្ជួន និងស្មោះត្រង់
-
បរិសុទ្ធ! បរិសុទ្ធ! បរិសុទ្ធ!
នេះហើយជាព្រះអង្គ។ ការរៀនអំពីព្រះ គឺជា ដំណើរផ្សងព្រេងដ៏អស្ចារ្យ ដែលនឹងបន្តអស់មួយជីវិត របស់អ្នក។ គន្លឺះទៅកាន់របកគំហើញនេះ គឺយើងត្រូវអនុញ្ញាតឱ្យព្រះអង្គបង្ហាញមកកាន់យើងថា ទ្រង់គឺជានរណា តាមរយៈព្រះបន្ទូលទ្រង់។ បើប្អូនចង់ស្គាល់ព្រះ អានព្រះគម្ពីររាល់ថ្ងៃ នោះព្រះអង្គនឹងបើកបង្ហាញមកកាន់ប្អូនថាទ្រង់គឺជានរណា។
ពេលវេលាក្រុមតូច:
ចូរពិភាក្សា នៅក្នុងក្រុមតូច
-
តើអ្នករៀនអ្វីខ្លះពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?
-
តើអ្នកអានព្រះគម្ពីរញឹកញាប់ប៉ុណ្ណា? ហើយពេលណា និងរបៀបណាដែលអ្នកអាន? តើរបៀប ឬវិធីសាស្ត្រណា ដែលអ្នកគិតថាវាជួយមកកាន់អ្នក? តើអ្នកមានការលំបាកអ្វី ពេលធ្វើដូចនេះ?
-
សូមព្រះឱ្យបង្ហាញមកកាន់អ្នកអំពី ផងទ្រង់ និងកែប្រែគំនិតមិនត្រឹមត្រូវដែលអ្នកមាន ចំពោះព្រះអង្គ។
អធិស្ឋានបញ្ចប់