ជំពូក ៣
ទ្រង់ក៏យាងចូលទៅក្នុងសាលាប្រជុំម្តងទៀត នៅទីនោះ មានមនុស្សម្នាក់ស្វិតដៃម្ខាង
៣:១ ព្រះយេស៊ូវដែលជាម្ចាស់នៃថ្ងៃសប្ប័ទ ទ្រង់បានរក្សាថ្ងៃសប្ប័ទជាបរិសុទ្ធហើយបានយាងចូលទៅក្នុងសាលាប្រជុំ (ម៉ាកុស ១:២១; ៣:១; លូកា ៤:១៦–៣០)។ នៅទីនោះ ព្រះអង្គបានជួបនឹងមនុស្សម្នាក់ដែលមានដៃម្ខាងស្វិតខាងស្តាំ។ ព្រះយេស៊ូវបានប្រើ ឳកាសដូចនេះនៅក្នុងការបង្ហាញថាអ្វីជាការត្រឹមត្រូវតាមច្បាប់ក្នុងការធ្វើនៅក្នុងថ្ងៃសប្ប័ទ ។
គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់
៣:២ ពួកផារិស៊ីត្រូវបានចាត់មកពីទីក្រុងយេរូសាឡិមដើម្បីស្វែងរកហេតុណាមួយដើម្បីចោទព្រះយេស៊ូវ។ ពួកគេចង់ឃើញថា ព្រះយេស៊ូវនឹងប្រោសជំងឺនៅក្នុងថ្ងៃសប្ប័ទមែន ឬយ៉ាងណា។ ប្រសិនបើព្រះយេស៊ូវធ្វើនេះ ការនេះគឺជាការដែលល្មើសនឹងទំនៀមទម្លាប់ដែលពួកគេបានបង្រៀនហើយ។ យ៉ាងណាមិញ ក្រឹត្យវិន័យរបស់ព្រះមិនបានហាមឃាត់ ការប្រោសជំងឺនៅក្នុងថ្ងៃសប្ប័ទនោះឡើយ។ វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការដែលបានដឹងថា ព្រះយេស៊ូវមិនបានទាស់ ជាមួយនឹងក្រឹត្យវិន័យដែលបានប្រទានមកម៉ូសេពីព្រះជាម្ចាស់នោះឡើយ (ម៉ាថាយ ៥:១៧-១៩)។ វាគឺ ជាថាល់ម៉ាដទំនៀមទំលាប់ដែលបង្រៀនដោយមនុស្សដែលព្រះអង្គទាស់ជាមួយ។
ទ្រង់មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរអ្នកក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ
៣:៣ ព្រះយេស៊ូវបានប្រាប់អោយមនុស្សនោះមកខាងមុខនៅក្នុងសាលាប្រជុំដើម្បីឲ្យគ្រប់គ្នាបានឃើញពីការ អស្ចារ្យ។
រួចទ្រង់សួរគេថា នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់ ឲ្យសង្គ្រោះជីវិត ឬឲ្យសំឡាប់បង់ ប៉ុន្តែគេនៅតែស្ងៀម
៣:៤ ពួកអាចារ្យបានបង្រៀនថា អ្នកមិនអាចជួយដល់មនុស្សដែលមានជំងឺណាម្នាក់នៅក្នុងថ្ងៃសប្ប័ទបាន (លុះត្រាតែមនុស្សនោះ អាចស្លាប់ប្រសិនបើអ្នកមិនជួយគេ (លូកា ១៣:១៤)។ ព្រះយេស៊ូវបង្ហាញថាការបកស្រាយរបស់គេគឺខុស។ ថ្ងៃសប្ប័ទ ត្រូវបានបង្កើតឡើង ដើម្បីជាប្រយោជន៍ដល់មនុស្ស (២:២៧) ដូច្នេះហើយ ព្រះយេស៊ូវនឹងប្រើប្រាស់ថ្ងៃសប្ប័ទ ក្នុងការធ្វើការល្អហើយសង្រ្គោះជីវិតពីការឈឺចាប់និងពិការភាព។
នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង
៣:៥ ព្រះយេស៊ូវទាំងមានព្រះទ័យក្រោធនិងព្រួយដោយឥរិយាបទរបស់ពួកផារិស៊ី។ ពួកគេជាអ្នកដឹកនាំសាសនា របស់ប្រជារាស្រ្តនៃព្រះ ប៉ុន្តែគេបានធ្វើអោយចិត្តគេរឹងទទឹងដែលពួកគេមិនអាចនឹងនិយាយថាវាជាការប្រសើរក្នុង ការដែលធ្វើល្អ ជាជាងធ្វើការអាក្រក់នៅក្នុងថ្ងៃសប្ប័ទ។ ដូច្នេះ ដើម្បីបញ្ជាក់ពីចំណុចរបស់ទ្រង់ថា វាមាន ការត្រឹមត្រូវតាមច្បាប់ធ្វើល្អនៅថ្ងៃសប្ប័ទ (ម៉ាថាយ ១២:១២) ព្រះយេស៊ូវបានបង្គាប់អោយមនុស្សនោះលាតដៃគាត់ចេញមក។ មនុស្សនោះពិតជាមិនអាចធ្វើការនោះ បានទេដោយព្រោះតែពិការភាពរបស់គាត់ ប៉ុន្តែនៅពេលដែល ព្រះបង្គាប់នោះ ព្រះអង្គក៏ប្រទានអំណាចនៅក្នុង ការធ្វើការនោះដែរ។
រួចកាលពួកផារិស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។
៣:៦ ព្រះយេស៊ូវបានបង្គាប់យ៉ាងខ្លីហើយមនុស្សនោះត្រូវបានប្រោសឲ្យជា។ នេះមិនមែនជាករណីនៃ ការធ្វើកិច្ចការនៅក្នុង ថ្ងៃសប្ប័ទនោះទេដោយព្រោះតែព្រះយេស៊ូវមិនផ្តល់ថ្នាំអ្វីនោះឡើយ (ដូចជាគ្រូពេទ្យ) ប៉ុន្តែការនោះធ្វើអោយពួកផារិស៊ីខឹង យ៉ាងខ្លាំង (លូកា ៦ :១១)។ យើងបានឃើញភាពលាក់ពុតរបស់ពួកគេ យ៉ាងច្បាស់។ ពួកគេមានការអន់ចិត្ត ដោយព្រោះតែ ការប្រោសឲ្យជាក្នុងថ្ងៃសប្ប័ទ ប៉ុន្តែគិតថាវាជារឿងធម្មតា ក្នុងការប្រើប្រាស់ថ្ងៃសប្ប័ទដើម្បីប្រជុំគ្នារៀបគម្រោងធ្វើឃាតទៅវិញ! ពួកគេបានចេញពីសាលាប្រជុំហើយភ្លាមៗ នោះរៀបចំគម្រោងជាមួយនឹងគូរសត្រូវរបស់ពួកគេ ពួកហេរូដៀន (ជាក្រុមពួកអ្នកនយោបាយ ដែលគាំទ្រដល់វ ង្សហេរ៉ូដ) ពីការធ្វើឃាតព្រះយេស៊ូវដោយរបៀបណា។
នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ នឹងស្រុកយូដា ពីក្រុងយេរូសាឡិម នឹងស្រុកអេដំម ហើយពីខាងនាយទន្លេយ័រដាន់ នឹងស្រុកនៅជុំវិញក្រុងទីរ៉ុស នឹងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន
៣:៧-៨ ហ្វូងមនុស្សយ៉ាងធំបានមកឯព្រះយេស៊ូវពីគ្រប់ទិសទី។ ពួកសាសន៍ដទៃក៏មករកព្រះយេស៊ូវដែរក្នុង ពេលនេះ (ម៉ាថាយ ១២:១៧-១៨)។ មនុស្សជាច្រើនបានធ្វើដំណើរពីកន្លែងឆ្ងាយពីយេរូសាឡិម ហើយនឹងអេដំមនៅខាងត្បូង ប៉េរានៅ ខាងកើត ហើយនឹងដំបន់ខ្លះនៅជុំវិញទិរ៉ុសនិងស៊ីដុននៅខាងជើង។ ការពិតដែលពួកគេសុខចិត្តធ្វើដំណើរចំ ងាយឆ្ងាយបង្ហាញថា ពួកគេមានសេចក្តីជំនឿថាព្រះយេស៊ូវអាចផ្លាស់ប្តូរជីវិតពួកគេបាន ហើយដែលថាគ្មាន អ្នកណាម្នាក់មានអំណាចដូចជា ព្រះយេស៊ូវឡើយ។
ទ្រង់មានបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់ ដ្បិតទ្រង់កំពុងប្រោសមនុស្ស ជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់
៣:៩-១០ ហ្វូងមនុស្សនោះមានចំនួនច្រើនណាស់ដែលប្រជ្រៀតគ្នាចង់ឲ្យបានពាល់ព្រះយេស៊ូវដើម្បីទទួលបាន ការប្រោសឲ្យជា។
កាលណាពួកអារក្សអសោចិ៍ឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន ប៉ុន្តែទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។
៣:១១-១២ វិញ្ញាណអាក្រក់ស្គាល់ថាព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ។ ពួកវាមានការញាប់ញ័រចំពោះព្រះអង្គ ហើយមនុស្សដែលពួកវាបានសណ្ឋិតនោះបានដួលចុះ (προσέπιπτον) នៅនឹងមុខព្រះអង្គ។ ពាក្យនៅក្នុង ភាសាក្រិច ដែលផ្តោតលើការដួលចុះដោយការភ័យខ្លាចនៅក្នុងការចុះចូលទទួលស្គាល់ពីអំណាចដែលធំជាង។ ព្រះយេស៊ូវមាន ព្រះចេស្តាលើវិញ្ញាណអាក្រក់ ហើយពួកវាក៏ដឹងថាទ្រង់មានព្រះចេស្តាលើពួកវា។ ជាថ្មីម្តងទៀត ព្រះយេស៊ូវបានបង្គាប់ អោយវិញ្ញាណអាក្រក់ ស្ងៀមស្ងាត់។ ព្រះយេស៊ូវមានព្រះទ័យអោយមនុស្សបានស្គាល់ ព្រះអង្គថាជាព្រះរាជបុត្រានៃព្រះ មិនមែនតាមរយៈការប្រកាសរបស់វិញ្ញាណអាក្រក់នោះឡើយ ប៉ុន្តែតាមរយៈ ព្រះបន្ទូលនិងកិច្ចការរបស់ព្រះអង្គ ហើយ នឹងតាមរយៈសេចក្តីបន្ទាល់របស់សិស្សព្រះអង្គវិញ។
ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់
៣:១៣ ក្រោយមក ព្រះយេស៊ូវបានយាងទៅលើភ្នំដើម្បីគេចចេញពីហ្វូងមនុស្ស ហើយព្រះអង្គសម្រេចថា អ្នកណាអាចធ្វើជាសិស្សព្រះអង្គបាន។ ព្រះអង្គបានអធិស្ឋានពេញមួយយប់ដើម្បីធ្វើការសម្រេចព្រះទ័យ របស់ព្រះអង្គ។ បន្ទាប់មក ព្រះអង្គបានហៅពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ នៅក្នុងវប្បធម៌របស់ សាសន៍យូដា ជាធម្មតាសិស្សត្រូវជ្រើសរើសគ្រូ ដែលពួកគេនឹងរៀនជាមួយ។ យ៉ាងណាមិញ ព្រះយេស៊ូវបានជ្រើសរើស ស្វែងរក ហើយត្រាស់ហៅសិស្សវិញ (យ៉ូហាន១៥:១៦)។
រួចទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ នឹងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង
៣:១៤-១៥ យើងបានឃើញគោលបំណងពីរអំពីការត្រាស់ហៅរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរទាំងនេះ។ ដំបូង វាគឺជា ការត្រាស់ហៅឲ្យបាននៅជាមួយព្រះអង្គ។ សិស្សម្នាក់ត្រូវចំណាយពេលជាមួយព្រះយេស៊ូវក្នុងការរៀនពីព្រះអង្គ ដើម្បីអោយបានមានលក្ខណៈដូចជាព្រះអង្គ។ ហេតុផលដែលយើងត្រូវធ្វើដូច្នេះគឺដើម្បីអោយយើងអាចធ្វើជា ដំណាង ព្រះអង្គឲ្យបានត្រឹមត្រូវហើយបង្រៀនសេចក្តីបង្រៀនរបស់ព្រះអង្គអោយបានត្រឹមត្រូវ។ ការនេះពិតជា មានសារៈសំខាន់ ណាស់ដោយព្រោះតែគោលបំណងទីពីរនៃការត្រាស់ហៅយើងគឺដើម្បីព្រះអង្គអាចនឹងចាត់ យើងឲ្យចេញទៅ។
ដូចដែលមានអំបូរទាំង ១២ នៅក្នុងសាសន៍អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវបានជ្រើសរើសម នុស្ស ១២ នាក់អោយធ្វើជាសាវ័កដែលតាមរយៈអ្នកទាំងនោះដែលព្រះអង្គនឹងបង្កើតអោយមានប្រជារាស្រ្ត របស់ព្រះថ្មីមួយ ពួកជំនុំ។ ពាក្យថា “សាវ័ក” មានន័យថា”ម្នាក់ដែលត្រូវបានចាត់ឲ្យទៅ”។ វាគឺជាអ្នកតំណាង ដែលចាត់អោយចេញទៅប្រកាស និងធ្វើកិច្ចការក្នុងនាមអ្នកណាម្នាក់ទៀត។ ពួកសាវ័កគឺជាតំណាងរបស់ ព្រះយេស៊ូវ ព្រះអង្គបានជ្រើសរើសដោយផ្ទាល់ ហើយបានចាត់អោយចេញទៅជាមួយនឹងសារ សិទ្ធិអំណាច និងព្រះចេស្តារបស់ព្រះអង្គ។ ការប្រកាសពីដំណឹងល្អហើយ ការបណ្តេញវិញ្ញាណអាក្រក់មានការផ្សារភ្ជាប់ដោយ ព្រោះតែ សេចក្តីសង្រ្គោះដែលព្រះយេស៊ូវបាននាំមកនោះ (ដំណឹងល្អ) រួមបញ្ចូលទាំងការយកឈ្នះសាតាំង ហើយនឹងវិញ្ញាណអាក្រក់របស់វា (១ យ៉ូហាន ៣:៨)។
គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុស ថែមទៀត ហើយយ៉ាកុប ជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនយ៉ាកុប១ ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះ គឺស្រាយថាជាកូនផ្គរលាន់ នឹងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ នឹងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
៣:១៦-១៩ គ្មាននរណាម្នាក់ក្នុងចំណោមសិស្សទាំង១២នាក់នេះជាអ្នកមានឬជាមនុស្សសំខាន់អ្វីនោះឡើយ។ ព្រះយេស៊ូវបានជ្រើសរើសមនុស្សសាមញ្ញ ប៉ុន្តែពួកគេនឹងក្លាយទៅជាមនុស្សវិសេសដោយព្រោះតែពួកគេបាននៅ ជាមួយព្រះអង្គ។ គ្មានអ្នកណាម្នាក់បានអាចធ្វើការទស្សន៍ទាយមុនថាមនុស្សមួយក្រុមតូចនេះអាចផ្លាស់ប្តូរពិភពលោក បានឡើយ។ ប៉ុន្តែដោយព្រះចេស្តានៃព្រះ ពួកគេពិតជាបានផ្លាស់ប្តូរមែន!
នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ
៣:២០-២១ ហ្វូងមនុស្សពេលនេះមានចំនួនកាន់តែធំឡើងដែលធ្វើឲ្យព្រះយេស៊ូវហើយនឹងពួកសិស្សគ្មានពេល សម្រាប់បរិភោគអាហារ។ ចំនុចនេះធ្វើអោយពួកអ្នកដែលនៅក្បែរព្រះអង្គព្រួយបារម្ភពីព្រះអង្គ។ ពួកគេបានស្តាប់ ឮអំពីការ ដែលព្រះយេស៊ូវកំពុងធ្វើហើយនឹងការដែលព្រះអង្គមានបន្ទូល ហើយអំពីរបៀបដែល ព្រះអង្គកំពុងធ្វើ កិច្ចការយ៉ាងអស្ចារ្យ ដែលព្រះអង្គមិនមានឳកាសសម្រាប់សោយអាហារ។ ពួកគេបានគិតថាព្រះអង្គទ្រង់មាន ចិត្តខ្នះខ្នែងពេក ដូច្នេះហើយ ពួកគេបានព្យាយាមហាមឃាត់ព្រះអង្គហើយអោយទ្រង់បានសម្រាក។
យើងឃើញថាទោះបីជាព្រះយេស៊ូវមានភាពល្បីល្បាញក៏ដោយ ក៏ព្រះអង្គនៅតែមានការយល់ច្រឡំពីមនុស្ស ភាគច្រើន រួមទាំងពួកអ្នកដឹកនាំសាសនា ហ្វូងមនុស្ស សិស្សរបស់ព្រះអង្គ ហើយសូម្បីតែក្រុមគ្រួសារព្រះអង្គ ផ្ទាល់ទៅវិញ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមិនគួរមានការភ្ញាក់ផ្អើលនៅពេលដែលមនុស្ស (សូម្បីតែមិត្តភក្តិ និងក្រុមគ្រួសារ) មានការយល់ច្រឡំចំពោះកិច្ចការដែលចេញពីសេចក្តីជំនឿរបស់យើងនោះឡើយ។
ឯពួកអាចារ្យ ដែលចុះមកពីក្រុងយេរូសាឡិម គេនិយាយឡើងថា អ្នកនោះមានអារក្សបេលសេប៊ូលចូល វាដេញអារក្ស ដោយអាងមេអារក្សទេ
៣:២២ បេលសេប៊ូលជាឈ្មោះដែលពួកសាសន៍យូដាប្រើក្នុងការហៅសាតាំង។ ពួកអាចារ្យដែលមកពី យេរូសាឡិមដើម្បី ចាប់កំហុសព្រះយេស៊ូវ ប៉ុន្តែពួកគេមិនអាចនឹងបដិសេធដែលថាព្រះអង្គមានព្រះចេស្តា អស្ចារ្យនោះទេ។ ពួកគេដឹងថាពួកគេ នឹងបាត់បង់អំណាចនៅក្នុងសាសនាលើមនុស្សប្រសិនបើពួកគេទទួល ស្គាល់ថាព្រះចេស្តារបស់ព្រះយេស៊ូវមកពីព្រះពិតមែននោះ។ ដូច្នេះហើយពួកគេបាននិយាយថាព្រះអង្គ បានអំណាចរបស់ព្រះអង្គពីសាតាំង ដែលជាមេនៃពួកវិញ្ញាណអាក្រក់វិញ។
តែទ្រង់ហៅគេមកមានបន្ទូល ជាពាក្យប្រៀបប្រដូចថា ធ្វើដូចម្តេចឲ្យអារក្សសាតាំងបានដេញអារក្សសាតាំងដូច្នេះ បើនគរណាបែកទាស់ទែងគ្នាឯងហើយ នគរនោះពុំអាចនឹងនៅស្ថិតស្ថេរបានឡើយ ឬបើផ្ទះណាបែកទាស់ទែងគ្នាឯង ផ្ទះនោះក៏មិនអាចនឹងនៅស្ថិតស្ថេរបានដែរ ឯអារក្សសាតាំង បើកើតបះបោរបែកទាស់គ្នាវា នោះវាពុំអាចនឹងនៅស្ថិតស្ថេរបានទេ វាត្រូវវិនាសទៅហើយ
៣:២៣-២៦ ព្រះយេស៊ូវបានឆ្លើយតបថាវាមិនសមហេតុផលដែលសាតាំងវាទាស់ជាមួយនឹងខ្លួនវានោះឡើយ។ ប្រសិនបើផ្នែករបស់នគរណាមួយឬផ្ទះណាមួយទាស់ទែងជាមួយនឹងផ្នែកមួយទៀតនោះ នគរឬផ្ទះនោះនឹងមិន ស្ថិតស្ថេរ នោះឡើយ។ ប្រសិនបើសាតាំងត្រូវប្រយុទ្ធនឹងវិញ្ញាណអាក្រក់របស់វានោះ វាកំពុងតែបំផ្លាញនគរបស់ ខ្លួនវាហើយ។ ព្រះយេស៊ូវពន្យល់ថា ព្រះអង្គសង្រ្គោះមនុស្សឲ្យចេញពីវិញ្ញាណអាក្រក់ជាការប្រឆាំងជាមួយនឹង សាតាំង ហើយសាតាំងវាគ្មាន អំណាចនៅក្នុងការបញ្ឈប់ព្រះអង្គឡើយ។
គ្មានអ្នកណាអាចនឹងចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យករបស់ទ្រព្យគេបានទេ លុះត្រាតែបានចងអ្នកនោះជាមុនសិន ទើបនឹងប្លន់យកបាន
៣:២៧ គ្មានអ្នកម្នាក់អាចលួចពីផ្ទះរបស់មនុស្សខ្លាំងពូកែនោះឡើយលើកលែងតែបានចងអ្នកនោះជាមុនសិន។ “មនុស្សខ្លាំងពូកែ” គឺជាសាតាំង ហើយផ្ទះរបស់វាគឺជាលោកិយ៍ (យ៉ូហាន ១២:៣១)។ ទ្រព្យសម្បត្តិរបស់សាតាំង គឺជា វិញ្ញាណអាក្រក់ ហើយនឹងមនុស្សដែលវាចូលសណ្ឋិត។ ដោយព្រោះតែព្រះយេស៊ូវខ្លាំងពូកែជាងសាតាំង នោះហើយ ព្រះអង្គអាចចងសាតាំងហើយប្រោសមនុស្សអោយរួចពីវិញ្ញាណអាក្រក់។ ដោយការបណ្តេញវិញ្ញាណ អាក្រក់ចេញនោះ ហើយព្រះយេស៊ូវបានចាប់ផ្តើមយកទ្រព្យសម្បត្តិពីផ្ទះសាតាំង បំផ្លាញកិច្ចការរបស់វា ហើយ បញ្ចប់អំណាចរបស់វាលើ មនុស្ស។ វាគឺជាសញ្ញាដែលបង្ហាញថារាជនគរនៃព្រះបានមកដល់ហើយ (ម៉ាថាយ ១២:២៨)។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួកកូនមនុស្ស ហើយអស់ទាំងពាក្យដែលគេពោលប្រមាថដែរ តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនដែលបានអត់ទោសឲ្យឡើយ អ្នកនោះឯងនឹងត្រូវទោស នៅអស់កល្បជានិច្ចវិញ ដែលទ្រង់មានបន្ទូលដូច្នេះ នោះដោយព្រោះគេថា ទ្រង់មានអារក្សអសោចិ៍ចូល។
៣:២៨-៣០ ព្រះយេស៊ូវបានប្រោសមនុស្សឲ្យបានរួចពីវិញ្ញាណអាក្រក់ ដែលពួកអាចារ្យដឹងថាជាវិញ្ញាណមកពី សាតាំង។ ច្បាស់ណាស់ថានេះជាកិច្ចការដែលល្អ ប៉ុន្តែដើម្បីប្រឆាំងនឹងព្រះយេស៊ូវពួកគេបាននិយាយថា
ការអស្ចារ្យនេះបានធ្វើដោយអំណាចរបស់សាតាំងវិញ។ ដោយការនិយាយដូច្នេះ ពួកគេកំពុងប្រមាថទាស់នឹង
ព្រះវិញ្ញាណបរិសុទ្ធដែលជាអំណាចក្នុង កិច្ចការដែលព្រះយេស៊ូវបានធ្វើ។
ចំពោះការ «ប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ» គឺជាការបដិសេធសេចក្តីពិតច្បាស់លាស់ ដែលព្រះវិញ្ញាណ បរិសុទ្ធ បើកសម្តែងអំពីព្រះយេស៊ូវ ដោយការរាប់កិច្ចការរបស់ព្រះអង្គថាជារបស់សាតាំងទៅវិញ។ អស់អ្នកណា ដែលធ្វើ ដូច្នេះនឹងបដិសេធព្រះយេស៊ូវ ហើយបានដាក់ខ្លួនគេទៅក្នុងដំណែងមួយដែលពួកគេមិនអាចទទួល ការអត់ទោសបាប ពីព្រះជាម្ចាស់បាននោះឡើយ។
គ្រានោះ មាតា នឹងបងប្អូនទ្រង់មកដល់ ក៏ឈរនៅខាងក្រៅ ប្រើគេឲ្យទៅហៅទ្រង់ ហ្វូងមនុស្សដែលអង្គុយនៅជុំវិញទ្រង់ គេទូលថា ន៏ មើល ម្តាយ នឹងបងប្អូនលោកនៅខាងក្រៅមករកលោក
៣:៣១-៣២ ព្រះយេស៊ូវមានប្អូនប្រុសបួននាក់និងយ៉ាងហោចណាស់ប្អូនស្រីពីរនាក់ (ម៉ាកុស ៦:៣)។ ពួកគេជាកូន របស់យ៉ូសែប និងម៉ារីដែលបានកើតមកក្រោយព្រះយេស៊ូវ “ជាកូនច្បង” របស់គាត់ (លូកា ២:៧)។ ម៉ារីដឹងថាព្រះយេស៊ូវជា ព្រះរាជបុត្រានៃព្រះ (លូកា ១:៣៥) ប៉ុន្តែប្អូនៗ របស់ព្រះអង្គមិនទាន់ជឿលើព្រះអង្គទេ (យ៉ូហាន ៧:៥)។ ក្រោយមក ពួកគេបានជឿលើព្រះអង្គ (កិច្ចការ១:១៤)
ទ្រង់មានបន្ទូលឆ្លើយថា តើអ្នកណាជាម្តាយ ហើយជាបងប្អូនខ្ញុំ រួចទ្រង់ងាកទតទៅអស់អ្នកដែលអង្គុយ នៅជុំវិញទ្រង់ ដោយបន្ទូលថា នុ៎ះន៏ ម្តាយ នឹងបងប្អូនខ្ញុំ ពីព្រោះអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះហើយជាបងប្អូនប្រុសស្រី នឹងជាម្តាយខ្ញុំ។
៣:៣៣-៣៥ ព្រះយេស៊ូវពន្យល់ពីអ្វីដែលជាគ្រួសាររបស់ព្រះអង្គ។ អស់អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះហើយ ជាគ្រួសាររបស់ព្រះ។ នៅក្នុងខគម្ពីរនេះ យើងបានឃើញពីគុណតម្លៃដ៏វិសេសរបស់ពួកអ្នកជឿ ចំពោះព្រះយេស៊ូវ។ ព្រះយេស៊ូវបានរាប់ថាជាម្តាយ បងប្អូនប្រុសនិងបងប្អូនស្រី ដោយសេចក្តីបង្រៀននេះបាន បង្ហាញយើងពីរបៀបដែលយើង ត្រូវមានចំពោះគ្នាទៅវិញទៅមកដូចគ្នានេះដែរ។
ជំពូកទី បី -ចំនុចសំខាន់
(៦) ព្រះយេស៊ូវបានប្រទានអំណាច និងសិទ្ធិអំណាចខាងវិញ្ញាណដល់សាវ័ករបស់ទ្រង់ ។
(៧) អ្នកណាដែលជឿលើព្រះយេស៊ូវចូលរួមជាគ្រួសាររបស់ព្រះអង្គ។