top of page

មានកិច្ចការចំនួនបីនៅក្នុងសាសនារបស់សាសន៍យូដាដែលត្រូវបានរាប់ថាមានសារៈសំខាន់បំផុតនៅក្នុង ជំនាន់នេះ ការធ្វើទាន(ខ២-៤) ការអធិស្ឋាន (ខ៥-១៥) ការនិងការតមអាហារ (ខ១៦-១៨)។ ការជំរុញទឹកចិត្តរបស់ពួកអាចារ្យ ហើយនឹងពួកផារិស៊ីក្នុងការធ្វើកិច្ចការទាំងនេះដើម្បីឲ្យអ្នកដទៃបានឃើញ ហើយ សរសើរគេ។​ ប៉ុន្តែព្រះយេស៊ូវបង្រៀនថាគ្រីស្ទានគួរតែមានការជំរុញទឹកចិត្តផ្សេងវិញ។​ ព្រះយេស៊ូវមានបន្ទូលពី ពាក្យថា “ព្រះវរបិតា” ចំនួនដប់ដងនៅក្នុងខទាំងដប់ប្រាំបីបន្ទាប់។ ​នេះគឺជាចំនុចសំខាន់នៅក្នុង ការស្វែងយល់ពីបទគម្ពីរនេះ។​ មេរៀនដែលយើងអាចរៀនបាននោះគឺថា កិច្ចការសុចរិតរបស់យើង គួរតែធ្វើឡើងដើម្បីគាប់ព្រះហឫទ័យដល់ព្រះវរបិតាដ៏ជាព្រះ មិនមែនជាការកោតសរសើរពីមនុស្សនោះឡើយ។​ 

ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន​នៅ​មុខ​មនុស្ស ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់ នៅ​នឹង​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌​ទេ

 

៦:១ ព្រះយេស៊ូវដាស់តឿនសិស្សព្រះអង្គមិនឲ្យគេធ្វើកិច្ចការនៃសេចក្តីសុចរិត ដោយមាន ការជំរុញទឹកចិត្តខុសឆ្គងនោះឡើយ។​  ពាក្យនៅក្នុងភាសាក្រិចដែលបានបកប្រែថា “ឲ្យតែគេឃើញ” (θεαθηνα) មានន័យថាការសម្លឹងមើល ទៅកាន់ការប្រព្រឹត្តណាមួយដូចជាទស្សនិកជននៅក្នុងមហោស្រពយ៉ាងនោះឯង។​ យើងមិនគួរធ្វើកិច្ចការ ដែលបង្ហាញពីសាសនាដើម្បីឲ្យតែមនុស្សបានឃើញហើយព្យាយាមទទួលបានរង្វាន់ពីគេនោះឡើយ។​ សូមចងចាំថាគោលដៅនៅក្នុងការដែលធ្វើអោយពន្លឺរបស់យើងបានភ្លឺនោះគឺដើម្បីឲ្យមនុស្សបានសរសើរ ដំកើងដល់ព្រះ មិនមែនខ្លួនយើងនោះឡើយ(៥:១៦)។​ ពាក្យថា “រង្វាន់” (μισθὸν,ខ ១,២,៥,១៦) មានន័យថា ការបង់ថ្លៃពេញលេញ។​ ព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់ការបម្រើដោយស្មោះត្រង់ ប៉ុន្តែលើកលែងតែចិត្ត ឥរិយាបទ ហើយនឹងគោលបំណងរបស់យើងត្រឹមត្រូវតែប៉ុណ្ណោះ (កូឡូស ៣:២៣-២៤)។​ ការដែលបានគាប់ដល់ព្រះហឫទ័យនៃព្រះនោះវិសេសជាការដែលផ្គាប់ចិត្តមនុស្ស ដោយព្រោះតែព្រះអង្គនឹងប្រទានរង្វាន់ដល់យើងយ៉ាងបរិបូរប្រសើរជាងមនុស្សណាម្នាក់អាចផ្តល់ឲ្យលើសទៅទៀត។​

 

ការធ្វើទាន (៦:២-៤)

ដូច្នេះ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ

 

៦:២ ​ការធ្វើទានជាទម្លាប់របស់ពួកសាសន៍យូដាជារៀងរាល់សប្តាហ៍សម្រាប់ការស្ម័គ្រចិត្តជួយដល់អ្នក ក្រហើយនឹងអ្នកដែលមានសេចក្តីត្រូវការ។ ​ការដែល “​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក” ​មានន័យថា ប្រកាស ឬទាក់ទាញចំនាប់អារម្មណ៍មកកាន់ការប្រព្រឹត្តរបស់អ្នក។​   ពាក្យថា “​ពួក​មាន​ពុត”​ (ὑποκριταὶ) គឺជាពាក្យដែល ចេញពីរឿងល្ខោន។ ពួកអ្នកមានពុតគឺជាតួសម្តែងដែលពាក់របាំងមុខនៅក្នុង ការដើរតួធ្វើជាម នុស្សម្នាក់ទៀត ដែលមិនមែនជាខ្លួនឯង។​ ព្រះយេស៊ូវតែងតែប្រើពាក្យនេះ សំដៅទៅពួកផារិស៊ី (ម៉ាថាយ​ ៥:២០, ១៥:១-៧, ២៣:១៣)។ ​សាសនារបស់ពួកផារិស៊ីប្រៀបបានដូចជា ការសម្តែងនៅទីសាធារណៈ ណាមួយ​ ដើម្បីឲ្យមនុស្សបានឃើញយ៉ាងនោះដែរ។ ពួកគេជាតួសម្តែង ដែលធ្វើដូចជាមនុស្សសុចរិត ដើម្បីឲ្យទទួលបានការសរសើរពីមនុស្ស។​ ភាពទន់ខ្សោយរបស់ពួកផារិស៊ីគឺថា ពួកគេចូលចិត្តចំពោះ ពាក្យសរសើររបស់មនុស្ស (យ៉ូហាន ៥:៤៤​, ​​១២:៤៣)។​ អស់អ្នកដែលមាន ឥរិយបទបែបនេះ អាច​នឹង​ទទួលបានការកោតសរសើរពីមនុស្ស ប៉ុន្តែនោះជាអ្វីគ្រប់យ៉ាង ដែលពួកគេ ទទួលបានតែប៉ុណ្ណោះ។ ​ពួកគេបានទទួលនូវការបង់ថ្លៃពេញលេញរបស់គេរួចហើយ។​ គ្មានរង្វាន់នៅក្នុងស្ថានសួគ៌ សម្រាប់កិច្ចការណាមួយដែលមានបំណងនៅក្នុងការទទួលបានការកោត សរសើរពីមនុស្សនោះឡើយ។​

 

ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ 4ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។

 

៦:៣-៤ ​​ការដែល​ “កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ។”​ មានន័យថា​ធ្វើកិច្ចការអ្វីមួយ ដោយសំងាត់។ ​វាជាអ្វីដែលផ្ទុយពីការ “ផ្លុំត្រែ” (ខ២)។​ ចំនុចសំខាន់នៅក្នុង ការផ្តល់អ្វីមួយតាមរបៀបនេះគឺជាការដែលដឹងថា “ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់ ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។” ​ អស់អ្នកដែលមានសេចក្តីជំនឿលើព្រះ មិនត្រូវការចំពោះការសម្លឹងមើល របស់មនុស្សនៅក្នុងការជំរុញទឹកចិត្តពួកគេសម្រាប់ធ្វើការនោះឡើយ។ ​ការពិតដែលព្រះទតឃើញនោះគ្រប់ គ្រាន់សម្រាប់ពួកគេហើយ។​ ពួកគេដឹងថាព្រះទ្រង់នឹងទតឃើញពីការធ្វើទានរបស់ពួកគេ,ហើយនឹងប្រទាន រង្វាន់ដល់ពួកគេក្នុងពេលមួយដែលត្រឹមត្រូវ។​

 

ការអធិស្ឋាន (៦:៥-១៥)

កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ

 

៦:៥ ការអធិស្ឋាន  ដូចជាការធ្វើទាន ត្រូវតែបានធ្វើឡើងសម្រាប់ជាការគាប់ដល់ព្រះទ័យព្រះ មិនមែន ដើម្បីធ្វើឲ្យមនុស្សបានឃើញនោះឡើយ។ ​មានទីកន្លែងចំនួនពីរដែលពួកសាសន៍យូដាអាចនឹងអធិស្ឋាន ដូចជាមនុស្សមានពុត។ ​មួយកន្លែងនោះគឺជាសាលាប្រជុំចំ នៅកំឡុងពេលវេលានៃការអធិស្ឋាន ជាសាធារណៈ ពេលដែលពួកគេអាចពោលពាក្យអធិស្ឋានច្រើនជាងអ្នកដទៃ ដើម្បីឲ្យមនុស្សបានឃើញ។

​ពេលនោះ មាន ការអធិស្ឋានចំនួនបីដងដែលត្រូវបានកំណត់សម្រាប់ការអធិស្ឋាន (ម៉ោង ៩ព្រឹក, ថ្ងៃត្រង់,​ និងម៉ោង ៣សៀល) សម្រាប់ពួកអ្នកដែលប្តេជ្ញាចំពោះជំនឿសាសនាគេត្រូវអធិស្ឋាន។ ​ជាធម្មតាមនុស្សមិនដែលឈរ អធិស្ឋាននៅតាមជ្រុងផ្លូវនោះឡើយ ប៉ុន្តែពួកមនុស្សមានពុតអាចព្យាយាមឈរនៅត្រង់នោះជាកន្លែង ដែលមានមនុស្សច្រើនកុះករនៅក្នុងពេលនោះ ដើម្បីឲ្យគ្រប់គ្នាបានឃើញពួកគេអធិស្ឋាន ហើយ កោតសរសើរពីការប្តេជ្ញារបស់ពួកគេ។​ ពួកមនុស្ស​មាន​ពុតទាំងនេះអធិស្ឋាន មិនមែនដោយព្រោះតែពួកគេ ចង់ឲ្យព្រះបានស្តាប់ឮនោះឡើយ ប៉ុន្តែដោយព្រោះតែពួកគេចង់ឲ្យមនុស្សបានឃើញគេតែប៉ុណ្ណោះ។​

 

តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់

 

៦:៦​​ តែផ្ទុយពីការអធិស្ឋាននៅទីសាធារណៈដើម្បីឲ្យគេបានឃើញនោះ យើងគួរតែបានជួបជាមួយនឹងព្រះ នៅក្នុងបន្ទប់ដែលបិទជិតវិញ។​ នៅក្នុងខ៥និង៧ ​ពាក្យនៅក្នុងភាសាក្រិចសម្រាប់ “អ្នក” ជាពហុវចនៈ ប៉ុន្តែ នៅក្នុងខទី​៦ “អ្នក” គឺជាឯកវចនៈ។ ព្រះយេស៊ូវបង្រៀនថា ការអធិស្ឋានគឺជាការប្រកបនិងជាភាពជិតស្និត ផ្ទាល់ខ្លួនជាមួយនឹងព្រះ ដែលជាព្រះវរបិតារបស់គេ។​

 

ពាក្យក្នុងភាសាក្រិចដែលបកប្រែមកថា “បន្ទប់” នៅក្នុងខនេះ (ταμεῖον) គឺជាបន្ទប់ ដែលដាច់ ផ្ទាល់ខ្លួន។ ​នៅក្នុងផ្ទះភាគច្រើន  បន្ទប់នេះគឺជាបន្ទប់តែមួយដែលមានទ្វារមួយ ដូច្នេះហើយបន្ទប់ដែលមានភាពផ្ទាល់ខ្លួន ជាងគេបង្អស់នៅក្នុងផ្ទះ។ ​ពាក្យនេះត្រូវបានប្រើសម្រាប់ ឃ្លាំងជាកន្លែង ដែលផ្ទុកទ្រព្យសម្បត្តិ (លូកា ១២:២៤)។​ ការនេះរំលឹកដល់យើងទាំងគ្នាថាមា នទ្រព្យសម្បត្តិ ជាច្រើនដែលរង់ចាំយើងនៅក្នុងបន្ទប់អធិស្ឋាន។​ សេចក្តីអធិ​ស្ឋា​នរបស់យើងប្រៀបបាន ដូចជាឃ្លិនឈ្ងុយ នៃដង្វាយគ្រឿងក្រអូបថ្វាយដល់ព្រះ (វិវរណៈ៥:៨) ដែលគាប់ព្រះទ័យ ព្រះអង្គដោយព្រោះតែ ការធិស្ឋានគឺជាសញ្ញាមួយអំពីសេចក្តីជំនឿរបស់យើងដែលមានលើព្រះអង្គ។ ​ដោយព្រោះតែការនេះ ព្រះអង្គនឹងប្រទានរង្វាន់ដល់យើង។​​

 

ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន

 

៦:៧ ​ព្រះយេស៊ូវមិនបានហាមឃាត់ការអធិស្ឋានយូរ ឬសេចក្តីអធិស្ឋានដដែលនោះឡើយ។​ ព្រះអង្គឧស្សាហ៍អធិស្ឋានរយៈពេលយូរ  (លូកា ៦:១២) ហើយអធិស្ឋានសេចក្តីអធិស្ឋានរបស់ព្រះអង្គ ច្រើនដង (ម៉ាថាយ ២៦:៤៤) ហើយបង្រៀនសិស្សរបស់ព្រះអង្គថា​ពួកគេគួរតែ “​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ” ​​(លូកា ១៨:១)។ ​​អ្វីដែលព្រះយេស៊ូវហាមឃាត់នោះ គឺជាសេចក្តីអធិស្ឋានដែលឥតប្រយោជន៍ជា ការសូត្រពាក្យដដែលៗគ្មានន័យ ដែលពួកសាសនិកខុសឆ្គងគិតថា នឹងជះឥទ្ធិពលអំពីព្រះពួកគេ (ដូចដែលមាននៅក្នុង ១ ពង្សាវតាក្សត្រ ៨:២៦ និង កិច្ចការ ១៩:៣៤)។ ​ពួកគេបានគិតថា ការដែលធ្វើដូច្នេះពួកគេអាចនឹងទូលដល់ព្រះរបស់គេអំពីសេចក្តីត្រូវការរបស់ពួកគេ ហើយជំរុញដល់ព្រះ ទាំងនេះឲ្យបំពេញតាមសំណូមរបស់គេបាន។  

​ 

ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង

 

៦:៨ ព្រះទ្រង់ជ្រាបពីសេចក្តីត្រូវការរបស់យើងរួចទៅហើយ។​ ដូច្នេះហើយ យើងអាចថ្វាយសេចក្តីសំណូម របស់យើងយ៉ាងសាមញ្ញបំផុត ហើយដោយសេចក្តីជំនឿថាព្រះអង្គជ្រាបពីអ្វីដែលប្រសើរសម្រាប់យើង ទាំងអស់គ្នា។​

 

ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ

 

៦:៩ ​សេចក្តីអធិស្ឋាននេះត្រូវបានហៅថា​ “សេចក្តីអធិស្ឋាននៃព្រះអម្ចាស់”។​ ​យើងអាចរៀនពី សេចក្តីពិតដ៏អស្ចារ្យជាច្រើនពីសេចក្តីអធិស្ឋានពីគំរូដែលព្រះយេស៊ូវបានប្រទានដល់យើង។​

 

សេចក្តីអធិស្ឋានេះមានពីរផ្នែក : ផ្នែកទីមួយនោះគឺផ្តោតទៅលើសិរីល្អរបស់ព្រះ ផ្នែកទីពីរផ្តោតលើ សេចក្តីត្រូវការរបស់មនុស្ស។​ ការនេះបង្ហាញយើងពីអាទិភាពនៅក្នុងសេចក្តីអធិស្ឋាន : យើងអធិស្ឋានមិនគ្រាន់តែដើម្បីសូមអ្វីមួយពីព្រះនោះឡើយ ប៉ុន្តែផ្តោតសំខាន់ទៅលើចិត្តហើយនឹងគំនិត របស់យើងចំពោះព្រះអង្គហើយនឹងបំណងព្រះហឫទ័យព្រះអង្គវិញ។​

 

យើងអធិស្ឋានទៅចំពោះ “ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌”។ ឃ្លានេះផ្តល់ឲ្យយើងនូវសេចក្ដីពិតផ្ទុយគ្នាដ៏អស្ចារ្យពីរ។

ព្រះជា “ព្រះវរបិតារបស់យើង”។ ការនេះបង្ហាញពីឯកសិទ្ធិ និងភាពស្និទ្ធស្នាលនៃការអធិស្ឋាន។ សេចក្តីអធិស្ឋានចាប់ផ្តើមជាមួយនឹងការស្គាល់ព្រះជាម្ចាស់ថាព្រះអង្គជាព្រះវរបិតានៃយើង។ ​ការពិត ដែលពួកគេអាចអធិស្ឋានទៅព្រះ (ដូចជាកូននិយាយឪពុក) នោះអាចជាការដែលធ្វើឲ្យសិស្ស របស់ព្រះយេស៊ូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។​ ក្នុង​នាម​ជា​ជន​ជាតិ​យូដា ពួក​គេ​បាន​អធិស្ឋាន​ទៅ​ព្រះ​ជា​ច្រើន​ដង​ពី​មុន ប៉ុន្តែ​ពួក​គេ​មិន​ដែល​ហៅ​ទ្រង់​ថា​ ព្រះវរបិតារ​ឡើយ។ គ្មានអ្នកណាម្នាក់ធ្លាប់បានបង្រៀនមនុស្សឲ្យបានហៅ ព្រះថាជា “ព្រះវរបិតា” ពីមុនមកនោះឡើយ។​ ប៉ុន្តែព្រះបានធ្វើឲ្យព្រះអង្គទ្រង់ក្លាយជាព្រះវរបិតា ដល់អស់អ្នកដែលទទួលហើយជឿលើព្រះយេស៊ូវវិញ។ តាមរយៈកិច្ចការដែលព្រះយេស៊ូវធ្វើនោះ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ ហើយ​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ប្រែក្លាយជាកូនរបស់ព្រះ (យ៉ូហាន ១:១២-១៣) ហើយពេលនេះ អាចចូលទៅកាន់ព្រះដ៏ជាព្រះវរបិតានៃយើងបាន (យ៉ូហាន ១៤:៦)។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង អោយបានស្គាល់ពីសេចក្តីពិតនេះ (រ៉ូម ៨:១៥-១៦; កាឡាទី ៤:៦-៧)។ ដូច្នេះនៅពេលដែលយើងអធិស្ឋាន យើងគួរតែចងចាំថាយើងកំពុងតែចូលមកឯព្រះវរបិតានៃយើងក្នុងនាម ជាកូនស្ងួនភ្ងារបស់ព្រះអង្គ។​

 

ព្រះគង់នៅ “ក្នុងស្ថានសួគ៌”។ ការនេះបង្ហាញយើងពីការដ៏វិសេសនៃសេចក្តីអធិស្ឋាន។ ​ពេលដែល យើងចាប់ផ្តើមអធិស្ឋាននោះ យើងគួរតែគិតពីពភាពខ្ពង់ខ្ពស់នៃព្រះដោយព្រោះតែព្រះអង្គគង់នៅស្ថានសួគ៌ ហើយស្ថានសួគ៌គឺជាកន្លែងដ៏បរិសុទ្ធបំផុត ជាកន្លែងដែលពេញដោយសិរីល្អខ្ពស់បំផុត​។ ​យើងគួរតែ គិតពីភាពដ៏ប្រសើរឧត្តមរបស់ព្រះអង្គដោយព្រោះតែព្រះអង្គសោយរាជ្យលើសកលលោកទាំងមូលពី ស្ថានសួគ៌មក។ ​​ដូច្នេះហើយ ពេលដែលយើងអធិស្ឋាន យើងគួរតែផ្អាកបន្តិចដើម្បី ការពិចារណាអំពីព្រះចេស្តា ភាពដ៏អស្ចារ្យ អធិបតេយ្យភាព និងភាពដ៏ប្រសើរឧត្តមរបស់ព្រះ ដែលយើងកំពុងតែចូលមករកនោះ។​ ការនេះនឹងជួយឲ្យយើងបានទទួលស្គាល់ពីអភ័យឯកសិទ្ធដ៏វិសេស នៃការអធិស្ឋាន ហើយយើងនឹង អាចអធិស្ឋានបានយ៉ាងត្រឹមត្រូវ។​

៦:១០ វាពិតជាមានសារៈសំខាន់នៅក្នុងការដែលបានយល់ពីឃ្លា “នៅផែនដីដូចនៅស្ថានសួគ៌ដែរ” ចំពោះចំពោះសេចក្ដី​សំណូមទាំង​បី​។ ​ដូច្នេះហើយ ពេលដែលយើងអធិស្ឋានថា:

១) សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ នៅផែនដីដូចនៅស្ថានសួគ៌

២) សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ នៅផែនដីដូចនៅស្ថានសួគ៌ 

៣) សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​សំរេច ​នៅ​ផែនដីដូច​នៅ​ស្ថាន‌សួគ៌​ដែរ។

មានទំនាក់ទំនងយ៉ាងច្បាស់លាស់ចំពោះសេចក្តីសំណូមទាំងបីនេះ។​ គ្រាដែលមនុស្សទទួលស្គាល់ ភាពបរិ​សុ​ទ្ធ​នៃព្រះនៅលើផែនដី ព្រះរាជ្យនគររបស់ព្រះអង្គមកលើផែនដី ហើយនឹងបំណងព្រះហឫទ័យ ព្រះអង្គសម្រេចនៅផែនដី។

 

សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ។ ព្រះនាមរបស់ព្រះជាម្ចាស់ឆ្លុះបញ្ចាំងពីភាពជាព្រះរបស់ព្រះអង្គ។​ ព្រះនាមព្រះអង្គគឺបរិសុទ្ធដោយព្រោះតែព្រះអង្គបរិសុទ្ធ។  “សូមឲ្យបានបរិសុទ្ធ” (Ἁγιασθήτω) មានន័យថា ការគោរព ទុកជារបស់មានតម្លៃ និងទុកជាសក្ការៈ ជាមួយនឹងការស្ញប់ស្ញែងដ៏វិសុទ្ធ។ ​ដូច្នេះហើយ ការដែលអធិស្ឋានថា សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធនោះគឺជាការអធិស្ឋានថា សូមឲ្យព្រះបានធ្វើឲ្យព្រះនាមទ្រង់ត្រូវបានគោរព លើកតម្កើងជាបរិសុទ្ធ នៅផែនដីដូចនៅស្ថានសួគ៌ (និក្ខមនំ ២០:៨; លេវីវិន័យ ១៩:២; ១ ពេត្រុស ១:១៥)។​ ជាការដែលអធិស្ឋានថា ព្រះអង្គនឹងទទួបាននូវការគោរពដ៏ខ្ពង់ខ្ពស់ ហើយទទួលបានសិរីរុងរឿងយ៉ាងខ្ពស់បំផុត។​

 

ព្រះនាមព្រះគឺបរិសុទ្ធ ហើយអស់ទាំងស្ថានសួគ៌ដឹងពីការពិតនេះ។​ ដូច្នេះហើយពេលដែលយើងអធិស្ឋានថា សូមឲ្យមនុស្សលើផែនដីបានទទួលស្គាល់ពីអ្វីដែលស្ថានសួគ៌បានទទួលស្គាល់នោះ ថាព្រះទ្រង់បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ! 

ទេវតានៅជុំវិញបល្ក័ងព្រះស្រែកឡើងមិនឈប់ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត»។ (អេសាយ ៦:៣; វីវរណៈ ៤:៨)។ ស្ថានសួគ៌សុទ្ធតែដឹងថា ព្រះអង្គបរិសុទ្ធ ប៉ុន្តែ មិនមែនគ្រប់គ្នានៅក្នុងលោកីយ៍នេះ ដឹងសេចក្ដីពិតនោះទេ។ ដូច្នេះ យើងអធិស្ឋានថា មនុស្សគ្រប់គ្នា នៅក្នុងលោកីយ៍នេះ នឹងស្គាល់ព្រះអង្គ ហើយនិងដឹងថា ទ្រង់បរិសុទ្ធប៉ុណ្ណា។

 

យើងទាំងអស់គ្នាកំពុងតែសូមឲ្យព្រះបានបំពេញយើងជាមួយនឹងភាពស្ញប់ស្ញែង ហើយនឹងការគោរព ចំពោះព្រះអង្គ ដូចដែលពួកទេវតាបានសម្លឹងមើលទៅព្រះអង្គនៅក្នុងស្ថានសួគ៌យ៉ាងនោះឯង។​ យើងគួរតែគិតអំពីរបៀប​ដែល​ព្រះ​ត្រូវ​បាន​បរិសុទ្ធ​នៅ​ស្ថានសួគ៌ (អេសាយ ៦;​ វិវរណៈ ៤) និងសូមពិចារណាថា តើយើងមាន​ការគោរព​​ចំពោះព្រះជាម្ចាស់នៅលើផែនដីនេះបានត្រឹមត្រូវហើយឬនៅ។​

សូមឲ្យរាជ្យទ្រង់បានមកដល់។​ ជាថ្មីម្តងទៀត យើងកំពុងតែអធិស្ឋានថា សូមឲ្យផែនដីបានដូចជា ស្ថានសួគ៌។ ដូចដែលស្ថានសួគ៌ជារាជ្យនគរនៃព្រះជាម្ចាស់ ជាកន្លែងដែលទ្រង់សោយរាជ្យ ហើយគ្រប់ទាំងជីវិតទាំងអស់រស់នៅក្នុងសេចក្តីសុខសាន្ត និងអំណរក្រោមសិទ្ធិអំណាចរបស់ព្រះអង្គ ជាយ៉ាងណា យើងអធិស្ឋានសុំឱ្យផែនដីក្លាយជាបែបនោះដែរ។ 

 

រាជ្យនគរបស់ព្រះអង្គបានកំពុងតែមានវត្តមាននៅលើផែនដីនេះហើយ (ដូចជាទ្រង់សោយរាជ្យនៅក្នុងជីវិត របស់ប្រជារាស្ត្រទ្រង់) តែនគររបស់ព្រះអង្គមានវត្តមានពេញលេញជាងនៅស្ថានសួគ៌ទៀត។ ហេតុនេះហើយបានជាយើងចង់ឃើញរាជ្យនគររបស់ព្រះអង្គបានមកកាន់តែ ពេញ ថែម ហើយថែមទៀត នៅលើផែនដី។​

 

រាជ្យនគររបស់ព្រះមកដល់នៅពេលដែលបំណងព្រះហឫទ័យព្រះអង្គបានសម្រេច។​ ដូច្នេះហើយ ការដែលអធិស្ឋានថា “​សូមឲ្យរាជ្យទ្រង់បានមកដល់” គឺជាការសូមឲ្យព្រះសោយរាជ្យនៅក្នុង ជី​វិតរបស់មនុស្ស នៅក្នុងពេលនេះ ហើយការដែលគេបានស្គាល់ព្រះអង្គនោះ បានទទួលស្គាល់ សិទ្ធិអំណាចរបស់ព្រះអង្គ ឳនក្រាបថ្វាយបង្គំដោយការចុះចូលចំពោះព្រះអង្គ ហើយទទួលបាននូវ សេចក្តីសង្រ្គោះដែលព្រះអង្គប្រទានឲ្យ។ ​នេះក៏ជាការដែលអធិស្ឋានថា សូមឲ្យព្រះយេស៊ូវបានយាងម កផែនដីវិញយ៉ាងឆាប់រហ័ស ដោយព្រោះតែការយាងមកជាលើកទីពីររបស់ព្រះអង្គនឹងសម្រេចរាជ្យនគរ ព្រះនៅលើផែនដីបានយ៉ាងពេញលេញហើយសោយរាជ្យនៅក្នុងភាពសុចរិត។ ជាព្រះវត្តមាននៃស្តេច ដែលបានតាំងរាជ្យទ្រង់ឡើង។​

 

សូមឲ្យបំណងព្រះហឫទ័យទ្រង់បានសម្រេច។​ ​ការដែលអធិស្ឋានថា “សូមឲ្យបំណងព្រះហឫទ័យទ្រង់ បានសម្រេច” គឺជាការដែលសូមឲ្យព្រះជាម្ចាស់ទ្រង់សម្រេចតាមបំណងព្រះហឫទ័យព្រះអង្គ សម្រាប់ ពិភពលោក។​ ជាការដែលមានទំនុកចិត្តនៅក្នុងគម្រោងការរបស់ព្រះហើយទទួលស្គាល់ថាបំណង ព្រះហឫទ័យសុទ្ធតែល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង (រ៉ូម ១២:២)។ ដូច្នេះហើយ យើងចង់ឲ្យបំណង ព្រះហឫទ័យព្រះអង្គបានសម្រេចនៅលើផែនដីកាន់តែខ្លាំងឡើងលើសជាងអ្វីទាំងអស់ - រួមទាំងបំណងចិត្ត របស់យើងផងដែរ។ ​នៅស្ថានសួគ៌ គ្រប់ទាំងអស់ធ្វើតាមបំណងព្រះហឫទ័យព្រះដោយ ការស្តាប់បង្គាប់ និងដោយសេចក្តីអំណរ។​នេះជាមូលហេតុដែលការនេះជាការដែលល្អឥតខ្ចោះ។​ ដូច្នេះហើយ ការដែល អធិស្ឋានថា “សូមឲ្យបំណងព្រះហឫទ័យទ្រង់បានសម្រេច នៅផែនដូចនៅស្ថានសួគ៌ដែរ” ជាការដែល សូមឲ្យ ការនេះបានក្លាយជាការពិតក្នុងចំណោមមនុស្ស នៅពាសពេញពិភពលោកផងដែរ​។ ជាការសំណូមព រដល់ព្រះថាព្រះអង្គទ្រង់នឹងជួយដល់មនុស្ស ឲ្យបានស្គាល់ហើយធ្វើតាមបំណង ព្រះហឫទ័យទ្រង់។​

 

សង្ខេប: ​នៅក្នុងស្ថានសួគ៌ ព្រះត្រូវបានថ្វាយបង្គំ ហើយនឹងសរសើរដំកើងយ៉ាងត្រឹមត្រូវ ព្រះអង្គសោយរាជ្យ ហើយ​ត្រូវ​បានស្តាប់តាមគ្រប់ទាំងអស់ ហើយបំណងព្រះហឫទ័យព្រះអង្គបានសម្រេចដោយអំណរ។​ សេចក្តីអធិស្ឋានរបស់យើងគឺសូមឲ្យការនេះបានក្លាយជាការពិតនៅលើផែនដីដែរ។ ប្រសិន​បើ​ យើងរាល់​គ្នា ​ធ្វើ​ដូច្នេះ ជាង​ផែនដី​នឹង​បាន​ដូច​ជា​ស្ថានសួគ៌ ​ដូច្នេះហើយ វាគឺជាការអធិស្ឋានសូមឲ្យផែនដី បានដូចជាស្ថានសួគ៌ (ដែលយើងដឹងថានឹងកើតមានឡើង វិវរណៈ ២១)។ ប្រសិនបើ ​នេះជាសេចក្តីអធិស្ឋានរបស់យើងសម្រាប់ផែនដីទាំងមូល បន្ទាប់មកវាគួរតែជាអ្វីដែលយើងចង់កើតឡើង នៅក្នុងជីវិតរបស់យើងដែរ។ យើងត្រូវតែចូលរួមនៅក្នុងសេចក្តីដែលយើងបានអធិស្ឋាននោះ។​

សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ 

 

៦:១១ ផ្នែកទីមួយនៃសេចក្តីអធិស្ឋានផ្តោតលើការសរសើរដំកើងព្រះ រាជ្យនគរព្រះ ហើយនឹងបំណង ព្រះហឫ​ទ័យ​ព្រះអង្គ។ ផ្នែកទីពីរនោះផ្តោតលើសេចក្តីត្រូវការរបស់យើង ទាំងខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណ។​

 

ដំបូង យើងអធិស្ឋានសម្រាប់សេចក្តីត្រូវការខាងសាច់ឈាម។​ ការដែលសូមសម្រាប់អាហារប្រចាំថ្ងៃគឺជា ការទទួលស្គាល់ថា យើងពឹងផ្អែកលើព្រះសម្រាប់ការផ្គត់ផ្គង់សម្រាប់សេចក្តីត្រូវការនៅក្នុងការរស់នៅ។​ សំណូមពរនេះ នឹងដាស់តឿនពួកសាសន៍យូដាចំពោះការប្រទានរបស់ព្រះជាម្ចាស់អំពីនំម៉ាណា នៅក្នុង ទីរហោស្ថាន ដែលមានគ្រប់គ្រាន់សម្រាប់ពេញមួយថ្ងៃនៅក្នុងថ្ងៃនិមួយៗ (និក្ខមនំ ១៦:១៣-២១)។ ជាការបង្ហាញពួកគេអោយទុកចិត្តលើព្រះជារៀងរាល់ថ្ងៃ។ ​មេរៀនសម្រាប់យើងទាំងអស់គ្នានោះគឺថា យើងត្រូវតែអធិស្ឋានសម្រាប់សេចក្តីត្រូវការរបស់យើងជារៀងរាល់ថ្ងៃ។ ​ព្រះនឹងប្រទានដល់យើងចំពោះអ្វី ដែលយើងត្រូវការពីមួយថ្ងៃទៅមួយថ្ងៃក្នុងពេលដែលយើងដើរជាមួយព្រះអង្គ។​

 

សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស ​នឹង​យើង​ខ្ញុំ​ដែរ

 

៦:១២ ​បន្ទាប់មក យើងអធិស្ឋានសម្រាប់សេចក្តីត្រូវការខាងព្រលឹងវិញ្ញាណរបស់យើង។ សេចក្តីត្រូវការ ខាងព្រលឹងវិញ្ញាណរដ៏សំខាន់បំផុតរបស់យើងនោះគឺជាការអត់ទោស ដោយព្រោះតែយើងទាំងអស់គ្នា បានធ្វើបាប។ ​ពាក្យដែលព្រះយេស៊ូវបានប្រើសម្រាប់ការរៀបរាប់ចំពោះអំពើបាប​ ប្រៀបបានដូចជាបំណុល (ὀφειλήματα)។​ ​គ្រប់ពេលដែលយើងធ្វើខុស វាដូចជាការដែលយើងបន្ថែមបំណុលរបស់យើង ជាមួយនឹងព្រះ ដោយព្រោះតែយើងខ្វះការស្តាប់បង្គាប់ ហើយនឹងសេចក្តីសុចរិត ដែលយើង បានជំពាក់ព្រះអង្គ។​ ដូច្នេះហើយ យើងត្រូវតែ សូមឲ្យព្រះអង្គអត់ទោសចំពោះអំពើបាបយើង។ ​ការដែល​ “អត់ទោស” (Αφηκαμεν) មានន័យថា “ចេញផុត ហើយបញ្ជូនឲ្យចេញទៅ”។ ​ជាការដែលសូមឲ្យព្រះ លុបចោលបំណុលរបស់យើង។​  ប្រសិនបើនេះជាអ្វីដែលយើងចង់ឲ្យព្រះធ្វើសម្រាប់​យើងនោះ យើងត្រូវតែ ធ្វើដូចគ្នាចំពោះអ្នក ដែលបានធ្វើបាបទាស់នឹងយើងដែរ (ម៉ាថាយ ១៨:២១-៣៥)។​

 

សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់‌កល្ប​ជានិច្ច អាម៉ែន

 

៦:១៣ បន្ទាប់ពីអធិស្ឋានសម្រាប់ការអត់ទោសចំពោះអំពើបាបពីមុនហើយនោះ យើងអធិស្ឋានសម្រាប់ ការការពារចំពោះអំពើបាបខាងមុខដោយការសូមជំនួយសម្រាប់ការតយុទ្ធខាងព្រលឹងវិញ្ញាណ។ ​ការដែល “នាំ” គឺជាការ ‘នាំយកចូល’; ការ “ដឹកយកទៅ” ដែលជាការ “ដាក់ចេញក្រៅ”។ ជាអ្វីដែលផ្ទុយពីគ្នា។ សេចក្តីល្បួងហើយនឹងសេចក្តីអាក្រក់អាចមានគ្រោះថ្នាក់ដល់ជីវិតរបស់យើង ដូច្នេះហើយ យើងសូមព្រះ អោយដាក់យើងចេញផុតពីស្ថានភាពទាំងនេះ ជាជាងនាំយើងចូលទៅក្នុងសេចក្តីទាំងនោះ។​ ជា សេចក្តីអធិស្ឋានថាយើងអាចមានទំនុកចិត្តថាព្រះទ្រង់នឹងឆ្លើយតប។ ​យើងដឹងថាព្រះមិនល្បួងមនុស្ស នោះឡើយ (យ៉ាកុប ១:១៣) ហើយថាពេលណាដែលយើងទាំងអស់គ្នាប្រឈមមុខជាមួយនឹង សេចក្តីល្បួងព្រះអង្គតែងតែប្រទានឲ្យមានផ្លូវដែលយើងអាចរួចបាន (១ កូរិនថូស ១០:១៣)។​

ពាក្យដែលបកប្រែថា “ប្រោសយើងខ្ញុំ” (ῥύομαι) មានន័យថា​រំដោះអ្វីមួយដោយការឆក់យកវា ហើយទាញយកវាមកខ្លួនអ្នក។ ​ដូច្នេះហើយការដែលអធិស្ឋានថា “ប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តី អាក្រក់វិញ” គឺជាការទទួលស្គាល់ថាយើងត្រូវបានហ៊ុំព័ទ្ធដោយសេចក្តីអាក្រក់ ហើយថាយើងត្រូវការព្រះមក ​រំដោះយើងដោយការទាញយើងចេញហើយនាំយើងចូលទៅឯទ្រង់។​ ជាសេចក្តីអធិស្ឋាន ដែលទទួលស្គាល់ សេចក្តីត្រូវការរបស់យើងចំពោះជំនួយរបស់ព្រះហើយការពារយើងដោយព្រោះតែយើងមានខ្មាំងសត្រូវ (សាតាំង) ដែលចង់ធ្វើបាបយើង។

 

ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។ 

 

៦:១៤-១៨ ប្រសិនបើយើងចង់ទទួលបានការអត់ទោសពីព្រះជាម្ចាស់ យើងត្រូវតែអត់ទោសដល់ អ្នកដទៃដែរ។​ 

 

ការតមអាហារ ៦:១៦-១៨ 

កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ នោះ​កុំ​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត ឲ្យ​មនុស្ស​លោក​ឃើញ​ថា​គេ​តម ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ 

 

៦:១៦ ការតាមអាហារពិតជាមានតម្លៃ ប៉ុន្តែលើកតែយើងធ្វើការនោះដោយឥរិយបទ និងផ្នត់គំនិត ត្រឹមត្រូវ។ ​ពួកផារិស៊ីបានតមអារហារមួយអាទិត្យពីរដង (លូកា ១៨:១២) ប៉ុន្តែដូចជាការធ្វើទាន របស់គេ (ខ២) ហើយការអធិស្ឋានរបស់គេដែរ (ខ៥) វាគឺជាកិច្ចការដែលធ្វើជាមួយនឹងបំណងចិត្តខុសទៅវិញ។​​

 

តែ​អ្នក កាល​ណា​តម នោះ​ចូរ​ឲ្យ​លាប​គ្រឿង​ក្រអូប​នៅ​លើ​ក្បាល ហើយ​លប់​មុខ​ចេញ ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​តម​ឡើយ គឺ​ឲ្យ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ទី​លាក់​កំបាំង បាន​ឃើញ​វិញ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក នៅ​ទី​ប្រចក្ស​ច្បាស់។

 

៦:១៧-១៨ នេះជាសេចក្តីពិតដូចដែលមាននៅក្នុងខទី ៤និង៦។​ កិច្ចការនៃសេចក្តីសុចរិតរបស់យើង គឺសម្រាប់ថ្វាយដល់ព្រះ មិនមែនជាការទទួលបានការយល់ព្រមពីមនុស្សនោះឡើយ។ ការ "​លាប​គ្រឿង​ក្រអូប​នៅ​លើ​ក្បាល ហើយ​លប់​មុខ​ចេញ" ​គឺ​ផ្ទុយ​ពី​ការ​ "​ធ្វើ​ទឹក​មុខ​ក្រៀម" ហើយនឹង "​ក្លែង​ទឹក​មុខ​ស្រងូត"។ ​ចំនុចសំខាន់នោះគឺ យើងមិនគួរទាមទារការចាប់អារម្មណ៏សម្រាប់ ការតមអាហាររបស់យើង។​
 

ទ្រព្យសម្បត្តិនៅឯស្ថានសួគ៌ (៦:១៩-២៤)

កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង 

 

៦:១៩​ នៅក្នុងសតវត្សទីមួយ,ប្រភេទទ្រព្យសម្បត្តិដែលពេញនិយមគឺជាសម្លៀកបំពាក់ គ្រឿងដែកមានតម្លៃ និងគ្រឿងអលង្ការ។ គ្រឿងទាំងនេះអាចនឹងត្រូវបំផ្លាញឬចោរលួច។​ សត្វកន្លាតស៊ីសម្លៀកបំពាក់ ច្រែះស៊ី បំផ្លាញដែកផ្សេងៗ ហើយចោរលួចយកទ្រព្យសម្បត្តិ។ ​មេរៀនសម្រាប់យើងនោះគឺថារាល់ទាំងទ្រព្យសម្បត្តិ របស់យើងនៅលើផែនដីគឺជារបស់បណ្តោះអាសន្នហើយនឹងអាចបាត់បង់គ្រប់ពេលវេលាទាំងអស់។​

 

៦:២០​​ ​ដូច្នេះហើយ ផ្ទុយពីការដែលប្រមូលទុកទ្រព្យសម្បត្តិនៅលើផែនដី យើងគួរតែសន្សំទុកទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌វិញ។​ ​ ទ្រព្យសម្បត្តិនៅស្ថានសួគ៌នឹងមិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ (១​ ពេត្រុស ១:៤-៥)។ យើងអាចបម្រើព្រះ ឬបម្រើលុយ។ បើយើងបម្រើលុយ យើងនឹងមានទ្រព្យសម្បត្តិនៅផែនដី។ បើយើងបម្រើព្រះ យើងនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌។  នៅពេលដែលមនុស្សម្នាក់ស្លាប់ទៅ គាត់បាត់បង់ គ្រប់យ៉ាងដែលគាត់មាននៅលើផែនដី ហើយទៅកាន់គ្រប់យ៉ាងដែលគាត់មាននៅឯស្ថានសួគ៌។ នៅថ្ងៃដែលអ្នកស្លាប់ តើអ្នកនឹងបាត់បង់ទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ ឬទៅរីករាយជាមួយនឹងទ្រព្យសម្បត្តិ របស់អ្នកអស់កល្បជានិច្ច?

ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។

 

៦:២១ ប្រសិនបើទ្រព្យសម្បត្តិរបស់យើងនៅលើផែនដីនោះ ចិត្តរបស់យើងក៏នឹងនៅលើផែនដីដែរ។ ​ប៉ុន្តែប្រ​សិ​ន​បើទ្រព្យសម្បត្តិរបស់យើងនៅឯស្ថានសួគ៌វិញ ចិត្តរបស់យើងនឹងនៅស្ថានសួគ៌វិញ។ ព្រះយេស៊ូវមិនបានយកព្រះទ័យទុកដាក់ចំពោះទ្រព្យសម្បត្តិរបស់ពួកសិស្សនោះឡើយ; ប៉ុន្តែគឺជាចិត្តរបស់ យើងទៅវិញទេ។​ អ្វីដែលយើងឲ្យតម្លៃនោះវានឹងគ្រប់គ្រងចិត្តរបស់យើង ហើយវាគ្រប់គ្រងទិសដៅរបស់ យើង ហើយនឹងអាទិភាពនៅក្នុងជីវិត។​ ដូច្នេះហើយ យើងគួរតែសួរខ្លួនរបស់យើងថា តើអ្វីដែល មានសារៈសំខាន់បំផុតចំពោះខ្ញុំនៅក្នុងពេលនេះ:តើជាព្រះ ឬជាមាសប្រាក់?​ ហេតុអ្វី? ​តើមួយណ ដែលមានភាពចាំបាច់បំផុតសម្រាប់ខ្ញុំនៅក្នុងជីវិតដ៏អស់កល្បជានិច្ច? ​យើងគួរតែចងចាំថា ទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌គឺមានតម្លៃខ្លាំងបំផុតលើសជាងទ្រព្យសម្បត្តិនៅលើផែនដីទៅទៀត។ ឧទាហរណ៏ មាសគឺជាអ្វីដែលមានតម្លៃនៅលើផែនដី ប៉ុន្តែព្រះប្រើវាដើម្បីនឹងក្រាលធ្វើជាផ្លូវនៅឯស្ថានសួគ៌វិញ!​

ឯ​ចង្កៀង​របស់​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូប‌កាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​ហើយ ចុះ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាល‌ម៉ាន​ទៅ​ហ្ន៎។

 

៦:២២ ​ពន្លឺចូលទៅក្នុងរូបកាយតាមរយៈភ្នែក។  ដើម្បីអោយមានភ្នែកដែលមានសុខភាពល្អ មាន​ន័យ​ថា មានសេចក្តីសប្បុរស ឬជាចិត្តគំនិតតែមួយ។  (គឺជា ជាការដែលប្តេជ្ញាចំពោះតែគោលដៅ មួយតែប៉ុណ្ណោះ-មិនមែនជាការបម្រើចៅហ្វាយពីរនោះឡើយ)។ ប្រសិនបើភ្នែករបស់យើងមានសុខ ភាពល្អនោះ យើងអាចនឹងមើលឃើញច្បាស់លាស់ជាមួយនឹងការសម្លឹងមើលគោលដៅតែមួយ។ ប៉ុន្តែប្រសិនបើភ្នែករបស់យើងអាក្រក់វិញនោះ ការសម្លឹងមើលរបស់យើងអាចនឹងមានការភាន់ច្រឡំ។ នេះជាអ្វីដែលកើតមានឡើងនៅពេលដែលយើងមានភ្នែកមួយសម្លឹងទៅកាន់ទ្រព្យសម្បត្តិលើផែនដីហើយនឹងភ្នែកមួយទៀតសម្លឹងទៅកាន់ទ្រព្យសម្បត្តិនៅឯស្ថានសួគ៌។

៦:២៣​​ ប្រសិនបើភ្នេករបស់យើងអាក្រក់នោះ យើងរស់នៅក្នុងសេចក្តីងងឹតហើយ។ ​ប៉ុន្តែតើព្រះយេស៊ូ វមានន័យយ៉ា​ង​ដូចម្តេចដែលព្រះអង្គមានបន្ទូលថា “ភ្នែកអាក្រក់” នោះ?​ តម្រុយដ៏សំខាន់បំផុត ដែលយើងមាននោះគឺថាព្រះយេស៊ូវបានប្រើប្រយោគដដែលនេះ (ὀφθαλμός σου πονηρὸς) នៅក្នុង ម៉ាថាយ ២០:១៥ ដែរ។​ នៅក្នុងបទគម្ពីរនោះ សំដៅចំពោះអ្នកធ្វើការ នៅក្នុងចំការទំពាំងបាយ ជូរដែលមានកំហឹងដោយព្រោះតែសេចក្តីសប្បុរសដែលម្ចាស់ចំការបានបង្ហាញដល់អ្នកដទៃ។ ​ដូច្នេះហើយ ការដែលមាន “ភ្នែកអាក្រក់” មានន័យថា អាត្មានិយម ឥរិយាបទដែលខូចអាក្រក់ជា ការបង្ករដោយសារតែសេចក្តីស្រឡាញ់ចំពោះមាសប្រាក់។ ​នៅពេលដែលយើងស្រឡាញ់មាសប្រាក់ ប្រៀបបានដូចជារូបកាយទាំងមូលរបស់ យើងពេញដោយសេចក្តីងងឹត។ ​ដូច្នេះហើយ ឥរិយាបទរបស់ យើងចំពោះមាសប្រាក់នោះគឺជា ការវាស់ស្ទង់សុខភាពខាងព្រលឹងវិញ្ញាណរបស់យើង។​

 

គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ‌ត្រង់​នឹង​១ ហើយ​មើល‌ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្តិ​ផង​បាន​ទេ 

 

៦:២៤​ ការជ្រើសរើសរវាងទ្រព្យសម្បតិ្តទាំងនេះគឺជាការជ្រើសរើសរវាងចៅហ្វាយពីរនាក់យ៉ាងប្រាកដ ណាស់ថាជា: ព្រះឬជាមាសប្រាក់។ ​ព្រះយេស៊ូវបានរៀបរាប់ពីព្រះជាម្ចាស់ ហើយនឹងមាសប្រាក់ ជាចៅហ្វាយ (ម្ចាស់) មិន​មែន​ជា​និយោជក​ទេ។ ​ចៅហ្វាយម្នាក់តម្រូវឲ្យមានការគាប់បម្រើបានពេញលេញ ។ ​ដូច្នេះហើយ,មនុស្សម្នាក់មិនអាចនឹងបម្រើចៅហ្វាយពីរនាក់បានឡើយ។​ 

 

មនុស្សទាំងអស់ជាអ្នកដែលបម្រើដល់ព្រះជាម្ចាស់ ឬដល់មាសប្រាក់។ ​អ្នកនោះនឹងស្រឡាញ់មួយ ហើយនឹងស្អប់មួយ។ ​ការដែល “ស្មោះត្រង់” (ἀνθέξεται)​ នន័យថាកាន់យ៉ាងខ្ជាប់ខ្ជួន ការដែល “ស្អប់” (καταφρονήσει)  មានន័យថាការដែលផ្តល់តម្លៃឲ្យទាបបំផុត។ ​យើងនឹងកាន់​ខ្ជាប់​នឹង​ព្រះជាម្ចាស់ ឬចំពោះ​តែមាសប្រាក់ជាមិនខាន (មិនអាចស្មោះត្រង់ ម្តងទាំងពីរបានឡើយ)។​  តើអ្នកនឹងស្មោះត្រង់ ចំពោះមួយណា? មួយណាដែលយើងមិនជ្រើសរើសនោះឡើយ  យើងនឹងឲ្យតម្លៃតិចតួចជាមិនខាន។ 

ទុកចិត្តចំពោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ (៦:២៥-៣៤)

ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ តើ​មិន​វិសេស​ជាង​សំលៀក‌បំពាក់​ទេ​ឬ​អី 

 

៦:២៥ “ដូច្នេះហើយ” ការបង្ហាញពីទំនាក់ទំនងជាមួយនឹងខ​១៩-២៤។​ ដោយព្រោះតែយើងមាន ព្រះជាម្ចាស់ជាម្ចាស់របស់យើងរួចទៅហើយនោះ យើងមិនគួរខ្វល់ខ្វាយចំពោះសេចក្តីត្រូវការរបស់យើង នោះឡើយ។​ ក្នុងនាមជាម្ចាស់របស់យើង ការនោះជាការទទួលខុសត្រូវរបស់ព្រះអង្គនៅក្នុងការផ្គត់ផ្គង់ រាល់ទាំងសេចក្តីត្រូវការសម្រាប់យើងក្នុងការធ្វើកិច្ចការដែលព្រះអង្គសព្វព្រះឲ្យយើងធ្វើ។​ ដូច្នេះហើយ ប្រសិនបើយើងជ្រើសរើសក្នុងការបម្រើព្រះ ហើយមានទ្រព្យសម្បត្តិនៅឯស្ថានសួគ៌ នោះ យើងគួរតែ ឈប់ខ្វល់ខ្វាយចំពោះសំភារៈដូចជាម្ហូបអាហារនិងសំលៀកបំពាក់។​

 

ពាក្យដែលត្រូវបានបកប្រែថា “ខ្វល់ខ្វាយ” (μεριμναω) មកពីពាក្យដែលមានន័យថា​ ‘បែកចែកទៅជាបំណែក​​’​។ សេចក្តីខ្វល់ខ្វាយបែងចែកការផ្ចង់ចិត្តរបស់យើងនិងបង្វែរយើងចេញពី អ្វីដែល ជាអាទិភាពរបស់យើង:  នោះគឺជាការដែលបម្រើម្ចាស់របស់យើង។ ព្រះយេស៊ូវបង្គាប់ដល់ពួកអ្នកដើរតាម ព្រះអង្គមិនត្រូវឲ្យមានទម្លាប់នៃការខ្វល់ខ្វាយអំពីម្ហូបអាហារនិងសំលៀកបំពាក់នោះឡើយ។​ ហេតុអ្វី?​     ចម្លើយនោះគឺដោយព្រោះតែយើងមានព្រះវរបិតាដែលនៅស្ថានសួគ៌ហើយ។​ ព្រះអង្គបានប្រទានឲ្យយើង មានជីវិត និងរូបកាយរួចហើយ។ ​ដូច្នេះហើយ ព្រះអង្គប្រាកដជាអាចប្រទានម្ហូបអាហារ និងសំលៀកបំពាក់ ដល់យើងជាមិនខានឡើយ។​

 

មានមនុស្សជាច្រើនដែលព្រួយបារម្ភអំពី ជីវិត តម្រូវការ និងអនាគតរបស់ពួកគេ។ របៀបដែលអាចជួយយើងឱ្យឈប់ព្រួយបារម្ភគឺ ការចាប់ផ្ដើមជឿទុកចិត្តព្រះ។ ពេលយើងជឿទុក ចិត្តព្រះ យើងអាចរស់នៅ ដោយមានសេរីភាព ពីការព្រួយបារម្ភទាំងអស់។

ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប‌ព្រោះ​មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ 

 

៦:២៦ អ្នកធ្លាប់ឃើញសត្វស្លាបច្រូតកាត់ ឬសាបព្រោះ  ឬប្រមូលផលដាក់ជង្រុកទេ?    ​គ្មានឡើយ ពួកវាមិនចាំបាច់ធ្វើការទាំងនេះដោយព្រោះតែព្រះជាម្ចាស់ចិញ្ចឹមពួកវាហើយ។​ ពួកវាស្វែងរកនូវអ្វីដែល ព្រះបានប្រទានឲ្យជារៀងរាល់ថ្ងៃ។ ​ដូចគ្នានេះដែរ ព្រះជាម្ចាស់ទ្រង់យកព្រះទ័យទុកដាក់ចំពោះ កូនស្ងួនភ្ងាព្រះអង្គហើយនឹងផ្គត់ផ្គង់រាល់ទាំងសេចក្តីត្រូវការរបស់គេផងដែរ។​

៦:២៧ ​សេចក្តីខ្វល់ខ្វាយមិនអាចនឹងបន្ថែមអ្វីដល់ជីវិតបានឡើយ។ ​តាមការពិតទៅ ព្រះយេស៊ូវមាន ព្រះបន្ទូ​ល​ថា ការខ្វល់ខ្វាយមិនអាចបន្ថែមកំពស់មួយហត្ថ (ប្រវែងពីកែងដៃទៅចុងចង្អុរដៃរបស់អ្នក) ទៅក្នុងជីវិតរបស់អ្នកបានឡើយ។

ហើយ​ពី​ដំណើរ​សំលៀក‌បំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់‌ខ្វាយ​ធ្វើ​អី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង រីឯ​តិណ‌ជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើង‌ក្រាន បើ​ព្រះ‌ទ្រង់​តុប‌តែង​ស្មៅd​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុប‌តែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី

៦:២៨-២៩ តើអ្នកធ្លាប់ឃើញផ្កាធ្វើការដែរទេ? ឬរកលុយ? ឬទៅទិញខោអាវថ្មីដែរទេ? ពួកវាមិនត្រូវការនោះឡើយ។ ព្រះជាម្ចាស់បានតុបតែងពួកវា ហើយសូម្បីតែស្តេចដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេរបស់អ៊ីស្រាអែលក៏ក៏មិនមានសម្លៀកបំពាក់ដែលមានភាពស្រស់ស្អាតដូចជាការផ្កាស្មៅនោះដែរ។​

 

៦:៣០​ ដូចជាពួកអ្នកជឿទាំងប៉ុន្មានដែលមានតម្លៃលើសជាងសត្វស្លាបនោះ យើងទាំងអស់គ្នាក៏មានតម្លៃ លើសជាងផ្កាស្មៅយ៉ាងនោះដែរ។​ ផ្កាស្មៅមិនស្ថិតស្ថេរនោះឡើយ ប៉ុន្តែយើងនៅអស់កល្បជានិច្ចវិញ។ ​នៅពេលដែលយើងបានឃើញពីការផ្គត់ផ្គង់របស់ព្រះចំពោះរបស់ដែលមិនសូវសំខាន់ដែលទ្រង់បានបង្កើតមកដូចជាសត្វស្លាបនិងផ្កាស្មៅនោះ យើងមិនគួរភាពសង្ស័យពីការដែលព្រះអង្គទ្រង់ក៏នឹងប្រទានដល់ យើងទាំងអស់គ្នានោះឡើយ។​

ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ 

 

៦:៣១ ​ការដែលខ្វល់ខ្វាយពីអ្វីដែលយើងត្រូវផ្គត់ផ្គង់សម្រាប់សេចក្តីត្រូវការរបស់យើងជាការបង្ហាញថា យើងខ្វះការទុកចិត្តលើព្រះជាម្ចាស់។ ព្រះអង្គបានសន្យាថានឹងផ្គត់ផ្គង់ដល់យើង។ ​តើយើងជឿលើព្រះអង្គ ដែរទេ?​

 

៦:៣២ ព្រះជ្រាបពីសេចក្តីត្រូវការរបស់កូនស្ងួនភ្ងាព្រះអង្គហើយទ្រង់នឹងប្រទានដល់គេ។ ​យើងមិនគួរ ចំ​ណា​យ​ពេលវេលាឥតប្រយោជន៍នៅក្នុងការខ្វល់ខ្វាយចំពោះអ្វីដែលត្រូវបរិភោគ  អ្វីដែលត្រូវផឹក ហើយនឹង ស្លៀកពាក់ ដូចជាពួកអ្នកមិនជឿនោះឡើយ។ ​គ្រីស្ទានមានព្រះដ៏ជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលជ្រាបពីសេចក្តីត្រូវការរបស់ពួកគេ,ដូច្នេះហើយយើងមិនត្រូវរស់នៅដោយការខ្វល់ខ្វាយនោះឡើយ។​

ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់‌ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។ 

 

៦:៣៣ ផ្ទុយពីការខ្វល់ខ្វាយចំពោះម្ហូបអាហារនិងសំលៀកបំពាក់នោះ យើងគួរតែយកចិត្តទុកដាក់ ចំពោះគោលដៅមួយដែលមានសារៈសំខាន់លើសជាងទៅទៀត: គឺជា នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ។ ​ការនេះគួរតែជាអាទិភាពបំផុតនៅក្នុងជីវិតរបស់យើង។ ​នៅពេលដែលយើងយកនគរព្រះជាលេខមួយ ហើយយើងព្យាយាម​រស់នៅតាមការត្រាស់ហៅរបស់ព្រះអង្គចំពោះយើងនោះ ព្រះអង្គសន្យាថា ព្រះអង្គនឹង ផ្គត់ផ្គង់រាល់ទាំងសេចក្តីត្រូវការរបស់យើង។​

 

៦:៣៤​​ សេចក្តីខ្វល់ខ្វាយទាស់ជាមួយនឹងញអទិភាពនេះ ដោយព្រោះតែវាធ្វើអោយមានភាពសង្ស័យចំពោះ អធិបតេយ្យភាព ភាពដ៏ឧដ្តុងឧត្តម និងសេចក្តីសប្បុរសនៃព្រះ ហើយទាក់ទាញចិត្តរបស់យើងអោយចេញឆ្ងាយពីគោលដៅ ដ៏ពិតប្រាកដនៅក្នុងជីវិត។ ​ព្រះបានប្រទានឲ្យយើងទាំងអស់គ្នានូវព្រះគុណដែលយើងត្រូវការនៅក្នុង ការប្រឈមមុខ ជាមួយនឹងបញ្ហានៅក្នុងថ្ងៃនិមួយៗ។ ប្រសិនបើថ្ងៃស្អែកនាំមកនូវបញ្ហាថ្មីនោះ នឹងមានព្រះគុណដែលថ្មី នៅក្នុងការជួយដល់យើងជាមិនខានឡើយ។​

 

bottom of page