top of page

ការថ្កោលទោស

កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ 

 

៧:១ ​ព្រះយេស៊ូវបានហាមឃាត់សិស្សព្រះអង្គមិនអោយមានឥរិយាបទនៃការចាប់កំហុស (κρινετε) ​ដែលជាការថ្កោលទោសអ្នកដទៃយ៉ាងព្រៃផ្សៃលើសជាងខ្លួនឯង។ ​ការដែលធ្វើដូច្នេះជាភាពបរាជ័យចំពោះ ការបង្ហាញពីសេចក្តីស្រឡាញ់ សេចក្តីសប្បុរសនិងព្រះគុណ។ ​

 

ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង 

 

៧:២ ព្រះទ្រង់នឹងជំនុំជំរះយើងទាំងអស់គ្នាតាមកម្រិតដែលយើងថ្កោលទោសអ្នកដទៃ។​ ដូច្នេះហើយ ប្រសិនបើយើងចង់ឲ្យព្រះជាម្ចាស់មានការអត់ធ្មត់ ហើយមានសេចក្តីមេត្តា‌ករុណាដល់យើងនោះ យើងត្រូវតែមានការអត់ធ្មត់ ហើយមានសេចក្តីមេត្តា‌ករុណាដល់អ្នកដទៃផងដែរ។​ 

ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​និយាយ​នឹង​បង​ប្អូន​ថា ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ តែ​មើល មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ 

៧:៣-៤ ព្រះយេស៊ូវបានប្រើរូបភាពនៅក្នុងការបង្រៀនអំពីប្រភេទនៃការថ្កោលទោសដែលខុសឆ្គង។​​ “កំទេច” ​គឺជាអាចម៍រណារ ”ធ្នឹម” គឺជា​រនូតដែលត្រូវបានប្រើនៅក្នុងការសាងសង់។ ​កំទេចគឺផ្តោតលើ កំហុសដ៏តូចមួយ ធ្នឹមគឺជាកំហុសដែលធំ។​ វាគឺជារឿងទូទៅសម្រាប់មនុស្សម្នាក់មានកំទេនៅក្នុងភ្នែក របស់គាត់ ប៉ុន្តែគំនិតដែលថា ការដែលមានធ្នឹមនៅក្នុងភ្នែករបស់អ្នកនោះគឺជារឿងកំប្លែង។​

អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ។ 

 

៧:៥ មនុស្សមានពុតធ្វើដូចជាគេជាមនុស្សសុចរិត ប៉ុន្តែមិនមែននោះឡើយ។​ យើងទាំងអស់គ្នាគឺជាមនុស្ស មានពុតប្រសិនបើយើងថ្កោលទោសអ្នកដទៃដោយព្រោះតែកំហុសតូចតាចរបស់ពួកគេហើយបដិសេធនូវ កំហុសដ៏ធំរបស់យើងខ្លួនឯង។ ​ធ្នឹមត្រូវតែបានដកចេញពីភ្នែករបស់យើងជាមុនសិនដើម្បីឲ្យយើងអាច មើលឃើញច្បាស់លាស់។​ មានតែក្រោយពីការនោះតែប៉ុណ្ណោះទើបយើងអាចនឹងជួយដល់អ្នកដទៃជាមួយ នឹងកំទេចដែលនៅក្នុងភ្នែកគេបាន  

កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ‌មុក្តា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ

 

៧:៦​​ យើងទាំងអស់គ្នាត្រូវតែមានប្រាជ្ញាពីចំពោះមនុស្សដែលយើងចែករំលែក” របស់ដែលបរិសុទ្ធ”​ ​ហើយ “កែវមុក្តា” ជាមួយ​។ ការទាំងនេះគឺសំដៅទៅលើសេចក្តីពិតខាងព្រលឹងវិញ្ញាណ។​ ឆ្កែ ហើយនឹងជ្រូក ជាសត្វដែលស្មោ​ក​គ្រោក​,ជាសត្វដែលគ្រោះថ្នាក់និងគួរឲ្យស្អប់ខ្ពើមនៅក្នុងសង្គមរបស់សាសន៍យូដា (២ ពេត្រុស ២:២២)។​ នៅក្នុងខនេះ​ សត្វ​ “ឆ្កែ” និង​ “ជ្រូក” សំដៅលើមនុស្សដែល មិនទទួល ឬមិនឲ្យតម្លៃ លើសេចក្តីពិតដែលអាចនឹងត្រូវបានផ្តល់ទៅឲ្យពួកគេ។​ ពួកមនុស្សទាំងនេះបានផ្តល់សញ្ញាថាគេនឹងបដិ សេធសេចក្តីពិតខាងព្រលឹងវិញ្ញាណដោយកំហឹងនិងហិង្សា។​ ​ដូច្នេះហើយ យើងត្រូវតែមានប្រាជ្ញាអំពី មនុស្សដែលយើងព្យាយាមជួយហើយ​និងផ្តល់សេចក្តីពិតទៅឲ្យនោះ។​​

 

ទន្ទឹងរង់ចាំការល្អមកពីព្រះ​(៧:៧-១២)

ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ 

 

៧:៧-៨ ​នៅក្នុងខទាំងនេះ ព្រះយេស៊ូវបង្រៀនអំពីសេចក្តីអធិស្ឋាន។ ​ការអធិស្ឋានគឺជាការទូលសូម ស្វែងរក ហើយនឹងគោះទ្វា។ ​ប្រៀបបានដូចជាឪពុកខាងសាច់ឈាម ព្រះវរបិតានៃយើងដែលគង់នៅ ស្ថានសួគ៌សព្វព្រះទ័យក្នុងការបង្រៀនកូនរបស់ព្រះអង្គឲ្យឥរិយាបទភាពសុភាពរាបសារ (“សូម”; ​យ៉ាកុប ៤:២) យកចិត្តទុកដាក់ ​(“រក”​) ហើយនឹងខិតខំព្យាយាម (“គោះ”)។ បង្គាប់ទាំងនេះបង្ហាញថា ពួកអ្នកជឿទាំងអស់ត្រូវតែមានការតស៊ូនៅក្នុងសេចក្តីអធិស្ឋាន។ ​យើងគួរតែចូលមកឯព្រះវរបិតា នៃយើងជារៀងរាល់ថ្ងៃជាមួយនឹងក្តីរំពឹងដែលមានទំនុកចិត្តថាព្រះអង្គទ្រង់នឹងស្តាប់ឮ ហើយនឹងឆ្លើយតប។​

ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត 

 

៧:៩-១០ ​ព្រះយេស៊ូវបានប្រើឧទាហរណ៏អំពីឪពុកម្តាយ ហើយនឹងកូនដើម្បី​បង្រៀនអំពីសេចក្តីអធិស្ឋាន។​ គ្មាន ឪពុកម្តាយណាមួយដែលនឹងឲ្យដុំថ្មឬពស់មានពឹសពេលដែលកូនសូមនំប៉័ងឬត្រីនោះឡើយ។​

៧:១១ មនុស្សទាំងអស់សុទ្ធតែអាក្រក់ (រ៉ូម ៣:៩) តែយើងនៅតែឲ្យអ្វីដែលល្អដល់កូនៗរបស់យើងវិញ។​ ​ដូច្នេះហើយ កូនស្ងួនភ្ងានៃព្រះគួរតែបានដឹងថាព្រះវរបិតាដ៏សែនល្អរបស់យើងទ្រង់នឹងប្រទាននូវអ្វី ដែល ល្អដល់យើងជាមិនខាន (យ៉ាកុប ១:១៧)។ ​ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ពេញដោយប្រាជ្ញា ហើយពេញដោយក្តីស្រឡាញ់ដែលព្រះអង្គជ្រាបពីអ្វីដែលល្អសម្រាប់កូនស្ងួនភ្ងារបស់ព្រះអង្គ ហើយនឹង អ្វីដែលមិនល្អ។​ ដូច្នេះហើយ យើងគួរតែមានទំនុកចិត្តថា អ្វីដែលព្រះអង្គប្រទានដល់យើងទាំងអស់គ្នា វាគឺជាអ្វីដែលល្អសម្រាប់យើងទាំងអស់គ្នា។​

ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ដ្បិត​នេះ​ឯង​ជា​ក្រិត្យ‌វិន័យ ហើយ​ជា​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា។

 

៧:១២ នៅក្នុងជំនាន់នោះ ពួកសាសន៍យូដាបានរាប់មនុស្សម្នាក់ដែលមានឈ្មោះថា​ ហ៊ីឡេលថាជាគ្រូដ៏ អស្ចារ្យបំផុត។ ​គាត់បានស្លាប់ប្រមាណ២០ឆ្នាំមុននោះ ហើយពួកអាចារ្យតែងតែលើកឡើងពីការបង្រៀន របស់គាត់។​ ថ្ងៃមួយ លោកហ៊ីឡេលត្រូវបានគេសូមអោយសង្ខេបក្រឹត្យវិន័យ។​ គាត់បានឆ្លើយថា​​ “កុំឲ្យធ្វើអ្វីមួយដាក់អ្នកជិតខាងរបស់អ្នកនូវទង្វើរដែលជាការស្អប់ខ្ពើមដល់អ្នក”។ ​ការនេះបានប្រែក្លាយទៅ ជាការបង្រៀនទូទៅ។​ ប៉ុន្តែព្រះយេស៊ូវបានផ្លាស់ប្តូរការនេះដោយការធ្វើឲ្យវាទៅជាភាពវិជ្ជមានវិញ។ ​ព្រះអង្គបានបង្រៀនថាមនុស្សគួរតែធ្វើល្អដល់អ្នកដទៃវិញ។ ​ការ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃវិសេសជាង ការដែលមិនត្រូវធ្វើការអាក្រក់ចំពោះអ្នកដទៃ។ ដូច្នេះ ​សូមគិតពីរបៀបដែលអ្នកចង់​ត្រូវ​បាន​គេ​ប្រព្រឹត្ត ហើយបន្ទាប់មកប្រព្រឹត្តចំពោះអ្នកដទៃតាមការនោះ។ 

 

ផ្លូវទាំងពីរ (៧:១៣-២៩)​

នៅក្នុងផ្នែកចុងក្រោយនៃសេចក្តីបង្រៀនមានច្រកទ្វារចំនួនពីរ ផ្លូវពីរ កន្លែងពីរ (ខ១៣-១៤) ដើមឈើពីរប្រភេទដែលមានផ្លែពីរប្រភេទ (ខ១៧-២០) មនុស្សពីរប្រភេទ (ខ២១-២៣) ហើយនឹងអ្នក សាងសង់ពីរនាក់ ដែលបានសាងសង់នៅលើគ្រឹះពីរប្រភេទ (ខ២៤-២៨)។ នៅក្នុងរូបភាពនិមួយៗ យើងបានឃើញថាមានទាំងសិស្សរបស់ព្រះយេស៊ូវដ៏ពិតប្រាកដ ហើយនឹងសិស្សក្លែងក្លាយ។ ​ភាពខុសគ្នា រវាងការទាំងពីរគឺត្រូវបានបង្ហាញដោយពាក្យ ποιέω ​ដែលមានន័យថា​ “ធ្វើ”។ សិស្សដ៏ពិ ប្រាកដម្នាក់នឹង “បង្កើត”​ផលផ្លែដែលល្អ (ខ១៧-១៩), “ធ្វើ”​តាមបំណងព្រះហឫទ័យព្រះ (ខ២១) ហើយ “ធ្វើ” តាម ព្រះបន្ទូលព្រះយេស៊ូវ​ (ខ២៤)។​ សិស្សក្លែងក្លាយមិនបង្កើតផលផ្លែល្អនោះឡើយ (ខ១៩) ហើយមិនធ្វើតាម ព្រះបន្ទូលព្រះយេស៊ូវនោះឡើយ (ខ២៦)។

 

ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន‌វិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។

 

៧:១៣-១៤ ​មានទ្វារចំនួនពីរ។ ​ទ្វារដែលធំទូលាយនោះងាយស្រួលនៅក្នុងការចូលទៅ ដែលនាំទៅកាន់ ផ្លូវដែលធំទូលាយដែលងាយស្រួលដើរ។ ​ផ្លូវដែលតូចចង្អៀតនោះពិបាកចូលទៅ ហើយនាំទៅកាន់ផ្លូវ ដែលកាន់តែ លំបាកនៅក្នុងដើរ។​ដើម្បីឲ្យយើងអាចមើលឃើញថាហេតុអ្វីបានជាទ្វារដែលធំទូលាយ ហើយនឹងផ្លូវដែលធំ ទូលាយនោះមានប្រជាប្រិយជាងហើយមានមនុស្សជាច្រើនជ្រើសរើសដើរតាម ផ្លូវនោះ។ ប៉ុន្តែផ្លូវទាំងពីរនោះ នាំឆ្ពោះទៅកាន់កន្លែងផ្សេងពីគ្នា។ ​ផ្លូវដែលតូចចង្អៀតនាំទៅកាន់ជីវិត (ដែលជា ជីវិតអស់កល្បជានិច្ច ជាមួយព្រះនៅក្នុងស្ថានសួគ៌) ប៉ុន្តែផ្លូវដែលធំទូលាយនាំទៅកាន់សេចក្តី ហិនវិនាស (ដែលជាសេចក្តីស្លាប់ អស់កល្បជានិច្ចនៅក្នុងស្ថាននរក)។ ​​ដូច្នេះហើយ ទ្វារ​ដែលយើងត្រូវតែ ចូលទៅនោះគឺជាទ្វារ​ចង្អៀត។ 

 

​មិនមានផ្លូវច្រើនដើម្បីចូលទៅឯព្រះ សេចក្តីសង្រ្គោះ ហើយនឹងជីវិតអស់កល្បជានិច្ចនោះឡើយ។ មានផ្លូវតែមួយប៉ុណ្ណោះ។ យើងអាចចូលទៅឯព្រះជាម្ចាស់បានមានតែតាមផ្លូវដែលព្រះអង្គរៀបចំសម្រាប់ យើងតែប៉ុណ្ណោះ។ ព្រះយេស៊ូវគឺជាទ្វារ (យ៉ូហាន ១០:៩) ហើយជាផ្លូវ (យ៉ូហាន ១៤:៦)។ នៅពេលដែល យើងចូលមកឯព្រះយេស៊ូវ យើងកំពុងតែដើរលើផ្លូវដែលនាំទៅរកជីវិតហើយ។ ​ផ្លូវនេះអាចនឹងមាន ការលំបាក។ ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់ថា នឹងមានការលំបាកនៅក្នុងជីវិតជាលទ្ធផល នៃការដើរតាមព្រះអង្គ ហើយពួកជំនុំត្រូវ​បាន​បង្រៀនការ​នេះ (កិច្ចការ ១៤:២២)។ ប៉ុន្តែ ដំណឹងល្អនោះថា ផ្លូវនោះជាផ្លូវដែលនាំទៅកាន់ជីវិតអស់កល្បជានិច្ច!​

 

ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង‌ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ 

 

៧:១៥ ព្រះយេស៊ូវទើបតែមានព្រះបន្ទូលថាមានផ្លូវមួយដែលនាំទៅរកសេចក្តីហិនវិនាស។ ពេលនេះ ព្រះអង្គដាស់តឿនសិស្សព្រះអង្គថា ពួកគ្រូក្លែងក្លាយនឹងព្យាយាមដឹកនាំមនុស្សអោយចូលទៅកាន់ផ្លូវ ដែលធំទូលាយដែលនាំទៅរកសេចក្តីហិនវិនាស។ ​យើងត្រូវតែមានការប្រុងប្រយ័ត្នចំពោះពួកគ្រូក្លែងក្លាយ។ ពួកគេនឹងមកឯយើង “ដោយពាក់រោមចៀម” ពួកគេនឹងព្យាយាមអោយបានដូចជាម្នាក់នៅក្នុង “ហ្វូង” នៃពួកអ្នកដើរតាមព្រះយេស៊ូវ។ ​ពួកគេនឹងលាយបញ្ចូលសេចក្តីពិតមួយចំនួនជាមួយនឹងការកុហករបស់ ពួកគេ។​ ប៉ុន្តែពួកគេជាឆ្កែចចកដែលឆ្មក់ស៊ី។ ​ពាក្យដែលបកប្រែថា “ឆ្មក់ស៊ី” (ἅρπαγες)​ រៀបរាប់ពី ចោរប្លន់ (លូកា ១៨:១១; ១ កូរិនថូស ៥:១០-១១, ៦:១០)។ ពួកគ្រូក្លែងក្លាយប្រាថ្នាចង់បានអំណាច ទ្រព្យសម្បត្តិហើយនឹងការសរសើរ,ហើយគេនឹងកេងចំណេញហ្វូងចៀម,ជាជាងការដែលឃ្វាលពួកគេ។​

អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ‌សារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបង‌យក្ស​ឬ​ទេ ដូច្នេះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន​ដែរ អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផល​ផ្លែ​ល្អ នោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយ‌សារ​ផល​គេ​បង្កើត 

 

៧:១៦-២០​​ ដើមឈើមួយដើមនឹងបង្កើតផលផ្លែបានទៅតាមប្រភេទរបស់វា។​ ដូចជាគុម្ពបន្លាមិនអាចនឹង បង្កើតផ្លែទំពាំងបាយជូរបាននោះ ដើមដំបងយក្សក៏មិនអាចនឹងបង្កើតផ្លែល្វាបានដែរ ពួកគ្រូក្លែងក្លាយក៏ មិនអាចបង្កើតផលផ្លែបានដែរ​។​ដូច្នេះហើយ យើងស្គាល់ពួកគ្រួក្លែងក្លាយដោយសារផលផ្លែរបស់គេបានដែ។​

នៅចុងបំផុតពួកគ្រូក្លែងក្លាយនឹងត្រូវ “បោះ​ចោល​ទៅ​ក្នុង​ភ្លើង​” ​(ដែល​ជា ការដាក់ទោសនៅក្នុងស្ថាននរក) ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលនឹងត្រូវបានបោកបញ្ឆោតមុនពេលដែលការនេះកើតឡើង?​ ផ្លូវតែមួយ ដែលអាចដឹងច្បាស់នោះគឺថាអ្នកមានសុវត្ថិភាព គឺការប្រៀបធៀបអ្វីគ្រប់យ៉ាងដែលអ្នកត្រូវបានបង្រៀន ជាមួយនឹងអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរ។ ពួកអ្នកជឿត្រូវតែស្គាល់ព្រះគម្ពីរ (ជាពិសេសដំណឹងល្អ) ត្រូវ​ចុះចូលចំពោះព្រះវិញ្ញាណបរិសុទ្ធ ហើយ​មាន​របៀប​រស់​នៅ​ដែល​គោរព​ព្រះ ដើម្បីការពារខ្លួន គេចេញពីគ្រូក្លែងក្លាយ(ម៉ាថាយ ៧:១៥-២៣; ២ ពេត្រុស ២; ១ យ៉ូហាន ២:១៨-១៩; វិវរណៈ ១៣)។​

 

មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ​ទេ​តើ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទេ​ឬ​អី 

 

៧:២១-២២ ក្នុងចំណោមផលផ្លែដែលអាក្រក់ដែលពួកគ្រូក្លែងក្លាយបង្កើតគឺជាការផ្លាស់ប្រែក្លែងក្លាយ (គឺជាមនុស្សដែលត្រូវបានបញ្ឆោតអំពីសេចក្តីសង្រ្គោះរបស់ពួកគេ)។ ​មនុស្សដែលទទួលសេចក្តីសង្រ្គោះ ពិតប្រាកដ ហើយនឹងបានចូលទៅក្នុងរាជ្យនគរនៃស្ថានសួគ៌ហើយជាពួកអ្នកដែលធ្វើតាមបំណង ព្រះហឫទ័យនៃព្រះវរបិតា។ បំណងព្រះហឬទ័យព្រះអង្គគឺជាការ “ដែលជឿដល់ព្រះរាជបុត្រាព្រះអង្គ” (យ៉ូហាន ៦:២៩, ៣៩-៤០)។ ​គួរឲ្យសោកស្តាយ មានមនុស្សជាច្រើនប្រកាសថា បានធ្វើកិច្ចការថ្វាយព្រះយេស៊ូវ ប៉ុន្តែមិនដែលជឿលើព្រះអង្គ ហើយបានចូលទៅក្នុងទំនាក់ទំនងជាមួយ ព្រះអង្គម្ចាស់ក្នុងនាមជាសិស្សជាមួយនឹងព្រះអង្គនោះឡើយ។​​ ការទុកចិត្ត ហើយទំនុកចិត្តរបស់ពួកគេ គឺនៅក្នុង “ការប្រព្រឹត្ត” របស់ពួកគេជាជាង “ព្រះអម្ចាស់” របស់គេវិញ។​ ប៉ុន្តែគ្មានអ្នកណាមួយ ដែលបានសង្រ្គោះដោយសារការប្រព្រឹត្តនោះឡើយ។​

 

នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ។

 

៧:២៣ ការដែល “ស្គាល់” អ្នកណាម្នាក់នៅក្នុងវប្បធម៌របស់សាសន៍ហេប្រឺមានន័យថា ភាពស៊ីជម្រៅ ទំនាក់ទំនងផ្ទាល់ខ្លួន។ ​ទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវគឺជាអ្វីដែលមនុស្សទាំងអស់នេះខ្វះ។ ​ព្រះយេស៊ូវ ត្រាស់ហៅមនុស្សឲ្យដើរតាមព្រះអង្គនិងធ្វើជាសិស្សរបស់ព្រះអង្គ។ ការដែលស្គាល់ព្រះអង្គតាមលក្ខណៈ របស់ព្រះអង្គនោះគឺ យើងត្រូវតែចូលទៅក្នុងទំនាក់ទំនងដែលព្រះអង្គបានត្រាស់ហៅយើងឲ្យមាននោះ (នោះគឺជា ព្រះអម្ចាស់ ហើយនិងសិស្សព្រះអង្គ)។​

 

ដោយព្រោះតែពួកគេមិនមែនជាអ្នកដើរតាមព្រះអង្គនោះហើយ ព្រះយេស៊ូវមិនដែលបានស្គាល់គេទេ ហើយ គេក៏មិនដែលស្គាល់ព្រះអង្គដែរ។ ​ហេតុផលដែលព្រះអង្គនឹងបណ្តេញគេចេញដោយព្រោះតែពួកគេជា “ពួកអ្នកទទឹងច្បាប់”។ ពួកគេអាចនឹងប្រកាសថាបានធ្វើកិច្ចការដ៏អស្ចារ្យថ្វាយព្រះយេស៊ូវ ប៉ុន្តែការរស់នៅ របស់គេបង្ហាញថាគេមិនមែនជាអ្នកដើរតាមព្រះអង្គនោះឡើយ។​ 

ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិ ន​ប្រយ័ត ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម 

 

៧:២៤​ ដោយព្រោះតែវាចាំបាច់ណាស់ក្នុងការដែលមានទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវ ដើម្បីចូលទៅក្នុងរាជ្យនគរស្ថានសួគ៌ នោះការដែលស្តាប់បង្គាប់ព្រះអង្គគឺសំខាន់ណាស់។​  ព្រះយេស៊ូវបានសង្ខេបជាមួយនឹងរូបភាពមួយនៅក្នុងការបង្ហាញថា​ ការដែលគ្រាន់តែ បានឮព្រះបន្ទូលព្រះអង្គនោះមិនគ្រប់គ្រាន់នោះឡើយ។ យើងត្រូវធ្វើតាមព្រះបន្ទូលផងដែ។ ​មនុស្សដែល មានប្រាជ្ញាគឺជា អ្នកដែលយកព្រះបន្ទូលរបស់ព្រះយេស៊ូវមកធ្វើការអនុវត្ត។​

រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម 

 

៧:២៥ នៅក្នុងភូមិដែលនៅជុំវិញសមុទ្រកាលីឡេមានដីខ្សាច់ដែលរឹងនៅផ្ទៃខាងលើនៅអំឡុងរដូវក្តៅ។​ ប៉ុន្តែអ្នកដែលសាងសង់ឆ្លាតវៃនឹងមិនចាញ់បញ្ឆោតដោយព្រោះតែស្ថានភាពខាងលើនោះឡើយ។​ គាត់នឹងជីកជម្រៅ៣ម៉ែត្រទៅក្រោមដើម្បីអោយបានដល់ផ្ទាំងថ្មដើម្បីចាក់គ្រឹះសម្រាប់ផ្ទះរបស់គាត់ ដោយព្រោះតែគាត់ដឹងថាពេលដែលភ្លៀងខ្យល់មកដល់នោះ ដីខ្សាច់នឹងទៅជាទន់ ហើយផ្ទះដែលសង់ នៅលើដីខ្សាច់មិនមានគ្រឹះរឹងមាំនោះឡើយ។​

ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ 

 

៧:២៦ មានតែអ្នកសង់ផ្ទះដែលល្ងង់តែប៉ុណ្ណោះដែលនឹងជ្រើសរើសរបៀបដែលស្រួលហើយសង់ផ្ទះលើដី ​ខ្សា​ច់ ​ជាជាងលើថ្ម។​

រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ។

 

៧:២៧ អ្នកសង់ផ្ទះដែលល្ងង់ខ្លៅមានកំហុសដោយព្រោះតែគាត់បានសង់ផ្ទះនៅលើគ្រឹះដែលមិនត្រឹមត្រូវ។ ​ជាលទ្ធផល គ្រប់យ៉ាងដែលគាត់បានសង់ឡើងត្រូវបានបំផ្លាញនៅចុងបំផុត។​

 

សង្ខេប

សូមនឹកចាំថា ផ្ទះនោះមិនមែនជាអ្វីដែលមានភាពខុសគ្នានោះឡើយ ឬជាលទ្ធភាពរបស់អ្នកសាងស ង់នោះឡើយ ប៉ុន្តែជាគ្រឹះទៅវិញទេ។ ​ផ្ទះនោះគឺជាជីវិតរបស់យើង ហើយគ្រឹះនោះគឺជាអ្វីដែលយើង បានសង់ពីលើ។ ​ការដែល “បានសង់គ្រឹះនៅលើថ្ម” គឺជាការដែលរស់នៅស្របតាមសេចក្តីបង្រៀន របស់ព្រះយេស៊ូវ។ ការដែល “សង់នៅលើដីខ្សាច់” គឺជាការដែលរស់នៅស្របតាមគំនិតរបស់មនុស្ស។ ​ខ្សាច់នៃគំនិតរបស់មនុស្សមិនមែនជាអ្វីដែលស្ថិតស្ថេរនោះឡើយគឺដោយព្រោះតែងតែ មានការផ្លាស់ប្តូរ ជានិច្ច។ ផ្ទុយពីការនេះ សេចក្តីបង្រៀនរបស់ព្រះយេស៊ូវគឺជាសេចក្តីពិតដ៏អស់កល្បជានិច្ច (ខ២៨)។ ​ដើម្បីមានគ្រឹះដ៏រឹងមាំយើងត្រូវធ្វើតាមព្រះបន្ទូលព្រះអង្គ។ ​ការដែលសាងសង់ជីវិតរបស់អ្នក លើការស្តាប់ បង្គាប់ចំពោះព្រះយេស៊ូវគឺដូចជាការដែលបានសង់ផ្ទះនៅលើថ្មយ៉ាងនោះឯង។​ នៅពេលដែល អ្នកធ្វើដូច្នេះ អ្នកនឹងបានឈររឹងមាំក្នុងគ្រប់ទាំងព្យុះនៅក្នុងជីវិត។​

 

កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​បណ្តា​មនុស្ស​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន ពី​ព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​មែន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ។

 

៧:២៨-២៩ សេចក្តីបង្រៀនរបស់ព្រះយេស៊ូវគឺខុសប្លែកពីសេចក្តីបង្រៀនរបស់ពួកអាចារ្យ។​ ពួកគេបង្រៀន ពីទំនៀមទម្លាប់របស់មនុស្ស ហើយមានការភ័យខ្លាចនៅក្នុងការបង្ហាញពីគំនិត ដោយមិនគាំទ្រជាមួយនឹង ការដកស្រង់ពីគ្រូកាលពីបុរាណ។​ ព្រះយេស៊ូវបានមានបន្ទូលដោយសិទ្ធិអំណាចនៃ សេចក្តីពិត ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណនៃព្រះ។​ សិទ្ធិអំណាចរបស់ព្រះអង្គមិនមែនបានមកពី ទំនៀមទម្លាប់ នោះឡើយ ប៉ុន្តែមកពីព្រះអង្គទ្រង់ក្នុងនាមជាព្រះគ្រីស្ទ ជាព្រះអម្ចាស់ ជាព្រះអង្គសង្រ្គោះ ជាចៅក្រម ជាព្រះរាជបុត្រានៃព្រះ (ម៉ាថាយ ៨:៩, ៩:៦-៨, ១០:១, ២១:២៣-២៧, ២៨:១៨)។

 

​បណ្តា​មនុស្សក៏​នឹក​ប្លែកចំពោះសេចក្តីបង្រៀនរបស់ព្រះអង្គ។ ប៉ុន្តែ ការនឹក​ប្លែកនេះមិនដូចជាសេចក្តីជំនឿ នោះឡើយ។ ​ព្រះយេស៊ូវត្រាស់ហៅមនុស្សឲ្យបានសេចក្តីសង្រ្គោះ និងជីវិតដែលដើរតាមព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងទាំងអស់គ្នាឲ្យបានធ្វើការសម្រេចចិត្តជ្រើសរើសរវាងផ្លូវពីរ: ជាផ្លូវដែលរស់ថ្វាយ ព្រះអង្គឬទាស់នឹងព្រះអង្គ (៧:១៣-​២៧)។ ការសម្រេចចិត្តនោះត្រូវតែបានធ្វើនៅក្នុងការរស់នៅ ក្នុងជីវិតនេះ ហើយវាជាការជ្រើសរើសដែលមានសារៈសំខាន់បំផុតដែលយើងទាំងអស់គ្នាត្រូវធ្វើ។​ ជាការសម្រេចចិត្តដែលមានលទ្ធផលដ៏នៅអស់កល្បជានិច្ច។​តើផ្លូវណាមួយដែលអ្នកនឹងធ្វើដំណើរ? ​តើគ្រឹះណាមួយដែលអ្នកនឹងសង់ពីលើ? ​តើអ្នកនៅជាមួយនឹងព្រះយេស៊ូវឬទាស់ជាមួយព្រះអង្គ?​

 

bottom of page