top of page

មេរៀន ទី៧: ព្រះអង្គសុចរិត

សេចក្តីពិតដ៏សំខាន់មួយ ៖  ព្រះអង្គតែងតែធ្វើការត្រឹមត្រូវ។

សកម្មភាព ៖ ធ្វើអ្វីដែលត្រឹមត្រូវ

របៀបលេង ៖

១) ឱ្យយុវជនឈរជាជួរ ទល់មុខគ្រូ ដោយមានចន្លោះរវាងគ្នា ដូចនេះ៖

 

                                      😁

                                      😁

                                      😁

                                      😁

                       គ្រូ

២) និយាយ៖ "យើងនឹងលេងហ្គេមមួយ ដែលមានឈ្មោះថា "ធ្វើអ្វីដែលត្រឹមត្រូវ"។ ខ្ញុំនឹងឱ្យស្ថានការណ៍ មួយៗ និងជម្រើស២។ សូមសម្រេចចិត្តថា មួយណាជាជម្រើសល្អ ក្នុងការធ្វើអ្វីដែលត្រឹមត្រូវ។ បើ ចម្លើយរបស់ប្អូនដូចគ្នា នឹងចម្លើយភាគច្រើននៅក្នុងក្រុម ប្អូនអាចបន្តលេងបានទៀត។ បើចម្លើយរបស់ ប្អូនខុសគេ ប្អូននឹងចេញពីហ្គេម ហើយអង្គុយចុះ។


៣) និយាយ៖ "ឥឡូវ យើងធ្វើឧទាហរណ៍៖ មិត្តភក្តិម្នាក់អញ្ជើញប្អូន ទៅចូលរួមកម្មវិធីយប់នេះ។ ប្អូនប្រ លង នៅព្រឹកស្អែកព្រលឹមឡើង។ បើប្អូនគិតថា អ្វីត្រឹមត្រូវដែលប្អូនត្រូវធ្វើគឺទៅចូល រួមកម្មវិធី ប្អូនត្រូវ លោតទៅខាងស្ដាំ ហើយបើប្អូនគិតថា អ្វីត្រឹមត្រូវដែលប្អូនត្រូវធ្វើ គឺនៅរៀននៅផ្ទះ ប្អូនត្រូវលោតទៅ ខាងឆ្វេង។"


៤) បន្ទាប់មក រាប់ ១ ២ ៣ និងនិយាយថា៖ "លោត"។ គ្រប់គ្នាត្រូវលោត។

៥) សិស្សបើកភ្នែក។ អ្នកណាដែលត្រូវកន្លែងដែលមានមនុស្សច្រើនជាង ត្រូវត្រឡប់ទៅបន្ទាត់ដើមវិញ អ្នកផ្សេងទៀតចេញពីហ្គេម។

៦) បន្តសួរសំនួរ (សរសេរទុកមុន) រហូតដល់នៅសល់តែមនុស្ស ២ នាក់។ ពួកគេគឺជាអ្នកឈ្នះ។ លេង ម្ដងទៀត បើអ្នកមានពេល។

ក្រោយបញ្ចប់ហ្គេម  

សួរ៖ តើការធ្វើអ្វីដែលត្រឹមត្រូវ សំខាន់ទេ? ហេតុអ្វី?
តើប្អូនសម្រេចចិត្តអំពី អ្វីត្រឹមត្រូវដែលប្អូនត្រូវធ្វើដោយរបៀបណា? 

ទុកឱ្យសិស្សចែករំលែកគំនិតរបស់ពួកគេ។

នៅក្នុងហ្គេម តលមានស្ថានការដែលប្អូនអាចគិតថា ប្អូនធ្វើអ្វីដែលត្រឹមត្រូវហើយ តែមនុស្សភាគច្រើន មិនយល់ស្របដែរទេ?

ការរៀនព្រះគម្ពីរ

នរណាខ្លះចូលចិត្តមើលរឿងហេរ៉ូ? នៅក្នុងរឿងទាំងនេះ គ្រប់ហេរ៉ូ និងតួចិត្តអាក្រក់សុទ្ធតែ មានថាមពលពិសេសទាំងអស់គ្នា។ អ្នកខ្លះចេះហោះ អ្នកខ្លះមានកម្លាំងខ្លាំងមែនទែន ហើយខ្លះទៀត អាចប្ដូររូបរាងខ្លួនឯង ជាឧទាហរណ៍។ ទាំងនេះ ជាសមត្ថភាពដ៏ពិសេស។ ប៉ុន្តែ អ្វីដែលធ្វើឱ្យនរណាម្នាក់ជាហេរ៉ូ ឬតួចិត្តអាក្រក់នោះ មិនមែនជាសមត្ថភាពរបស់ពួកគេទេ តែជាសីលធម៌ និងចរិតលក្ខណៈ របស់ពួកគេវិញ ហើយថាតើពួកគេប្រើប្រាស់សមត្ថភាពរបស់ពួកគេដើម្បីការល្អ ឬអាក្រក់។

រាល់ទាំងគុណលក្ខណៈរបស់ព្រះ​ ដែលយើងបានរៀនកន្លងមក គឺជាសមត្ថភាពដ៏ពិសេសអស្ចារ្យ ដូចជា អំណាចព្រះចេស្ដារបស់ព្រះអង្គ ចំនេះដឹងដ៏ឥតខ្ចោះ និងវត្តមាននៅគ្រប់ទីកន្លែង។ ប៉ុន្តែ សេចក្តីសុចរិត គឺខុសគ្នា។ វាគឺជា សីលធម៌នៃគុណលក្ខណៈ។ វាមានន័យថា ព្រះអង្គតែងតែប្រើសមត្ថភាពរបស់ទ្រង់ ដើម្បីធ្វើការត្រឹមត្រូវជានិច្ច។

[ទំនុកតម្កើង 145:17] 
ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ដែរ

[ចោតិយកថា 32:4] ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប ​ដោយ​យុត្តិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះត្រង់ ឥត​មាន​សេចក្តី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹមត្រូវ ហើយ​ទៀង ​ត្រង់។

 

ព្រះគម្ពីរបានប្រាប់យើងថា ព្រះអង្គមិនដែលនិយាយកុហកនោះឡើយ ហើយព្រះអង្គមិនដែលក្បត់សន្យា (ជនគណនា ២៣:១៩)។ ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ (យ៉ាកុប ១:១៣)។ ព្រះអង្គមិនដែលអយុត្តិធម៌ ហើយព្រះអង្គមិនដែលមានលម្អៀងសោះ (២ របាក្សត្រ ១៩:៧)។ សរុបមក ព្រះអង្គមិនដែលធ្វើអ្វីខុសនោះឡើយ។ ប៉ុន្តែជាងនេះទៅទៀត ព្រះអង្គតែងតែធ្វើការត្រឹមត្រូវ។ ព្រះអង្គស្រឡាញ់យុត្តិធម៌ (ទំនុកតម្កើង ១១:៧)។  ព្រះអង្គរក្សាសន្យា (ទំនុកតម្កើង ១៤៥:១៣)។ ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍  (ចោទិយកថា ៣២:៤)។ 

 

ព្រះអង្គសុចរិត មានន័យថា ទ្រង់តែងតែធ្វើការត្រូវ និងមិនដែលធ្វើខុសនោះឡើយ។ ពីព្រោះដូច្នេះ ចរិត លក្ខណៈរបស់ព្រះអង្គ ផ្ដល់ឱ្យយើងនូ​វស្ដង់ដារនៃសេចក្តីសុចរិត។ តើនេះគ្រូមានន័យដូចម្ដេច? នៅក្នុង ហ្គេមដែលយើងទើបនឹងលេង គ្រប់គ្នាជ្រើសរើសអ្វី ដែលពួកគេគិតថា ត្រឹមត្រូវ។ ពេលខ្លះ យើងមិន យល់ស្របទេ។ ដូច្នេះ តើយើងដឹងថា អ្វីត្រូវទៅ? ចម្លើយគឺ យើងដឹងដោយសម្លឹងមើលទៅកាន់ព្រះអង្គ។ ព្រះអង្គសុចរិត។ ដូច្នេះ ទង្វើណាមួយសុចរិតត្រឹមត្រូវ បើវាត្រូវជាមួយនឹងចរិតលក្ខណៈរបស់ព្រះ និង ទុច្ចរិត បើវាមិនត្រូវ។ បើសិនជាព្រះអង្គបានលេងហ្គេមដែលយើងទើបនឹងលេងនេះយើងគួរតែលោត តាមផ្លូវណា ដែលទ្រង់លោតហើយ ព្រោះព្រះអង្គតែងតែធ្វើការអ្វីដែលត្រឹមត្រូវ!

តើប្អូនណាអាចប្រាប់គ្រូអំពី អ្វីដែលព្រះគម្ពីរថាត្រឹមត្រូវដែរឬទេ?
ទុកឱ្យពួកគេបញ្ចេញគំនិត។

ចិត្តសន្តោស មេត្តាករុណា ស្មោះត្រង់ ចិត្តស្រឡាញ់ -ល- គឺជាអ្វីដែលត្រឹមត្រូវ ដែលបង្ហាញអំពី ចរិត លក្ខណៈរបស់ព្រះ។ ទាំងនេះ គឺជាអ្វីដែលព្រះអង្គធ្វើ ហើយព្រះអង្គចង់ឱ្យរាស្ត្ររបស់ ទ្រង់ធ្វើអ៊ីចឹង ដែរ។ ចូរចាំថា ព្រះអង្គបង្កើតមនុស្សតាមរូបអង្គទ្រង់ ដើម្បីស្ដែងចេញអំពី ចរិតលក្ខណៈរបស់ទ្រង់ នៅក្នុងលោកីយ៍នេះ។

តើប្អូនណាអាចប្រាប់គ្រូអំពី អ្វីដែលព្រះគម្ពីរថាមិនត្រឹមត្រូវដែរឬទេ? 
ទុកឱ្យពួកគេបញ្ចេញគំនិត។ 

ការកុហក លួចប្លន់ បន្លំ ក្បត់សន្យា -ល- គឺជាការមិនត្រឹមត្រូវទេ ព្រោះវាមិនបានឆ្លុះបញ្ចាំងអំពី ចរិត លក្ខណៈរបស់ព្រះអង្គទេ។ ពួកវាគឺជា ការដែលព្រះអង្គមិនបានប្រព្រឹត្តិ និងមិនដែលចង់ឱ្យរាស្ត្រ របស់ទ្រង់ប្រព្រឹត្តិនោះឡើយ។

អនុវត្តន៍

ដូច្នេះ ព្រះអង្គគឺជាព្រះដ៏សុចរិត មានន័យថា ទ្រង់តែងតែធ្វើអ្វីដែលត្រឹមត្រូវ និងមិនដែលធ្វើ ខុសនោះ ទេ។ តើនេះមានន័យយ៉ាងណាមកកាន់យើង? ទុកឱ្យសិស្សបញ្ចេញយោបល់។

 

ទី ១ វាមានន័យថា យើងអាចដឹងច្បាស់អំពី អ្វីដែលត្រឹមត្រូវ និងអ្វីដែលមិនត្រឹមត្រូវ។

[2 ធីម៉ូថេ 3:16-17] គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួនការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី ​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង ​ធ្វើ​ការ​ល្អ គ្រប់​មុខ។

ពេលយើងទិញទូរស័ព្ទ វាតែងតែមានសៀវភៅណែនាំ ដែលអ្នកផលិតផលទូរស័ព្ទនោះបានសរសេរ ដើម្បីពន្យល់អំពី របៀបដែលទូរស័ព្ទដំណើរការ។ ដូចគ្នាជីវិតរបស់យើងក៏មាន សៀវភៅណែនាំ ដែល មកពីអ្នកបង្កើតយើងដែរ។ សៀវភៅណែនាំនោះ គឺជាព្រះគម្ពីរ។ ព្រះគម្ពីរទាំងមូល គឺការណែនាំអំពី ភាពសុចរិតត្រឹមត្រូវ។ ព្រះគម្ពីរប្រាប់យើងអំពី របៀបរស់នៅ ក្នុងរបៀបមួយដែលបង្ហាញថា ទង្វើរបស់ យើងទៅកាន់ព្រះ និងមនុស្ស គឺត្រឹមត្រូវ។

ទី២ ព្រះអង្គជួយយើងឱ្យធ្វើអ្វីដែលត្រឹមត្រូវ។ ព្រះអង្គមិនបានឱ្យការណែនាំមកកាន់យើង ហើយទុកឱ្យ យើងព្យាយាមដោយខ្លួនឯងនោះទេ។ ព្រះអង្គជួយយើងឱ្យរស់នៅឱ្យបានសុចរិត ដោយសារទ្រង់ ប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការដើម្បីជួយយើងឱ្យធ្វើអ្វីដែលត្រឹមត្រូវ។ ពេលយើងដើរជាមួយព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គនឹងបញ្ចេញការល្អ ចេញពីចរិតលក្ខណៈរបស់យើង ដើម្បីជីវិតរបស់យើង បានពេញលេញដោយផលផ្លែនៃព្រះវិញ្ញាណ ដែលរួមមាន សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត ។ 

គ្រូ អាចឱ្យឧទាហរណ៍មួយអំពី ជីវិរបស់ខ្លួនទាក់ទងនឹងការដើរជាមួយព្រះវិញ្ញាណបរិសុទ្ធ និងផលផ្លែដែលព្រះអង្គបានបញ្ចេញមក នៅក្នុងជីវិតរបស់ខ្លួនផ្ទាល់។

ទី ៣ វាមានន័យថា យើងស្គាល់ថា​ ការល្អនឹងឈ្នះ! ពេលយើងមើលរឿងកុនអំពីហេរ៉ូ  យើងតែងតែសង្ឃឹមថា ពួកគេនឹងឈ្នះ។ ហើយជាញឺកញាប់ ពួកគេឈ្នះមែន។ ប៉ុន្តែ ចុះជីវិតពិតរបស់យើងវិញ? យើងឃើញថា មានការអាក្រក់ជាច្រើននៅក្នុងលោកីយ៍នេះ។ នេះព្រោះតែមនុស្ស ជាញឹកញាប់ធ្វើការ មិនត្រឹមត្រូវ។នោះឯង។ យើងអាចទៅជា បាក់ទឹកចិត្ត អំពីការអយុត្តិធម៌ទាំងឡាយ និងទទួលការឈឺចាប់ នៅ ក្នុងលោកីយ៍នេះ ហើយតែងនឹកឆ្ងល់ថា គ្រប់យ៉ាងនឹងផ្លាស់ប្ដូរឬអត់? តើនៅទីបញ្ចប់ ការល្អ ឬការអា ក្រក់ជាអ្នកឈ្នះទៅ?

ពិភពលោកនេះ អាចពោរពេញដោយការអាក្រក់ ប៉ុន្តែព្រះគម្ពីរបានប្រាប់យើងថា នៅទីបញ្ចប់ការល្អនឹង ឈ្នះ។ ហេតុអ្វី? ពីព្រោះព្រះចេស្ដា ការយល់គ្រប់ទាំងអស់ វត្តមានគ្រប់ទីកន្លែង នៃព្រះអាទិករដែល បង្កើត សកលលោកនេះ គឺសុចរិត! ព្រះអង្គបានសន្យាថា ថ្ងៃណាមួយការសុចរិតនឹងទទួលបានរង្វាន់ ហើយការអាក្រក់ទាំងឡាយ នឹងត្រូវវិនាស។ ព្រះអង្គបានប្រាប់យើងថាសាច់រឿងនឹងបញ្ចប់ដោយ របៀបណាហើយ។ ហើយយើងដឹងថា ការល្អ នឹងឈ្នះ!

ពេលវេលាក្រុមតូច 

ពិភាក្សាគ្នា នៅក្នុងក្រុមតូច

 

  • តើយើងរៀនបានអ្វីពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?

  • តើមានស្ថានភាពណានៅក្នុងជីវិតរបស់អ្នក ដែលអ្នកមិនប្រាកដថា អ្វីជាការត្រឹមត្រូវ ដែលគួរធ្វើទេ? សូមអធិស្ឋានអំពី ការនោះ។

 

អធិស្ឋានបញ្ចប់

bottom of page